Monday, January 15, 2018

ស្នេហាតាមបែបពុទ្ធោវាទវគ្គ១


“…មនុស្សយើងដែលបានកើតឡើងមកក្នុងលោកនេះ
ត្រូវរស់នៅប្រកបដោយបញ្ញា ត្រូវរៀនស្គាល់ពីធម្មជាតិនៃក្ដីស្រឡាញ់
នឹងខិតខំព្យាយាមកាត់បន្ថយនូវផ្នែកណាដែលកើតឡើងពីកាមតណ្ហា
ខ្លួនអាចកាត់បន្ថយបាន ហើយក៏គួរអភិវឌ្ឍស្ថាបនាអារម្មណ៍
ឲ្យវាប្រព្រឹត្តទៅតាមបែបផែននៃក្ដីមេត្តាដែលខ្លួនយើងអាចធ្វើបាន ។

 បើធៀបតាមកម្រិត(spectrum)
ក៏មានទាំងពីស្នេហាខ្វាក់ភ្នែក
ឬស្នេហាដែលពោរពេញទៅដោយភាពអាត្មានិយម
ហៅថាស្នេហាងងឹតងងល់ ឬស្នេហាឈ្លក់វង្វេង
ដែលនាំទៅរកសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយ សោកស្ដាយខ្លាំងបំផុត
រហូតដល់ស្នេហាកម្រិតខ្ពស់បំផុត រកប្រមាណមិនបាន
លែងមានជម្រើសដែលថា ស្រឡាញ់កាន់តែខ្លាំង ស្អប់កាន់តែខ្លាំង ។
តើធ្វើយ៉ាងណាយើងទើបអាចអភិវឌ្ឍសេ្នហាឲ្យមានវិសាលភាពឡើង
ដែលជាហេតុនាំឲ្យទុក្ខវេទនាតាមផ្លូវចិត្តស្រាកស្រានថយចុះ ហើយ
អារម្មណ៍របស់មនុស្សយើង ភាគច្រើនវានៅបាន ឬរឹងមាំបាន
ព្រោះយើងបិទត្រចៀកបិទភ្នែកចំពោះសច្ចភាពខ្លះៗ
អារម្មណ៍នោះមិនមែនជាផ្លូវនាំឲ្យរួចផុតទុក្ខពិតប្រាកដបានទេ ។

ព្រោះតែអាស្រ័យអវិជ្ជាទើបតាំងនៅបាន
អវិជ្ជានៅទីណា តណ្ហាក៏នៅទីនោះ
ព្រោះមិនអាចញែកចេញពីគ្នាបាន អវិជ្ជាជាមួយតណ្ហាទៅព្រមគ្នា
ដូចគ្នានឹងវិជ្ជា ការយល់ដឹងតាមសច្ចភាព
ត្រូវនៅជាមួយឆន្ទៈ ឬកុសលឆន្ទៈ
ជាចំណង់ដែលប្រាសចាកទុក្ខទោស…

 “... មនុស្សខ្លះ ស្វែងរកស្នេហាដើម្បីបន្ទោរបង់នូវសេចក្ដីទុក្ខសោកដូចពិកានេត្រា
គឺដឹងថាខ្លួនឯងកំពុងកើតទុក្ខ
ហើយជឿថាស្នេហា អាចនឹងរលត់ទុក្ខរបស់ខ្លួនបាន ។

បើសិនមានដូច្នោះមែន ក៏គួរនឹងមានបញ្ហា
ព្រោះសេចក្ដីទុក្ខមិនធ្លាប់រលត់ទៅដោយស្នេហាឡើយ
សេចក្ដីទុក្ខរលត់ទៅដោយការរលត់អវិជ្ជា
ទុក្ខរលត់ទៅព្រោះតែអវិជ្ជារលត់ ព្រោះតែតណ្ហារលត់
មិនមែនរលត់ព្រោះស្នេហាទេ
បើសិនយើងសង្ឃឹមសេចក្ដីរលត់ទុក្ខពីស្នេហាបាននោះ
គឺជាដើមហេតុនៃកំហុស នឹងត្រូវខកចិត្ត… ។

មានរឿងភាពយន្ត មានសៀវភៅប្រលោមលោក ចំរៀងមនោសញ្ចេតនាច្រើនរឿងរ៉ាវណាស់
ដែលបានអូសទាញឲ្យយើងយល់ថា ស្នេហារលត់ទុក្ខបាន
ប៉ុន្តែជីវិតរបស់មនុស្សម្នាក់ៗប្រាប់មកថា មិនមែនជាអ៊ីចឹងទេ!

ព្រះពុទ្ធទ្រង់ត្រាស់ថា
អវិជ្ជាប្រាកដនៅជាមួយលក្ខណៈតណ្ហា
ចង់បាន ចង់មាន ចង់កើត
ប៉ុន្តែជាខ្លឹមពិតរបស់អវិជ្ជា
គឺការសម្លឹងមើលឃើញថា ជីវិតមានរឿងដែលមិនមានការប្រែប្រួល
ជារឿងដែលខ្លួនរបស់ខ្លួន រឿងដែលលោកហៅថា អត្តា
គឺតួយើងជាស្នូលនៃជីវិត ។

ព្រះពុទ្ធអង្គទ្រង់បង្ហើបប្រាប់ថា
តើវាមានពិតនៅត្រង់ណា?
នៅក្នុងកាយមែនទេ? នៅក្នុងអារម្មណ៍មែនទេ? នៅក្នុងអនុស្សាមែនទេ?
នៅក្នុងការគិត នៅក្នុងការទទួលដឹងតាមផ្លូវប្រសាទមែនទេ? តើមាននៅត្រង់ណាទៅអេះ?

ប៉ុន្តែមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ធ្វើការត្រិះរិះយ៉ាងនេះទេ
ប៉ុន្តែជឿថាមានខ្លួនយើងជារបស់យើងពិតប្រាកដមែន
កើតមានជំនឿងាយស្រួលជាមួយធម្មជាតិរបស់ខ្លួនឯង ។

រឿងដែលកើតតាមមកនោះគឺ
មួយ សេចក្ដីខ្លាច ពីរ ឯកោ
កិលេសទាំងឡាយទាំងពួង វានឹងកើតមានឡើង
ព្រោះមានខ្លួនយើងដែលប្លែកចម្លែកពីមនុស្សដទៃៗ
ប្លែកចម្លែកពីរឿងដទៃៗដោយដាច់បិត ។

ប៉ុន្តែពេលយើងមិនបានមើលខ្លួនឯងឲ្យច្បាស់លាស់
ក៏មិនបានដឹងពីមូលហេតុដែលពិតគឺជាអ្វី
នោះគឺអវិជ្ជាការមិនដឹង មិនយល់ខ្លួនឯងថា ឯកោ
ដឹងតែថាប្លែកចម្លែក… ដឹងតែពីខ្លាច

បុគ្គលដែលមានអវិជ្ជាច្រើនតែស្វែងរកស្នេហា
ដើម្បីបញ្ជៀសពីភាពឯកោ បញ្ចៀសពីភាពភ័យខ្លាច មិនមានអារម្មណ៍ប្លែកចម្លែក
តែនេះមិនមែនជាវិធីដោះស្រាយបញ្ហាតាមសេចក្ដីពិតឡើយ

បើសិនយើងហ៊ានប្រឈមមុខមើលខ្លួនឯង
ហ៊ានពិចារណាភាពឯកោ ហ៊ានពិចារណាសេចក្ដីភ័យខ្លាច
ភាពកង្វល់ផ្សេងៗ ហ៊ានមើលរឿងរ៉ាវផ្សេងៗដែលកើតទុក្ខក្នុងចិត្ត
សេចក្ដីស្រេកឃ្លាន ភាពសង្ឃឹមពីអ្នកដទៃនឹងថយចុះទៅឯកឯង
នឹងចាប់ផ្ដើមមើលឃើញថា រឿងរ៉ាវទាំងអស់នោះ មិនមែនជារបស់ពិតអ្វីឡើយ
វាមានត្រឹមតែអារម្មណ៍មានកើត មានរលត់តែប៉ុណ្ណោះ ។

បុគ្គលណាមានអាត្មានិយមខ្លាំង ព្រោះជឿក្នុងអត្តាតួខ្លួនខ្លាំង
ហើយជាបុគ្គលថែបំប៉នចិញ្ចឹមគំនិតយល់ខុស
ដែលធ្វើឲ្យគេជឿថា អត្តាតាំងនៅជានិច្ច
មានអាត្មានិយមកាន់តែខ្លាំងប៉ុនណា ក៏ជួបជាមួយបញ្ហាឯកាកាន់តែខ្លាំងប៉ុណ្ណោះ
និងក៏ត្រូវជួបជាមួយសេចក្ដីខ្លាច សេចក្ដីកង្វល់ចិត្តខ្លាំងប៉ុណ្ណោះដែរ ។

សេចក្ដីភ័យខ្លាចខ្លះប្លមខ្លួន
វានឹងបង្ហាញតាមរូបភាពបំពារបំពាន
ការបំពារបំពាននេះច្រើនជាអាការរបស់ភាពភ័យខ្លាច…”

 “…បើសិនដឹងថា យើងកំពុងខ្វះអ្វីម្យ៉ាង
ហើយសង្ឃឹមថាអ្នកដទៃគេនឹងមកបំពេញត្រង់កន្លែងដែលខ្លួនខ្វះ
ក៏នឹងធ្វើឲ្យមានសម្ព័ន្ធភាពជាមួយអ្នកដទៃ
ប្រែទៅក្នុងផ្លូវដែលជាតម្រូវការអ្វីម្យ៉ាងពីគេ
កាលបើយើងត្រូវការអ្វីម្យ៉ាងពីគេ
ហើយជឿទេថា បើមិនបានវត្ថុនោះក្នុងជីវិត យើងក៏ត្រូវពិបាក
ត្រូវមានជំងឺស្ត្រេស ភាពតប់ប្រមល់ទល់ពុទ្ធោ
ហើយសេចក្ដីហួងហែងអាងចាងក៏ពុះកញ្ជ្រោលខ្លាំងឡើង ។

ព្រោះបើយើងផ្ញើក្ដីសង្ឃឹមទុកក្នុងសេចក្ដីសុខចិត្ត
ស្ថិរភាពរបស់ជីវិតទុកលើមនុស្សណាម្នាក់
យើងក៏ត្រូវខ្លាចថា យើងត្រូវព្រាត់ប្រាសពីម្នាក់នោះ ។

សម្រាប់បុគ្គលដែលមិនស្គាល់ពីខ្លួនឯង មិនស្គាល់ពីធម្មជាតិនៃជីវិត
ហើយនឹងបុគ្គលដែលមានក្ដីសង្ឃឹមលើមនុស្សជាទីស្រឡាញ់ជ្រុលហួសពេក
ត្រូវការវត្ថុដែលអ្នកដទៃឲ្យយើងមិនបាន…”

 “… មនុស្សភាគច្រើនរៀបការជាមួយគ្នា ទើបបានសង្កេតពិនិត្យ
ពេលកើតបញ្ហា មិនមែនព្រោះមិនស្រឡាញ់គ្នាទេ
តាមពិតកំពុងស្រឡាញ់គ្នា តែមិនមែនជាមិត្តដ៏ល្អចំពោះគ្នា ។

មនុស្សពីរនាក់ស្រឡាញ់គ្នាបានដោយមិនចាំបាច់ធ្វើជាមិត្តដ៏ល្អចំពោះគ្នា
ពេលមនុស្សពីរនាក់កើតមានបញ្ហា
ក៏នឹងយល់ថា មិនស្រឡាញ់គ្នាស្មោះ
ឬមានបញ្ហារឿងស្នេហា
ការពិតស្រឡាញ់គ្នានៅត្រង់ការមិនយល់គ្នា
មានគំនិតខុសខ្លះយ៉ាងអត់ឱនឲ្យមិនបាន ។

បើសិនមិនបានហ្វឹកហាត់ពត់ចិត្តខ្លួនឯង
សេចក្ដីស្រឡាញ់ដែលជាចំណែកមួយរបស់បញ្ហាជីវិតនិងកិលេសផ្សេងៗ
ក៏នឹងធ្វើឲ្យសេចក្ដីស្រឡាញ់ហ្មងសៅ
ដោយមិនមានឱកាសដើម្បីអភិវឌ្ឍឲ្យខ្ពស់ឡើងបាន ។

សូមរង់ចាំចុចអានវគ្គ២បន្តទៀត

#http://www.dhammajak.net/forums/viewtopic.php?f=27&t=29490


No comments:

Post a Comment