ទី១ ត្រូវឃាត់កូនទាំងឡាយ
កុំឲ្យខ្វល់ខ្វាយក្នុងបាបទាំងឡាយ
សម្លាប់លួចប្លន់នាំដុនដាប
អំពើជាបាបឃាត់ឲ្យបាន ។
ទី២ ត្រូវនាំកូនធ្វើបុណ្យ
អំពើជាគុណគាប់កល្យាណ
ទានសីលជាដើមដែលនាំប្រាណ
បានសុខក្សេមក្សាន្តឥតទុក្ខភ័យ ។
ទី៣ នាំកូនរៀនសិល្បសាស្ត្រ
ឲ្យចេះដឹងច្បាស់ទាំងប្រុសស្រី
រៀនទាំងផ្លូវធម៌ផ្លូវលោកិយ
កុំឲ្យសល់អ្វីសព្វវិជ្ជា ។
ទី៤ ត្រូវរៀបកូនប្រុសស្រី
ឲ្យមានស្វាមីឬភរិយា
សមគួរដល់ជាតិធនវ័យវា
កុំឲ្យខុសគ្នានាំអភ័ព្វ ។
ទី៥ ត្រូវបែងចែកធនធាន
តាមដោយខ្លួនមានឲ្យគួរគាប់
ឲ្យកូនបានធ្វើជាដើមទ្រព្យ
ជាកេរគួរគាប់បំផុតអើយ ៕
ដ.ដ. ទំ.
៣៩៨
No comments:
Post a Comment