“មនុស្សម្នាក់អាចក្លាយជាមនុស្សទៅបាន
លុះត្រាណាតែគេចេះទទួលស្គាល់អ្នកដទៃថាជាមនុស្សដូចខ្លួនដែរ”។
មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ គឺងាយនឹងស្គាល់ពីធម្មជាតិមនុស្សទូទៅ
ហើយមនុស្សដែលចេះផ្តល់តម្លៃឱ្យខ្លួនឯង ក៏នឹងយល់ថាអ្នកដទៃក៏មានតម្លៃដូចជាខ្លួនដែរ។
បើតាមទ្រឹស្តីអ្នកប្រាជ្ញឥណ្ឌាបុរាណ
(សម័យអធិរាជអាឡិចសង់ ឌឺក្រង់ ឬ Alexander The Great ឈ្លានពានឥណ្ឌា)
បាននិយាយថា “ក្នុងលោកមានវត្ថុ
៣យ៉ាងដែលសំខាន់សម្រាប់មនុស្សជាតិ៖ ១. អាហារបរិភោគ, ២.
ទឹកបរិភោគ, ៣. សម្តីសប្បុរសចំពោះមនុស្សទូទៅ”។ ប៉ុន្តែរហូតដល់ ស.វ ក្រោយមកទៀត ចិត្តវិទូ អាប្រាហាម ម៉ាស្លូវ (Abraham
Maslow) បានបែងចែកតម្រូវការរបស់មនុស្សរហូតដល់ ៥យ៉ាង។
បើតាមខ្ញុំយល់ មនុស្សដែលមានអាហារបរិភោគគ្រប់គ្រាន់
ឬតម្រូវការសរីរៈ (Physiological
needs) និងមានសេចក្តីស្រឡាញ់ (Belonging and love needs) នោះក៏ល្មមគ្រាន់ឱ្យផែនដីមានសន្តិភាព
និងរស់នៅយ៉ាងសុខដុមរមនានឹងគ្នាហើយដែរ។ បើស្រឡាញ់
តើយើងនឹងត្រូវការកាប់សម្លាប់គ្នាទៀតទេ (Safety needs)។ បើស្រឡាញ់
យើងនឹងចេះឱ្យម្លៃគ្នា (Self - Esteem)។ បើស្រឡាញ់
យើងនឹងចេះរួបរួមគ្នាសាមគ្គី ធ្វើការងារល្អៗដើម្បីសេចក្តីសុខរួមគ្នា (Self -
Actualization)។
មនុស្សដែលមានសេចក្តីស្រឡាញ់
ឥតត្រូវការអំណាចអ្វីទាំងអស់ តែមនុស្សដែលត្រូវការអំណាច
គឺអាចមានគោលបំណងធ្វើបាបគាបសង្កត់អ្នកដទៃ ដោយក្តីស្អប់ខ្ពើមនិងចង់ឈ្នះចាញ់។
ពេលដែលអំណាចនៃសេចក្តីស្រឡាញ់ អាចបន្ទន់ចិត្តមនុស្សដែលស្រឡាញ់អំណាច
គឺថាពិភពលោកនឹងស្គាល់សន្តិភាពពិតប្រាកដ៕
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment