បរមគ្រូ ឡៅ ជឺ (Lao Tzu) ពោលថា “ពេលណាដែលយើងពេញចិត្តចំពោះភាពសាមញ្ញរបស់ខ្លួនឯង
ដោយមិនប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃឬប្រកួតប្រជែងជាមួយនឹងអ្នកដទៃ
នោះគ្រប់គ្នានឹងគោរពយើងក្នុងនាមជាយើង”។
អាឌុល អ៊ីត្លែរ (Adolf Hitler) បានពោលស្រដៀងគ្នាថា “សូមកុំយកខ្លួនឯងទៅប្រៀបធៀបគ្នាជាមួយអ្នកដទៃឱ្យសោះ
ពីព្រោះបើយើងធ្វើដូច្នេះ គឺមានន័យថាយើងកំពុងតែមើលងាយខ្លួនឯងហើយ”។
ទ្រឹស្តីពុទ្ធនិយមនិងទស្សនៈរបស់ ខុង ជឺ
បានអប់រំប្រហាក់ហែលគ្នាថា៖ ១. កុំគិតថាខ្លួនឯងអន់ថយជាងគេ
ពីព្រោះនឹងនាំយើងឱ្យអស់សង្ឃឹម គ្មានការប្រឹងប្រែង។ ២.
កុំគិតថាខ្លួនឯងអស្ចារ្យជាងគេ ពីព្រោះនឹងនាំយើងឱ្យអំនួត គ្មានការប្រឹងប្រែង។ ៣.
កុំគិតថាខ្លួនឯងនិងអ្នកដទៃដូចគ្នា ពីព្រោះនឹងនាំឱ្យយើងគ្មានការប្រកួតប្រជែង
គ្មានការប្រឹងប្រែង។
ការប្រកួតប្រជែងដ៏ពិតប្រាកដ
គឺប្រកួតជាមួយខ្លួនឯងពីម្សិលមិញនិងថ្ងៃនេះ។ តើម្សិលមិញនិងថ្ងៃនេះ
យើងបានរីកចម្រើនអ្វីខ្លះហើយ? បុរាណខ្មែរបានផ្តាំថា “ឈ្នះអ្នកក្រដោយឱ្យទាន
ឈ្នះអ្នកមានដោយគោរព ហើយឈ្នះសព្វគ្រប់ គឺឈ្នះលើខ្លួនឯង”៕
____
Cr. “ប្រតិទិនទស្សនៈ
៣៦៥ថ្ងៃ”
No comments:
Post a Comment