“លុយនិងចំណេះដឹង
បើវាបានក្លាយទៅជាចៅហ្វាយនាយរបស់មនុស្សហើយ គឺមនុស្សនឹងលែងស្គាល់តម្លៃពិតរបស់មនុស្ស”។
លុយគឺជាអំណាច។ លុយអាចទិញខួរក្បាលមនុស្សដែលមានគតិបណ្ឌិតបាន តែលុយមិនអាចទិញឧត្តមគតិមនុស្សបានទេ។
គតិបណ្ឌិតអាចលក់ដូរបាន
នៅពេលមនុស្សខ្វះគោលការណ៍ត្រឹមត្រូវ តែឧត្តមគតិទិញលក់ពុំបានទេ។
ដូច្នេះមិនមែនខួរក្បាលដែលមានគតិបណ្ឌិតទេដែលមានតម្លៃ
តែឧត្តមគតិទៅវិញទេដែលកាត់ថ្លៃពុំបាន។ ចំណេះដឹងគឺជាអំណាចក្លែងក្លាយ។
អំណាចពិតប្រាកដនៃចំណេះដឹង គឺការយកចំណេះដឹងទៅអនុវត្តជាក់ស្តែងប្រកបដោយភាពជោគជ័យ។ “ការចេះ”
គឺជាព័ត៌មាន តែ “ការដឹង” គឺបានមកពីការពិសោធ។
លុយគឺជាអ្នកបែងចែកឱ្យមានអ្នកមាននិងអ្នកក្រ
ហើយចំណេះដឹងបានបែងចែកឱ្យមានអ្នកល្ងង់និងអ្នកចេះ។ ពេលខ្លះ
ខ្ញុំមានការអាណិតអាសូរចំពោះអ្នកមានលុយខ្លះដែលមើលងាយអ្នកក្រ។ ពេលខ្លះទៀត
ខ្ញុំអាណិតអាសូរចំពោះអ្នកចេះខ្លះដែលមើលងាយអ្នកល្ងង់។ មនុស្សពីរប្រភេទនេះ
មិនទាន់ដឹងខ្លួននៅឡើយទេថា “ខ្លួនគឺជាខ្ញុំកញ្ជះឬជាខ្ញុំបម្រើដាច់ថ្លៃរបស់លុយនិងចំណេះដឹង”។ តម្លៃរបស់មនុស្សស្ថិតនៅលើសេចក្តីល្អ ហើយមនុស្សល្អពិតប្រាកដ
គឺជាបុគ្គលដែលទទួលស្គាល់ថាអ្នកដទៃក៏មានតម្លៃដូចខ្លួនដែរ៕
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment