ប្រធានាធិបតីអាមេរិក អាប្រាហាម លីន ខូន
ពោលថា “Destroy my enemies when
I make them my friends” អ្នកណាក៏ដោយសុទ្ធតែជាមិត្តនឹងយើងប្រសិនបើយើងរាប់អានគេជាមិត្ត
ហើយបញ្ចប់ភាពជាសត្រូវ។ ការមិនចង់គំនុំ
ហើយយកសត្រូវជាមិត្តនោះយើងនឹងយកឈ្នះចិត្តគេ។
ប្រធានាធិបតីទី០១ អាហ្វ្រិកខាងត្បូង លោក
នេលសុន មេនដេឡា (Nelson
Mandela) ក៏បានរំឮកផងដែរថា “ប្រសិនបើអ្នកចង់សាងសន្តិភាព
ជាមួយនឹងសត្រូវ អ្នកត្រូវតែធ្វើការជាមួយពួកគេ ព្រោះក្រោយមកទៀតសត្រូវទាំងនោះ
នឹងក្លាយជាមិត្តរបស់អ្នកវិញ”។
ព្រះពុទ្ធត្រាស់សម្ដែងថា "សត្រូវដ៏សាហាវបំផុត
គឺខ្លួនឯង ពុំមានការឈ្នះណាដែលប្រសើរជាងការឈ្នះខ្លួនឯងនោះទេ"
យើងអាចឈ្នះអ្នកដទៃបានគ្រប់ពេល ប៉ុន្ដែការចាញ់ចិត្តខ្លួនឯងគឺជាគ្រោះថ្នាក់ធំបំផុត ។
ការឈ្នះលើខ្លួនឯង គឺសំដៅដល់ការអប់រំចិត្តឲ្យបានល្អ ការចាញ់ចិត្តខ្លួនឯង
គឺសំដៅដល់ការបណ្ដោយចិត្តឲ្យដឹកនាំខ្លួនឯង ។ លះបង់ភាពស្អប់ខ្ពើម លះបង់គំនិតបៀតបៀនចងគំនុំ ធ្វើចិត្តឲ្យបរិសុទ្ធ ទើបជាសេចក្ដីស្ងប់ដ៏ប្រសើរ ហើយក៏ពុំមានសេចក្ដីសុខណា
ស្មើនឹងសេចក្ដីស្ងប់ដែរ។
No comments:
Post a Comment