ពាក្យថាប្ដីប្រពន្ធ
គឺមានន័យថារាងកាយពីរចិត្តមួយ ។ ការមានពលីកម្មចំពោះគ្នាទៅវិញទៅមក ហៅថាក្ដីស្រឡាញ់ ។
ស្រឡាញ់ជាពាក្យខ្លី គឺមានន័យថាមេត្តា។ ចេះលើកលែង តែចេះកែតម្រូវ
។
ជីវិតគ្រួសារ
ប្រៀបដូចមនុស្សមួយក្រុមជិះទូកតែមួយ ត្រូវចេះអប់រំណែនាំគ្នា(ចេះមេត្ដា)
ចេះស្ដាប់គ្នា ចេះជួយចូកជួយចែវ(ចេះជួយគ្នា) ចេះមើលថែការពារ(គ្រួសារ) ចេះគោរព
ចេះឲ្យតម្លៃ ។ ទូកអាចអណ្ដែត អាស្រ័យអ្នកជិះចេះសាមគ្គីគ្នា គ្រួសារអាចមានសុភមង្គល
អាស្រ័យសមាជិកចេះមានមេត្តាចំពោះគ្នា ។
ការយកចិត្តទុកដាក់ ចំពោះមនុស្សដែលយើងស្រឡាញ់
គឺប្រៀបដូចជាការថែសួនច្បារ គឺមានតែប្រើក្ដីស្រឡាញ់
និងការយកចិត្តទុកដាក់ថែរក្សាទេ ទើបសួនច្បារអាចមានបរិយាកាសស្រស់ស្អាតបានយូរអង្វែង
ហើយមានតែការយកចិត្តទុកដាក់ផ្ដល់ភាពសំខាន់ចំពោះគ្នា
និងការផ្ដល់មេត្តាទៅវិញទៅមកប៉ុណ្ណោះ ទើបជីវិតគ្រួសារអាចមានសុភមង្គលយូរអង្វែងបាន ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment