បើគ្រាន់តែសម្តែង
យើងពុំចាំបាច់ទាមទារគុណសម្បត្តិច្រើនពេកទេ ពីព្រោះនៅក្នុងសង្គមរបស់យើងសព្វថ្ងៃនេះ
វាសម្បូរមនុស្សសម្តែងច្រើនណាស់ទៅហើយ ។ នៅពេលយើងប្រព្រឹត្តអំពើល្អ
ដោយគ្រាន់តែដើម្បីរំពឹងផលតបស្នង នោះក៏ប្រហែលជាយើងកំពុងតែសម្តែងដូចគ្នា ។
អធម្មកម្មក្នុងសង្គមកើតឡើងដោយសារ
តែការសម្តែងនេះឯង ពោលគឺមកពីមនុស្សយើងមិនព្រមរស់នៅជាមួយនឹងសភាពពិតជាក់ស្តែង ។
ពេលខ្លះ មនុស្សត្រូវសម្តែងថាខ្លួនឯងស្មោះត្រង់
ទាំងកំពុងរស់នៅកុហកខ្លួនឯងស្ទើរតែរាល់ថ្ងៃ ។ ភាពស្រពេចស្រពិលទាំងនេះ
នាំឱ្យមានការសង្ស័យ ហើយការសង្ស័យនេះឯង
ដែលនឹងធ្វើឱ្យមនុស្សរស់នៅមិនទុកចិត្តគ្នាជារៀងរហូត ។
ប្រសិនបើបុគ្គលស្គាល់ពីករណីយកិច្ចរបស់ខ្លួនឯង
នោះគេនឹងលែងសម្តែងទៀតហើយ ពោលគឺ ចិត្តគិត វាចា និង
ការប្រព្រឹត្តរបស់គេនឹងក្លាយជារបស់តែមួយ ។ មនុស្សស្គាល់ករណីយកិច្ច
មិនត្រឹមតែខ្មាសអៀនមិនហ៊ានប្រព្រឹត្តអំពើអាក្រក់មួយមុខទេ
តែគេនឹងបន្តផ្តល់នូវគំរូភាព ដែលល្អដល់សង្គមថែមទៀតផង ។
____
Cr. Ratha Mom
No comments:
Post a Comment