នៅពេលដែលយើងបាំងឆត្រដើរកាត់មេឃភ្លៀង
ពេលខ្លះយើងស្រមៃចង់បានអាវភ្លៀងមកពាក់ ហើយពេលខ្លះទៀតក៏បានពាក់អាវភ្លៀងហើយ
ក៏ស្រមៃថាបើនឹងបានជិះឡានគឺល្អជាង ប៉ុន្ដែយើងភ្លេចខ្លួនឈឹងថា ខណៈពេលដែលនៅក្នុងដៃយើងកំពុងតែកាន់ឆត្រ
យើងបានទូលជ្រកភ្លៀងពីឆត្រ គឺដោយសារតែចិត្ដចង់បានអាវភ្លៀងនឹងចង់ជិះឡានទៅវិញទេ
ដែលវាធ្វើឲ្យយើងលែងមានអារម្មណ៍ត្រេកអរសប្បាយចិត្ដចំពោះឆត្រដែលនៅនឹងដៃយើង
ប៉ុន្ដែរបស់ដែលយើងស្រមៃចង់បានទាំងនោះ វាមិនបានមកបាំងភ្លៀងឲ្យយើងទេ
គឺឆត្រដែលនៅនឹងដៃយើងហ្នឹងហើយដែលកំពុងបាំងភ្លៀងឲ្យយើង ។
មនុស្សយើង
ពេលខ្លះដោយសារតែចង់បានរបស់ដែលនៅក្នុងក្ដីស្រមៃខ្លាំងពេក
ក៏ធ្វើឲ្យរបស់ដែលនៅចំពោះមុខយើងបានបាត់បង់តម្លៃរបស់វាទៅ តាមពិតរបស់ដែលយើងមាន
វាជាការបំពេញតម្រូវការឲ្យយើង ហើយរបស់ដែលយើងមិនមានទៅវិញទេ ដែលវាមិនបានជួយអ្វីសោះដល់យើង
ម្លោះហើយយើងគួរតែចេះឲ្យតម្លៃចំពោះអ្វីៗដែលយើងមាន ប្រសើរជាជាងកើតទុក្ខមិនសុខចិត្តចំពោះរបស់ដែលនៅឆ្ងាយពីដៃយើង។
ចូរពេញចិត្ដចំពោះអ្វីដែលយើងមាន នឹងថែរក្សាវាឲ្យបានល្អ ព្រោះរបស់ខ្លះ បើវាបានបាត់បង់ទៅហើយ
វាមិនប្រាកដថារកឃើញមកវិញទេ ទោះទិញបានមកថ្មីក្ដី ក៏មិនប្រាកដថាវានោះដូចដើមវិញដែរ
ក្ដីស្រឡាញ់ក៏មានដំណើរលំអានតាមទំនងបែបនេះ ហើយរឿងរ៉ាវជីវិតក៏មានដំណើរប្រហាក់ប្រហែលដូចគ្នានេះដែរ៕
No comments:
Post a Comment