ជូនពរឱ្យជោគជ័យ
គឺមានន័យថាកុំភ្លេចប្រឹង។ ជូនពរឱ្យរៀនពូកែ
គឺមានន័យថាកុំភ្លេចប្រឹងរៀន។ ជូនពរឱ្យអាយុវែង
គឺមានន័យថាកុំភ្លេចប្រឹងថែរក្សាសុខភាព។ មនុស្ស គឺស្មើនឹងប្រឹង។
កើតជាមនុស្សដែលមានសាច់មានឈាម មានរាងកាយ គឺជាមង្គលដ៏ឧត្តម
ដ្បិតដោយសារតែមានឱកាសក្តោបក្តាប់ច្បាប់កម្មផល។ មនុស្សមានអំណាច
គឺដោយសារតែកម្ម ហើយទង្វើដែលនាំឱ្យជោគជ័យ គឺប្រឹងប្រែង។
អមនុស្ស តែងមកក្បែរបុគ្គលខ្លះដែលអង្គុយសមាធិនៅទីស្ងប់ស្ងាត់
រហូតចិត្តស្ងប់មានសន្តិភាព (អ្នកខ្លះថាអមនុស្សមកផ្ចាញ់
តែធាតុពិតគេសុំក្បែរ ក្រែងអាចមានឱកាសទទួលបានសន្តិភាពខ្លះ
ឬពេលខ្លះគេចង់ស្ងប់ដូចយើងដែរ)។ នេះមានន័យថា មនុស្ស
(មានធាតុវិញ្ញាណនិងរាងកាយ) គឺជាអ្នកក្តោបក្តាប់នូវកម្ម
ហើយអ្នកដែលមិនមែនជាមនុស្ស
គឺជាអ្នកអាចត្រឹមតែទទួលផលពីកម្មនៃទង្វើចាស់ៗរបស់ខ្លួន។
បើបានកើតជាមនុស្ស គឺចាត់ទុកថាសំណាង។ មនុស្សសំណាង
បើបានប្រឹងធ្វើសេចក្តីល្អ ៕
-----------------------------------------
រូប. ហ្វេសប៊ុក
No comments:
Post a Comment