“ក្នុងជីវិតរស់នៅ ១០០ភាគរយ តែងមាន១០ភាគរយ
គឺជាបញ្ហាដែលកើតឡើងចំពោះយើង ហើយ ៩០ភាគរយទៀត គឺដំណោះស្រាយដែលយើងត្រូវតបតចំពោះបញ្ហាវិញ”។
ជាច្បាប់ធម្មជាតិ អ្នកខ្លាំងតែងឈ្នះអ្នកខ្សោយ, ខ្លាំងគឺរស់
តែខ្សោយគឺស្លាប់, ខ្លាំងគឺឈ្នះ តែខ្សោយគឺចាញ់, ខ្លាំងគឺស្តេច តែខ្សោយគឺចោរ។
ចូរធ្វើជាចំណែកនៃដំណោះស្រាយ តែកុំធ្វើជាចំណែកនៃបញ្ហា។ ចូរតែរៀនធ្វើជាអ្នកខ្លាំង
តែកុំធ្វើជាអ្នកខ្សោយ។ ចូរធ្វើជាអ្នកសង្គ្រោះ តែកុំធ្វើជាជនរងគ្រោះ។
ដើម្បីឈ្នះ
យើងត្រូវធ្វើខ្លួនឱ្យធំជាងបញ្ហាជានិច្ច។ បើបញ្ហាជាលេខ១០ យើងត្រូវតែជាលេខ២០។
បើបញ្ហាជាដុំដី យើងត្រូវតែជាដុំថ្ម។ បើបញ្ហាជាដែកគោល យើងត្រូវធ្វើជាញញួរ។
បើបញ្ហាជាស្តេច យើងត្រូវតែជាអាទិទេព។
ក្នុងជីវិត មិនសំខាន់ថាបញ្ហាកើតឡើងអាក្រក់បែបណានោះទេ
តែសំខាន់ថាតើយើងមានចិត្តស្ងប់តបតចំពោះបញ្ហាបែបណា។ គ្រប់យ៉ាងនឹងមិនអីទេ។
គ្រប់យ៉ាងគឺធម្មតាជានិច្ច។ គ្រប់យ៉ាងល្អជានិច្ច៕
No comments:
Post a Comment