ទម្លាប់
គឺជាកញ្ចក់ឆ្លុះមើលអនាគតរបស់មនុស្ស។
ទម្លាប់គឺជាការកំណត់គ្រប់យ៉ាងនៃអនាគតរបស់មនុស្សម្នាក់ៗ ។ ទស្សនវិទូ អារីស្តូត (Aristotle) គឺ ជាគ្រូនៃព្រះចៅអធិរាជ អាឡិចសង់ឡឺក្រង់ នៃនគរម៉ាសេដ្វាន់
បានណែនាំថា «អ្នកគឺជាអ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃ។
ភាពល្អឥតខ្ចោះមិនមែនជាសកម្មភាពទេ តែវាជាទម្លាប់។» «Winston Churchill» អតីតនាយករដ្ឋមន្រ្តីអង់គ្លេស
ក្នុងសម័យសង្គ្រាមលោកលើកទី២ បានបន្ថែមថា "អត្តចរិត គឺជារឿងតូចតាច
ប៉ុន្តែវាអាចបង្កើតឲ្យមានភាពខុសគ្នាយ៉ាងធំធេង" យើងជាអ្វីដែលយើងកំពុងធ្វើ
។ ប្រសិនបើយើងមានទម្លាប់ជាអ្នករៀនសូត្រ នោះយើងគឺជាមនុស្សដែលមានឧត្ដមភាពជីវិត ។
ប្រសិនបើយើងមានទម្លាប់ប្រមឹកអួទីនួ យើងនឹងក្លាយជាមនុស្សចោលម្សៀតម្នាក់ ។
យើងគឺជាអ្វីគ្រប់យ៉ាងនៃអ្វីដែលយើងតែងតែធ្វើ ។ ខុងជឺ បានបង្រៀនថា «ទឹក
អាចផ្លាស់ប្តូររូបរាងរបស់វាទៅតាម ថូ កែវ ពាង ដែលគេដាក់វា ដូចនេះមនុស្សមានបញ្ញា
ត្រូវចេះបត់បែនខ្លួនទៅតាមកាលៈទេសៈ»។
ចូរបត់បែនតាមក្ដីស្រមៃខ្លួនឯង ។ ចូរកែប្រែខ្លួនឯងឲ្យស្របទៅនឹងទិសដៅជីវិត ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment