ជីវិតគូប្ដីប្រពន្ធមួយគូនេះ
ចាប់ផ្ដើមអាជីពធ្វើជាជាងសំណង់រហូតបានក្លាយជាមេជាងមួយរូប ។
កិច្ចការជាជាងសំណង់នេះធ្វើឲ្យខាងប្ដីមានភាពជោគជ័យក្នុងអាជីព រហូតដល់ខ្លួនអាចបើកក្រុមហ៊ុនម៉ៅការសាងសង់មួយបាន មិនយូរប៉ុន្មានក្រុមហ៊ុនម៉ៅការសាងសង់ក៏ក្លាយជាក្រុមហ៊ុនល្បីឈ្មោះមួយគួរសមក្នុងសង្គម
ហើយក៏ជាចំណុចមួយដែលធ្វើឲ្យចិត្តប្ដីកើតការច្របូកច្របល់ផងដែរ ។
ចំណែកប្រពន្ធរបស់គេ
ក៏នៅតែជួយមើលថែប្ដីខ្លួនអស់ជាច្រើនឆ្នាំ
តាំងពីខ្លួនប្រាណស្គមស្អាតដល់ក្លាយជាធាត់ទ្រលុក សម្បុរដែលធ្លាប់តែល្អគាប់
ក៏ធ្លាក់ជ្រីវយារយោកជារៀងរាល់ថ្ងៃ
ពណ៌សម្បុរឡើងស្រអាប់គ្រោតគ្រាត កាន់តែធ្វើឲ្យគេពិបាកចិត្តខ្លាំង
កាលបើយកទៅធៀបជាមួយប្រពន្ធអ្នកដទៃ ។ លក្ខណៈរូបរាងរបស់ប្រពន្ធធ្វើឲ្យខ្លួនគេមានចិត្តធុញទ្រាន់
។ កាលបើឃើញមុខប្រពន្ធ ក៏គិតដល់រឿងអតីត ក្នុងពេលដែលជីវិតនៅលំបាក និងជួបការខ្វះខាត…
គេគិតថា
ជីវិតប្តីប្រពន្ធរបស់គេនឹងត្រូវបញ្ចប់ហើយ គេទើបធ្វើបទានបត្រឲ្យប្រពន្ធ ១ លានដុល្លារ ល្មមគ្រប់គ្រាន់សម្រាប់ទិញផ្ទះថ្មីក្នុងទីក្រុងឲ្យនៅបាន ហើយកុំឲ្យគេថា ជាប្ដីដែលមិនចេះទទួលខុសត្រូវ
គេបានគិតពីគម្រោងជីវិតសម្រាប់ប្រពន្ធគេ បើគេមិនគិតធ្វើយ៉ាងនេះទេ វាមិនសក្ដិសមជាប្ដីរបស់គេទេ
ហើយគេក៏មិនចង់ឃើញប្រពន្ធជួបនូវការលំបាកណាមួយដែរ……
ទីបំផុតគេក៏បានលែងលះជាមួយប្រពន្ធគេមែន
ប្រពន្ធរបស់គេបានស្ដាប់សំណើររបស់គេដោយមានកែវភ្នែកស្ងប់
និងដាក់ខ្លួន ។ កាលដល់ពេលវេលាហើយ
ប្រពន្ធគេក៏ត្រូវផ្លាស់ផ្ទះទៅនៅផ្ទះដែលប្ដីនាងទិញឲ្យ ។ ដល់ពេលថ្ងៃត្រង់
គេក៏វិលមកជួយប្រពន្ធរើផ្ទះ ហើយជាការបញ្ចប់ពេលវេលាដែលប្រើរួមគ្នាអស់រយៈពេល
២០ជាងកន្លងមក ។
រាល់ព្រឹកគេធ្វើការដោយចិត្តក្រវាយក្រវល់ស្មុគក្នុងចិត្ត
ពេលថ្ងៃត្រង់គេប្រញាប់មកផ្ទះ ក៏ឃើញថា ប្រពន្ធរបស់គេបានចាកចេញពីផ្ទះបាត់ទៅហើយ
នាងបានទុកកូនសោរផ្ទះ ដែលគេទិញឲ្យជាមួយមូលបទានបត្រដែលផ្ញើទុកចំនួន ១លានដុល្លារព្រមទាំងសំបុត្រមួយច្បាប់ថា
អូនទៅហើយ
អូននឹងទៅនៅផ្ទះអ្នកម៉ែ
កម្រាលពូកបោកគក់
និងហាលស្ងួតហើយដែរ អូនបានបត់ទុក និងទុកឯក្នុងបន្ទប់តែងខ្លួនជ្រុងក្បែរទូ
អាកាសធាតុត្រជាក់ កុំភ្លេចយកវាមកប្រើផងណ៎ា ។
ប្រដាប់ព្យួរខោអាវក្នុងទូសម្លៀកបំពាក់
ស្រោមជើង ខ្សែក្រវាត់អូនទុកក្នុងថ្នាក់ខាងក្រោមទូខោអាវ ។
ក្រោយពីអូនចាកចេញទៅ
បងកុំភ្លេចលេបថ្នាំក្រពះ ព្រោះក្រពះបងមិនសូវជា អូនបានផ្ញើឲ្យគេទិញទុកឲ្យបងល្មមលេបបានកន្លះឆ្នាំដែរ
។
ឱ!
នៅមានរឿងមួយទៀត បងចេញទៅក្រៅច្រើនភ្លេចសោរផ្ទះញឹកញាប់ ដូចនេះ អូនបានឲ្យគេចម្លងកូនសោរមួយទៀតទុក
ផ្ញើនឹងអ្នកយាម បើបងភ្លេច បងទៅយកពីអ្នកយាមនោះមក ។
ពេលព្រឹកមុនចេញទៅធ្វើការ
កុំភ្លេចបិទបង្អួច ព្រោះបើមានភ្លៀងបង្អុរចុះមក នឹងសាចចូលក្នុងផ្ទះ
អាចធ្វើឲ្យផ្ទះសើមប៉ប៉ាច់ អាចនឹងខូចក៏ថាបាន ។
អូនបានចម្អិនមីកៀវដែលបងចូលចិត្តទុកក្នុងផ្ទះបាយ
ពេលបងមកដល់ អាចស្រុសហូបបានហើយ ……
អក្សររបស់នាងក្នុងសំបុត្រនេះសរសេរអាក្រក់ណាស់ ប៉ុន្តែគ្រប់តួអក្សរទាំងអស់
វាបានបញ្ជាក់ពីភាពស្មោះត្រង់បំផុត សម្រាប់គេ ដែលធ្វើគេមិនអាចទប់ទឹកភ្នែកបាន…
គេបានអង្គុយមើលមីកៀវដែលនាងធ្វើគ្របទុកឲ្យគេ
ធ្វើឲ្យគេនឹកដល់កាលពី ២០ ឆ្នាំជាង ធ្វើជាសំណង់ក្រីក្រម្នាក់
នឹកដល់សម្លេងចិញ្ច្រាំបន្លែស្រុសមីកៀវឲ្យគេ ធ្វើឲ្យគេមានសេចក្ដីសុខ និងបានសន្យាជាមួយខ្លួនឯងថា
“ខ្ញុំនឹងធ្វើឲ្យមនុស្សស្រីម្នាក់នេះមានសេចក្ដីសុខបំផុតក្នុងលោក” ។
គេក៏ប្រញាប់បើករថយន្តទៅតាមប្រពន្ធគេភ្លាម
ចំណាយពេលកន្លះម៉ោង គេបានជួបប្រពន្ធនៅស្ថានីយ៍រថភ្លើង រាងកាយគេបែកញើសជោក ។
គេនិយាយរៀងតម្លើងសម្លេងដាក់ថា “អូននឹងទៅណា បងទើបមកពីធ្វើការ
នឿយហត់ពេញមួយថ្ងៃ ដល់ផ្ទះនៅមិនទាន់បានហូបអីចូលពោះមួយម៉ាត់ តួនាទីរបស់ប្រពន្ធ គេធ្វើដាក់គ្នាបែបនេះឬ
? តាមបងទៅផ្ទះវិញភ្លាម !”
ប្រពន្ធគេស្រក់ទឹកភ្នែក
ក្រោកឡើងនិងដើរពីក្រោយប្តីគេទៅ
សំណាកទឹកភ្នែកប្រែជាស្នាមញញឹម ។
ប៉ុន្តែ
នាងមិនដឹងទេថា ប្រុសម្នាក់ដែលកំពុងដើរពីខាងមុខ ពេលនោះយំសម្រក់ទឹកភ្នែកខ្លាំងប៉ុនណា… ប្រុសម្នាក់នោះខ្លាចណាស់
ខណៈដែលខ្លួនបើករថយន្តទៅឯស្ថានីយ៍រថភ្លើង គេខ្លាចថា គេនឹងរកនាងមិនឃើញ
ខ្លាចនឹងបាត់បង់នាងអស់មួយជីវិត
គេជេរស្ដី
និងបន្ទោសខ្លួនគេថា ហេតុអីខ្លួនល្ងង់ដល់ថ្នាក់នេះ បោះបង់ចោលស្រីម្នាក់ដែលគេស្រឡាញ់បំផុត
ស្រីម្នាក់ដែលនៅរួមសុខទុក្ខជាមួយគ្នាអស់ ២០ ឆ្នាំជាង ហើយវាក្លាយជាចំណែកមួយនៃជីវិតដែលមិនអាចខ្វះបាន
។
“សេចក្ដីសុខពិតប្រាកដ
មិនមែនស្ថិតនៅលើចំនួនទឹកប្រាក់ ក្នុងមូលបទានបត្រ តែវាស្នាមញញឹមរបស់មនុស្សដែលស្រឡាញ់គ្នាទៅវិញទេ” ៕
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព៖
ហ្វេសប៊ុក
No comments:
Post a Comment