“មនុស្សខុសគ្នា
តែងខិតខំស្វែងរកសុភមង្គល ដោយប្រើវិធីសាស្ត្រខុសគ្នា
ទៅលើនិយមន័យនៃសុភមង្គលខុសគ្នា”។
សុភមង្គលរបស់យើងពុំជាប់ទាក់ទងនឹងការគិតរបស់អ្នកដទៃឡើយ
ពីព្រោះមនុស្សគ្រប់គ្នាសុទ្ធតែបានឲ្យនិយមន័យនៃសុភមង្គលខុសៗគ្នា។
នៅលើលោកនេះ ពុំមាននរណាម្នាក់ដែលល្អឥតខ្ចោះទេ
តែយើងមានលក្ខណៈពិសេសដាច់ដោយឡែកខុសៗពីគ្នា (Unique) ឬអាចនិយាយបានថា “ម្យ៉ាងម្នាក់”។
និយមន័យនៃសុភមង្គល
ក៏វាមិនចេញពីវចនានុក្រមដូចគ្នាដែរ
ពីព្រោះគោលបំណងជីវិតនិងបុព្វហេតុនៃមនុស្សយើងមិនដូចគ្នាឡើយ។ សុភមង្គល
(ជោគជ័យ) នៃពាណិជ្ជករ គឺចំណូល។ សុភមង្គល (ជោគជ័យ) នៃសាសនិក
គឺសេចក្តីសុខផ្លូវចិត្ត។ សុភមង្គល (ជោគជ័យ) នៃអ្នកនយោបាយ
គឺបានអំណាចដើម្បីបម្រើសង្គម។
ដូច្នេះ
តើអ្វីទៅជានិយមន័យនៃសុភមង្គល? កុំភ្លេចថាយើងជាមនុស្សឆ្លាត
តែបើយើងប្រឹងប្រមូលផ្ដុំផ្គុំគ្នាគឺឆ្លាតជាង។
យើងជោគជ័យតាមផ្នែករបស់យើង
តែបើយើងប្រមូលផ្តុំជោគជ័យរបស់យើងបញ្ចូលគ្នា នោះគឺនឹងបង្កើតសាមគ្គីនិងការផ្លាស់ប្តូរយ៉ាងធំ។
ជោគជ័យរបស់យើង គឺយើងជាអ្នកបង្កើត
តែជោគជ័យរបស់សង្គមគឺយើងទាំងអស់គ្នាត្រូវចូលរួមសាមគ្គីផ្តុំគ្នាបង្កើតឡើង៕
“Different men seek ... happiness
in different ways and by different means.” – Aristotle
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment