សម្តីរបស់យុវជនទាំងឡាយ
ដែលនិយាយថាស្រឡាញ់សង្គមឬចង់ជួយជាតិ គឺនឹងក្លាយទៅជាសំរាមឥតប្រយោជន៍តាមផ្លូវ
ឬក៏ក្លាយទៅជាទឹកស្អុយបង្ហូរតាមលូដ្បិតបើសម្តីទាំងនោះ នៅតែល្អពិរោះជាងការប្រតិបតិ្តជាក់ស្តែង។
យុវជនដែលមានទឹកចិត្តស្រឡាញ់សង្គមមានច្រើន
តែយុវជនដែលហ៊ាននិយាយពីបញ្ហាសង្គមនិងនយោបាយគឺមានតិចតូចបំផុត។
យុវជនដែលនិយាយថាស្រឡាញ់ ស្រឡាញ់សង្គមមានច្រើន តែយុវជនដែលប្រឹងចុះដៃចុះជើងជួយសង្គមមានតិច។
តើប្រជាជនគ្រប់វ័យ ត្រូវជួយសង្គមដោយរបៀបណាទៅហ្ន៎?
មនុស្សចាស់ត្រូវបណ្តុះក្មេងនិងផ្ទេរបទពិសោធដល់ក្មេងជំនាន់ក្រោយ
ហើយក្មេងៗជំនាន់ក្រោយត្រូវប្រឹងប្រែងរៀន។
មិនត្រឹមតែប៉ុណ្ណោះមនុស្សចាស់ជំនាន់មុននិងក្មេងៗជំនាន់ក្រោយ ត្រូវរក្សាភាពជាគំរូនូវគ្រប់សកម្មភាពរបស់ខ្លួន។
ទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមួយ
មិនមែនវាស់ដោយមាសប្រាក់នោះទេ តែត្រូវវាស់ដោយការសិក្សាអប់រំរបស់ប្រជាជន គតិបណ្ឌិតរបស់ប្រជាជន
និងភាពរឹងប៉ឹងមាំមួនរបស់យុវជន។ យុវជនមានមូលដ្ឋានគ្រឹះរឹងមាំមានការតាំងចិត្តសិក្សាខ្ពស់
មានឧត្តមគតិស្នេហាជាតិពិត ស្នេហាទឹកដីប្រាកដ មានឆន្ទៈបម្រើប្រជាជន
នោះជាតិនឹងរឹងមាំជាមិនខានឡើយ៕
--------------------------------------------
Cr. ប្រតិទិនទស្សន:៣៦៥ថ្ងៃ
No comments:
Post a Comment