មានរឿងខ្លះខ្ញុំដឹង
តែខ្ញុំក្លែងធ្វើមិនដឹង ។ មានពាក្យពេចន៍ខ្លះយើងមានសិទ្ធិដឹង
តែគ្មានសិទ្ធិនិយាយានោះទេ ដ្បិតវាមិនធ្វើឲ្យប្រសើរសម្រាប់យើងឡើយ ។ ពាក្យពេចន៍ខ្លះ
និយាយចេញហើយវាធ្វើឲ្យយើងអស់តម្លៃ ឬអាចធ្វើឲ្យគេមិនសប្បាយចិត្ត ។ តើសមតម្លៃទេ
ដែលត្រូវនិយាយមិនល្អពីអ្នកដទៃក្រោយខ្នង ? តើប្រាកដចិត្តទេ
ថាយើងជាមនុស្សដែលល្អលើសគេ ? តើយើងប្រាកដចិត្តទេ
ថារឿងអាក្រក់ដែលចេញពីមាត់យើង វានឹងមិនអាចឮដល់ម្ចាស់គេ ? តើយើងនឹងខឹងគេទេ
បើគេនិយាយមិនល្អពីយើងក្រោយខ្នងដែរនោះ ? តើងយើងនឹងខ្មាសគេទេ
ប្រសិនបើនិយាយដើមគេ ហើយត្រូវគេស្អប់ គេលែងមើលមុខ ? យើងតែងតែខ្លាចគេធ្វើទង្វើមិនត្រឹមត្រូវលើយើង
ទាំងដែលពេលខ្លះយើងតែងធ្វើទង្វើមិនល្អលើអ្នកដទៃ ។ ការលួចនិយាយដើមអ្នកដទៃ
បញ្ចេញបញ្ចូលរឿងគេ វាពុំមែនជាការងារមានប្រយោជន៍ឡើយ ផ្ទុយទៅវិញវាធ្វើឲ្យតម្លៃរបស់យើងធ្លាក់ចុះ
។ មានពេលខ្លះ យើងបានសាងកំហុសដោយមិនដឹងខ្លួន
ហើយមានពេលខ្លះទៀតអ្នកដទៃក៏បានធ្វើដូចយើងដែរ ប៉ុន្ដែយើងបែរជានិយាយមិនល្អតែពីអ្នកដទៃ
ភ្លេចទង្វើខ្លួនឯង ។ រឿងតែមួយគត់ដែលយើងគួរទទួលស្គាល់នឹងចងចាំនោះ "
គឺគ្មាននរណាម្នាក់ល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង " ។
បិតាទស្សនវិទូ សូក្រាត បានពោលថា "
មនុស្សអស្ចារ្យ ជជែកពីគំនិត មនុស្សធម្មតាជជែកពីព្រិត្តិការណ៍ មនុស្សឥតបានការ
ជជែករឿងអ្នកដទៃនិយាយដើមគ្នា " ។ តើអ្នកជាមនុស្សប្រភេទណា ? ៕
Cr. Sun Veasna
No comments:
Post a Comment