លោកស្រី ម៉ាស៊ែល អូបាម៉ា (Michelle Obama) បាននិយាយថា " ទ្រព្យសម្បត្តិដែលអ្នករកបានមិនអាចកំណត់ពីភាពជោគជ័យរបស់អ្នកបានឡើយ
ប៉ុន្តែភាគជោគជ័យគឺការជួយឲ្យមានការផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃ " ។
មនុស្សជាច្រើនបានព្យាយាមស្វែងរកភាពជោគជ័យ
ហើយពេលខ្លះដើម្បីទទួលបានភាពជោគជ័យលើជីវិតខ្លួនឯង ពួកគេក៏ដើរជាន់ជីវិតអ្នកដទៃ
ធ្វើទង្វើខុសពីគុណធម៌ ។ ដ្បិតមនុស្សរស់នៅត្រូវមានតម្លៃ
តែពេលខ្លះពួកគេដើរបញ្ច្រាស់គុណធម៌ ដើម្បីប្ដូរយកតម្លៃទៅវិញ ។
បិតារូបវិទ្យា Albert Einstein ក៏ធ្លាប់លើកឡើងក្នុងន័យនេះថា " កុំព្យាយាមធ្វើជាមនុស្សជោគជ័យ
ចូរធ្វើជាមនុស្សដែលមានតម្លៃ " ។ យើងអាចជោគជ័យបើយើងប្រឹងត្រូវ
យើងនឹងបរាជ័យបើយើងប្រឹងខុស ប៉ុន្ដែពេលខ្លះយើងពុំគួរផ្ដោតតែលើភាពជោគជ័យ
តែពេលខ្លះទៀតយើងនឹងមានតម្លៃ ប្រសិនបើយើងចេះរស់នៅដើម្បីខ្លួនឯង និងអ្នកដទៃ ។
ដ្បិតជីវិតត្រូវប្រជែងរស់
តែជោគជ័យដែលមិនបំពាក់គុណតម្លៃ វាគ្រាន់តែជាជ័យជម្នះដ៏ឯកោប៉ុណ្ណោះ ។ សម្ដេចសង្ឃ
ដាឡៃឡាម៉ា (Dalai
Lama) បានបង្ហាញថា"
សព្វថ្ងៃពិភពលោកលែងត្រូវការមនុស្សជោគជ័យទៀតហើយ តែពិភពលោកកំពុងត្រូវការអ្នកសង្គ្រោះ
" ។ ជ្រើសយកគុណតម្លៃ ក្នុងរង្វង់គុណធម៌ ទោះយើងបរាជ័យ
ក៏យើងនៅតែជាមនុស្សមានតម្លៃ ៕
Cr. Sun Veasna
No comments:
Post a Comment