ទី១ ត្រូវចិញ្ចឹមរក្សា
មាតាបិតាដោយតបគុណ
ដែលលោកធ្វើមកលើខ្លួនមុន
ចូរកុំភ្លេចគុណធ្ងន់នោះឡើយ ។
ទី២ បើលោកមានការងារ
ត្រូវជួយធ្វើការលោកឲ្យហើយ
បើការងារស្ទួនគ្នាជួយឲ្យស្បើយ
ឬជួយឲ្យហើយក៏គួរគាប់ ។
ទី៣ រក្សាវង្សត្រកូល
ចងបាច់ប្រមូលគ្នាឲ្យជាប់
ទោះមានទោះក្រត្រូវតែរាប់
រក្សាជាតិទ្រព្យកុំឲ្យបាត់ ។
ទី៤ បើបានទ្រព្យធនធាន
ដែលលោកឲ្យទានកុំឲ្យខ្ចាត់
ធ្វើខ្លួនឲ្យគួរដល់សម្បត្តិ
មត៌តលោកបាត់ចែកមកឲ្យ ។
ទី៥ ត្រូវធ្វើបុណ្យជូនដល់
ផ្សាយជូនទៅដល់លោកញយៗ
ទោះរស់ទោះស្លាប់ត្រូវធ្វើឲ្យ
កុំភ្លេចគុណឡើយណាកូនអើយ ៕
ដ.ដ. ទំ.៣៩៩
No comments:
Post a Comment