ពេលខ្លះការប្រើជីវិតមួយនេះក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ
ខ្លួនត្រូវការពាក្យអប់រំមួយចំនួនសម្រាប់អប់រំដាស់តឿនចិត្តគំនិត
ដើម្បីឲ្យតាំងនៅក្នុងសង្គមបានស្រួលដូចគេដូចឯង
ព្រោះថាមនុស្សម្នាក់ៗរស់នៅក្នុងសង្គមត្រូវយកគោលការប្រតិបត្តិ
ក្នុងការទាក់ទងប្រាស្រ័យគ្នា ដើម្បីរក្សានូវមិត្តភាពឲ្យបានយូរអង្វែង
ផ្នែកមួយទៀតដើម្បីរាប់អានគ្នាដោយចិត្តស្មោះស
មានចិត្តមេត្តាសន្តោសប្រោសប្រណីអាណិតអាសូរគ្នា
ក្នុងគ្រាដែលម្នាក់ៗជួបនូវក្ដីទុក្ខលំបាកផ្សេងៗ
ហើយចេះចែករំលែកក្ដីសុខរបស់ខ្លួនឲ្យអ្នកដទៃបានក្ដីសុខដូចជាខ្លួនដែរ ។
១០០គតិនេះ មិនមានអ្នកណាមួយប្រាប់ថា អូហ៊ោ!
ពិតជាមានអត្ថន័យណាស់ ប៉ុន្តែសូមជម្រាបទុកថា លុះត្រាតែអ្នកបានអានសិក្សាមើលសិន
មិនច្រើន មិនវែង និងអាចជួយសម្រួលដល់ចិត្តគំនិតយើងបានយ៉ាងល្អ
ក្នុងការយកគោលគតិទាំងនេះទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ។ តើ
១០០គតិអប់រំខ្លីៗ ដែលគោលគំនិតល្អដើម្បីជីវិតលើកយកមកចុះផ្សាយមានអ្វីខ្លះ
សូមអានទាំងអស់គ្នា ដូចខាងក្រោម ៖
១. យកចិត្តគេមកដាក់ចិត្តយើង
២. ជឿជាក់លើខ្លួនឯង
៣. កុំមើលមនុស្សលើផ្ទៃមុខ
៤. ហ៊ានគិត និយាយ និងធ្វើ
៥. ពេលមានបញ្ហា
ចូរព្យាយាពិភាក្សាជាមួយអ្នកដទៃ
៦. ចូរធ្វើខ្លួនជាទីប្រឹក្សារបស់អ្នកដទៃ
៧. កុំកុហកចំពោះរឿងដែលអ្នកគិតថាខុស
៨. ទុកចិត្តបុគ្គលដែលសមគួរដល់ការទុកចិត្ត
៩. បើកចិត្តឲ្យទូលាយ
១០. មានចក្ខុវិស័យវែងឆ្ងាយ
១១. ដាក់ផែនការអនាគត
១២. កុំបន្ទោសខ្លួនឯង
១៣. មានការទទួលខុសត្រូវ
១៤.
តបស្នងពេលបានទទួល
១៥. ឲ្យក្នុងរឿងដែលអ្នកដទៃចង់បាន
និងចង់មាន
១៦. កុំប្រើអារម្មណ៍ តែចូរប្រើគំនិត
១៧. គិតដល់ចំណែករួមឲ្យបានច្រើន
១៨. មើលថែខ្លួនឯងឲ្យកើត
១៩. ដឹងខុស ត្រូវ ល្អ អាក្រក់
២០. កុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយទទេរ
២១.
កុំស្គាល់តម្លៃរឿងដែលនៅជាមួយយើងនៅពេលដែលយើងស្លាប់ទៅហើយ
២២.
ចូរដឹងខ្លួនជានិច្ចថាតើពេលនេះខ្លួនកំពុងធ្វើអ្វី ?
២៣. ដឹងថាការធ្វើហ្នឹងមានផលល្អ អាក្រក់
មានប្រយោជន៍ និងឥតប្រយោជន៍ដែរឬទេ ?
២៤. កុំបាត់គោហើយទើបធ្វើក្រោល
២៥. ឲ្យអភ័យដល់ខ្លួនឯង និងអ្នកដទៃ
២៦. កុំរក្សាទុកអតីតកាលមកធ្វើបាបខ្លួនឯង
តែចូរហាត់រៀនស្គាល់ពីវា
២៧. មនុស្សដែលមិនចេះខុស
គឺមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះ
២៨. បានមុនកុំភ្លេចក្រោយ
២៩. អ្នកមិនមែនព្រះ កុំគិតជួសអារម្មណ៍
តែចូរដាក់ផែនការនឹងថែរក្សាវាមិនឲ្យខូច
៣០. កុំអានសារដែលមានប្រយោជន៍កន្លងផុតទៅ
៣១. អានហើយគិត គិតហើយធ្វើ
ព្យាយាមស្ថាបនាខ្លួនឯង
៣២.
ចេះបែងចែកពេលវេលា និងតួនាទី
៣៣. ធ្វើប្រយោជន៍ឲ្យគិតដល់ចំណែករួមខ្លះ
៣៤. កុំអាត្មានិយម
៣៥. កុំរង់ចាំក្នុងរឿងដែលមិនទាន់មកដល់
៣៦. កុំខ្លាចក្នុងរឿងដែលខ្លួនអាចស៊ូ
ឬអាចផ្លាស់ប្ដូរបាន
៣៧. កម្លាំងចិត្តជារឿងសំខាន់
រៀនបំពេញឲ្យអ្នកដទៃ ហើយគេនឹងត្រឡប់មកបំពេញឲ្យខ្លួនវិញ
៣៨.
មិត្តភាពមិនចាំបាច់ត្រូវជួបមុខនិយាយគ្នាទេ
៣៩. កុំគិតថា គេមិនតេមក អ្នកមិនធ្លាប់តេទៅ
៤០. ចូរធ្វើជាភាគីឲ្យច្រើនជាងភាគីទទួល
៤១. មើលថែមាតាបិតាឲ្យបានល្អ
បើអ្នកនៅមានឱកាស ចូរប្រញាប់ធ្វើ មុននឹងគ្មានឱកាស
៤២. កុំខូចចិត្តចំពោះរឿងអាក្រក់
ឬបាត់បង់ទៅហើយ វាមិនអាចត្រឡប់វិញបានទេ តែអ្នកអាចធ្វើវាជាថ្មី ឬចេះរៀនពីវាបាន
៤៣. សម្ដីពេលនិយាយចេញទៅហើយ
មិនអាចហៅត្រឡប់មកវិញបានទេ ដូចនេះចូរគិតមុននិយាយ
៤៤. កុំបំពេញក្នុងរឿងដែលគ្មានប្រយោជន៍
៤៥. សម្ដីឲ្យកម្លាំងចិត្តមនុស្សបាន
លួងចិត្តមនុស្សបាន ញុះញង់ឲ្យគេឈ្លោះគ្នាបាន ធ្វើឲ្យខូចអារម្មណ៍បាន ចូរគិតសិន
មុននឹងនិយាយ
៤៦. ជីវិតមិនមែនហ្គេម
ភ្លាត់ហើយមិនអាចចាប់ផ្ដើមសាជាថ្មី ឬចុចឡោតវាបានទេ
៤៧. រកខ្លឹមសារឲ្យជីវិត
៤៨. ស្រ្តេសបាន តែកុំស្ត្រេសយូរ
៤៩. បើឆ្ងល់ សរសេរអក្សរបាន
តែសរសេរឲ្យកើតជាភាសា
៥០. មួយថ្ងៃៗអ្នកធ្វើអ្វីខ្លះ
ដែលមិនមែនជាការស៊ី ដេក លេង
៥១.
គ្មានគ្រូពេទ្យណារង់ចាំឲ្យអ្នកជំងឺស្លាប់ហើយ ចាំជួយទេ
៥២. មិត្តអ្នកក៏ដូចគ្នា
កុំបណ្ដោយឲ្យគេស្ត្រេសដល់ស្លាប់ហើយ បានទៅសួរ ឬមើលថែគ្នា
៥៣. រាងកាយមិនមែនជាគ្រឿងចក្រ
ឲ្យវាសម្រាកខ្លះទៅ
៥៤. អ្នកអាចទិញនាឡិកាពាក់បាន
តែអ្នកមិនអាចទិញពេលវេលាបានទេ
៥៥. ពេលនេះមានអ្នកណាកំពុងរង់ចាំអ្នកដែរឬទេ
បើមានឆាប់ត្រឡប់ទៅរកគេចុះ
៥៦. ពេលនេះអ្នកកំពុងរង់ចាំអ្នកណាដែរឬទេ
នឹងចាំយ៉ាងនេះទៅដល់ពេលណា ហើយធ្វើអ្វីខ្លះ?
៥៧. កុំខ្លាចការសុំទោសញយដង
វាមានអ្វីច្រើនណាស់ដែលខ្លួនធ្វើហើយមិនចាំបាច់ទៅសុំទោស
៥៨. ពេលអ្នកលំបាក តើអ្នកនឹកអ្នកណាគេ
ហើយអ្នកចង់ឲ្យអ្នកណាគេមកជួយ ?
៥៩. ពេលនេះអ្នកកំពុងសោយសុខ
ហើយមនុស្សដែលអ្នកធ្លាប់សុំជំនួយ អស់ប្រយោជន៍ហើយឬ ?
៦០. បើមិនមែនយ៉ាងម៉េច
ត្រូវរកឲ្យប្រាប់បន្តទេ ?
៦១.
ធ្វើអ្វីក៏បានឲ្យតែខ្លួនឯងមានសេចក្ដីសុខ តែកុំធ្វើនៅលើគំនរទុក្ខអ្នកដទៃ
៦២. ពេលដែលអ្នកកំពុងអានប្រយោគទាំងនេះ
ចូរចាំទុកថា អ្នកក៏ជាមនុស្សដែលមានជីវិតរស់
៦៣.
មានអ្នកណាខ្លះជាមនុស្សដែលធ្វើឲ្យអ្នកមានជីវិត តើអ្នកបានតបស្នងពួកគេខ្លះហើយឬនៅ?
៦៤. មិនបាច់រង់ចាំឲ្យដល់ថ្ងៃពិសេសអ្វីឡើយ
គ្រាន់តែទៅប្រាប់គេថា អ្នកស្រឡាញ់គេ វាគ្រប់គ្រាន់ហើយ
៦៥. កុំរង់ចាំដល់ថ្ងៃខួបកំណើត
ទើបបាននិយាយឬជូនកាដូឲ្យគ្នា
៦៦. គ្មានច្បាប់ណាហាមមិនឲ្យធ្វើកាដូក្នុងថ្ងៃធម្មតាទេ
៦៧. បើអ្នកជាជាមនុស្សល្អស្រាប់
មានមិត្តយកនំមកឲ្យ តើអ្នកមានអារម្មណ៍ល្អ ឬមើលលើតម្លៃនំនោះ ?
៦៨.
ស្រាធ្វើឲ្យអ្នកភ្លេចភ្លាំងបានពេលណាស្រវឹង
តែមិត្តពិតធ្វើឲ្យអ្នកភ្លេចរឿងអាក្រក់ៗបានអស់មួយជីវិត
៦៩. កុំគិតថាខ្លួនឯងឯកោ ឬគ្មានមិត្ត
យ៉ាងហោចណាស់ បើអ្នកបានអានសំណេរនេះ ចូរចាំទុកថា អ្នកមានស្មេរម្នាក់នេះទៀតជាមិត្ត
៧០. កុំគិតថា ខ្លួនជាមនុស្សហេងស៊យបំផុត
ហើយកុំគិតថា ខ្លួនជាមនុស្សសំណាងបំផុត
៧១. កុំនិយាយថា មិនមែនជាខ្លួនយើងមិនដឹងទេ
អ៊ីចឹងអ្នកក៏មិនបានដឹងពីគេដូចគ្នាដែរ
៧២. បើនឿយហត់ខ្លាំងក៏សម្រាកបាន
៧៣. កុំគិតថា គ្មានមនុស្សល្អក្នុងសង្គម
ព្រោះថាអ្នកក៏ជាមនុស្សម្នាក់មិនទាន់បានធ្វើអ្វីមួយដែរ
៧៤. ចំណោទបញ្ហាក្នុងហ្គេមនៅដោះបាន
ចុះហេតុអ្វីចំណោទបញ្ហាក្នុងជីវិតអ្នកដោះមិនបាន ក្នុងពេលបទសរុបឋិតនៅលើខ្លួនអ្នក
៧៥. អ្នកសម្លឹងមើលលំអពេជ្រល្អខាងក្នុង
ឬផ្លាកតម្លៃនៅខាងក្រៅ
៧៦. បើអ្នកហូបអាហារសល់
សាកនឹកដល់ក្មេងដែលគ្មានអ្វីនឹងហូបលោមើល
៧៧. មានរឿងរ៉ាវច្រើនណាស់
ដែលមិនបានសរសេរក្នុងសៀវភៅ សាកល្បងសិក្សាស្រាវជ្រាវខ្លួនឯង នឹងដឹង
៧៨. គ្រាប់ព្រួញដែលបាញ់ចេញពីដងធ្នូរ
មានគ្រោះថ្នាក់តិចជាងលំពែងដែលលួចចាក់ពីក្រោយ
៧៩. ការត្រូវគេក្បត់ជារឿងគួរឲ្យឈឺចាប់
តែកុំឲ្យវាកើតអី
៨០. ធ្វើយ៉ាងណា ត្រូវលួចឡើងផ្ទះដល់សិន
ចាំទៅមើលរបងផ្ទះមែនទេ?
៨១.
រៀនធ្វើចិត្តបង្ការទុកជាមួយរឿងផ្សេងៗមុនក៏ល្អម្យ៉ាងដែរ
៨២. មុននឹងយកធ្វើជាគំរូ
សន្មតមនុស្សដែលអ្នកស្រឡាញ់ពីពេលនេះទៅ អ្នកគិតថា អ្នកធ្វើអ្វីឲ្យគេខ្លះៗហើយឬនៅ ?
៨៣. កុំឆ្លើយថា ធ្វើយ៉ាងម៉េចក៏ឆ្លើយតបមិនអស់ដែរ
សុំសួរថា តើធ្វើលើកចុងក្រៅនៅពេលណា ?
៨៤. អ្នកធ្វើចិត្តបានហើយឬនៅ
បើមានអ្វីកើតឡើង អ្នកទៅយំក្បែរផ្នូរខ្មោចឬយ៉ាងណា បើគេមិនរស់ឡើងមកវិញឮសំឡេងយំនោះ
៨៥. ខ្លួនអ្នកមានតម្លៃស្រាប់ហើយ
វានៅត្រង់ថាអ្នកចេះទាញវាចេញមកប្រើបានឬអត់ប៉ុណ្ណោះ
៨៦. រៀនហាត់និយាយនឹងខ្លួនឯងខ្លះ
ហើយនឹងដឹងថា មានអ្វីជាច្រើនទៀត ដែលខ្លួនមិនទាន់បានដឹង
៨៧. រូបកាយប្រើអស់ប៉ុន្មានឆ្នាំមកហើយ
ធ្លាប់មើលថែវាខ្លះឬទេ ឬយកទុកដើម្បីឲ្យវិញ្ញាណមានទីសណ្ឋិតនៅ
៨៨.
ការស្លៀកពាក់ខោអាវស្អាតៗ មិនបានជួយឲ្យរាងកាយល្អឡើងទេ
វាល្អត្រង់បុគ្គលិកលក្ខណៈទៅវិញទេតើ
៨៩. ស្វែងរកសេចក្ដីសុខខ្លួនឯងឲ្យឃើញ
រៀនហាត់ឲ្យខ្លួនឯងមានសេចក្ដីសុខខ្លះ អតីតកាលយើងភ្លេចមិនបាន តែយើងមិនគិតបាន
៩០. សាកធ្វើអ្វីៗឆ្កួតខ្លះក៏ល្អ
កុំប្រកាន់មាំពេក
៩១. ស្មេរមិនមែនជាអ្នកប្រាជ្ញ
មិនមែនអួតខ្លួនថាមានចំណេះខ្ពស់អ្វីទេ
តែក្នុងចិត្តគិតចង់ឲ្យអ្នកអានបានដឹងអ្វីខ្លះៗតែប៉ុណ្ណឹង
៩២. អ្វីដែលអ្នកបោះបង់ចោលពីជីវិត
ឬរឿងដែលយល់ថាមិនសំខាន់ បែរមកមើលថែត្រង់នេះខ្លះក៏ល្អ
៩៣. កុំទុកចិត្តអ្នកណាខ្លាំងពេក
មិនមែនថាបង្រៀនឲ្យចេះសង្ស័យមិនទុកចិត្តគ្នាទេ តែបើមានការប្រុងប្រយ័ត្នខ្លះក៏ល្អ
៩៤. កុំតាមមិត្តអ្នកផឹកសុរា
លែងល្បែងភ្នាល់ និងដើរលេងស្រី
៩៥.
ថ្នាំញៀនគ្រប់ប្រភេទ កុំគិតចងសាកជាដាច់ខាត
៩៦. កុំធ្វើតាមមិត្ត
ព្រោះមិត្តធ្វើដាក់គ្នាអស់រាងកាយគេ និងរាងកាយយើង ប្រាកដចិត្តក៏ដូចគ្នា
៩៧.
ប្រុសយ៉ាងណាក៏នៅតែជាប្រុស ស្រីយ៉ាងណាក៏នៅតែជាស្រី
៩៨.
ជួនកាលការរស់នៅឯកោ ក៏មិនមែនជារឿងអាក្រក់មើលដែរ
៩៩. គ្មានមិត្តណាជាអមតៈទេ
ហើយក៏គ្មានសត្រូវណាស្មោះត្រង់ដែរ
១០០. ចូរធ្វើថ្ងៃនេះឲ្យល្អបំផុត
ដើម្បីខ្លួន មនុស្សជាទីស្រឡាញ់ និងមនុស្សដែលនៅជុំវិញខ្លួនយើង ៕
----------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment