ប្រសិនយើងមិនធ្លាប់បរាជ័យនោះទេ
នោះប្រហែលយើងមិនដែលបានធ្វើអ្វីធំដុំនោះទេ ពេលយើងបរាជ័យលើកិច្ចការអ្វីមួយដែលយើងបានព្យាយាមអស់លទ្ឋភាពហើយនោះ
វាក៏ស័ក្ដិសមជាងការដែលយើងមិនបានយកចិត្តទុក្ខដាក់នោះដែរ។ រាល់លើកដែលយើងបរាជ័យ
ឲ្យតែយើងទទួលស្គាល់និងយល់ពីវា ខ្ញុំគិតថាយើងនឹងមានឱកាសជោគជ័យកាន់តែច្រើនទៅវិញ
ហើយខ្ញុំកម្រឃើញមានមនុស្សដែលមានស្នាដៃជោគជ័យធំៗណាម្នាក់ដែលមិនធ្លាប់ជួបការបរាជ័យក្នុងមួយឆាកជីវិតណាស់។
មនុស្សដែលចង់បានតែភាពជោគជ័យ ហើយខ្លាចភាពបរាជ័យ គាត់មុខតែមិនអាចចាប់ផ្តើមធ្វើអ្វីឲ្យបាននោះឡើយ
គឺគាត់រវល់តែខ្លាចថាខ្លួនឯងចាញ់ ខ្លាចខ្លួនឯងអន់ និង ខ្លាចខាតបង់ជាដើម។
ការពិតណាស់ គ្រប់យ៉ាងដែលអស្ចារ្យសុទ្ធតែមានតម្លៃដែលយើងត្រូវចំណាយដើម្បីទទួលបានវា
តម្លៃនោះមិនប្រាកដថា ត្រូវបានកំណត់ស្មើរគ្នាសម្រាប់មនុស្សគ្រប់គ្នា និងមិនប្រាកដថាតម្រូវឲ្យបង់ជាទឹកប្រាក់នោះឡើយ។
ពេលខ្លះតម្លៃនៃភាពជោគជ័យដែលយើងចង់បានគឺតម្រូវឲ្យយើងទូទាត់វាជាមួយភាពបរាជ័យនេះផងក៏ថាបាន។
Cr. Leanghong Oeng
No comments:
Post a Comment