_តើហត់ទេ ដែលខ្វល់ពីគេទាំងដែលគេមិនខ្វល់ពីយើង
?👎
_តើហត់ទេ ដែលត្រូវអង្គុយគិត
សង្ស័យ ដើរតាមដានគេរាល់ថ្ងៃ ? 👎
_តើហត់ចិត្តទេ
ដែលព្យាយាមឃ្វាលគេគ្រប់ជំហាន ? 👎
_តើហត់ទេ
ដែលត្រូវប្រចណ្ឌគេតែម្នាក់ឯង ?👎
_តើហត់ទេ
ដែលត្រូវគេងបារម្ភខ្លាចបាត់បង់គេ ទាំងដែលគេមិនខ្លាចបាត់បង់យើងបន្ដិចសោះ ?👎
តាមពិតទៅវាជារឿងគ្មានប្រយោជន៍អ្វីទាល់តែសោះ👎ប៉ុន្ដែយើងបែរជាចូលចិត្តយកវាមកទុកក្នុងខួរក្បាលទៅវិញ
😣។
លើលោកនេះគ្មានថាមពលណាអាចឃុំឃាំងចិត្តរបស់នរណាម្នាក់បានទេ បើគេមិនស្មោះត្រង់
ទោះប្រឹងឃ្វាលក៏គង់តែក្បត់ បាន។ បើគេគ្មានចិត្តសម្រាប់យើង
ទោះប្រឹងខ្វល់ក៏នៅតែគ្មានប្រយោជន៍ ។ បើគេប្រុងនឹងក្បត់
ទោះឃ្លាតពីយើងត្រឹមប្រាំនាទីក៏អាចក្បត់បាន ។ បើគេប្រុងនឹងទៅ ទោះប្រឹងឃាំង
ក៏គេគង់តែទៅ ។ រឿងដែលប្រុងនឹងកើតវាគង់តែកើត រឿងដែលមិនអាចកើត គឺវានៅតែមិនកើត
គ្មានអ្វីរារាំង គ្មានអ្វីជម្រុញ ដ្បិតវាជាសភាវៈរបស់ចិត្ត ។
ជំនួសឱ្យការឈឺក្បាលដោយសារគេ មកខ្វល់ពីខ្លួនឯងវិញ
។ ជំនួសឱ្យការសង្ស័យគេ មកពង្រឹងខ្លួនឯងវិញ ។ គេអាចធ្វើអ្វីបាន យើងក៏អាចធ្វើនោះបាន
។ កុំទៅខ្វល់ច្រើនពេក សំខាន់មើលថែខ្លួនឯងឱ្យបានល្អ ហើយត្រូវចងចាំថា
គ្មាននរណាម្នាក់ដែលនឹងគោរពសន្យា ថានឹងស្មោះត្រង់ជាមួយយើងរហូត
ក្រៅពីគ្រួសាររបស់យើងទេ ។ ឈប់ខ្វល់ច្រើន ឈប់សង្ស័យច្រើន ឈប់តាមដានគេ
កុំធ្វើឱ្យខ្លួនឯងឈឺចាប់ដោយសារគេ #ថែខ្លួន ៕
_______
អត្ថបទសំណូមពរ
Cr. Sun Veasna
No comments:
Post a Comment