សេរីភាពដោយខ្វះនូវចំណេះវិជ្ជា
គឺតែងបង្កគ្រោះកាចដល់មនុស្ស ហើយចំណេះវិជ្ជាដោយខ្វះនូវការរួចរដោះចិត្ត
គឺតែងបង្កើតនូវភាពកោងកាចឃោរឃៅឬអំនួតដាច់បង្ហៀរ។
អវិជ្ជាគឺជាប្រភពនៃទុក្ខទោសទាំងឡាយ។
មនុស្សល្ងង់អវិជ្ជា បូកនឹងសាសនា
ស្មើនឹងបង្កគ្រោះចង្រៃដល់សង្គម។ ប្រជាធិបតេយ្យ បូកនឹងអវិជ្ជា ស្មើនឹងភាពអនាធិបតេយ្យ។
ភាពក្រីក្រ បូកនឹងអវិជ្ជា ស្មើនឹងអំពើឧក្រិដ្ឋកម្ម។ អំណាច បូកនឹងអវិជ្ជា
ស្មើនឹងការសង្កត់សង្កិនផ្តាច់ការ...។ល។ ការអប់រំតែខួរក្បាល
តែមិនបានអប់រំចិត្តគឺជាប្រភពនៃក្តីក្តៅក្រហាយ បង្កជម្លោះដោយសារកំហឹង
ចិត្តស្អប់ស្រឡាញ់ ច្រណែនឈ្នានីស ចងគំនុំ សងសឹក ឬមនោសញ្ចេតនានិយមជ្រុល។
Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ
No comments:
Post a Comment