សួនផ្កាក្នុងឧទ្យានទាំងមូល អាចរីកស្រស់ញញឹមបានក៏អាស្រ័យដោយទឹកសន្សើមនិងពន្លឺព្រះអាទិត្យ
តែវានឹងស្វិតស្រពោនក្រៀមក្រំទៅវិញនៅពេលដែលគ្មានដំណក់ទឹកស្រោចស្រពនិងរស្មីនៃពន្លឺព្រះអាទិត្យរះបំភ្លឺ។
វាមិនខុសអ្វីពីសេចក្ដីស្នេហាដ៏បរិសុទ្ធមួយរបស់នារី ដែលអាចញញឹមបាន រីករាយបាន
មានភាពកក់ក្ដៅបានព្រោះតែមានបុរសជាទីស្រលាញ់ជាមនុស្សស្មោះត្រង់នឹងស្នេហា។ តែនៅពេលដែលបុរសជាទីស្រលាញ់ចាប់ផ្ដើមប្រែប្រួលគ្រប់យ៉ាង
នាងប្រៀបដូចជាបុប្ផាដែលកំពុងតែរុះរោយចាកចោលទងយ៉ាងដូច្នោះដែរ។
នាងមានក្ដីឈឺចាប់និងទំងន់ទុក្ខយ៉ាងខ្លាំងទៅលើមនុស្សដែលនាងបានជ្រើសរើស
ទៅលើមនុស្សដែលនាងបានស្មោះត្រង់ទៅលើមនុស្សដែលជាទីស្រលាញ់របស់នាង។
ទោះជានាងព្យាយាមពន្យល់អ្នករហូតឡើងខ្សោះទឹកភ្នែកក៏ដោយ
ក៏អ្នកមិនអាចដឹងពីទំហំនៃសេចក្ដីឈឺចាប់របស់នាងបាននោះដែរ! អ្នកដឹងទេ? ឮទេ
? យល់ឬទេ?
កុំលេងសើចនឹងមនោសញ្ចេតនារបស់នរណាម្នាក់ឱ្យសោះ
ប្រសិនបើអ្នកមិនបានស្រលាញ់រូបគេឱ្យពិតប្រាកដនោះ កុំព្រោះតែស្នេហាអាត្មានិយមរបស់អ្នកធ្វើឱ្យមនុស្សម្នាក់ត្រូវឈឺចាប់ដោយសាររូបអ្នកនោះ។
Cr. ស្រមោល ដួងចន្រ្ទ
No comments:
Post a Comment