ក្នុងឋានៈជាសត្វសង្គម
មនុស្សយើងត្រូវបានបំពៀចដោយបរិយាកាសជុំវិញខ្លួន តាមរយៈវប្បធម៌ ទំនៀមទម្លាប់ និង
ការនិយមចូលចិត្តផ្សេងៗគ្នាទៅតាមសម័យកាលនីមួយៗ ។ អ្នកដែលមិនព្រមរស់នៅឱ្យដូចគេឯង
តែងក្លាយទៅជាមនុស្សឯកោនៅក្នុងសង្គម ។
អាល់បឺត អាញស្តាញ
ធ្លាប់ត្អូញត្អែរថា "មនុស្សម្នាមិនសូវយល់ពីខ្ញុំ តែបែរជាចូលចិត្តខ្ញុំ ។
អ្វីដែលប្លែកបំផុតនោះគឺ មានគេស្គាល់ខ្ញុំយ៉ាងច្រើន តែខ្ញុំបែរជាឯកោ" ។
នេះគឺមកពីលោកមិនព្រមរស់នៅឱ្យដូចគេឯង ។ សង្គមមើលមក ថាលោកជាមនុស្សឆ្កួត ទីបំផុតពួកគេនៅតែត្រូវការមនុស្សឆ្កួតនេះ
ដោយខានមិនបាន ។
សង្គមមនុស្ស
គឺជាសង្គមដោះដូរសេចក្តីត្រូវការឱ្យគ្នាទៅវិញទៅមក ។ ត្បិតការរស់នៅឱ្យត្រឹមត្រូវ
បានធ្វើឱ្យយើងឯកោបន្តិចមែន ក៏ពុំមែនមានន័យថា យើងអាចគេចផុតពីទំនួលខុសត្រូវឡើយ ។
ការចេះជួយគ្នាទៅវិញទៅមក គឺដើម្បីពង្រឹងគុណភាពជីវិតរួមគ្នា ។
ក្នុងលោកសន្និវាសនេះ ព្រះអាទិត្យជាអ្នកឯកោជាងគេ
តែក៏ជាអ្នកសាងប្រយោជន៍ច្រើនជាងគេដែរ ។ យើងកើតមក
គ្មានជម្រើសណាផ្សេងក្រៅពីធ្វើអំពើល្អនោះទេ ។ បើយើងធ្វើអ្វីផ្សេងពីនេះ
យើងក៏នឹងបាត់បង់តម្លៃក្នុងភាពជាមនុស្សដូចគ្នា ។ ដូច្នេះ ត្រូវតែបន្តទៅមុខទៀត!...
____
No comments:
Post a Comment