មុនរៀបការ ខ្ញុំធ្លាប់ដើរដឹកដៃនាង
ឃើញហាងណាមាននំឆ្ងាញ់ៗក៏ដឹកដៃគ្នាចូលទៅញ៉ាំ
ពេលឃើញគេកាន់យួររបស់របរច្រើន
ខ្ញុំជួយកាន់របស់ដោយមិនត្រូវការសួរនាំ
មានរោងកុនណាមានរឿងថ្មី ខ្ញុំនឹងនាំនាងទៅមើល
តែក្រោយពេលរៀបការ និងមានកូន
គ្រប់រឿងដែលខ្ញុំនិយាយចេញមកដោយការរអ៊ូ
និងធុញទ្រាន់
ខ្ញុំមិនធ្លាប់ធ្វើរឿងបែបហ្នឹងដូចមុនទៀតទេ
អាចមកពីខ្ញុំនឿយហត់
ខ្ញុំសាំនឹងគេ
ខ្ញុំមិនត្រូវព្យាយាមធ្វើអ្វីច្រើន
ដូចកាលពីមុនទៀត ហើយខ្ញុំជឿថា
មិនថាខ្ញុំជាមនុស្សយ៉ាងម៉េច
ខ្ញុំក៏នៅមានគេរង់ចាំខ្ញុំនៅឯផ្ទះនោះដដែល
ដល់ថ្ងៃមួយដែលគេបីពរកូនមកប្រាប់ខ្ញុំថា
"រូបគេគ្មានក្ដីសុខដែលនៅជាមួយខ្ញុំឡើយ
"
និយាយបណ្ដើរយំបណ្ដើរថា ខ្ញុំលែងដូចមនុស្សពីមុនហើយ
ថ្ងៃនោះ ដូចជាត្រូវគេវាយក្បាលខ្ញុំមួយដំបងអ៊ីចឹង
ជាលើកដំបូងដែលខ្ញុំខ្លាចបំផុត ខ្លាចថា
គេនឹងរត់ចោលខ្ញុំ និងជាថ្ងៃដំបូង
ដែលខ្ញុំបានយល់យ៉ាងច្បាស់ថា...
សេចក្ដីសុខរបស់ភរិយា
គឺការមានស្វាមីដែលធ្វើអ្វីបន្តិចបន្តួច
ដូចថ្ងៃដំបូងដែលយើងបានស្គាល់គ្នា ។
ថ្ងៃណាដែលនាងមានអារម្មណ៍ខ្វះក្ដីស្រឡាញ់
និងការយកចិត្តទុកដាក់
គេគ្មានថ្ងៃមានក្ដីសុខដែលនៅរួមរស់ជាមួយយើងឡើយ
។
ខ្ញុំចង់ឲ្យភាពសាំ និងភាពខ្ជិលរបស់ខ្លួនមកធ្វើការយល់អារម្មណ៍
តែចុងក្រោយទៅ
គេសម្រេចចិត្តខុស
ដែលគេរើសខ្ញុំធ្វើជាគូជីវិត ៕
-------------------------------
Cr. Little Mother
ប្រែ.
គោលគំនិតល្អដើម្បីជីវិត រូប៖ ហ្វេសប៊ុក
No comments:
Post a Comment