មានគេសួរខ្ញុំថា "
តើធ្វើការដើម្បីរស់ ឬរស់ដើម្បីធ្វើការ? " ខ្ញុំឆ្លើយថា: "
បើខ្ញុំរស់ដើម្បីធ្វើការ ខ្ញុំនឹងធ្វើការដើម្បីរស់
តែបើខ្ញុំរស់ដើម្បីបុព្វហេតុជីវិត ខ្ញុំនឹងធ្វើការដើម្បីបុព្វហេតុជីវិត "។ ជីវិត
បើគ្រាន់តែដើម្បីរស់ វាពិតជាមិនស្មុគស្មាញច្រើនទេ
ប៉ុន្ដែបើចង់រក្សាជីវិតឲ្យបានល្អដើម្បីបុព្វហេតុ នោះទើបជាការពិបាក។
រស់ដើម្បីបុព្វហេតុ មិនពិបាកទេ តែបើរស់ដោយបញ្ញាទើបជារឿងពិបាក។
រស់ដោយបញ្ញាមិនពិបាកទេ តែការបើកបេះដូងឲ្យធំ ទទួលយកគ្រប់រសជាតិនៃរបត់ជីវិត ហើយធ្វើការកែប្រែជោគវាសនា
នោះទើបជារឿងពិបាក ព្រោះជីវិតគឺត្រូវការការរៀនសូត្រ និងការឆ្លងកាត់ដែលជាមេរៀនពុំមានទីបញ្ចប់។
ប្រធានាធិបតីអាមេរិក john f. Kenndy បាននិយាយថា " ចូរយើងកុំបន់ស្រន់សុំជីវិតដែលងាយស្រួល
យើងគួរតែបន់ស្រន់សុំឲ្យខ្លួនឯងក្លាយជាមនុស្សខ្លាំង "។ ជីវិតពុំមានរឿងងាយស្រួលច្រើនទេ
ក៏ប៉ុន្ដែយើងតែងតែចង់បានភាពងាយស្រួលច្រើនជាងភាពលំបាក។ ប៉ុន្ដែការពិត
ភាពខ្លាំងនៃសក្តានុពលខាងក្នុងទៅវិញទេ ដែលអាចធ្វើឲ្យយើងមានលទ្ធភាពគេចចេញពីភាពលំបាក
ឬរបត់អួរអាប់នៃជីវិត។ អ្នកវេជ្ជាសាស្ត្រ អាលប៊ឺត អាញ់ស្តាញ់ ពោលថា "
ចូរកុំធ្វើជាមនុស្សដែលត្រឹមតែជោគជ័យ ចូរព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ "
ចូរកុំធ្វើជាមនុស្សធ្វើការដើម្បីរស់ ចូរធ្វើជាមនុស្សធ្វើការដើម្បីសាងតម្លៃជីវិត៕
Cr. Sun Veasna
No comments:
Post a Comment