(ព្រហ្មគីតិ)
ទី១ រាប់អានភរិយា ដោយវាចាដ៏ទន់ភ្លន់
បើពោលទៅប្រពន្ធ ពាក្យនោះទន់គួរជាប់ចិត្ត ។
ទី២ មិនមានមើលងាយ មិនជេរវាយដោយអាណិត
ចេះថ្នមរក្សាចិត្ត ដោយអាណិតនាងភរិយា ។
ទី៣ មិនបានក្បត់ចិត្ត មិនទៅប្រព្រឹត្តស្រីនានា
តាមដោយល្បែងពាលា ឲ្យភរិយាក្ដៅក្រហាយ ។
ទី៤ បានប្រគល់យស យ៉ាងខ្ពង់ខ្ពស់យ៉ាងសប្បាយ
យសស្រីផងទាំងឡាយ គឺខ្វល់ខ្វាយជើងក្រានឆ្នាំង ។
ទី៥ ផ្គត់ផ្គង់ប្រដាប់ មានសម្រាប់យ៉ាងសម្រាំង
គ្រឿងអប់គ្រឿងតែងតាំង តាមកម្លាំងធនខ្លួនអើយ ៕
ដ.ដ.ទំ.
៣៩៩
No comments:
Post a Comment