”ទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមួយ
គឺមិនមែនវាស់ដោយមាសប្រាក់នោះទេ តែវាស់កំណត់ដោយការសិក្សាអប់រំរបស់យុវជន គតិបណ្ឌិតរបស់ប្រជាជន
និងភាពរឹងប៉ឹងមាំមួនរបស់យុវជនក្នុងប្រទេសនោះ”។
យុវជនខ្សោយ គឺស្មើនឹងសង្គមអន់ថយ
តែយុវជនខ្លាំង គឺស្មើនឹងគ្រាប់ពេជ្រមានតម្លៃបំផុតរបស់សង្គម។ យុវជនខ្សោយ គឺស្មើនឹងបំណុលសង្គម
ហើយយុវជនខ្លាំង គឺស្មើនឹងទ្រព្យសង្គម។ បើស្រឡាញ់សង្គមត្រូវប្រើបេះដូង
តែបើចង់ជួយសង្គម គឺត្រូវប្រើចំណេះដឹង។
- [ ] សម្តីយុវជនទាំងឡាយដែលនិយាយថាស្រឡាញ់សង្គម
ឬចង់ជួយសង្គមជាតិនឹងក្លាយទៅជាសំរាមតាមផ្លូវដែលឥតប្រយោជន៍ ឬក្លាយជាលូរបង្ហូរទឹកស្អុយ
ប្រសិនបើសម្តីយុវជនទាំងនោះនៅតែល្អជាងការប្រតិបត្តិជាក់ស្តែង។
បើចង់ជួយសង្គមគឺត្រូវប្រើចំណេះដឹង គឺមានន័យថាយុវជនត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ
មានការតាំងចិត្តសិក្សាខ្ពស់ មានឧត្តមគតិស្នេហាជាតិពិត ស្នេហាទឹកដីប្រាកដ
និងមានឆន្ទៈបម្រើប្រជាជន នោះជាតិនឹងរឹងមាំជាក់ជាមិនខានឡើយ។ ”កុំវក់វីនឹងរឿងឥតប្រយោជន៍ពេក ឬបណ្តែតបណ្តោយខ្លួនពេក”។
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment