អារម្ភកថា
សៀវភៅ ដែលប្រិយមិត្តកំពុងកាន់អាននេះ គឺជាសៀវភៅមួយដែលស្មេររៀបចំប្រែដើម្បីទុកជាប្រយោជន៍សម្រាប់សង្គមមនុស្សដែលចូលចិត្តអាន
។
ទស្សន គឺជាការប្រមើលមើលឃើញដ៏ទូលំទូលាយ អាចមានវិសាលភាពធំធេង
គ្របដណ្ដប់លើអ្វីៗទាំងអស់ដែលមានក្នុងលោកមួយនេះ ។ អ្វីដែលកើតមានក្នុងលោកនេះ
សុទ្ធតែមានទស្សនៈបង្កប់ន័យនៅក្នុងនោះទាំងអស់ ។ ទស្សន គឺជាការឆ្លុះបញ្ចាំងនូវអំពើរបស់មនុស្សសត្វដែលបានស្ដែងឡើង
និងអាចវាយតម្លៃទៅខាងមុខបានថា នឹងមានរឿងបែបនេះ បែបនោះ ។ ទស្សន
គឺជាការយល់ដឹងដែលបានតាមរយៈពុទ្ធិឥន្ទ្រិយទាំង ៥ និងវិចារណាញាណ
ដែលកើតឡើងតាមការត្រិះរិះគិត និងការពិសោធ ។
ជីវិត គឺជាការស់នៅ ការតាំងនៅរបស់វត្ថុរុក្ខជាតិមនុស្សសត្វ
ដែលអាស្រ័យដោយធាតុ ៤ ខន្ធ ៥ ។ ជីវិតនេះ មានទាំងរូប និងអរូប ដែលអាចសំដៅដល់កំណើត ៤
ដែលអាស្រ័យរស់នៅក្នុងភពបី ។
វ័យជំទង់ គឺជាវ័យមួយដែលឆ្លងផុតពីវ័យកុមារ
ជាវ័យមួយដែលត្រូវការសិទ្ធិ សម្រេចអំពើដោយខ្លួន ជាវ័យមួយត្រូវការសាល្បង
ចង់ដឹងចង់ចេះ ជាវ័យមួយចង់សម្រេចចិត្តអារកាត់ដោយខ្លួនឯង អាចនិយាយបានថា
ជាវ័យមួយឈាមរាវ ។
ទស្សនជីវិតវ័យជំទង់ គឺជាការឆ្លុះបញ្ចាំងទៅលើផ្នត់គំនិត ឥរិយាបថ
និងការត្រៀមលក្ខណៈចូលប្រឡូកក្នុងសង្គម ដែលទាមទារឲ្យមានពុទ្ធវិស័យ ចេតគតិវិស័យ
និងទស្សនវិស័យសម្រាប់ជីវិតវ័យជំទង់ ។
ហេតុអ្វីត្រូវមានទស្សនជីវិតវ័យជំទង់ដែរ ព្រោះដឹងស្រាប់ហើយថា
គ្រប់សមាសធាតុទាំងអស់ក្នុងលោកនេះត្រូវមានទស្សនន័យបង្កប់នៅក្នុងហ្នឹងទាំងអស់
មិនថាទារក កុមារ ពេញវ័យ កម្លោះក្រមុំ
មនុស្សធំ មនុស្សចាស់ទុំ សុទ្ធតែត្រូវមានទស្សនជីវិតនេះ មិនអាចមើលរំលងបាន ។
ដូចនេះ បានជាស្មេរគិតហើយគិតទៀតគួរនឹងរៀបចំសៀវភៅ
ទស្សនជីវិតវ័យជំទង់នេះឡើងឬយ៉ាងណា? បើកចុះបើកឡើង ក៏សម្រេចចិត្តសរសេរឡើង
ព្រោះក្នុងទស្សនជីវិតវ័យជំទង់នេះ អាចមានប្រយោជន៍សម្រាប់អាណាព្យាបាល
និងក្មេងៗដែលឈានចូលដល់ដំណាក់កាល
វ័យរីកចម្រើនធំធាត់ទាំងផ្នែករាងកាយ ចិត្តគំនិត និងចំណេះដឹងផ្សេងៗ
ត្រូវជួបជាមួយរឿងជាច្រើនដែលអាណាព្យាបាលមិនបានដឹង មិនបានយល់អំពីភាពវ័យជំទង់មួយនេះ ។
ចំណែកខាងសាមីខ្លួន ក៏មិនទាន់មានបទពិសោធចូលប្រឡូកក្នុងសង្គម
ដែលពោលពេញទៅដោយហានីភ័យខ្ពស់ ។ ដូច្នេះហើយ តម្រូវឲ្យមានសៀវភៅជំនួយធ្វើជាទីប្រឹក្សា
និងបង្ហាញទិសមួយដ៏ត្រឹមត្រូវដល់ពួកគេ ។
តែយ៉ាងណាក៏សៀវភៅរបស់ស្មេរមួយក្បាលនេះ មិនទាន់បំពេញតម្រូវការ
អាហារផ្លូវចិត្ត អាហារផ្លូវគំនិតបានគ្រប់ជ្រុងជ្រោយនៅឡើយទេ តែស្មេរគិតថា
អាចមានប្រយោជន៍ខ្លះមួយជ្រុងណា
សម្រាប់ឆ្លុះបញ្ចាំងដល់ទស្សនជីវិតវ័យជំទង់ជាមិនខានឡើយ ។ ការនេះ
ស្មេរក៏សុំអភ័យទោសទុកជាមុនក្នុងការសរសេប្រែមិនបានត្រូវមួយរយភាគរយតាមន័យដើមក៏ដោយ
ក៏គ្រាន់បើនៅឥតអំពើ មិនបានធ្វើអ្វីសោះ សម្រាប់សង្គមខ្លួនមួយនេះ ៕
ថ្ងៃសុក្រ ៧រោច
ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ១២ មិថុនា
២០២០
លឿង ចាន់
ថ្លែងអំណរគុណ
សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត
ចំពោះអ្នកមានគុណដែលលោកបានផ្ដល់កំណើតជីវិតដល់កូនមួយនេះ ។
សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅដល់សម្តេច កិត្តិឧទ្ទេសបណ្ឌិត នន្ទ
ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តបទុមវតីរាជវរាម
រាជធានីភ្នំពេញ ព្រមទាំងសម្ដេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះគ្រូសូធ្យស្ដាំ
និងព្រះវិជ្ជាចរណ ចេម ធារៈ ព្រះគ្រូសូធ្យឆ្វេងនៃវត្តបទុមវតិី
ព្រមទាំងព្រះមេកុដិសមាគមដែលបានផ្ដល់ទីជម្រកស្នាក់នៅបន្តការសិក្សារបស់ខ្ញុំព្រះករុណា
។
សូមថ្លែងអំណរគុណដល់ពុទ្ធបរិស័យគ្រប់ទិសទាំងបួន
តែងតែបានជួយចិញ្ចឹមជីវិតអ្នកបួសរស់នៅក្រោមម្លប់ព្រះពុទ្ធសាសនារហូតមកដល់ពេលនេះ ។
ជាទីបញ្ចប់ សូមថ្វាយព្រះពរសម្ដេច ព្រះមន្រ្តីសង្ឃវត្ត
ព្រះមេកុដិ និងពុទ្ធបរិស័ទទីជិតឆ្ងាយទាំងអស់ សូមជួបប្រសប់នូវពុទ្ធមង្គល ៥ ប្រការគឺ
អាយុ វណ្ណ សុខ ពល និងបដិភាណៈកុំឃ្លៀតក្លាយទៅជាប្រការដទៃឡើយ ៕
ឧទ្ទិសកថា
សូមឧទ្ទិសស្នាដៃសំណេរមួយនេះ ទៅដល់បុព្វបុរសខ្មែរទាំងអស់
ដែលបានធ្វើការពលិជីវិតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ
និងមរតកអក្សរសាស្ត្រជាតិគ្រប់ៗជំនាន់ ។
មាតិកា
អារម្ភកថា---------------------------------- ១
ថ្លែងអំណរគុណ----------------------------- ៣
ឧទ្ទិសកថា--------------------------------- ៤
ទសន្សជីវិត Life Skill------------------------ ៨
កលយុទ្ធក្នុងការបង្កើតទស្សនជីវិត----------------- ១៣
កលវិធីក្នុងការបង្កើតទស្សនជីវិត------------------- ១៥
ទស្សនៈការទំនាក់ទំនងក្នុងគ្រួសារ----------------- ១៨
ការទំនាក់ទំនងដែលវ័យជំទង់ត្រូវការ---------------- ២០
ផលនៃការទំនាក់ទំនងដែលសមរម្យ---------------- ២១
ទិកនិកការដាស់តឿនកូនក្នុងវ័យជំទង់--------------- ២២
ទិកនិកការដាស់តឿនប្រើហើយមិនបានផល
ពេល------- ២៤
ទិននិកការទំនាក់ទំនង
និងការតវ៉ារបស់វ័យជំទង់-------- ២៥
បង្រៀនកូនក្នុងរឿងទស្សនៈការបដិសេធ------------- ២៩
កម្រិតនៃការបដិសេធមាន
៣ កម្រិត--------------- ២៩
ការរកផ្លូវចេញពេលត្រូវគេរំអុក
ឬប្រមាទ------------- ២៩
ទិកនិកការបដិសេធ សម្រាប់ក្មេងស្រីវ័យជំទង់
ដែលគួរនាំយកទៅប្រើក្នុងជីវិតប្រចាំថ្ងៃ ៣១
សួរ - ឆ្លើយ----------------------------- ៣៣
ពាក្យបង្រៀនរបស់ម៉ែ------------------------- ៣៦
No comments:
Post a Comment