“ការដឹងខ្លួនឯងល្ងង់ពុំមែនជារឿងគួរឱ្យខ្មាសអៀនទេ
តែការគ្មានឆន្ទៈរៀនទៅវិញទេ ទើបជារឿងដែលអាម៉ាស់បំផុត”។
សុភាសិតខ្មែរពោលថា “មនុស្សទាបរែងធ្វើខ្ពស់
ក្រទុរយសរែងអួតធន ខ្លាចរែងធ្វើហ៊ាន គ្មានប្រាជ្ញារែងអួតចេះ”។
ការដឹងខ្លួនឯងមិនឆ្លាតជារឿងប្រសើរ តែបើច្រឡំថាខ្លួនឯងចេះជារឿងល្ងង់ខ្លៅ។
ការដឹងថាខ្លួនល្ងង់គឺរឿងល្អ តែបើមិនប្រឹងរៀនឱ្យចេះ នោះគឺជាភាពខ្ជិលច្រអូស។ ភាពពូកែ
ឬជោគជ័យ បានមកពីភាពឆ្លាតមួយភាគរយ (១%)
តែបានមកពីការខិតខំតស៊ូប្រឹងប្រែងកៅសិបប្រាំបួនភាគរយ (៩៩%)។
ចំណេះដឹងសុទ្ធតែអាចរៀនបាន
និងសិក្សាឱ្យចេះបានដូចៗគ្នា
តែបញ្ហាត្រង់ថាអ្នកខ្លះពុំមានឱកាសទទួលបានការអប់រំដូចគ្នាប៉ុណ្ណោះ។
បើទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវចេះព្យាយាមស្វ័យសិក្សាដោយខ្លួនឯង
ពីព្រោះនេះជាភាពជូរចត់នៃការអប់រំ។ និយាយដដែល និយាយម្តងទៀត “អ្នករៀន
ត្រូវតែហ៊ានឈឺចាប់”។ សុខចិត្តឈឺចាប់ក្នុងរយៈពេលខ្លី
ប្រសើរជាងឈឺចាប់ក្នុងរយៈពេលវែង៕
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment