(បទព្រហ្មគីតិ)
ទី១ ចាត់ចែងការងារ ឥតរួញរាដោយផ្ចិតផ្ចង់
បាយព្រឹកបាយថ្ងៃត្រង់ មិនបង្អង់ខុសវេលា ។
ទី២ ពួកញាតិស្វាមី ទាំងប្រុសស្រីក្មេងវុឌ្ឍា
សង្គ្រោះស្មើមុខគ្នា ដូចញាតិកាខ្លួនស្មោះស្មើ ។
ទី៣ ចេះថែទាំទុក ទ្រព្យដោយមុខតាមដំណើរ
ទ្រព្យអន់ទ្រព្យប្រសើរ ប្រសិនបើស្វាមីឲ្យ ។
ទី៤ មិនបានប្រព្រឹត្ត កន្លងចិត្តស្វាមីឡើយ
ដោយប្រុសដទៃហើយ ដែលនាំឲ្យកើតអន់អាក់ ។
ទី៥ ឈ្លាសព្រមក្នុងការ ហើយឧស្សាហ៍ធ្វើឥតស្រាក
ជាស្រីវៃគ្រប់ថ្នាក់ មិនមានទាក់ទើសទាល់ឡើយ ៕
ដ.ដ.ទំ.
៤០១
No comments:
Post a Comment