រឿងមិនល្អ
ពេលខ្លះវាប្រៀបដូចធូលីហុយចូលភ្នែក ផ្សាភ្នែកតែបន្ដិចវាក៏បាត់ទៅវិញ ។
ធូលីមិនមែនហុយចូលតែភ្នែកយើងតែម្នាក់ទេ អ្នកដទៃក៏ដូចគ្នាដែរ ។ សេចក្ដីទុក្ខ
មិនមែនមានតែយើងទេ អ្នកដទៃក៏ដូចគ្នា គ្រាន់តែទម្ងន់ខុសគ្នា ទំហំខុសគ្នា ពេលខ្លះពួកគេអាចធ្ងន់ជាងយើងទៅទៀត
តែគេនៅតែប្រឹងរស់ប្រឹងជម្នះ។ កើតទុក្ខក៏ត្រូវញាំឲ្យឆ្អែត ។
កើតទុក្ខក៏ត្រូវគេងឲ្យគ្រប់ ។ កើតទុក្ខ តែមិនអាចគ្មានកម្លាំងទេ ។
កើតទុក្ខតែមិនអាចមានជំងឺទេ ។ បាត់បង់អ្វីក៏បាត់ចុះ តែកុំបាត់ជំនឿចិត្តលើខ្លួនឯង ។
នាឡិកាតែងវិលចុះវិលឡើង ព្រះអាទិត្យតែងរះហើយលិច
ពេលវេលាចាប់ផ្ដើមជាថ្មីក៏មានជានិច្ចដែរ ។ យើងអាចអាក្រក់ចំពោះអ្វីដែលយើងស្អប់
តែយើងត្រូវល្អនឹងខ្លួនឯង ។ សូមញាំឲ្យឆ្អែត ហើយគេងឲ្យស្កប់
ដើម្បីថ្ងៃចាប់ផ្ដើមដ៏ប្រសើរ ៕
Cr. Sun Veasna
No comments:
Post a Comment