ភាពជោគជ័យតែងតែរង់ចាំមនុស្សដែលមានចំណេះដឹង
និងមានគោលដៅជីវិតច្បាស់ ។ មនុស្សគ្រប់រូបសុទ្ធតែចង់ទទួលបានជោគជ័យនៅក្នុងជីវិត
ប៉ុន្តែភាពជោគជ័យដែលពួកគេ ស្រមៃចង់បាននោះ
បានរសាត់បន្តិចម្តងៗរហូតធ្វើឲ្យពួកគេបាក់ទឹកចិត្តវិញក៏មានដែរ
ព្រោះតែពួកគេមិនបានឈ្វេងយល់ពីខ្លួនឯងច្បាស់
និងមិនមានគោលដៅជីវិតពិតប្រាកដ ។ តើត្រូវស្គាល់ខ្លួនឯងយ៉ាងដូចម្តេច? តើត្រូវធ្វើយ៉ាងដូចម្តេច
ទើបទទួលបានជោគជ័យនៅក្នុងជីវិត?
១) ស្គាល់ខ្លួនឯង
គឺត្រូវដឹងពីចំណង់ចំណូលចិត្ត ទេព្យកោសល្យខ្លួនឯង
ចំណុចខ្លាំងនិងចំណុចខ្សោយខ្លួនឯងឲ្យបានច្បាស់ ។
២) កំណត់គោលដៅសម្រាប់ជីវិត
និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍ពីមួយជំហានទៅមួយជំហានឲ្យបានច្បាស់។
៣) មានការតាំងចិត្តខ្ពស់
និងចេះលើកទឹកចិត្តខ្លួនឯង ហើយត្រូវបង្កើតជំនឿលើខ្លួនឯងឲ្យបានកាន់តែច្រើន
។
៤) បង្កើតគំនិត និងទស្សនៈបែបវិជ្ជមាន
ជាជាងគិតឬមើលឃើញតែបញ្ហា ។ ប្រសិនជាមើលឃើញ ឬជួបនឹងបញ្ហា
ត្រូវតែចាប់ផ្តើមដោះស្រាយបញ្ហានោះដោយមិនទុកយូរឡើយ ។
៥) មានទំនាក់ទំនងល្អជាមួយអ្នកដទៃ ។
អ្នកត្រូវគិតថា មនុស្សប្រភេទណាដែលអ្នកចង់សេពគប់ ឬរាប់រកជាមួយ ។
៦) ឲ្យតម្លៃលើពេលវេលា
ដោយត្រូវធ្វើសកម្មទាំងឡាយណា ដែលទាក់ទិននឹងគោលដៅរបស់អ្នក ។
៧) អនុវត្តន៍សកម្មភាពប្រចាំថ្ងៃឲ្យស្របនឹងផែនការដែលអ្នកបានកំណត់
។ រួចឆ្លុះបញ្ចាំងទៅនឹងសកម្មភាពទាំងនោះ
ប្រសិនបើមានបញ្ហាឬមិនទទួលបានជោគជ័យទេ ត្រូវរៀបចំរបៀបធ្វើជាថ្មីទៀត
រហូតទទួលបានជោគជ័យពិតប្រាកដ ៕
-------------------------------
No comments:
Post a Comment