យើងមិនចូលចិត្តស្ដាប់ពាក្យស្រែកគំហកពីនរណាម្នាក់ឡើយ
។ ប៉ុន្ដែពេលខ្លះយើងតែងតែស្រែកគំហកដាក់អ្នកដទៃម្ដងម្កាល ។
យើងមិនចង់ស្ដាប់ពាក្យស្ដីបន្ទោសទេ រាល់ពេលដែលយើងធ្វើអ្វីខុស។
ប៉ុន្ដែយើងតែងស្ដីបន្ទោសអ្នកដទៃ នៅពេលដែលយើងឃើញគេធ្វើខុស។ យើងមិនចង់ឲ្យគេធ្វើដាក់យើងទេរាល់អ្វីដែលយើងមិនចូលចិត្ត។
ប៉ុន្ដែមានពេលខ្លះយើងក៏បានធ្វើរឿងដែលយើងមិនចូលចិត្ត ដាក់អ្នកដទៃ។ ធម្មតាទេ
មនុស្សកើតមកគឺស្ពាយកំហុសមកជាមួយទៅហើយ គ្មាននរណាម្នាក់មិនចេះខុសនោះទេ។
ប៉ុន្ដែទាស់ត្រង់ថា តើយើងអាចមានភាសាសន្ដិភាពក្នុងបេះដូងដែរឬទេ ។ ដូចជាការណែនាំលើកទឹកចិត្ត
ជាជាងការស្ដីបន្ទោស។ ការនិយាយគ្នាដោយសន្ដិភាព ដោយការគោរពឲ្យតម្លៃរវាងគ្នានឹងគ្នា
ជាជាងការស្រែកគំហក។ ការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ជាជាងគំនិតអាត្មានិយម។
ចេះមានមេត្តាធម៌ចំពោះគ្នា ក្នុងភាពជាមនុស្សដូចគ្នា ជាជាងការច្រណែនឈ្នានីសគ្នា។
បើអាចធ្វើបាន នោះការរស់នៅប្រាកដជាល្អខ្លាំងណាស់។
ព្រោះការគោរពឲ្យតម្លៃដោយស្មើភាពគ្នា វាគឺជាវប្បធម៌នៃសន្ដិភាពជីវិត
ហើយមានតែប្រកាន់យកវប្បធម៌សន្ដិភាពប៉ុណ្ណោះ ទើបការរស់នៅមានសេចក្ដីសុខ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment