ទោះបីជាផែនដីមានកន្លែងខ្លះកខ្វក់មែន
ប៉ុន្ដែទោះបីកខ្វក់ប៉ុនណា ក៏ព្រះអាទិត្យនៅតែរះបំភ្លឺគ្រប់ទីកន្លែងដោយពុំរើសអើង ។
ព្រះអាទិត្យនៅតែជាព្រះអាទិត្យ ទោះបីជះពន្លឺទៅកន្លែងកខ្វក់
ក៏ព្រះអាទិត្យមិនប្រលាក់ដែរ ។ គ្រាប់ពេជ្រ ទោះបីបោះចូលភក់ជ្រាំ ក៏វានៅតែជាគ្រាប់ពេជ្រដដែល
។
យើងក៏មានតម្លៃមិនខុសពីពន្លឺព្រះអាទិត្យ
និងដុំពេជ្រនោះដែរ ។ គ្រាន់តែពេលខ្លះ យើងភ្លេចឲ្យតម្លៃខ្លួនឯង ។ កាលៈទេសៈខ្លះ
របត់ជីវិតខ្លះបានរុញច្រានយើងទៅកន្លែងដែលយើងមិនចង់ទៅ ។ បាននាំយើងទៅជួបរឿងដែលយើងមិនចង់ជួប
។ ប៉ុន្ដែទោះបីជីវិតយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ ប្រសិនបើយើងបោះបង់តម្លៃខ្លួនឯង
នោះយើងនឹងក្លាយជាចំណែកនៃភក់ជ្រាំជីវិត ។ ប៉ុន្ដែបើយើងនៅតែឲ្យតម្លៃខ្លួនឯង
នោះយើងនឹងក្លាយជាដុំពេជ្រដែលមានតម្លៃជារៀងរហូត ។
ជីវិតយើងគឺមានតម្លៃ
ហើយតម្លៃរបស់យើងសម្រាប់យើងគឺត្រូវតែថ្លៃបំផុត ។
អ្នកដទៃអាចឲ្យពិន្ទុយើងតាមការយល់ឃើញ ប៉ុន្ដែយើងត្រូវឲ្យពិន្ទុខ្លួនឯងឲ្យបានខ្ពស់ជានិច្ច
។ ប៉ុន្តែបើយើងមើលស្រាលខ្លួនឯង អ្នកដទៃក៏គេមើលងាយទៅតាមហ្នឹងដែរ៕
Cr. Sun Veasna
No comments:
Post a Comment