ស្នេហាមិនមែនស្រាទេ
ប៉ុន្ដែវាធ្វើឲ្យយើងស្រវឹង ។ ស្នេហាមិនមែនស្ករទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថាផ្អែម
។ ស្នេហាមិនមែនម៉ាស៊ីនត្រជាក់ទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថារងាគ្រប់ពេលនឹកគេ
ហើយពេលនៅជិតចង់តែឱបគេ ។ ស្នេហាមិនមែនជាស្ករកៅស៊ូទេ
តែវាធ្វើឲ្យយើងមានអារម្មណ៍ថាស្អិតជាប់ខួរក្បាល ។ ស្នេហាមិនមែនគ្រឿងញៀនទេ
តែវាធ្វើឲ្យយើងបាត់មុខគេមិនបាន ។ ស្នេហាមិនមែនជាការធ្វើសង្គ្រាមទេ
តែវាធ្វើឲ្យយើងនៅមិនសុខដេកមិនលក់យល់សប្តិមិនល្អ
បើមិនបានប្រកែកគ្នាពីរបីមាត់មុនពេលដេក ។ ស្នេហាមិនមែនជាសម្លទេ
តែវាធ្វើឲ្យយើងបាយមិនឆ្ងាញ់គ្រប់ពេលនឹកគេ ។ តើស្នេហាជាអ្វីឲ្យពិតប្រាកដ?
ពេលខ្លះស្នេហាប្រៀបដូចកាហ្វេទឹកកកមួយកែវ
បើល្វីងពេកផឹកមិនឆ្ងាញ់ទេ តែដល់ពេលដាក់ស្ករច្រើន ទើបដឹងឆ្ងាញ់
ប៉ុន្ដែបើកាន់តែត្រជាក់ទៀត គឺកាន់តែឆ្ងាញ់ទ្វេដង ។ មានពេលខ្លះ ឈ្លោះព្រោះស្រឡាញ់
ម្ញ៉ិកម្ញ៉ក់ព្រោះចង់ឲ្យគេទ្រ រករឿងច្រើនព្រោះចង់ឲ្យគេខ្វល់
សួរនាំច្រើនព្រោះខ្លាចគេមានថ្មី និយាយច្រើនព្រោះចង់ឲ្យគេយល់ពីជម្រៅចិត្ដ ។
តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើជាដើមឈើដ៏រឹងមាំ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ទៅ ?
ក្នុងលោកនេះ
មនុស្សដែលអាចស្ដាប់ឮសំឡេងបេះដូងគ្នាទៅវិញទៅមក
គឺជាមនុស្សដែលអាចបរិយាយនូវភាសាជាច្រើនចេញពីជម្រៅចិត្ដ
ប្រាប់ដល់មនុស្សដែលខ្លួនស្រឡាញ់ ។ ពេលខ្លះពាក្យពេចន៍ទាំងនោះ
វាបានចូលទៅក្នុងប្រអប់នៃដួងវិញ្ញាណរបស់យើង ទាំងដែលគេពុំធ្លាប់ប្រាប់យើង ។ ពេលខ្លះ
សំឡេងខ្សិបនៃបេះដូងរបស់គេ បានប្រាប់យើងនូវសម្ដីរាប់លានម៉ាត់
ដែលអ្នកដទៃមិនអាចស្ដាប់ឮ ប៉ុន្ដែពាក្យទាំងនោះវាមាននិយមន័យតែមួយគត់
គឺក្ដីស្រឡាញ់ដ៏បរិសុទ្ធ ៕...
តើមានទេ? ... ហាសហាស...
No comments:
Post a Comment