ជំងឺជាច្រើន ត្រូវបានកើតឡើងជាបន្តបន្ទាប់គ្នា
អស់ពីជំងឺមួយ ចូលដល់ជំងឺមួយទៀតបន្តបន្ទាប់គ្នាដោយឥតស្រាក់ស្រាន្តត្រាណឡើយ។
ដោយឡែកសម្រាប់យុវជនវិញ ជាមនុស្សដែលសម្បូរជំងឺប្រឈមជាងគេ ខ្លាំងក្លាជាងគេ
ធ្ងន់ធ្ងរជាងគេ ព្រួយបារម្មណ៍ជាងគេ។
ឃ្លាមួយនៅក្នុងសៀវភៅប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
បានលើកឡើងថា «ស្រ្តីជាម្ដាយម្នាក់ចំណាយពេលវេលាបង្កើត
និងចិញ្ចឹមកូនប្រុសអស់រយៈពេលរាប់ឆ្នាំ
ប៉ុន្តែមាននារីវ័យក្មេងម្នាក់ចំណាយពេលត្រឹមតែ២០នាទី ក៏អាចធ្វើឲ្យកូនប្រុសគាត់វក់ឆ្កួតដោយសារតែស្នេហា» បានដែរ។
មែនទែនទៅ មនុស្សប្រុសខ្លះគឺដូច្នោះមែនពិត
ម្ដាយខំប្រឹងប្រែងសព្វបែបយ៉ាងដើម្បីកូនប្រុស តែកូនប្រុសធ្វើសព្វបែបយ៉ាងដើម្បីស្រី
ម្ដាយព្យាយាមគ្រប់យ៉ាងដើម្បីកូន តែកូនព្យាយាមគ្រប់យ៉ាងដើម្បីស្រី
ម្ដាយនឹករលឹកកូនស្ទើរគ្រប់ពេល តែកូនវិញបែរជានឹកស្រីគ្រប់ពេលទៅវិញ។
ទឹកល្អក់ត្រូវការពេលវេលាសម្រាប់ឲ្យថ្លា
យ៉ាងណាមិញ យុវជនដែលកំពុងតែមានជំងឺ ក៏ត្រូវការពេលវេលា និងឱសថ
សម្រាប់ព្យាបាលជំងឺផងដែរ។ ក្នុងនាមជាយុវជនសម្រាប់ជាតិ
យើងគួរកុំធ្វើជាមនុស្សរវល់ចង និងរវល់ស្រាយ។ បើយើងជាយុវជនរវល់តែចង និងរវល់ស្រាយ
តើយើងមានពេលវេលាឯណា សម្រាប់ពង្រឹងខ្លួនឯងឲ្យខ្លាំងដើម្បីស្នងជាតិ?
មួយឃ្លានៅក្នុងសៀវភៅ
ប្រតិទិនទស្សនៈ២២២ថ្ងៃលើកឡើងថា «សង្គមដែលកំពុងតែមានជំងឺ
មិនអាចយកយុវជនដែលឈឺ មកព្យាបាលឲ្យជាសះស្បើយបានឡើយ»។
តើយុវជនឈឺដោយសារតែជំងឺអ្វីខ្លះ?
No comments:
Post a Comment