ពាក្យមួយឃ្លា គេនិយាយថា «នៅលើលោកនេះ
គ្មានទេស្រីអាក្រក់ មានតែស្រីខ្ជិល»។ យើងជាស្រ្តី
ត្រូវមានរបៀបរៀបរយពេលចេញទៅខាងក្រៅ ទាំងការស្លៀកពាក់និងកាយវិការ
ការនិយាយស្តី។ យើងជាស្ត្រី ត្រូវមានក្លិនក្រអូប
មិនមែនក្លិនម្ហូបឬក្លិនទឹកនោមកូន ទោះបីយើងជាស្ត្រីមេផ្ទះក៏ដោយ។
យើងជាស្ត្រី ត្រូវចេះរៀបចំផ្ទះសម្បែងឱ្យបានស្អាតបាត
និងមានអនាម័យក្នុងការរស់នៅ។
យើងជាស្ត្រី ត្រូវចេះថែស្បែកខ្លួន
ស្បែកមុខ សក់ ក្រចកដៃជើង និងចេះតុបតែងប្រេងម្សៅខ្លះ
ដើម្បីបន្ថែមសម្រស់និងចូលចុះក្នុងសង្គម។ យើងជាស្រ្តី
មិនមែនចេះតែតែងខ្លួន ប៉ុន្តែត្រូវពូកែធ្វើម្ហូបសម្រាប់គ្រួសារ។
យើងជាស្ត្រី ត្រូវចេះបង្រៀនកូនចៅនិងចេះសន្សំសំចៃក្នុងការចាយវាយ។
យើងជាស្ត្រី ត្រូវរឹងមាំ
ក្រៅពីចេះធ្វើការរកប្រាក់កំរៃក៏ត្រូវចេះឈ្លាសវៃក្នុងការដោះស្រាយបញ្ហាទូទៅ។
យើងជាស្ត្រី... មិនមែនជាស្ត្រីដែលត្រូវការបុរស
ប៉ុន្តែជាស្ត្រីដែលបុរសត្រូវការ។ ពួកយើងជាស្ត្រី
ត្រូវរៀនបន្ថែមដើម្បីដើរឱ្យទាន់សង្គម ជាពិសេសផ្នែកចិត្តគំនិត។
ជូនពរស្ត្រីគ្រប់រូប!!!
No comments:
Post a Comment