នៅពេលដែលយើងបាំងឆត្រដើរកាត់ភ្លៀង ពេលខ្លះយើងស្រមៃចង់បានអាវភ្លៀង
ហើយពេលខ្លះទៀតបានពាក់អាវភ្លៀងហើយ ក៏ស្រមៃថាបើជិះឡានគឺល្អជាង
ប៉ុន្ដែយើងភ្លេចខ្លួនថា ខណៈពេលដែលយើងកំពុងតែស្រមៃ យើងបានទទួលជ្រកភ្លៀងពីឆត្រ ។
ដោយសារតែចិត្ដចង់បានអាវភ្លៀងនិងចង់ជិះឡានទៅវិញទេ
ដែលវាធ្វើឲ្យយើងមិនសប្បាយចិត្ដចំពោះឆត្រដែលនៅនឹងដៃ
ប៉ុន្ដែរបស់ដែលយើងស្រមៃចង់បានទាំងនោះ វាមិនបានមកបាំងភ្លៀងឲ្យយើងទេ
គឺឆត្រដែលនៅនឹងដៃយើងនេះហើយ ដែលកំពុកបាំងភ្លៀងឲ្យយើង ។
មនុស្សយើង ពេលខ្លះដោយសារតែចង់បានរបស់ដែលនៅក្នុងក្ដីស្រមៃខ្លាំងពេក
ក៏ធ្វើឲ្យរបស់ដែលនៅចំពោះមុខបាត់តម្លៃ ។ តាមពិតរបស់ដែលយើងមាន វាជាអ្នកបំពេញតម្រូវការឲ្យយើង
ហើយរបស់ដែលយើងមិនមានទៅវិញទេ ដែលមិនបានជួយអ្វីសោះដល់យើង
ម្លោះហើយយើងគួរតែចេះពេញចិត្តចំពោះអ្វីៗដែលយើងមាន
ប្រសើរជាងកើតទុក្ខចំពោះរបស់ដែលនៅឆ្ងាយពីដៃ ។ លើលោកនេះមានរបស់ខ្លះបើបាត់ទៅហើយ
មិនប្រាកដថារកឃើញវិញទេ ទោះទិញថ្មីក៏មិនប្រាកដថាដូចដើមវិញដែរ ក្ដីស្រឡាញ់គឺបែបនេះ
រឿងរ៉ាវជីវិតក៏ដូចគ្នា....៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment