(បទព្រហ្មគីតិ)
ទី១ ទទួលដំណើរ ឬជូនដើរត្រឡប់ទៅ
ទីឋានដែលលោកទៅ នេះជាផ្លូវត្រូវគួរសម ។
ទី២ ចូលទៅបម្រើ តាមកាលធ្វើឲ្យឧត្តម
ហៅថាបម្រើធំ លោកនិយមយកពេលបី ។
ទី៣ ជឿស្ដាប់ពាក្យគ្រូ កុំមូទូកើតអម្រិយ
ឱវាទជាសំដី ត្រូវគប្បីកាន់ហ្មត់ចត់ ។
ទី៤ បំរើប្រក្រតី ធ្វើការអ្វីឥតកំណត់
ពេលណាមិនប្រាកដ នេះជាបទបំរើតូច ។
ទី៥ លោកប្រាប់សិល្បសាស្ត្រ ស្តាប់ឲ្យច្បាស់ធ្វើឲ្យដូច
រក្សាកុំឲ្យខូច ទាំងធំតូចត្រូវគោរព ៕
ដ.ដ.ទំ.
៣៩៩
No comments:
Post a Comment