“យើងត្រូវរកបុគ្គលល្អម្នាក់
ដើម្បីលើកទឹកចិត្តឱ្យយើងដើរទៅមុខ មើលទៅមុខ និងឈានទៅមុខ
ប្រសើរជាងគិតថយក្រោយ”។
ចិត្តសាស្ត្រវាយប្រហារស្មារតី
គឺជាការបំផ្លាញភាពរឹងមាំនិងកម្ទេចគំនិតវិជ្ជមានរបស់មនុស្សណាម្នាក់។
យុទ្ធសាស្ត្រនេះស្ថិតក្នុងមនុស្សពីរប្រភេទ៖ ១.
មនុស្សឆ្លាតខាងកម្ទេចគេឯង ដើម្បីប្រយោជន៍ខ្លួនឯង។ ២.
មនុស្សដែលមើលអ្វីៗ ត្រឹមតែក្រសែភ្នែកខ្លួនឯង។ មានន័យថាគាត់មានបំណងល្អ
តែខ្វះព័ត៌មានអំពីយើងឬមិនស្គាល់យើង
នោះក៏នឹងបណ្តាលឱ្យមានការទិតៀនខុសបានដែរ។
ពេលខ្លះ
យើងមិនមែនទទួលរងសេចក្តីឈឺចាប់ដោយសារតែមនុស្សអាក្រក់ទាំងស្រុងទេ
តែមនុស្សល្អក៏អាចបង្កទុក្ខទោសដល់យើងបានផងដែរ។ ពេលខ្លះ
មិត្តល្អខ្វះបញ្ញា ឬមានបំណងល្អដោយខ្វះបញ្ញា ក៏អាចបំផ្លាញយើងបានដែរ។
មនុស្សដែលចូលចិត្តទិតៀននិងរិះគន់គេឯង តែងចំណាយពេលកែប្រែគេ
ប៉ុន្តែខ្វះពេលវេលាស្វែងរកចំណុចអាក្រក់របស់ខ្លួនឯង។
អ្នកខ្លះ ជាជាងលើកទឹកចិត្ត
បង្ហាញផ្លូវត្រូវដល់គេឯង តែបែរជាជ្រើសរើសយកការវាយប្រហារគេទៅវិញ។ ពេលយើងធ្វើខុស
គេថាយើងល្ងង់។ ពេលយើងចេះ គេថាយើងបានតែទ្រឹស្តី
ប៉ុន្តែខ្វះការអនុវត្តន៍។ ពេលយើងធ្វើច្រើន គេថាយើងចង់បានមុខមាត់។
ពេលយើងធ្វើតិច គេថាយើងជិះជាន់កម្លាំងគេ ហើយពេលយើងមិនធ្វើ
គេថាយើងខ្ជិល។ តើយើងត្រូវធ្វើបែបណាទើបបានត្រូវចិត្តអ្នកដទៃ?
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment