ចិត្តដែលស្គាល់ខ្លួនឯង
តែងសប្បាយនឹងភាពស្ងប់ស្ងាត់។ ទោះទៅដល់ទីណា ក៏មិនយកអ្វីទៅជាមួយ
មិនថាយកចំណេះដឹងទៅបង្អួតអ្នកក្បែរខ្លួន ឬមិនថាយករូបរាងស្អាតសង្ហាទៅសម្ញែងអ្នកណាម្នាក់
ប៉ុន្តែត្រឹមតែឱ្យអ្នកដទៃស្គាល់ថាយើងជាមនុស្សទូទៅដូចគេឯងទៅ
គឺអាចចាត់ទុកថាសុខស្ងប់ណាស់ហើយ។
បើជួបមនុស្សល្អ
គេនឹងឱ្យតម្លៃយើងក្នុងនាមជាមនុស្សដែលមានខ្លឹមខាងក្នុង តែបើជួបមនុស្សល្អតិចៗ
គឺគេនឹងឱ្យតម្លៃយើងត្រឹមសម្បកកាយដែលនឹងត្រូវដុតចោលពេលអស់ជីវិត។ គិតចុះគិតឡើង
រស់នៅរហូតដល់ថ្នាក់ចិត្តកម្រិតនេះ ក៏ប្រឹងប្រែងរៀនមកច្រើន មិនតិចប៉ុន្មាន
ហើយក៏បានជួបជីវិតឈឺចាប់មកមិនតិចដែរ។ ដើម្បីដឹងថាខ្លួនឯងមិនមានតម្លៃលើសអ្នកដទៃ
គឺត្រូវការចំណេះដឹងច្រើន។
ដើម្បីដឹងថាខ្លួនឯងនៅល្ងង់
តែងត្រូវការចំណេះដឹងច្រើន។ ដើម្បីដើរផុតពីរឿងយសសក្តិ សរសើរ
បង្អាប់...គឺត្រូវការចំណេះដឹងច្រើន។
ដើម្បីដើរចេញឱ្យផុតពីឥទ្ធិពលនៃការវាយតម្លៃរបស់អ្នកដទៃបាន គឺត្រូវការចំណេះដឹងច្រើន។
ដើម្បីចេះរស់នៅមែនទែន តែងត្រូវការចំណេះដឹងច្រើន។ ពេលពាល់ជីវិតបែបនេះ ទើបដឹងថា “ជីវិតស្ងប់ស្ងាត់
ពិតជាមានសេចក្តីសុខពិតមែន”។ អ្នកដែលចង់ភ្លក្សរសជាតិយសសក្តិ
ការសរសើរ ការឱ្យតម្លៃពីអ្នកដទៃ....គឺត្រូវប្រឹងឱ្យច្រើន
គង់នឹងសម្រេចដូចចិត្តប៉ងប្រាថ្នាហើយ៕
No comments:
Post a Comment