មនុស្សដែលអ្នកស្រលាញ់ថ្ងៃនេះ
គាត់នៅតែស្រលាញ់អ្នក ថ្ងៃស្អែកក៏គាត់នៅតែស្រលាញ់អ្នក ថ្ងៃស្អែកជាថ្មីមួយទៀតក៏គាត់នៅតែស្រលាញ់
ហើយគាត់ក៏អាចចាកចេញទៅ ដោយបន្សល់ត្រឹមតែស្នាមអនុស្សាមួយដ៏ល្អតែប៉ុណ្ណោះ ។
ទីកន្លែងមួយ ដែលអ្នកធ្លាប់មកជាមួយមនុស្សដែលអ្នកស្រលាញ់
ថ្ងៃណាមួយវាក៏អាចនឹងលែងមានវត្តមានរបស់មនុស្សម្នាក់នោះក៏ថាបាន ។
ពេលវេលានិងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នក
អាចនិងបាត់បង់ទៅនៅថ្ងៃណាមួយមិនខាន ។
កែវភ្នែកដែលធ្លាប់តែស្រលះល្អរបស់អ្នក
អាចនិងត្រូវស្រវាំងដោយដំណក់ទឹកភ្នែកនៅថ្ងៃណាមួយមិនខាន ។
ក្ដីសុខដែលធ្លាប់មាន អាចនិងបាត់បង់ទៅ
ហើយជំនួសមកវិញដោយសេចក្ដីទុក្ខក៏ថាបាន ។
គ្រប់យ៉ាងសុទ្ធតែអាចប្រួលប្រែបានទាំងអស់
គ្មានអ្វីមានភាពឋិតថេរនោះទេ ហើយយើងខ្លួនឯងផ្ទាល់ ត្រូវតែរៀនទទួលយករឿងទាំងអស់នោះផងណា៎
...
No comments:
Post a Comment