ទស្សនវិទូចិន
ឡៅជឺ ទូន្មានថា " បើអ្នកចង់ពេញលេញ ចូរឲ្យចិត្តរបស់អ្នកទទេស្អាត ។
សត្រូវរបស់អ្នកមិនមែនជាបិសាចនោះទេ តែគឺជាអ្នកខ្លួនឯង"។
ព្រះពុទ្ធសម្ដែងថា
" ចិត្តជាប្រធាន ឈ្នះអ្នកដទៃ ពុំស្មើឈ្នះខ្លួនឯង " ។
កុំខ្វល់ថាមនុស្សក្នុងលោកមើលមកអ្នកក្នុងន័យបែបណា ចូរខ្វល់ពីទង្វើអ្នករាល់ថ្ងៃ ។
កុំខ្វល់ថាអ្នកជាមនុស្សល្អឬអាក្រក់ ចូរសង្កេតចិត្តគំនិតរបស់ខ្លួនឯងជាប្រចាំ ។
ចិត្តគឺជាមេដឹកនាំគ្រប់យ៉ាងនៃជីវិត ។ ចិត្តដែលពុំបំពាក់មេត្ដាធម៌
ជីវិតនឹងជ្រួលច្របល់ ។ អាក្រក់កើតចេញពីចិត្ត ហើយសេចក្ដីល្អក៏កើតចេញពីចិត្តដូចគ្នា
។ បើចិត្តរបស់អ្នកគិតតែរឿងមិនត្រឹមត្រូវ
ជីវិតអ្នកនឹងធ្លាក់ក្នុងរណ្ដៅនៃភាពមិនត្រឹមត្រូវ ។ បើចិត្តរបស់អ្នកស្រឡាញ់សន្ដិភាព
នោះជីវិតអ្នក និងល្អប្រសើរ ។ ដ្បិតមនុស្សអាក្រក់ក្នុងលោកមានច្រើន
តែចំពោះមនុស្សល្អក៏មានមិនតិចដែរ ។ សុខចិត្តធ្វើល្អលើមនុស្សខុស ប្រសើរជាងធ្វើខុសលើមនុស្សល្អ
។ ដ្បិតជីវិតគឺជាការប្រជែង តែជ័យជម្នះដែលទទួលបានពីអំពើបាប គឺជាជ័យជ្នះដ៏ភ័យខ្លាច ។
មនុស្សអាក្រក់មិនខ្លាចបាប តែពេលជិតស្លាប់គង់ដង្ហើយរកបុណ្យ ។ មនុស្សល្អខ្លាចបាប
ទោះជីវិតខ្លីឬវែង គង់មិនមានទុក្ខច្រើន ។
នៅពេលដែលអ្នកស្ពាយរបស់ឥតប្រយោជន៍ច្រើនពេក
អ្នកនឹងធ្ងន់ទៅមុខមិនរួច ។ នៅពេលអ្នកស្ពាយចិត្តបាប ចិត្តអាក្រក់ច្រើនពេក
អ្នកនឹងលិចលង់ក្នុងវង្វង់នៃសេចក្ដីទុក្ខ ។ ព្រះពុទ្ធសម្ដែងថា "
អ្វីក្នុងលោកនេះពុំមែនកម្មសិទ្ធរបស់នរណាម្នាក់ទេ សូម្បីតែរូបកាយ "
ទម្លាក់រឿងអាក្រក់ចោល ជីវិតនឹងបានសុខ គេងលក់ស្កប់ស្កល់ដោយពុំចាំបាច់ព្រួយបារម្ភ ។
ទម្លាក់ចិត្តបាបចោល អ្នកនឹងរកឃើញសន្ដិភាពជាមួយខ្លួនឯងនឹងអ្នកដទៃ ។
ទម្លាក់រឿងអវិជ្ជមានដែលកើតចេញពីចិត្តអាក្រក់ អ្នកនឹងគេងលក់ស្រួលជាមួយខ្យល់ដង្ហើមដ៏បរិសុទ្ធ
៕
Cr. Sun
Veasna
No comments:
Post a Comment