នៅក្នុងសង្គមមនុស្សសម័យមុន
រហូតមកដល់សម័យនេះ នៅតែប្រកាន់ភ្ជាប់ត្រង់ចំនុចមួយថាមនុស្សស្រីឲ្យតែជាម៉េមាយដឹងតែខ្មាសគេ
??? ចុះមានបាននិយាយថាមនុស្សប្រុសទៅជាពោះម៉ាយខ្មាសគេដែរទេ? មនុស្សដូចគ្នាហេតុអីក៏ដាក់បន្ទុកទៅលើមនុស្សស្រីធ្ងន់យ៉ាងនេះ? ដោយសារតែសង្គមមានមនុស្សចាំដាក់គំនាមមើលងាយដល់មនុស្សស្រីបែបនេះហើយទើបធ្វើឲ្យមនុស្សស្រីមួយចំនួនបាក់ទឹកចិត្ត
ខ្លាចមិនហ៊ានសូម្បីប្រឈមមុខរឿងរ៉ាវទាំងអស់...... អ្នកខ្លះគ្នាទ្រាំស្ទើរតែឆ្កួតចិត្តដោយសារមិនចង់លែងលះព្រោះតែពាក្យមួយម៉ាត់
"ខ្មាសគេ" !!! ខ្មាសថាខ្លាចត្រូវគេសើចចម្អក ខ្មាសព្រោះខ្លាចគេថាយើងមនុស្សស្រីគំនិតមិនកើត
ខ្មាសនឹងត្រូវក្លាយខ្លួនជាស្រីម៉េមាយ សួរថាខ្មាសគេនឹងគេមករួមសុខ
រួមទុក្ខជាមួយយើងអត់? អ្នកដទៃគេមើលមកដឹងត្រឹមតែសំបកក្រៅនៃគ្រួសារយើង
ផ្ទៃក្នងយ៉ាងណាមានតែសាមីខ្លួនយើងទើបដឹងច្បាស់ ដូច្នេះកុំទៅខ្វល់កុំទៅខ្មាសនឹងពាក្យដែលអត់ប្រយោជន៍
យើងគិតថាកើតមកជាតិជាមនុស្សស្រីគ្មានអ្នកណាចង់មានឈ្មោះជាស្រីម៉េមាយនោះទេ តែចាត់ទុកថាវាជាកម្មទៅចុះដែលយើងជួបគូមិនសមប្រកប
!!! តែខ្ញុំថាគ្មានអីត្រូវខ្មាសអ្នកណាទេសម័យនេះហើយមនុស្សប្រុសគួរតែខ្មាសយើងជាមនុស្សស្រីវិញទើបត្រូវដែលមិនអាចបំពេញកាតព្វកិច្ចជាប្ដីដ៏ល្អ
គ្មានសម្ថភាពឲ្យយើងបន្តផ្លូវជាមួយបាន
ហើយកុំយកពាក្យថាមនុស្សស្រីបង្វិលចង្រាន្កមិនជុំយកមកប្រើក្នុងសម័យនេះ !!!
មនុស្សស្រីទាំងអស់ស៊ូឡើង ធ្វើឲ្យមនុស្សប្រុសដឹងថាយើងមិនមែនទន់ខ្សោយឲ្យគេធ្វើបាបបាននោះទេ
ម៉េមាយក៏បានឲ្យតែសប្បាយចិត្ត ជាជាងសំបកក្រៅមើលទៅស្រស់បំព្រង តែធាតុពិតស្ទើរតែកកឈាម
....
ត្រូវចាំថាជីវិតមនុស្សផ្សេងៗគ្នារឿងរ៉ាវដែលគេជួបយើងក៏មិនអាចដឹង
រឿងរ៉ាវដែលយើងជួបគេក៏មិនអាចដឹងដូចគ្នា ដូច្នេះកុំសើចយំនឹងជីវិតអ្នកដទៃណាម្នាក់ព្រោះថាយើងពិតជាមិនដឹងថាថ្ងៃខាងមុខយើងនឹងយ៉ាងណានោះទេ
ព្យាយាមធ្វើជាមនុស្សល្អយើងនឹងជួបតែអំពើល្អណា 💜
Cr. Socheata Chea
No comments:
Post a Comment