Tuesday, July 14, 2015

សត្រូវរបស់រដ្ឋ


សត្រូវរបស់រដ្ឋទោះជាសត្រូវខាងក្នុងឬខាងក្រៅតោងមានស្ថានភាពក្រោមកណ្តាប់ដៃដែក ៥ ចំណុចដូចតទៅនេះ 
សត្រូវរបស់រដ្ឋ គឺ សត្រូវរបស់ប្រជាជន
សត្រូវរបស់រដ្ឋ  គឺ គ្រោះថ្នាក់របស់សន្តិសុខជាតិ
សត្រូវរបស់រដ្ឋ ​គឺ គូសឹកសង្រ្គាម
សត្រូវរបស់រដ្ឋ  គឺ ក្រុមបុគ្គលដែលរដ្ឋមិនត្រូវការ 
មន្រ្តីរដ្ឋមានកាតព្វកិច្ចកម្ចាត់សត្រូវរបស់រដ្ឋ 
១.សត្រូវរបស់រដ្ឋ គឺ សត្រូវរបស់ប្រជាជន
កាលបើរដ្ឋមានកំណើតមកពីប្រជាជន ស្ថិតនៅបានដោយប្រជាជន និង ជារបស់ប្រជាជន ហេតុនោះ ប្រជាជនទើបជាផលរួមរបស់រដ្ឋ ឬ រដ្ឋជាផលរួមរបស់ប្រជាជន ហេតុនោះ មិត្ររបស់រដ្ឋក៏ជាមិត្ររបស់ប្រជាជន និង សត្រូវរបស់រដ្ឋក៏ជាសត្រូវរបស់ប្រជាជន ។ 
សត្រូវរបស់រដ្ឋ ទោះជាបុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃ មិនចាត់ទុកថាជាសត្រូវរបស់ប្រជាជនណាម្នាក់ដោយចំពោះទេ ប៉ុន្តែចាត់ទុកថាជាសត្រូវរបស់ប្រជាជនទាំងមូល ផ្ទុយទៅវិញ បើពួកគេសាងទំនាស់ ឬ ហាយនភាពដល់ប្រជាជនណាម្នាក់ដោយចំពោះ យើងមិនអាចហៅពួកគេថាជាសត្រូវរបស់រដ្ឋបានទេ ប៉ុន្តែនោះចាត់ជារឿងផ្ទាល់ខ្លួនបុគ្គល យើងអាចហៅពួកគេថាជាសត្រូវរបស់រដ្ឋបានលុះត្រាតែពួកគេសាងជម្លោះឬហាយនភាពធំធេងដល់ផលប្រយោជន៍របស់រដ្ឋដោយរួម ។ 
ឧទាហរណ៍ អ្នកនយោបាយម្នាក់ប្រើអំណាចដែលជាតំណាងរបស់ប្រជាជនដោយខុសច្បាប់ចុះហត្ថលេខាកាត់ដែនដីមួយចំនួនដល់រដ្ឋដទៃដោយពុំបានធ្វើប្រជាមតិឬជម្រាបពលរដ្ឋដែលជាម្ចាស់អំណាចឲ្យដឹងទេ ហើយដែនដីមានការប្រែប្រួលទៅតាមអំណាចដែលប្រើខុសច្បាប់នោះមែន យើងអាចហៅអ្នកនយោបាយនោះថាជាសត្រូវរបស់រដ្ឋ ឬ សត្រូវរបស់ប្រជាជន បានព្រោះល្មើសអំណាចអធិបតេយ្យរបស់ប្រជាជន ដែលគេឯងតែងហៅថា ជនក្បត់ជាតិ ។ 



២.សត្រូវ​របស់រដ្ឋ គឺ គ្រោះថ្នាក់របស់សន្តិសុខជាតិ 
រដ្ឋដែលខ្វះសន្តិសុខ គឺ រដ្ឋដែលត្រៀមនឹងដួលរលំ សត្រូវរបស់រដ្ឋ គឺ បុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃដែលបំផ្លិចបំផ្លាញ បង្កបង្កើតបញ្ហា និង ដណ្តើមផលប្រយោជន៍របស់រដ្ឋ ធ្វើឲ្យរដ្ឋទន់ខ្សោយ ងាយដល់ការចូលទន្ទ្រានពីក្រុមបុគ្គលដែលជាគ្រោះភ័យដល់សន្តិសុខជាតិ ហេតុនោះ ពួកគេទើបចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់សន្តិសុខរបស់រដ្ឋ ។ 


សន្តិសុខរបស់រដ្ឋឬសង្គមសព្វថ្ងៃមានច្រើនយ៉ាង ដូចជា សន្តិសុខខាងកងទ័ព, ខាងសេដ្ឋកិច្ច, សង្គម, វប្បធម៌, សាសនា, ចំណេះដឹង-សតិបញ្ញា,បច្ចេកវិទ្យា,ទិន្នន័យ, ពត៌មាន ជាដើម ហេតុនោះ ការរក្សាការពារសន្តិសុខទើបមិនអាចរំលែកតែរឿងណាមួយបានទេ    មែនពិត សន្តិសុខផ្នែករឿងណាមួយគួរតែឲ្យអង្គភាពដែលមានកាតព្វកិច្ចទទួលខុសត្រូវរក្សាការពារដោយចំពោះ ប៉ុន្តែនៅពេលជាមួយគ្នានោះ ក៏ត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធដែរ ទាំងនេះក៏ដើម្បីរក្សាសន្តិសុខជាតិដោយរួម ប្រព្រឹត្តទៅយ៉ាងរឹងមាំនិងយ៉ាងស្រុះស្របគ្នា សត្រូវរបស់រដ្ឋច្រើនតែបង្កបង្កើតបញ្ហាឬវិនាសភាពក្នុងវិសាលភាពទូលំទូលាយ ពោលគឺ បំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈដែលមានផលប៉ះពាល់ដល់រដ្ឋឬប្រជាជនទាំងមូល ទង្វើបំផ្លិចបំផ្លាញនេះមានផលអវិជ្ជមានដល់សន្តិសុខរបស់រដ្ឋត្រង់ផ្នែកណាមួយ ។

ឧ.បុគ្គល ១ ក្រុមកាប់បំផ្លាញព្រៃឈើដែលជារបស់សាធារណៈដើម្បីផលកម្រៃដល់ក្រុមរបស់ខ្លួន ហើយស្ថាបនាខ្លួនឯងជាកងកម្លាំងឡើងដើម្បីតតាំងនឹងការតវ៉ាប្រឆាំងរបស់ប្រជាជន មិនតែប៉ុណ្ណោះ បានសហការជាមួយនឹងក្រុមបុគ្គលពីរដ្ឋដទៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋឬប្រជាជនតាមអំពើចិត្តដោយមិនគិតដល់ច្បាប់ដែលជាកតិការួមគ្នារបស់សង្គម យើងអាចហៅក្រុមបុគ្គលនោះថាជាសត្រូវរបស់រដ្ឋ ឬ ប្រជាជនដែលបង្កបង្កើតគ្រោះថ្នាក់ដល់សន្តិសុខជាតិ ។ 


៣.សត្រូវរបស់រដ្ឋ គឺ គូសឹកសង្រ្គាម 
ឈ្មោះថា សត្រូវ ចាត់ជាគូបដិបក្សខាងចិត្តឬខាងកាយ ទាំងមិនកំណត់ថាគេជានរណា ធ្លាប់នៅក្នុងភាគីណាមកពីមុនទេ ប្រការសំខាន់ គឺថា កាលបើគេប្រកាសឬសម្តែងនូវភាពជាសត្រូវចំពោះរដ្ឋហើយ គេក៏ក្លាយទៅជាសត្រូវរបស់រដ្ឋដោយស្វ័យប្រវត្ត 
សត្រូវរបស់រដ្ឋទើបចាត់ទុកថាជាគូសឹកសង្រ្គាមរបស់រដ្ឋយ៉ាងពេញលេញ រដ្ឋឬប្រជាជនទើបសម្លឹងមើលនិងបដិបត្តិចំពោះគេស្មើនឹងសត្រូវ មានចំណុចសំខាន់មួយទៀតដែលគប្បីយល់ដឹងឲ្យច្បាស់ គឺ ការបំផ្លិចបំផ្លាញ និង ការប្រណាំងប្រជែង ទាំង ២ សព្ទនេះមានន័យផ្សេងគ្នាក្រោមចេតនាស៊ីជម្រៅ គឺ មនុស្សនិងរដ្ឋផ្សេង ៗ តែងមានការប្រណាំងប្រជែងគ្នាជាច្រើនផ្នែកច្រើនវិស័យដើម្បីផលប្រយោជន៍ ឬ ដើម្បីការរស់រានរបស់ខ្លួនឯង ដែលចាត់ទុកថាជារឿងធម្មតាប្រសិនបើការប្រណាំងប្រជែងនោះប្រព្រឹត្តទៅក្រោមកតិការួមរបស់សង្គម គឺ ច្បាប់ ហើយភាគីនីមួយ ៗ បានទទួលផលប្រយោជន៍យ៉ាងសមហេតុសមផល ប៉ុន្តែសម្រាប់ចេតនាក្នុងការបំផ្លិចបំផ្លាញច្រើនតែជាចេតនាមូលដ្ឋានរបស់សត្រូវ ពោលគឺ សត្រូវតែងមិនគោរព ឬ បដិបត្តិកតិកាណា ៗទាំងអស់ មានចេតនាប្រាថ្នាតែផលប្រយោជន៍តែម្យ៉ាងដោយមិនគិតដល់ភាគីខូចខាតឬភាគីរងកម្មទេ បញ្ហាស្មុគស្មាញនៅបច្ចុប្បន្ន គឺថា ការបំផ្លិចបំផ្លាញរបស់សត្រូវច្រើនតែបង្កប់ដោយកលល្បិចយ៉ាងសមស្រប ហើយសត្រូវដែលឈ្លាសវៃតែងតែបិទបាំងចេតនាឬស្ថានភាពពិតរបស់ខ្លួនឯង ទើបធ្វើឲ្យរដ្ឋដែលល្ងង់ខ្លៅ ទម្រាំនឹងដឹងថា ផលប្រយោជន៍របស់ខ្លួនឯងត្រូវបានបំផ្លិចបំផ្លាញទៅយ៉ាងច្រើនសន្ទឹកសន្ធាប់ក៏ហួសពេលកែកុនទៅហើយ ថែមទាំងមិនដឹងថា នរណាជាអ្នកធ្វើការបំផ្លិចបំផ្លាញទៀត ។ 
រដ្ឋដែលឈ្លាសវៃត្រូវតែដឹងថា នរណាជាសត្រូវរបស់រដ្ឋ និង ត្រូវតែដឹងឲ្យស៊ីជម្រៅទៀតថា សត្រូវនោះបានធ្វើ ឬ នឹងធ្វើអ្វីដែលនឹងបង្កគ្រោះភ័យដល់រដ្ឋរបស់ខ្លួនខ្លះ?  និងត្រូវស្វែងរកវិធីការពារ ឬ វាយបកយ៉ាងឆាប់រហ័សដូចម្តេច? ដើម្បីកុំឲ្យរដ្ឋរបស់ខ្លួនក្លាយជារដ្ឋរងគ្រោះ ឬ រដ្ឋទទួលរងការវាយប្រហារតែម្យ៉ាង និងគប្បីប្រុងប្រៀបដើម្បីឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពជាភាគីវាយ​លុកមុនជានិច្ច ។ 

ឧ.រដ្ឋមួយបញ្ជូនពលរដ្ឋរបស់ខ្លួនទៅអាស្រ័យនៅក្នុងរដ្ឋមួយទៀតដោយហេតុផលភៀសខ្លួនឬអន្តោប្រវេសន៍ទាំងបង្កប់ដោយចេតនាក្នុងការបំផ្លិចបំផ្លាញរដ្ឋនោះហើយនៅពេលពលរដ្ឋរបស់ខ្លួនឯងមានឱកាសដណ្តើមដែនដី ឬ ទីផ្សារដែលជាស្នូលសំខាន់ក្នុងរដ្ឋនោះ ក៏ចូលទៅជ្រោមជ្រែងពលរដ្ឋខ្លួនក្នុងរដ្ឋនោះយ៉ាងបើកចំហក្រោមយុទ្ធសាស្រ្តថា ផ្លាស់ពីភ្ញៀវជាម្ចាស់ផ្ទះដូចជា នៅអ៊ុយក្រេនជាដើម  យ៉ាងណាមិញ រដ្ឋវៀតណាមតាំងពីថ្ងៃចូលឈ្លានពានប្រទេសកម្ពុជាដើមមកតែងមានចេតនាមិនល្អចំពោះរដ្ឋតូចដូចប្រទេសខ្មែរនេះជាច្រើនរូបបែបដោយបញ្ជូនពលរដ្ឋខ្លួនឲ្យមករស់នៅក្នុងប្រទេសខ្មែរហើយតាំងខ្លួនជាម្ចាស់ផ្ទះ ទាំងបើកសមាគមវៀតណាមជួយសម្រួលពលរដ្ឋរបស់ខ្លួនថែមទៀតដើម្បីតាមដានពលរដ្ឋរបស់ខ្លួន ប៉ុន្តែរដ្ឋតូចដូចកម្ពុជាមិនមានសមាគមខ្មែរក្នុងប្រទេសវៀតណាមដើម្បីតាមដានមើលពលរដ្ឋរបស់ខ្លួនឬបញ្ជូនពលរដ្ឋខ្លួនទៅរស់នៅក្នុងប្រទេសវៀតណាមដោយន័យជាមិត្រប្រទេសជិតខាងទេ អសមភាពនៃការបដិបត្តិរបស់រដ្ឋវៀតណាមចំពោះប្រទេសខ្មែរនេះចាត់ជាចេតនាបំផ្លិចបំផ្លាញច្រើនជាងចេតនាជាមិត្តល្អរវាងរដ្ឋ មានករណីការបដិបត្តិបែបអមិត្រជាច្រើនទៀត ដូចជា រឿងសន្ធិសញ្ញាព្រំដែនខុសច្បាប់អន្តរជាតិ ការរំកិលព្រំដែនតាមអំពើចិត្ត ជាដើម ការបដិបត្តិនេះមិនមែនធ្វើឡើងដោយស្មើភាពរវាងរដ្ឋនិងរដ្ឋទេ ប៉ុន្តែធ្វើឡើងក្រោមចេតនាបំផ្លិចបំផ្លាញច្រើនជាង ។



៤.សត្រូវរបស់រដ្ឋ គឺ ក្រុមបុគ្គលដែលរដ្ឋមិនត្រូវការ 
ការបណ្តោយឲ្យសត្រូវរបស់រដ្ឋរស់នៅក្នុងរដ្ឋដោយសេរីនោះប្រៀបដូចជាការចិញ្ចឹមអាសីរពិសទុកនៅក្នុងផ្ទះរបស់ខ្លួនឯង ដែលយើងមិនអាចស្មានដឹងថា នៅថ្ងៃណាមួយអាសីរពិសនោះនឹងចឹកសម្លាប់ជីវិតមនុស្សដែលរស់នៅក្នុងផ្ទះរបស់យើងនោះទេ ។
មានរដ្ឋ ២ ប្រភេទប៉ុណ្ណោះដែលសុខចិត្តឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនបាន គឺ រដ្ឋដែលល្ងង់ខ្លៅបំផុត និងរដ្ឋដែលឆ្លាតបំផុត ។ 
ការដែលរដ្ឋល្ងង់ខ្លៅបំផុតបណ្តោយឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនឯងបានក៏ព្រោះតែពួកគេមិនដឹងថានរណាជាមិត្រឬនរណាជាសត្រូវពិតប្រាកដទេ ពុំនោះសោត គឺ គ្មានសមត្ថភាពដើម្បីកម្ចាត់សត្រូវរបស់រដ្ឋបានយ៉ាងមានប្រសិទ្ធភាពឡើយ។ 
ចំណែកឯការដែលរដ្ឋឆ្លាតបំផុតបណ្តោយឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនឯងបាន អាចព្រោះថា ពួកគេមានគោលបំណង ឬកលល្បិចណាមួយដែលត្រូវការទាញប្រយោជន៍ពីសត្រូវរបស់រដ្ឋទាំងនោះយ៉ាងឈ្លាសវៃ មានន័យថា ការរស់នៅរបស់សត្រូវរបស់រដ្ឋត្រូវបានគ្រប់គ្រងយ៉ាងប្រកៀកប្រកិតដិតដល់ ឬ យ៉ាងសមស្រប នៅពេលណាដែលពួកគេអស់តម្លៃតាមគោលបំណងនោះហើយ ក៏ត្រូវកម្ចាត់ចោលភ្លាម​ដើម្បីមិនឲ្យបង្កបញ្ហានៅថ្ងៃក្រោយ ។ 
៥.រដ្ឋមានកាតព្វកិច្ចកម្ចាត់សត្រូវរបស់រដ្ឋ 
ពាក្យថា សត្រូវ ទោះជាក្នុងរូបភាពណា មានច្រើនឬតិច តែងចាត់ទុកថាជាគ្រោះថ្នាក់ជានិច្ច ជាពិសេស សត្រូវរបស់រដ្ឋ ដែលសព្វថ្ងៃមានច្រើនរូបបែប និងដោយអាស្រ័យវឌ្ឍនភាពខាងសង្គម ក៏ចម្រើនលូតលាស់ទៅដោយឥតឈប់ឈរ ជាហេតុធ្វើឲ្យមានឧបករណ៍បំផ្លាញគ្នានិងគ្នាបានយ៉ាងទូលំទូលាយទាំងកម្រិតបុគ្គល ក្រុមបុគ្គលនិងកម្រិតរដ្ឋនិងរដ្ឋ ។ 
សត្រូវរបស់រដ្ឋទាំងពួងចាត់ជាគ្រោះថ្នាក់កម្រិតធ្ងន់ដែលមន្រ្តីរដ្ឋនិងប្រជាជនត្រូវជួយគ្នាកម្ចាត់ ពុំនោះសោត ត្រូវគ្រប់គ្រងយ៉ាងមានកលល្បិចនិងយ៉ាងប្រកិតប្រកៀកដិតដល់ដើម្បីមិនឲ្យបង្កហាយនភាពដល់សង្គមដោយរួម និងដោយហេតុថា សក្តានុពលរបស់សត្រូវរបស់រដ្ឋមានសក្តានុពលលើសបុគ្គលធម្មតា ហេតុនោះ កាតព្វកិច្ចទើបធ្លាក់ទៅក្នុងដៃរបស់មន្រ្តីដែលត្រូវធ្វើការងារនេះដោយយកប្រជាជនជាជំនួយការដោយប្រយោល មានន័យថា ទាំងមន្រ្តីរដ្ឋទាំងប្រជាជនសហការគ្នាកម្ចាត់សត្រូវរបស់រដ្ឋដើម្បីសេចក្តីសុខក្សេមក្សាន្តដោយរួម ។ 
សរុបសេចក្តីមកថា សត្រូវរបស់រដ្ឋអាចជាបុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃ ទាំងចេញពីផ្ទៃក្នុង ទាំងចេញពីខាងក្រៅរដ្ឋ ឲ្យតែមានចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍រួមរបស់រដ្ឋដោយមិនឈរលើកតិកាប្រណាំងប្រជែងដោយស្មើភាព ត្រូវកាប់ឆ្ការដោយកណ្តាប់ដៃរបស់រដ្ឋ ។ ឧ.បុគ្គលម្នាក់អាចក្លាយជាសត្រូវរបស់រដ្ឋបានព្រោះតែគេជាអ្នកនយោបាយដែលប្រើអំណាចឬឥទ្ធិពលមិនត្រឹមត្រូវទៅបំផ្លាញរដ្ឋរបស់ខ្លួនឯងដោយការកាត់ដែនដីដែលជាអធិបតេយ្យរបស់រដ្ឋ ប្រៀបដូចជាប្តីជាមេគ្រួសារដុតបំផ្លាញផ្ទះរបស់ខ្លួនឯងដោយមិនគិតដល់គ្រួសារដែលមានទាំងប្រពន្ធ និង កូនដូច្នោះ យ៉ាងនេះចាត់ទុកថាជាសត្រូវរបស់រដ្ឋ ឬថា បុគ្គល ១ ក្រុមកសាងកងកម្លាំង ១ ឡើងដើម្បីបំផ្លាញរដ្ឋរបស់ខ្លួនឯងដោយត្រូវការបំបែកចេញពីរដ្ឋដើម ដែលគេឯងហៅថា បង្កើតតំបន់អបគមន៍ យ៉ាងនេះចាត់ទុកថាជាសត្រូវរបស់រដ្ឋ ឬថា ក្នុងភូមិ ១ មានដើមឈើ ១០០ ដើម មេភូមិឃុបឃិតនឹងក្រុមបុគ្គលផ្សេងកាប់បំផ្លាញដើមឈើ ៨០ ដើមដើម្បីផលប្រយោជន៍របស់ខ្លួន យ៉ាងនេះមេភូមិនោះចាត់ជាសត្រូវរបស់ប្រជាជនក្នុងភូមិ ឬថា រដ្ឋមួយមានព្រៃឈើ ៧០ % បុគ្គល ១ ក្រុមកាប់បំផ្លាញព្រៃឈើអស់ ២០ %ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន ហើយស្ថាបនាគ្នាឯងឲ្យមានឋានៈផ្សេង ៗ ដូចជា ឧកញ៉ា ឧត្តមសេនីយ៍ រដ្ឋមន្រ្តី ឬ តំណែងអ្វីក៏ដោយ ក៏មិិនអាចលាក់បាំងភាពជាសត្រូវរបស់រដ្ឋបានដែរ ហេតុនោះ បុគ្គលឬក្រុមបុគ្គលឬរដ្ឋដទៃគប្បីធ្វើជាមិត្ររវាងគ្នានិងគ្នាទើបអាចរស់នៅជាមួយគ្នាឬជិតខាងគ្នាបានយ៉ាងសុខសាន្ត ពុំនោះសោតទេ មានតែបញ្ហាតតាំងគ្នាមិនចេះចប់ប្រៀបដូចជារឿងខ្លាឃ្មុំនិងដើមពង្រដូច្នោះ ។












សត្រូវទីងងឹត

សត្រូវទីងងឹត បានដល់ សត្រូវលាក់មុខ ឬ សត្រូវដែលមើលមិនឃើញ (invisible enemy)
ទីងងឹតមានទាំងភយន្តរាយទាំងនិរភយន្តរាយ
មានគេនិយាយថា កន្លែងដែលមើលទៅហាក់ដូចជាមានភយន្តរាយបំផុត ជួនកាលក៏ជាកន្លែងដែលមាននិរភយន្តរាយបំផុតដែរ  ពាក្យនេះជា សេចក្តីពិតផ្នែកចិត្តវិទ្យាដែលគេច្រើនតែយកទៅប្រើក្នុងកលល្បិចដើម្បីតស៊ូប្រយុទ្ធគ្នា ។
តាមធម្មជាតិ ទីងងឹត ឬដែលមនុស្សជាច្រើននៅមិនទាន់ស្គាល់ច្បាស់ច្រើនតែសម្លឹងមើលយ៉ាងប្រថើប្រថុយចេញពីក្រសែភ្នែកថាជាកន្លែង ដែលមានទាំងភ័យទាំងនិរភ័យ ឬថាជាកន្លែងដែលមានទាំងគ្រោះថ្នាក់ទាំងសុវត្ថិភាព ព្រោះពួកគេនៅមិនទាន់ស្គាល់ទីងងឹតនោះច្បាស់លាស់ ថាតើទីងងឹតនោះមានអ្វីលាក់កំបាំងខ្លះ  មនុស្សយើងកាលបើមិនស្គាល់អ្វីមួយ គេច្រើនតែខ្លាចញញើតឬខ្លាចរវែងអ្វី ៗនោះជាមុន តាមពិត  ទីងងឹតនោះអាចមិិនមានភយន្តរាយលាក់មុខក៏បាន  ។
ជនណាដែលយល់ដឹងក្នុងធម្មជាតិឬសភាវគតិគោលនោះបាន ជននោះតែងតែនាំយកគោលការណ៍នោះមកប្រើដើម្បីប្រយុទ្ធតស៊ូជាមួយនឹងខ្មាំង សត្រូវ ទាំងដើម្បីស្ថាបនាខ្លួនឯងជាភាគីវាយលុកនិងភាគីទប់ទល់យ៉ាងឆ្លាសវៃ ។
ក្នុងការវាយលុក គេក៏វាយលុកយ៉ាងលាក់មុខ ស្ងប់ស្ងាត់ រហ័សរហួន រហូតដល់សត្រូវយល់មិនទាន់កលល្បិចនោះ ដែលភាគីទប់ទល់តែងតែចាញ់ប្រៀប ព្រោះទម្រាំនឹងដឹងខ្លួន ភយន្តរាយក៏ចូលមកដល់ខ្លួនរហូតដល់ដោះទាល់មិិនទាន់ទៅហើយ ។
ករណីមួយទៀត បើតាំងជំហរទប់ទល់ត្រង់ទីងងឹត ឬត្រង់កន្លែងដែលសត្រូវមិនស្គាល់ សត្រូវតែងមិនហ៊ានវាយលុកយ៉ាងពេញទំហឹងទេ ព្រោះថា ការតស៊ូប្រយុទ្ធដែលខ្វះព័ត៌មានគ្រប់គ្រាន់នោះមានតែជនល្ងង់ខ្លៅឬទាល់ច្រកប៉ុណ្ណោះដែលអាចធ្វើបាន ។ 



រឿងដែលនឹកស្មានមិនដល់
មនុស្សជាពូជពង្សដែលមានការសិក្សាឈ្វេងយល់និងការសម្របខ្លួនតាមបរិស្ថានបានគ្រប់ពេល សង្គមមនុស្សកាន់តែមានអភិវឌ្ឍនកម្មច្រើនប៉ុនណា ការសិក្សាឈ្វេងយល់របស់មនុស្សក៏កាន់តែមានគុណភាពច្រើនប៉ុនណោះ ដោយអាស្រ័យបច្ចេកវិទ្យាជាឧបករណ៍ជំនួយ មានន័យថា សង្គមសព្វថ្ងៃ ទោះយើងរស់នៅក្នុងប្រទេសណាក៏ដោយ យើងក៏អាចសិក្សាឈ្វេងយល់ទាន់គ្នាបានទាំងអស់ ភាគច្រើនក្រោមគោលការណ៍ឬទ្រឹស្តីតែមួយ ។ 
នុះក៏ព្រោះថាសង្គមផ្សេង ៗទូទាំងសកលលោកអាចគិតស្រាវជ្រាវឬប្រឌិតកសាងគោលចំណេះដឹងថ្មី ៗបានដោយសេរី ហើយក៏បញ្ជូនគោលចំណេះ ដឹងនោះ ៗទៅកាន់ប្រទេសដទៃតាមរយៈបច្ចេកវិទ្យាដើម្បីសាងផលកម្រៃនិងសម្តែងសក្តានុពលរបស់ខ្លួន ខ្លឹមសារផ្សេង ៗ នៃការសិក្សាឬចំណេះដឹង នោះ ៗទើបក្លាយជាទំនិញឬផលិតផលរូបបែបថ្មីដោយបរិយាយ ។
ប៉ុន្តែនៅមានចំណេះដឹងមួយចំណួនទៀតដែលប្រកបដោយសេចក្តីស្មុគស្មាញយ៉ាងច្រើន ត្រូវសិក្សាស្រាវជ្រាវដោយពួកឬក្រុមពិសេសក្រោម​លក្ខខណ្ឌឬកលល្បិចនៃកាលវេលាដើម្បីឲ្យប្រទេសដែលគិតប្រឌិតស្រាវជ្រាវឃើញយកទៅសាងប្រយោជន៍ឬផលកម្រៃបន្ថែមដល់សង្គមរបស់ខ្លួន លុះពួកគេបានទទួលប្រយោជន៍ជាទីគាប់ចិត្តហើយទើបបង្ហើបបង្ហាញជាសាធារណៈនិងបញ្ជូនចេញទៅកាន់ប្រទេសដទៃដើម្បីលក់យកផលកម្រៃមួយ ជាន់ទៀត ។

ហេតុផលដូចបានពោលមកនោះឯងទើបជាចម្លើយថា ហេតុអ្វីបានជាប្រទេសឬក្រុមបុគ្គលដែលមានសក្តានុពលខាងស្ថាបនកម្មស្រាវជ្រាវទើបអាច​អភិវឌ្ឍប្រទេសរបស់គេបានចម្រើនលូតលាស់យ៉ាងឆាប់រហ័ស និងអាចរក្សាគម្លាតនៃសេចក្តីចម្រើននោះបានយ៉ាងជាប់លាប់ជាមួយនឹងគូប្រជែង ឬ ប្រទេសឱនថយដទៃ ព្រោះថា មនុស្សដែលគិតបានមុនតែងធ្វើមុន និងមនុស្សដែលចាប់ផ្តើមធ្វើមុន តែងបានទទួលផលប្រយោជន៍មុនជាធម្មតា ។
ទុកជាដូច្នោះក៏ដោយ ពិតតែប្រទេសផ្សេង ៗទូទាំងសកលលោកមានសក្តានុពលឬអភិវឌ្ឍនកម្មច្រើនមែន ប៉ុន្តែសង្គមមនុស្សក៏នៅតែមានការ ប្រណាំងប្រជែងគ្នាគ្រប់ពេលវេលាដដែល  អ្នកដែលបានប្រៀបក៏ប្រណាំងប្រជែងបែបអ្នកបានប្រៀប អ្នកដែលចាញ់ប្រៀបក៏ប្រណាំងប្រជែង បែបអ្នកចាញ់ប្រៀប ទម្រាំនឹងមានភាគីណាមួយអាចរកចំណុចរបត់(turning point)ដែលជាប្រយោជន៍ដល់ខ្លួនឯងបានយ៉ាងឆាប់រហ័ស ចំណុចគម្លាតនៃការ​ចាញ់​ប្រៀបឬបានប្រៀបនោះទើបអាចកាត់បន្ថយបានខ្លះ ឬក៏អាចបន្ថែមចំណុចគម្លាតច្រើនទៀតក៏បាន ។
សីឃភាព(rapidity)និងសារត្ថភាព(core)នៃការផ្លាស់ប្តូរទើបបង្គាប់មនុស្សឲ្យត្រូវស្វែងរកសក្តានុពលពិសេសក្រៅពីសក្តានុពលទូទៅ ដើម្បីឲ្យ ក្លាយជាចំណុចរបត់ទាន់ហន់ឬយ៉ាងហោចណាស់ក៏ឲ្យបានប្រៀបលើសត្រូវដែលពួកគេច្រើនតែប្រើកលល្បិចហួសពីសេចក្តីនឹកស្មានដោយមិន គិតគោលចរិយធម៌ឬគុណធម៌អ្វីទេ ព្រោះអ្វីដែលពួកគេប្រាថ្នាចង់បាន គឺ ស្នាដៃ ឬ សមិទ្ធផល មិនមែនសេចក្តីយោគយល់ឬសមានចិត្តនោះទេ ។



អាវុធបិទមុខ
ក្នុងសង្គមសកលលោកសម័យថ្មី ការបំផ្លាញសត្រូវ ឬគូប្រជែងឲ្យបានដោយមិនបង្ហាញខ្លួនឬបង្ហាញអាវុធដែលប្រើនោះ ចាត់ជាសេចក្តីចាំបាច់ ដើម្បីឲ្យភាគីវាយលុកមិនទទួលហាយនផលពីទង្វើនោះ ព្រោះសកលលោកសព្វថ្ងៃត្រូវបានពង្រួញឲ្យតូចចុះដោយនពកម្មនៃបច្ចេកវិទ្យាដែលធ្វើឲ្យ ប្រទេសផ្សេង ៗ ឬ មនុស្សចម្រុះជ័រជាតិត្រូវមានបដិសម្ពន្ធភាពជាមួយគ្នានិងត្រូវប្រណាំងប្រជែងគ្នា មានន័យថា រឿងខ្លះមនុស្សត្រូវសហការគ្នាដើម្បី ផលប្រយោជន៍រួមគ្នា ប៉ុន្តែរឿងខ្លះមនុស្សត្រូវប្រណាំងប្រជែងគ្នា ព្រោះទទួលគំនាបពីបរិបទរបស់សង្គម ព្រោះហេតុនោះ ប្រទេសឬក្រុមនីមួយ ៗទើបបានជាមិត្រនឹងគ្នាផងជាសត្រូវនឹងគ្នាផង ។
អាស្រ័យហេតផលខាងលើ មនុស្សសម័យថ្មីទើបត្រូវការបំផ្លាញសត្រូវឬគូប្រជែងដោយវិធីបិទមុខច្រើនជាងវិធីបើកចំហដើម្បីមិនឲ្យបុគ្គល ដែលរង​ការបំផ្លាញកើតអាឃាតព្យាបាទឬសេចក្តីខ្លាចរវែង ព្រោះពួកគេនៅមានផលប្រយោជន៍រួមគ្នា  អាវុធថ្មីទើបមិនមែនជាអ្វីមួយដោយចំពោះ ទេ ប៉ុន្តែជាអ្វីក៏បានឲ្យតែអាចបំផ្លាញសត្រូវឬគូប្រជែងបាន ដូចជា
ប្រលែងពាក្យអាចាមអារ៉ាមដើម្បីបង់ក្លាយពត៌មានទៅជាក្អែកមួយជាក្អែកដប់
សូកសំណូក
ប្រលែងមេរោគ
ប្រើស្រីស្អាត
ប្រើវប្បធម៌ដែលរឹងមាំជាងចូលគ្របសង្កត់សត្រូវ
គ្របសង្កត់សត្រូវដោយទ្រឹស្តីឬចំណេះដឹងដែលខ្លួនឯងច្នៃប្រឌិតឡើង
ឃោសនាបំផុសបំផុលឲ្យជឿក្នុងយន្តការរបស់ខ្លួន
ទិញមនុស្សឆ្នើមរបស់សត្រូវ
លបធ្វើឃាត
ប្រើអង្គការអន្តរជាតិជាឈ្នាន់ដើម្បីឲ្យភាគីខ្លួនបានប្រៀប
អាស្រ័យសេចក្តីសាញប្រដាញរបស់សង្គមសកលលោកដែលមិនធ្លាប់ឈរឈប់ងាប់ក្រឡា បុគ្គលឬប្រទេសដែលមើលឃើញបាតុភូតផ្សេង ៗ យ៉ាទៀងត្រង់ ឬមិនយល់សារត្ថភាពនៃកលល្បិចរបស់បាតុភូតទាំងនោះយ៉ាងជាក់ច្បាស់ តែងក្លាយជាជនរងគ្រោះឬភាគីរងកម្មខូចខាតមិិនច្រើនក៏ តិច មិិនដោយផ្ទាល់ក៏ប្រយោល ។
គួរឲ្យស្រណោះ ! ភាគីរងកម្មទោះបីដឹងខ្លួនឯងថាចាញ់ប្រៀបឬបាត់បង់ផលប្រយោជន៍ក៏ដោយ ក៏ប៉ុន្តែគេនៅតែមានសម្ពន្ធភាពជាមួយនឹងភាគី វាយលុកនោះ ព្រោះកងច្រវាក់នៃវដ្តចក្ររបស់សង្គមសកលលោកបានអូសគេឲ្យវិលទៅតាមកម្លាំងទាញយ៉ាងជាប់ស្អិត គេគ្មានថ្ងៃណានឹងទទួល បានផលប្រយោជន៍ពេញលេញឡើយ ទាំងគ្មានថ្ងៃណានឹងបានជាភាគីឈ្នះយ៉ាងពិតប្រាកដឡើយដរាបណាគេនៅតែមើលមិនឃើញអាវុធលាក់មុខ របស់សត្រូវនោះ ។





សំដែងអំពី​ កថិន


Please Like Page and Subscribe, Like, Comment and Share to more Listen new venerable san sochea and other Venerable 
Facebok likehttp://on.fb.me/1IcQ4Hx
Subscribe on youtube http://bit.ly/1EnGXWK
Venerable San Sochea gave Dhamma Talk at The Nagara Dhamma Temple in the world . 
He talks about the merits of listening to Dhamma Talk and allows the rest of his time answering questions.
Venerable San Sochea gave Dhamma Talk at alots bun

san sochea
san sochea 2014
san sochea smot
san sochea dhama 
khmer buddhist
san sochea usa
wat khmer long beach
butsavong
khmer buddhist
khmer buddha story
san sochea aphitham 
san pheareth on khmer buddhist
ven san pheareth
san sochea 2015
san sochea new
san sochea official
san sochea mp3
venerable san sochea

Listen more Video
---------------------------------
Share (Share) of the media's contribution
Dharma Your opinion please.

Click the link below to listen to the Dharma Teacher San performances.
Click Subscribe
----------------------
performances in India
http://bit.ly/1R9mU2l

Katha Keatha 33
http://bit.ly/1JGW4JL

handle questions from 1 to 40
http://bit.ly/1bOQs4u

handle questions from 41 to 80
http://bit.ly/1AWcokZ

handle questions from 81 to 120
http://bit.ly/1Ixm50Y

handle questions from 121 to 160
http://bit.ly/1H313Sg


រឿងនាងលតា



រឿងនាងលតា( ចាក វិ. ខុ. )
( គុណនៃការរក្សា​ឧបោសថ​សីល តាំងពីក្មេងដ៏រាបដល់ចាស់ )
 

 
កាលព្រះសម្មា​សម្ពុទ្ធ​បរមគ្រូ​ គង់​នៅក្នុង​ជេតវន​មហាវិ​ហារ ជាអារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី នា​ក្រុងសាវត្ថី​ ។ កាល​នោះមាន​ធីតា​ម្នាក់​ឈ្មោះ​នាង​លតា ជាកូនរបស់សាវត្ថីឧបាសក ។

នាងលតាធីតា​នោះ ជា​ស្រ្តីមាន​ប្រាជ្ញា​ឈ្លាស​វៃ ចេះ​ដឹងនូវ​ច្បាប់​ព្រះពុទ្ធ​សាសនា​ជាច្រើន មាតា​បិតា​បាន​រៀប​ឲ្យ​មាន​គូស្វា​មី​ភរិយា ក្នុង​ពេល​ដែល​រៀប​អាវា​ហមង្គល​នោះ បាន​និមន្ត​ព្រះសង្ឃមាន​ព្រះពុទ្ធជាប្រធាន​ទៅថ្វាយ​ភត្ត លុះរៀប​មង្គល​ការហើយ​ ក៏បញ្ជូន​ឲ្យទៅនៅ​ក្នុង​សំណាក់មាតា​បិតា​ក្មេក ​។

នាងលតា ជាស្រ្តីមានមារ​យាទល្អ​ត្រឹមត្រូវ​ ខំប្រតិបត្តិ​បំរើស្វាមីនិង​មាតា​បិតា​​ក្មេកដោយ​គោរព ទាំង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ទាសកម្ម​ករ របស់​នាង​តែង​ចែកចាយ​សំពត់​សាវអាវ​​ស្បៃ​​ម្ហូបចំណី ដល់ទាសកម្មកររឿយៗ។វេលា​ថ្ងៃឧបោស​ថនាង​បានរក្សា​ឧបោសថសីលជា​និច្ចពុំដែល​ខានឡើយ ។

ឯមាតា​បិតាក្មេក ឃើញ​​កូន​ប្រសា​មាន​​ចរិយា​ល្អ​ដូច្នោះ ក៏មាន​សេចក្តី​ស្រឡាញ់​​ពេញចិត្ត​ជាទីបំផុត ព្រោះ​ជា​អ្នក​​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​​​​ដូច​គ្នា ។

ក្នុង​កាលជា​ខាងក្រោយមក​ នាងលតានោះ ក៏ធ្វើ​មរណកាល​ទៅបាន​ទៅ​កើត​​ជាធីតា​របស់ស្តេច​វេស្សវ័ណនា​ស្ថាន​ចាតុ​មហារាជិកាទេវលោក មាន​ឈ្មោះ​ថា​លតា​ដូច​​ឈ្មោះក្នុង​ស្ថានមនុស្ស ។

ឯព្រះបាទវេ​ស្សវ័ណនោះ  មាន​​ព្រះរាជ​ធីតា ៥ អង្គគឺ ៖ នាងលតា ១, សជ្ជា ១, បវរា ១, អច្ឆិមុតី ១, សុត្រា ​១ ។ កាលបើ​នាង​ធីតា​ទាំ​ង​ ៥​ នេះ​កើត​ហើយ ​សក្ក​ទេវរាជ​ក៏នាំ​យក​ទៅ​ស្ថាន​​ត្រៃត្រឹង្ស ឲ្យធ្វើ​ជាបាទ​បរិចា​រិកា​​របស់ព្រះអង្គ តែងឲ្យនាងទាំង​ ៥ លេង​​របាំ​ថ្វាយ​ទតរាល់ៗថ្ងៃ ។

ថ្ងៃមួយធីតា​ទាំង ៥ បាន​ជជែក​គ្នាថា យើងទាំង​អស់គ្នានេះ​អ្នកណារាំច្រៀង​ពីរោះ​ល្អ​​ជាង​គេ នាង​​មួយ​​ថា​ខ្លួន​​គ្រាន់​បើ​ នាង​មួយទៀតថាខ្លួន​គ្រាន់បើ​ជាង ជជែក​មិន​ដាច់​ស្រេច​ ក៏​​នាំ​គ្នា​​ទៅ​ថ្វាយ​​បង្គំ​​ព្រះ​បាទ​វេស្សវ័ណ​ជាបិតា​ហើយ​ទទួល​សួរថា បពិត្រ​​ព្រះបិតា នាងខ្ញុំទាំង ៥ រូបនេះ នាង​ណារាំច្រៀង​ល្អ​ពីរោះ​ជាងគេ? ។

ព្រះ​បាទ​វេស្សវ័ណ​បាន​ឮព្រះបុត្រីសួរដូច្នេះ ហើយ​ក៏ប្រាប់ថា ម្នាល​កូន​សំឡាញ់​ឪពុក បើនាងចង់ដឹង ចូរ​នាំ​គ្នា​ទៅរាំ​ច្រៀង​ក្នុងទី​ប្រជុំ​ជន​នៃ​ទេវតា​​ក្បែរ​មាត់ស្រះ​អនោតត្ត នាព្រៃហេម​ពាន្តឯ​ណោះទើប​ដឹងប្រាកដ​បាន ។

ព្រះ​រាជបុត្រីទាំង ៥ អង្គ ក៏​នាំ​គ្នា​ទៅ​រាំ​​ច្រៀងក្បែរមាត់ស្រះអនោតត្ត តាម​ព្រះ​រាជ​បញ្ជារបស់បិតា។ ក្នុងពេល​នោះទេវតា​ទាំងឡាយ​បានដឹង​ដំណឹង​នោះ​ហើយ ក៏​នាំគ្នា​ឈូ​ឆរ​ទៅប្រជុំ​នៅ​ព្រៃ​ហេមពាន្ត ច្រើន​មីដេរ​ដាស​ពេញ​ព្រៃ​ទាំងមូល ។ ពេលនោះ​ព្រះរាជ​បុត្រី​ក៏​ឡើង​រាំច្រៀង​ម្តង​ម្នាក់ៗ ដរាប​ដល់​អស់ ​៤ នាក់ នៅសល់​តែ​នាង​លតា​មួយ​មិន​ទាន់​​ច្រៀង។

កាលបើធីតាទាំង ៤ នោះច្រៀងចប់ហើយ ពួកទេវតាទាំងឡាយ ក៏​នៅ​​ស្ងប់​​ឈឹង​ឥត​ឮសូរ​ស័ព្ទ​សាធុការឡើយ ។ បន្ទាប់ពីនោះ មក​នាង​លតា​ក៏​ក្រោក​​ឡើងរាំ ស្រែក​ច្រៀងមានសំឡេងពីរោះ ឮ​ណែន​ពេញ​ព្រៃ​ហេម​​ពាន្ត​ទាំង​មូល ​លុះ​រាំច្រៀង​ចប់ហើយ​ពួកទេវតា​ទាំង​ឡាយ​ក៏ស្រែក​ឲ្យ​ពរស័ព្ទ​សាធុ​ការ​​ឮលាន់កក្រើក​ញាប់ញ័រ​ពេញព្រៃ​ហេម​ពាន្ត​​ ។

លំដាប់​​នោះនាង​សុត្រា​ជាព្រះរាជបុត្រីពៅបង្អស់ នឹកស្ញើច​អស្ចារ្យ​ក្នុង​ចិត្ត​​ទើប​សួរ​​ទៅនាងលតាជាបងថា បងបានធ្វើបុណ្យដូចម្តេចពីជាតិមុន បាន​ជា​មានរូបល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើន? ។  ​នាង​លតា​ប្រាប់​ថា​​ បាន​ជាបង​មានរូប​ល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើនដូច្នេះ កាល​ពី​ជាតិ​​​មុន​ បងបាន​រក្សា​ឧបោសថ​សីល​តាំងពីក្មេងដរាបដល់ចាស់ ពុំ​ដែល​ឲ្យ​ដាច់​ធ្លុះធ្លាយម្តងណាឡើយ ។

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់​ចេញ​ប្រជុំ​និទាន​ជាតកភាគ១ របស់​ព្រះ​​​បាឡាត់​ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូ​បង្រៀន​បាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរ​ព្រះ​​​គុណ​ព្រះភិក្ខុ​ សិរី​បញ្ញោ​ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្ត​ខ្សាច់​ពោយ​និង​លោកអាចារ្យ ចយ ធិន ដែលបានផ្តល់​សៀវភៅ​ប្រជុំ​និទានជាតកនេះ។

ប្រភព : ៥០០០ឆ្នាំ


Tuesday, March 17, 2015

ទំ.និទានក្នុងចិត្ត

បើប្រិយចង់អាននូវការបង្ហោះរាល់គំនិតទាំងឡាយក្នុងផេកនេះ សូមមេត្តាចុចត្រង់នេះ

ទំ.ប្រពៃ

បើប្រិយមិត្តចង់អាននូវការបង្ហោះរាល់គំនិតទាំងឡាយក្នុងផេកមួយនេះ សូមមេត្តាចុចត្រង់នេះ

ទំ.កំណប់ជីវិត

ថ្ងៃនេះសូមលើកផេកមួយមកបង្ហាញដើម្បីចែករំលែកនូវចំណេះដឹងដល់ប្រិយមិត្តដែលមានឆន្ទៈចង់ចេះចង់ដឹង ក៏ដូចជាក្រេបយកនូវចំណេះដឹងដើម្បីយកអភិវឌ្ឍន៍ខ្លួន ទាញខ្លួនឲ្យចេញពីមនុស្សអវិជ្ជា ទាញខ្លួនចេញពីក្រកូលក្រខ្សត់ ទាញខ្លួនចេញពីប្រទេសដែលមានធន់ធានមនុស្សខ្សត់ខ្សោយឲ្យទៅជាប្រទេសមានធន់ធានឡើង។ ដើម្បីអភិវឌ្ឍន៍ខ្លួន គ្រួសារ ក៏ដូចជាសង្គមជាតិ មនុស្សម្នាក់ៗត្រូវរៀនយកនូវចំណេះដឹងឲ្យបានជ្រៅជ្រះ និងតាមជំនាញដែលគេកំពុងត្រូវការនៅក្នុងសង្គមនោះៗ មានតែចំណេះដឹងទេ ដែលអាចនាំមាគ៌ាជីវិតរបស់យើងទៅកាន់មាគ៌ាថ្កើនថ្កានបាន។ ប្រិយមិត្តចង់អាននូវការបង្ហោះរបស់ផេកនេះ សូមចុចត្រង់នេះ ឬរូបភាពទាំងពីរណាមួយក៏បាន។

Monday, March 2, 2015

ទំ.ដាស់ប្រដាប់គិត (Use Your Brain)

វិទ្យាសាស្រ្តរីកចម្រើនយ៉ាងលឿន កំពុងបានផលិតឡើងនូវអ្វីសព្វបែបយ៉ាង ដើម្បីបំប៉នតណ្ហាតម្រូវការរបស់មនុស្សលោកដែលកំពុងស្រេកឃ្លានរកទីបំផុតគ្មាននៅនាពេលសព្វថ្ងៃនេះ។ វាជាក់ស្តែងណាស់ហើយ មនុស្សដែលមានតំណែងតួនាទីខ្ពស់ៗមានទ្រព្យស្ដុកស្តម្ភ សុទ្ធតែបានសិក្សាតាមគន្លងអ្នកប្រាជ្ញមុន និងស្រាវជ្រាវចំណេះដឹងចាស់ៗបូកបន្ថែមនឹងចំណេះដឹងថ្មីៗក៏បានជាទ្រឹស្ដីថ្មីមួយទៀត។ បើយើងក្រឡេកមើលពីសង្គមសព្វថ្ងៃការប្រើប្រាស់សម្ភារនិយមហូរហៀរពាសពេញពិភពលោក ដែលវាអាចជាការបង្កនូវគុណសម្បត្តិ និងគុណវិបត្តិដល់សង្គមវប្បធម៌ សង្គមមនុស្ស និងសង្គមបរិស្ថាន ល្គឹះណាមនុស្សប្រើប្រាស់នូវវត្ថុទាំងនេះហួសពីតម្រូវការរបស់ខ្លួន ដូចយើងទាំងអស់គ្នាបានទទួលស្គាល់ពីឥទ្ធិពលឡើងកំដៅផែនដីសព្វថ្ងៃនេះហើយ។ វាជារឿងពិតណាស់ថា អ្វីដែលបានកើតឡើងនៅនាពេលសព្វថ្ងៃនេះក៏ដោយសារតែស្នាដៃចេះឆ្នៃប្រឌិតផលិតឡើង គឺដោយសារគំនិតនេះឯង តើផេក ដាស់ប្រដាប់គិត នេះមានគំនិតយ៉ាងណា ចង់លាតត្រដាងចែករំលែកដល់ប្រិយមិត្តទាំងអស់ឲ្យបានដឹង យកទៅប្រតិបត្តិប្រចាំថ្ងៃសម្រាប់ជីវិតនុ៎ះ? បើចង់ដឹង ចុចអានមើលទាំងអស់គ្នាណា។ សូមអរគុណ!

Thursday, February 26, 2015

ទំ.Komsan

ចំណេះដឹងដូចជាលំហាកាស ដែលរកនូវដែនកំណត់ជាទីបំផុតគ្មាន។ មនុស្សតាំងពីកើតមករៀនរហូតដល់ថ្ងៃស្លាប់ទៅវីញ ក៏រៀនយកនូវចំណោះដឹងនេះមិនចេះចប់ ប្រៀបដូចជាដំណើវិលវល់នូវក្នុងវដ្ដនេះរកទីបំផុតគ្មាន។ មនុស្សត្រូវកើតមកហើយត្រូវមានទីពឹងរបស់ខ្លួន ដូចពាក្យមួយពោលថា ចូររស់នៅឲ្យមានទីពឹងពុំនាក់ កុំរស់នៅឥតទីពឹងឡើយ ទីពឹងនេះសំដៅយកការមាននូវចំណេះវិជ្ជា បើគ្មានចំណេះទេ ជីវិតពិតជាជួបនូវបញ្ហាយ៉ាងច្រើន។ ការមានជីវិតនេះពិតជាស្មុកស្មាញខ្លាំងណាស់ មនុស្សត្រូវតែរៀនតាមវិធី២យ៉ាង ផ្លូវលោក និងផ្លូវធម៌។ ផ្លូវលោក គឺរៀនគ្រប់យ៉ាងនូវអ្វីដែលមនុស្សលោកបានបង្កើតឡើង ។ ផ្លូវធម៌មនុស្សក៏ត្រូវការសិក្សាធាតុសំខាន់ៗ ពោលសំដៅដល់ ចិត្ត ​ចេតសិក រូប និព្វាន ដែលជាផ្នែកអប់រំផ្លូវចិត្ត។ ចិត្តជាធាតុដ៏សំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះធម៌យកមកអប់រំចិត្ត ដូចក្នុងគម្ពីធម្មបទពោលថា ចិត្តជាធំ ចិត្តជាអ្នកដឹកនាំ ចិត្តជាចៅហ្វាយនាយ។ ដើម្បីកុំឲ្យទាញអារម្មណ៍ប្រិយមិត្តឆ្ងាយពេក ថាតើផេក កំសាន្ត មានអ្វីប្លែក ចង់ចែករំលែកដល់ប្រិយមិត្តស្វែងយល់អំពីគំនិតសំខាន់ៗ និងមានសារៈប្រយោជន៏សម្រាប់ជីវិតនោះនៅក្នុងផេកមួយនេះ។ សូមប្រិយមិត្តទាំងអស់ចុចចូលតាមរូបភាពណាមួយក៏បានឬតាមអក្សរពណ៌ក៏បាន។ សូមអរគុណនៅការចុចអានរបស់ប្រិយមិត្តទាំងអស់!!

Wednesday, February 25, 2015

ទំ.Rayser

ដំណើរជីវិតក្នុងវដ្ដសង្សារនេះ ធម្មជាតិបានបង្កើតសត្វលោកឲ្យមានស្រីមានប្រុស មានឈ្មោលមានញី ដើម្បីជាការបន្តនូវមរតកជាតិខ្លួនឲ្យគង់វង្សបានយូរអង្វែងតទៅទៀត។ កាលណាបើមានប្រុសស្រីវាកម្រចៀសវាងគេចផុតណាស់នូវរឿងសេ្នហា កាលបើមនុស្សចេះមានសេ្នហាហើយវាក៏កម្រនឹងគេចផុតពីជម្ងឺឈឺចាប់ដែលចេញពីស្នហានេះដែរ។ ដូចពាក្យថា "មានសោកសៅ បណ្ដលមកពីការស្រឡាញ់ មានការភ័យ ក៏បណ្តាលមកពីស្រឡាញ់" ។ មនុស្សខ្លះគិតថា សេ្នហាពិតជាមានជាតិពិសពុលណាស់សម្រាប់ពួកគេ អាចធ្វើឲ្យពួកគេលែងគិតពីខ្លួនឯង ភ្លេចម៉ែភ្លេចឪ មិត្តក្លាយជាសត្រូវ ដោយសារមនុស្សប្រើសេ្នហាជាឃាតករដ៏សាហាវ តែទោះយ៉ាងនេះក្តី ក៍មានពាក្យមួយនិយាយថា ល្បែងស្នេហ៍ និងល្បែងស៊ីសង ឈឺចាប់ ចាញ់ប៉ុន្មានដងក៏មិនចេះរៀងចាលដែរ ហើយក៏មិនខុសដែរ ដែលមានសេ្នហាអាចនៅជាអមតៈបាន គឺស្នេហាដែលប្រកបទៅដោយមេត្តាករណាចំពោះមនុស្សជាទីស្រឡាញ់ដូចជាមាតាបិតាស្រឡាញ់កូនចៅដូច្នេះដែរ។ ដើម្បីកុំឲ្យឆ្ងាយទៅទៀតផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកផេកមួយ Rayser មកចែករំលែកដល់ប្រិយមិត្តអ្នកដែលមានឆន្ទៈស្រឡាញ់ក្នុងការសិក្សារៀនសូត្ររកដែនកំណត់គ្មាន ដូចពាក្យមួយនិយាយថា សម្រាប់អ្នកសិក្សាគ្មានថ្ងៃចាស់ ឬការសិក្សាគ្មានថ្ងៃបញ្ចប់ឡើយ។ តើផេក Rayser មួយនេះបានលើកពីបញ្ហាអ្វីខ្លះនុ៎ះ តោះចុចទៅអានមើលដើម្បីយកជាគតិអប់រំខ្លួន និងចែករំលែកចំណេះទាំងនេះទៅឲ្យមនុស្សជាទីស្រឡាញ់របស់យើងផង។ Ok!!!!!

Wednesday, February 11, 2015

ទំព័រជីវិត និងគំនិត

រឿងរ៉ាវក្នុងលោកនេះកើតឡើងបានរាល់ថ្ងៃទាំងផ្លូវល្អនិងផ្លូវអាក្រក់ មានការរីកចម្រើនផ្នែកខ្លះ ផ្លែកខ្លះក៏ទទួលរងប៉ះពាល់ពីឥទ្ធពលម្ខាងទៀត។ ពេលណាជួបនូវបញ្ហា ពេលនោះក៏មានគំនិតរកនូវដំណោះស្រាយបញ្ហានោះឲ្យផុត។ ថាតើអ្វីដែលបណ្ដាលឲ្យកើតរឿងបែបនេះឡើង គឺបណ្តាលមកពីគំនិតរបស់មនុស្សយើង គ្មានអ្វីដែលអាចរារាំងគំនិតបាន ហើយក៏គ្មានអ្វីដែលអស្វារ្យជាងគំនិតដែលធ្វើឲ្យមនុស្សក្លាយជាកំពូលមនុស្ស ឬអច្ឆរិយមនុស្ស ឬមនុស្សថោកទាបំផុតជាងសត្វក៏មកពីគំនិតមនុស្សនេះដែរ។ គំនិតជាអាវុធដ៏មានសក្ដានុពលដែលអាចកាប់ស្ការនូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើងក្នុងលោកនេះ។​ ផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកផេកមួយ "ជីវិត និងគំនិត" ចែកចាយជាចំណេះដឹងដល់ប្រិយមិត្តដែលមានប្រាថ្នាចង់ស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីបញ្ហាជីវិតនិងគំនិតនេះ ។ តើផេកនេះបានលើពីជីវិត និងគំនិតយ៉ាងណា? បើចង់ដឹងចុចតាមដានអានស្វែងយល់ទាំងគ្នាណា។

Friday, January 23, 2015

ទំព័រអ.វិ.កសិ.កម្ពុជា

វាជាការពិតណាស់ដែលតម្រូវការលើទីផ្សារអន្តរជាតិផ្នែកកសិកម្មមិនអាចខ្វះបាន ទោះជាមានឧស្សាហកម្មលូតលាស់យ៉ាងកំហុកពាសពេញលើពិភពលោកក៏ដោយចុះ។ កសិកម្មក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្គុតផ្គងចំណីអាហារ និងវត្ថុប្រើប្រាស់មួយចំនួនដល់ប្រជាជនរាប់ពានលាននាក់នៅជុំវិញពិភពលោក។ វាជារឿងមិនអាចមើលរលងបានដែរ។ ដោយឡែកប្រទេសកម្ពុជាយើងជាប្រទេសមួយដែលមានសក្ដានុពលផ្នែកកសិកម្មយ៉ាងមហាសាល តែប្រជាជនយល់ដឹងតិចតួចណាស់អំពីកម្មសិកម្មនេះ ការធ្វើកសិកម្មតាមបែបប្រពៃណី​ ពឹងផ្អែកទៅលើទឹកភ្លៀង ការប្រើប្រាស់ពូជមិនសូវបានត្រឹមត្រូវ ទីផ្សារមិនសូវឲ្យតម្លៃផលិតផលក្នុងស្រុក។ កត្តាទាំងនេះហើយ បានធ្វើឲ្យកសិករទុកចោលដីទំនេរ ទៅប្រកបការងារផ្សេងៗវិញ ដែលអាចជួយឲ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគេធូរធារ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្រជាជនកសិករមួយចំនួននៅតែក្រាញននៀលធ្វើកសិកម្មបន្តទៀត ដោយរិះរកតាមមធ្យោបាយផ្សេងៗដើម្បីទទួលបាននួវព័ត៌មានកសិកម្មនេះ។ ដូច្នេះហើយផេកគោលគំនិតល្អដើម្បីជីវិតនេះបានទាញយកផេក អភិវឌ្ឍនវិស័យកសិកម្មកម្ពុជាមួយនេះមកចែកចាយជាចំណេះដឹងផ្នែកកសិកម្មដល់បងប្អូនឲ្យបានយល់ដឹង។ បើប្រិយមិត្តចង់អានព័ត៌មានកសិកម្មទាំងនេះ សូមចុចលើរូបភាពទាំងពីរណាមួយក៏បាន ឬចុចលិងអក្សរពណ៌ក៏បាន។ សូមអរគុណ! 

Friday, December 26, 2014

ទំព័រមេឃាធរណី

រីករាយត្រេកអរអនុមោទនាធ្វើសេចក្ដីជ្រះថ្លាក្នុងគុណព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃសព្វៗកាល។ វេលាឱកាសនេះផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកនូវផេក "មេឃាធរណី" មួយមកបង្ហាញឲ្យប្រិយមិត្តដែលមានសទ្ធាចង់សិក្សានិងចង់ស្វែងយល់ក្នុងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែស៊ីជម្រៅនោះ ក៏ដូចជាការប្រាប់ដល់ប្រិយមិត្តឲ្យបានស្គាល់ដើម្បីចង់សិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនាមានផេកណាខ្លះ។ ថាតើផេកនេះបានសរសេរលើកឡើងនៅគោលការណ៍ពាក់ព័ន្ធទៅនឹងវិស័យព្រះពុទ្ធសាសនាយ៉ាងណា? លើសពីនេះទៅទៀត ផេកនេះបានរចនារូបព្រះពុទ្ធបដិមាដ៏ស្រស់ស្អាតជាច្រើនគួរឲ្យមានសេចក្ដីជ្រះថ្លាត្រេកអរទៀតផង។ ប្រិយមិត្តចង់ចូលទៅអានមើលក្នុងផេកនេះ គ្រាន់តែចុចលើរូបភាពទាំងពីរណាមួយ ឬក៏ចុចលើអក្សរពណ៌ក្នុងកថាខ័ណ្ឌទីពីរ ប្រិយមិត្តអាចចូលទៅអានបានហើយ។ សូមអរគុណ

Wednesday, December 24, 2014

ទំព័រស្នេហាឆ្កួតៗ

គេថា"សេ្នហាជាឱសថ​ តែសេ្នហាក៏ជាថ្នាំពុលដែរ"ពាក្យមួយទៀតគេនិយាយថា "អ្នកមានស្នេហាក្នុងវ័យសិក្សានាំឲ្យខ្លីវិជ្ជា" តែអ្នកខ្លះមានស្នេហាក៏ជាកម្លាំងចលករជំរុញឲ្យជីវិតគេឲ្យខិតខំពុះពារស្វែងរកនូវទ្រព្យសម្បត្តិចំណេះវិជ្ជាដើម្បីសាងសុភមង្គលនៃអនាគតរបស់ពួួកគេ ដូចពាក្យមួយនិយាយថា "កូលាបតែងតែមានបន្លារីឯស្នេហាតែងតែមានឧបសគ្គ" គេថា "អ្វីបានមកស្រួលក៏ងាយបាត់ទៅវិញដែរ" ជាពិសេសស្នេហាតែម្ដង មានពាក្យមួយថា"ស្នេហារបស់យុវវ័យដូចជាការលាបថ្នាំពណ៌ផ្ទះ វាសាកពណ៌ទៅតាមកាលវេលាដែរ មិនខុសពីពាក្យថា "ស្រឡាញ់នៅក្មេងៗស្រឡាញ់បា្រណ គេមិនបានគិតថា អនាគតរបស់ពួកគេនឹងរៀបចំយ៉ាងណានោះទេ នេះជាធម្មជាតិរបស់ប្រុសនិងស្រីក្នុងវ័យចង់ដឹងចង់យល់តែប៉ុណ្ណោះ អ្នកណាចេះយកស្នេហាធ្វើជាកម្លាំងចិត្ត ជាឱសថដ៏សក្តិសិទ្ធិសម្រាប់ជំរុញជីវិតគេឈានទៅរកភាពជោគជ័យរបស់ពួកគេ តែបើអ្នកណាមិនចេះគ្រប់គ្រងវាក៏ក្លាយជាថ្នាំពុលសម្រាប់ទាញរូបគេឲ្យធ្លាក់ចូលទៅក្នុងជ្រោះមរណៈ ដូចផេកនេះដែលបានសរសេរពីចំណងជើងថា "ស្នេហាឆ្កួតៗ" តើផេកនេះបានលើកពីផលវិជ្ជមានឬអវិជ្ជមានសម្រាប់អ្នកមានជម្ងឺស្នេហាយ៉ាងណាទៅ? សូមប្រិយមិត្តចុចអានក្នុងផេកនេះលមើលដើម្បីទទួលបាននូវគំនិតល្អៗពីផេកនេះ បើប្រិយមិត្តចង់អាន គ្រាន់តែចុចលើរូបភាពទាំងពីរនេះណាមួយ ប្រិយមិត្តអាចចូលទៅអានបានហើយ។ សូមអរគុណ

Sunday, December 21, 2014

ទំព័រគោលគំនិតនិងជីវិត

ថ្ងៃនេះផេកគោលគំនិតល្អដើម្បីេជីវិតទាញយកនូវផេកគោលគំនិតនិងជីវិតមកបង្ហោះទុកឲ្យប្រិយមិត្តចួលអានកំសាន្តលេង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍ជីវិតនិងសតិបញ្ញាស្មារតី ព្រោះមនុស្សម្នាក់ៗគ្មាននរណាមួយមានគ្រប់សព្វទេ តែងតែមានកង្វះខាត បើដឹងថាខ្លួនមានភាពកង្វះខាតហើយ ត្រូវស្វែងរកនូវចំណេះវិជ្ជា កុំធ្វើជាមនុស្សទឹកពេញកែវ ធ្វើជាមនុស្សទឹកកន្លះកែវ។ បើប្រិយមិត្តចង់អាននូវរាល់គោលគំនិតទាំងអស់របស់ផេកនេះ សូមចុចលើរូបភាពទាំងពីរនេះណាមួយ ហើយប្រិយមិត្តអាចចួលទៅអានបានគ្រប់ស្លាយរបស់ផេកនេះជាក់ជាមិនខានឡើយ។ សូមអរគុណ

Thursday, December 18, 2014

ទំព័រអ្នកស្រាវជ្រាវ

"បើចង់ចេះត្រូវអាន" នេះជាការបំផុសគំនិតមួយសម្រាប់ប្រិយមិត្តដែលចង់អានចង់ចេះនូវរាល់គំនិតទាំងឡាយដែលជាប្រទីបជួយបំភ្លឺនូវមាគ៌ាជោគជ័យសម្រាប់អ្នកសិក្សានិងអ្នកប្រកបមុខរបរផ្សេងៗ។ វាជាការចាំបាច់ណាស់ដើម្បីឲ្យកិច្ចការរបស់យើងឈានទៅចំផ្លូវត្រូវ លុះតែយើងទាំងអស់គ្នាចំណាយពេលខ្លះសម្រាប់ការអាននេះ។ ដូច្នោះហើយ គេហទំព័រគោលគំនិតល្អដើម្បីជីវិតបានទាញយកនូវទំព័រអ្នកស្រាវជ្រាវមួួយដែលក្នុងផេកនេះមានការដកស្រង់នូវគំនិតបែបវិភាគរបស់អ្នកចេះនិងអ្នកមានបទពិសោធន៍ជោគជ័យក្នុងអាជិពរបស់ខ្លួនមកចែករំលែកដល់ប្រិយមិត្តទាំងអស់អានកំសាន្តលេងឲ្យកើតប្រយោជន៍។ បើប្រិយមិត្តចង់ចូលទៅអាននូវរាល់គំនិតក្នុងផេកនេះ សូមចុចលើរូបភាពនេះចុះ ប្រិយមិត្តអាចចូលទៅអានបានហើយ ។ សូមអរគុណ

Tuesday, December 16, 2014

តេជគុណស៊ុច

តើប្រិយមិត្តទាំងអស់ធ្លាប់បានស្តាប់ការសម្ដែងព្រះធម៌ទេសនារបស់ព្រះមហានរិន្ទថន ហៅតេជគុណស៊ុចលោកតាស៊ុចឬនៅ? បើមិនទាន់ធ្លាប់បានស្ដាប់តេជគុណសម្ដែងទេ ថ្ងៃនេះគេហទំព័រគោលគំនិតល្អដើម្បីជីវិតទាញយកខ្សែអាត់វេដេអូពីយូធូប៤ មកបង្ហោះលើគេហទំព័រមួយនេះទុកឲ្យប្រិយមិត្តផ្លាស់ប្តូរបរិយាកាសមកស្ដាប់សូរសេងសំនៀងខ្មែរសុរិន្ទម្តង ថាតើតេជគុណមានសំនៀងវោហារស័ព្ថថ្លុកកំប្លែងដែលបង្កប់អត្ថន័យអត្ថរស់ការអប់រំផ្នែកសីលធម៌ក្នុងព្រះពុទ្ធសាសនាយ៉ាងណា? បើប្រិយមិត្តចង់ស្ដាប់សំលេងខ្សែអាត់វិដេអូនេះ គ្រាន់តែចុចលើរូបភាពទាំងពីរណាមួយ ប្រិយមិត្តអាចចូលទៅស្ដាប់មើលបានហើយ។ សូមអរគុណ

Monday, December 15, 2014

ឋានសួគ៌របស់មនុស្សល្អ

ថ្ងៃនេះសុំបង្ហោះសៀវភៅមានចំណង់ជើងថាឋានសួគ៌របស់មនុស្សល្អមួយក្បាលទុកសម្រាប់ប្រិយមិត្តអានកំសាន្តលេង ក៏ដូចជាការអប់រំចិត្តគំនិតឲ្យស្គាល់តម្លៃជាមនុស្សឲ្យមានភាពល្អប្រសើរឡើង  ព្រោះមនុស្សមានបួនប្រភេទ គឺមនុស្សតិរច្ឆាន មនុស្សប្រេត មនុស្ស និងមនុស្សទេវតា យើងកើតមកសព្វថ្ងៃនេះគឺប្រាថ្នាចង់ស្ថាបនាជីវិតឲ្យក្លាយជាមនុស្សប្រភេទចុងក្រោយនេះគឺមនុស្សទេវតា ឬមួយទៀតថា មកងងឹត ទៅងងឹត, មកងងឹត ទៅភ្លឺ, មកភ្លឺទៅងងឹត និងមកភ្លឺទៅក៏ភ្លឺជាដើម ។ បើប្រិយមិត្តចង់អាន ថាតើក្នុងសៀេវភៅនេះបង្ហាញពីអ្វីទៅហៅថាឋានសគ៌របស់មនុស្សល្អ តើមនុស្សល្អពិតជាមានឋានសួគ៌មែនឬ? បើចង់ដឹងច្បាស់ដើម្បីឲ្យចម្ងល់របស់យើងបានបាត់អស់ការសង្ស័យក្នុងសេចក្ដីនេះ សូមចុចលើរូបព្រះពុទ្ធនេះ ប្រិយមិត្តអាចចូលទៅអានខ្លឹមសារ ឬទាញយកសៀវភៅនេះទាំងស្រុងបានដោយឥតគិតថ្លៃ។ សូមអរគុណ

http://www.mediafire.com/view/h64l1j78cmmbzod/%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%BD%E1%9E%82%E1%9F%8C%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%9B%E1%9F%92%E1%9E%A2.pdf

Saturday, December 13, 2014

ម៉ាហ្សា និងខ្លាឃ្មុំ

ថ្ងៃនេះផេកគោលគំនិតល្អដើម្បីជីវិតបំបែរអារម្មណ៍ប្រិយមិត្តមកកំសាន្តសប្បាយជាមួយវីដេអូជីវចលម៉ាហ្សានិងខ្លាឃ្មុំ១០វគ្គនិយាយភាសាអង់គ្លេស។ បើចង់មើលចុចលើរូបភាពនេះអ្នកអាចមើលវីដេអូទាំងនេះបានហើយ។ សូមអរគុណ ដែលបានចូលមកកម្សានសប្បាយជាមួយផេកនេះ ។

Wednesday, December 10, 2014

ទំព័រទឹកភ្នែកកម្ពុជា

ទំព័រទឹកភ្នែកកម្ពុជានេះបានលើកឡើងនូវរាល់បញ្ហារលំបាកនានាក្នុងសង្គមកម្ពុជាដែលបានឆ្លុះបង្ហាញឲ្យឃើញពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់សង្គមនៅកម្ពុជាដែលជាប្រទេសដ៏សម្បូរដោយវប្បធម៌មួយនេះ បានរុញច្រានបក្សពួកនិយមកាន់តែមានឡើងៗ អ្នកក្រកាន់តែក្រឡើងៗ អ្នកមានអំណាចលុយកាក់ជិះជាន់រឹបអូសប្លន់យកអ្វីៗដែលពួកគេមានបន្តិចបន្តួចដើម្បីប្រកបរបររកស៊ីចិញ្វឹមជីវិត។ ដើម្បីទុកឱកាសឲ្យប្រិយមិត្តចូលទៅអានក្នុងទំព័រកាន់តែស៊ីជម្រៅទៀតនោះ។ ស្នេរម្ចាស់ផេកគោលគំនិតល្អដើម្បីជីវិតមិនធ្វើការបកស្រាយអីទេ។ បើប្រិយមិត្តចង់អានរាល់បញ្ហាក្នុងទំព័រនេះ ប្រិយមិត្តគ្រាន់តែចុចលើរូបភាពទាំងពីរណាមួយ ប្រិយមិត្តអាចចូលទៅអានបានហើយ។ សូមអរគុណ

Tuesday, December 9, 2014

ទំព័រពាក្យនៅក្នុងចិត្ត

បើប្រិយមិត្តណាប្រាថ្នាចង់អានលេងកំសាន្តនូវពាក្យពេចន៍ទាំងឡាយដែលមិត្តភក្តិមួួយចំនួនដែលពួកគេគ្មានឱកាសបានបង្ហាយចេញដោយផ្ទាល់ខ្លួន ហើយពួកគេបានសរសេរតាមfbឲ្យផេកមួយនេះជួយចែករំលែកនូវបទពិសោធន៍សេ្នហា​ដូចជាការងារមុខរបរដែលពួកគេទទួលបានជោគជ័យ ក៏ដូចជាភាពបរាជ័យផងដែរ។ តើពួកបានផ្ញើពាក្យអី្វឱ្យផេកនេះជួយចែករំលែក​ តោះ! ចុចអាននូវរាល់ការផុសរបស់ផេកនេះ គ្រានតែចុចលើរូបភាពទាំងពីរដែលបានដាក់បង្ហាញនេះ អ្នកអាចចូលទៅអាននូវរាល់ពាក្យពេចន៍ទាំងអស់ក្នុងផេកបានហើយ ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រិយមិត្តទាំងអស់ដែលបានគាំទ្រតាមដានអានក្នុងផេកគោលគំនិតល្អដើម្បីជីវិតនេះ។ 

Tuesday, December 2, 2014

ចម្រៀងឡាវ



តើប្រិយមិត្តធ្លាប់បានស្តាប់ចម្រៀងជាភាសាឡាវដែរឬទេ? បើមិនទាន់ធ្លាប់បានស្តាប់នោះ។ តោះចុចលើផ្ទាំងរូបភាពទាំងពីរនេះណាមួួយ ប្រិយមិត្តអាចស្តាប់បទចំរៀងឡាវបានហើយ ។ កុំភ្លេចណាចុចស្តាប់កំសាន្តលេង ក៏ដូចជាចង់មើលរបែបស្លៀកពាក់បូរាណរបស់ជនជាតិឡាវផងដែរ ដែលមានវប្បធម៌ប្រហាក់ប្រហែលនឹងខ្មែរយើងដែរនោះ។ 

Business Ideas Page

នេះជាផេកមួយដែលបានលើកឡើងពីការជំរុញ​ បំផុសគំនិត និងផ្តល់កម្លាំងចិត្តដល់ប្រិយមិត្តណាដែលចង់ធ្វើអាជីវកម្មបែបខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ បើប្រិយមិត្តណាចង់ក្លាយជាសហគ្រិនដ៏ឆ្នើមមួួយក្នុងការបង្កើតអាជីកម្មជោគជ័យនៅនាពេលខាងមុខ លុះត្រាតែប្រិយមិត្តពង្រឹងផ្នែកស្មារតីនេះឲ្យបានល្អ ដើម្បីធ្វើឲ្យស្មារតីនេះបានល្អ ទាល់តែប្រិយមិត្តបានរៀនសូត្រនូវចំណេះដឹងពាក់ព័ន្ធនឹងការធ្វើជំនួញឬអាជីវកម្មរបស់ខ្លួនជាមុនសិន។ ផេកនេះក៏ជាពន្លឺ ជាមាគ៌ាមួយជួយជាទីប្រឹក្សាយោបល់ ក៏ដូចជាជួយជាគំនិតដល់ប្រិយមិត្តក្នុងការសម្រេចចិត្តធ្វើកិច្ចការនេះឲ្យបានសម្រេច ហើយផេកនេះបានធ្វើការបង្ហោះនូវគំនិតរបស់ខ្លួនបន្តបន្ទាប់ទៀត​។ បើប្រិយមិត្តណាចង់អានដើម្បីទទួលបាននូវគំនិតទាំងនេះ ។ សូមចុចលើរូបភាពនេះប្រិយមិត្តអាចអានមើលបានហើយ។ សូមអរគុណដែលបានចូលមើលក្នុងផេកគោលគំនិតល្អដើម្បីជីវិតនេះ។