Friday, July 17, 2015

ពុទ្ធនិទាន(អតីតជាតិរបស់ព្រះពុទ្ធ)



មានសេចក្តីតំណាលថា ព្រះពុទ្ធជាម្ចាស់នៃយើងនេះទ្រង់ធ្លាប់ជាមិត្រសម្លាញ់ជាមួយនឹងព្រះស្រីអរិយមេត្រេយ្យ កាលទ្រង់គង់នៅជាធរមាន ព្រះអង្គបានត្រាស់ប្រាប់អានន្ទដល់អតីតកាលរបស់ព្រះអង្គថា
“ក្នុងជាតិមួយនោះ យើងទាំងពីរនាក់ជាមិត្រសម្លាញ់ជិតស្និទ្ធនឹងគ្នា ជួយគ្នាគិតយកផ្កាឈូកមកអធិដ្ឋានដើម្បីផ្សងបារមីពុទ្ធកាល ឲ្យផ្កាឈូករីកជាប្រផ្នូលប្រាប់ថា អ្នកណានឹងបានត្រាស់ដឹងមុន ក្នុងជាតិនោះ យើងទាំងពីរបានយកផ្កាឈូកម្នាក់មួយចូលទៅអធិដ្ឋានក្នុងព្រះវិហារថា ប្រសិនបើអ្នកណានឹងបានត្រាស់ដឹងជាព្រះពុទ្ធជាម្ចាស់មុន សូមឲ្យផ្កាឈូករបស់អ្នកនោះរីកមុន លុះព្រឹកឡើង តថាគតបានចូលទៅមើលផ្កាឈូកនោះ ប៉ុន្តែនៅមិនទាន់ភ្លឺច្បាស់ទេ ឃើញផ្កាឈូករបស់ព្រះស្រីអរិយមេតេ្រយ្យរីកមុន ដោយអំណាចនៃចិត្តចង់ក្លាយជាព្រះពុទ្ធជាម្ចាស់មុន ព្រះស្រីអរិយមេតេយ្យ តថាគតទើបលួចប្តូរផ្កាឈូករបស់ព្រះស្រីអរិយមេតេ្រយ្យមកជារបស់តថាគត នៅពេលមកមើល​ផ្កាឈូកម្តងទៀត ក៏ឃើញថា ផ្កាឈូករបស់តថាគតរីកមុន ប៉ុន្តែមានលក្ខណៈចម្លែក គឺ ម្តងរីក ម្តងរួញ ខុសប្រក្រតី ព្រះស្រីអរិយមេតេ្រយ្យជាអ្នកមានឈានចាស់ក្លា បានចូលឈានហើយក៏ដឹងថា​មានការប្តូរផ្កាឈូកទើបព្យាករថា នែសម្លាញ់ ! អ្នកនឹងបានត្រាស់ដឹងជាព្រះពុទ្ធជាម្ចាស់មុនយើងក៏មែនពិត ប៉ុន្តែថាពួកមនុស្សក្នុងយុគនោះជាជនក្រឡិចក្រឡុច ខ្វះសេចក្តីស្មោះត្រង់ចំពោះមនុស្សដូចគ្នា ប្រព្រឹត្តទុច្ចរិតកម្មជាច្រើន ព្រះសង្ឃ ឬ ពុទ្ធបរិស័ទក្នុងសាសនានោះ គ្មានជំនាក់ជាក់លាក់អ្វីទេ បើបួសក៏បួសមិនយូរ ច្រើនតែសឹកទៅតាមអំណាចនៃលោកិយធម៌ច្រើន​ជាងគួរនាដូចជាផ្កាឈូកដែលរីកនិងរួញក្នុងដៃរបស់សម្លាញ់នៅពេលនេះដូច្នោះឯង”
            ដោយអំណាចនៃវិបាកកម្មរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងដែលបានប្តូរផ្កាឈូកនៅជាតិនោះ ទោះ​បីបើព្រះអង្គនិងពុទ្ធសាវ័កជាព្រះអរហន្តបានចូលបរិនិព្វានអស់កាលយូរអង្វែងហើយក៏ដោយ ប៉ុន្តែសំណល់ផលកម្មនោះនៅតែជាប់តាមក្នុងសាសនារបស់ព្រះអង្គរហូតដល់សព្វថ្ងៃនេះ រហូតដល់នៅសល់តែសម្មតិសង្ឃ គឺ សង្ឃដែលបួសដោយញត្តិចតុត្ថកម្មក្នុងព្រះសាសនារបស់ព្រះអង្គ ព្រះសង្ឃទាំងនោះទើបយល់ដឹងគោលធម៌របស់ព្រះអង្គពិតខ្លះ មិនពិតខ្លះ ព្រះពុទ្ធសាសនារងផលខូចខាត ៣ ភាគ គឺ មួយភាគត្រូវពួកព្រាហ្មណ៍ដែលចេះដឹងពុទ្ធធម៌មិនច្បាស់យកទៅផ្សែផ្សំជាមួយនឹងលទ្ធិរបស់ខ្លួន មួយភាគត្រូវយក្សយកទៅធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង មួយភាគទៀតត្រូវមារកែប្រែពាក្យប្រៀនប្រដៅឲ្យភ្លាំងភ្លាត់ចាកប្រភពដើម   ភាគដែលនៅសល់ជារបស់ពិតតិចតួចប៉ុណ្ណោះ កាលបើគោលធម៌សម្រាប់បដិបត្តិត្រូវលាយឡំដោយសទ្ធម្មប្បដិរូបច្របូកច្របល់រហូតដល់មិនអាចវែកញែកដោយអត្ថនិងព្យញ្ជនៈបាន អនុជនជំនាន់ក្រោយទើបចូលមិនដល់ខ្លឹមសារពិតរបស់ព្រះពុទ្ធសាសនា គេបានស្តាប់ត្រឹមតែអាចរិយវាទ ឬ អត្តនោមតិរបស់អាចារ្យ ឬ ធម្មកថិកប៉ុណ្ណោះ មគ្គផលដែលគួរទទួលបានក៏រោយ​រៀវទៅ ហើយនៅក្រោយពាក់កណ្តាលពុទ្ធសករាជ ហេតុភេទ ១០ ប្រការនឹងកើតឡើងដល់ពិភពផែនដីរបស់មនុស្ស គឺ
១.រាជភ័យ អ្នកដឹកនាំនឹងប្រើអំណាចកៀបសង្កត់ ជិះជាន់ បៀតបៀតប្រជាជន
២.ចោរភ័យ កើតចោរឧក្រិដ្ឋប្រព្រឹត្តទង្វើឆក់ប្លន់ទ្រព្យសម្បត្តិរបស់មនុស្សដទៃដោយឥតកោតក្រែង
៣.អគ្គីភ័យ នឹងកើតភ្លើងឆាបឆេះផ្ទះសម្បែងរបស់មនុស្សដោយអំណាចនៃជម្លោះទាស់ទែងឬហេតុដទៃ
៤.អសុនីបាត នឹងកើតរន្ទះបាញ់សម្លាប់មនុស្សសត្វជារឿយ ៗ
៥.មេទនីភ័យ នឹងកើតផែនដីរញ្ជួយកក្រើកកម្រើកក្នុងលោក
៦.វាតភ័យ នឹងកើតខ្យល់ព្យុះបក់ផាត់បំប៉ើងផ្ទះសម្បែងមនុស្ស
៧.ឧទកភ័យ នឹងកើតទឹកជំនន់ជន់លិចផ្ទះសម្បែងមនុស្ស
៨.ទុព្ភិក្ខភ័យ នឹងកើតភាវៈអត់បាយក្រហាយទឹកដល់មនុស្សសត្វ
៩.ព្យាធិភ័យ នឹងកើតរោគរាតត្បាតទូទៅ
១០.សត្ថភ័យ នឹងកើតចម្បាំងរាំងជល់ក្នុងចំណោមមនុស្សផងគ្នា
ម្យ៉ាងទៀត សូរ្យគ្រាសនិងចន្ទគ្រាសតែងកើតឡើងជារឿយ ៗ ពន្លឺចម្លែកនិងផ្កាយដុះកន្ទុយតែងធ្លាក់មកកាន់ផែនដីដោយមិនដាច់រយៈ   ត្មាតក្អែកនឹងហើរមកទំផ្ទះសម្បែងរបស់មនុស្សខុសពីធម្មតា មនុស្សម្នានឹងមានជម្លោះទាស់ទែងគ្នាកាន់តែច្រើនរហូតដល់កើតសង្រ្គាមច្បាំងប្រយុទ្ធគ្នាសព្វអន្លើ ។
ពុទ្ធនិទាននេះទោះបីមានលក្ខណៈជាពាក្យតំណាលរបស់ព្រះថេរៈឬព្រះគន្ថរចនាចារ្យក៏ដោយ ក៏វាឆ្លុះបញ្ចាំងដល់ស្ថានភាពពិតក្នុងយុគសម័យបច្ចុប្បន្នក្រោយពុទ្ធសករាជ ២៥០០ ឆ្នាំកន្លងមក ហេតុនោះ ទើបប្រែសម្រួលសេចក្តីទុកក្នុងប្លក់របស់ព្រះពុទ្ធសាសនាខ្មែរសម្រាប់ជាគ្រឿងពិចារណានិងបន្ថែមសេចក្តីយល់ដឹងរបស់អ្នកអានទាំងពួង ។


ព្រះពុទ្ធសាសនានិងសង្គមកិច្ច


ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានមូលដ្ឋានខាងការជួយសង្រ្គោះមនុស្សជាតិ មាន​ភស្តុតាងបង្ហាញច្បាស់លាស់ បើយើងក្រឡេកទៅមើលស្លាកស្នាមអតីតកាលដ៏យូរអង្វែងគឺនៅពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ធ្លាប់សោយព្រះជាតិជាសុមេធៈ តាបស នៅគ្រានោះ ព្រះអង្គបានស្តេចយាងចេញបួសដើម្បីស្វែងរកសេចក្តីរួចផុត គឺ ព្រះនិព្វាន បានតាំងមនោប្រណិធាននៅ ត្រង់ព្រះយុគលបាទរបស់ព្រះបរមសាស្តាព្រះនាមថា ទីបង្ករ តាំងចិត្តអធិដ្ឋានម៉ឺងម៉ាត់ដែលនឹងអន្ទោលលីលាប់ក្នុងស​ង្សារវដ្ត ដើម្បីអនុគ្រោះមនុស្សលោក ការដែលស្តេចយាងចេញទ្រង់ផ្នួសដើម្បីស្វែងរកព្រះនិព្វាន ក៏ព្រោះតែមើលឃើញទុក្ខភ័យក្នុង សង្សារវដ្តនិងការដែលទ្រង់បំពេញបារមីក្នុងសង្សារវដ្តក៏ព្រោះតែទ្រង់ធ្វើពលិកម្មដើម្បីមនុស្សជាតិ ពួកយើង​ដែល​ជាពុទ្ធសាសនិក ជនគប្បីលះបង់សេចក្តីសុខ​ផ្ទាល់ខ្លួននិងផ្គងប្រយោជន៍ជ្រោមជ្រែងដល់មនុស្សជាតិទាំងមូល ដូចយ៉ាងព្រះបរមសាស្តាដែលទ្រង់ ត្រួសត្រាយផ្លូវទុកជាទិដ្ឋានុគតិ ។
កាលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ណែនាំភិក្ខុសាវ័កឲ្យចេញដំណើរផ្សព្វផ្សាយសាសនធម៌របស់ព្រះអង្គនោះ ទ្រង់ណែនាំឲ្យផ្សព្វ ផ្សាយគោលការណ៍ទ្រទ្រង់ជីវិតដ៏ប្រសើរទៅតាមភូមិឃុំគ្រាមនិគមជនបទដោយមិនកំណត់គ្រាមនិគមភូមិឃុំណាទេ ប៉ុន្តែទ្រង់ ឲ្យត្រាច់ចារិកទៅសម្តែងទេសនាជារឿយៗពីភូមិមួយទៅភូមិមួយ ​ដើម្បីប្រយោជន៍សុខដល់ប្រជាជនជាច្រើនរហូតព្រះជន្មជីព របស់ព្រះអង្គ ស្តេចចារិកទៅតាមភូមិឃុំ​និគមជនបទនិងដែនដីផ្សេងៗរហូតពេញមួយឆ្នាំ លើកលែងតែរដូវវស្សាប៉ុណ្ណោះទ្រង់ សម្តែងសាសនធម៌ទាំង ជាប្រយោជន៍ក្នុងលោកនេះនិងលោកខាងមុខ ។
សម្រាប់ស្ថានភាពរស់នៅរបស់អ្នកស្រុកស្រែជនបទឥណ្ឌាសម័យនោះ សុទ្ធតែមានឋានៈក្រីក្រ សម្លៀកបំពាក់កខ្វិកកខ្វក់ ស្រមេកស្រមក ថែមទាំងមានការសិក្សាតិចតួច អ្នកស្រុកភូមិទាំងនោះត្រូវការតែគោលធម៌រាក់ ៗ អាចបដិបត្តិបានដោយងាយ និងសមគួរសម្រាប់យកទៅប្រើក្នុងជីវិតប្រចាំថ្ងៃដើម្បីសុខសន្តិភាពរបស់ប្រជុំជនដោយមិនចាប់អារម្មណ៍ចំពោះពាក្យប្រៀនប្រដៅ ដែលល្អិតជ្រាលជ្រៅជាទស្សនវិជ្ជា បរមត្ថវិជ្ជា ឬ ចិត្តវិទ្យាដូចយ៉ាងដំណើរសេចក្តីក្នុងព្រះអភិធម្មបិដកទេ ។
ខ្លឹមសារក្នុងចក្កវត្តិសីហនាទសូត្រសម្តែងថា ភាពក្រីក្រជាបុព្វហេតុនៃឧក្រិដ្ឋកម្ម និង អសីលធម៌ នៅពេលព្រះពុទ្ធជាម្ចាស់ទ្រង់ រកឃើញសេចក្តីពិតហើយ ព្រះអង្គនិងសាវ័កទើបផ្តោតបង្រៀនអ្នកស្រុកឲ្យមើល​ឃើញគុណតម្លៃនៃការស្វែងរកភោគទ្រព្យ និងសារៈសំខាន់ក្នុងការចាយវាយទ្រព្យដើម្បីសេចក្តីសុខដុមរមនា ទ្រង់សម្តែងក្នុងកូដទន្តសូត្រថា ឧក្រិដ្ឋកម្មមានចោរកម្មជាដើម មិនអាចបង្រ្កាបឲ្យរាបទាបដោយគ្រាន់តែដាក់ទោសទណ្ឌនោះទេ ប៉ុន្តែត្រូវគ្រប់គ្រងនិងបញ្ឈប់បានដោយការសាងឱកាសឲ្យ ប្រជាជនចេះប្រកបសម្មាអាជីពនិងទ្រទ្រង់ជីវិតយ៉ាងសមរម្យ អ្នកជំនួញឈ្មួញដង្ខៅដែលត្រូវការសេចក្តីចម្រើនរុង​រឿងផ្នែក ធុរកិច្ចពាណិជ្ជកម្មត្រូវឧស្សាហ៍ប្រឹងប្រែងខ្នះខ្នែងរហូតពេញមួយថ្ងៃ ត្រូវចេះជ្រើសរើស​ទំនិញ ដែលនឹងអាចស្វែងរកកម្រៃបាន ស្គាល់តម្លៃលក់និងតម្លៃទិញរបស់ទំនិញយ៉ាងច្បាស់លាស់ អាចទិញទំនិញដែលគេយកមកលក់ហើយលក់យកកម្រៃវិញបាន នៅពេលខ្វះខាត មិនស៊ីឡឹបកឹបកេងអតិថិ ជនដោយភ្នែកជញ្ជីង និងចៀសវាងមុខជំនួញដែលមិនស្របច្បាប់និងសីលធម៌ ។
សេចក្តីសុខព្រោះការមានទ្រព្យ សេចក្តីសុខព្រោះការចាយវាយទ្រព្យ សេចក្តីសុខព្រោះការមិនចំពាក់ បំណុលគេ និងសេចក្តីសុខ ព្រោះការចិញ្ចឹមជីវិតល្អត្រឹមត្រូវមិនមានទោស សេចក្តីសុខ ៤ ប្រការនេះ សមរម្យសម្រាប់ឃរាវាសទូទៅ ក្រៅពីនោះ កិរិយាប្រឹងប្រែងខ្នះខ្នែងក្នុងការស្វែងរកទ្រព្យ ការថែរក្សាទ្រព្យដែលស្វែងរកមកបាន ការរាប់អានមិត្តល្អ និងការចិញ្ចឹមជីវិត សមរម្យ ពាក្យប្រៀនប្រដៅនេះ​សម គួរជាវិធីបដិបត្តិសម្រាប់សាមញ្ញជនទូទៅ ។
ព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនថា ទ្រព្យគួរបែងចែកជា ៤ ចំណែក គឺ មួយចំណែកសម្រាប់ចាយវាយរាល់ថ្ងៃ ពីរចំណែកសម្រាប់ បោះទុនវិនិយោគ មួយចំណែកទៀតរក្សាទុកក្នុងគ្រាមានអាសន្ន ក្រៅពីនេះទ្រង់ បង្រៀនវិធីរក្សាទ្រព្យមិនឲ្យបាត់បង់ ត្រកូលណា ត្រូវការឲ្យគ្រួសាររឹងប៉ឹង ត្រកូលនោះគួរស្វែងរករបស់ ដែលបាត់បង់ ជួសជុលរបស់ដែលខូចខាត មិនគួរខ្ជះខ្ជាយព្រោះចំណី អាហារ និងមិនគួរតែងតាំងបុគ្គល អសីលធម៌ជាមេគ្រួសារ ព្រះអង្គទ្រង់សម្តែងធម៌ជាច្រើនប្រការទៀតថា​អ្នកដែលត្រូវការ​ជោគជ័យ មិនគួរខ្ជិលច្រអូសក្នុងការងារ សុខភាពកាយចាត់ជាទ្រព្យសម្បត្តិយ៉ាងប្រសើរក្រៃលែង  នៅមានពាក្យប្រៀនប្រដៅ ដើម្បីសេចក្តីសុខរបស់សង្គមជាច្រើនទៀតដែលទ្រង់បានសម្តែង ការចេះបរិច្ចាគលះបង់ ការចេះនិយាយពាក្យសុភាពរាបសា ការសង្រ្គោះអ្នកដទៃនិងការតម្កល់ខ្លួនយ៉ាងសមរម្យ ពាក្យប្រៀនប្រដៅទាំងនេះចាត់ចូលក្នុងសង្គហវត្ថុ ៤ ក្រៅពីនោះ នៅមាន ពាក្យបង្រៀនដើម្បីប្រយោជន៍សុខរបស់សង្គមជាច្រើនទៀត ទាំងដែលជាតួនាទីនិងបទបញ្ញត្តិសម្រាប់គ្រួសារនិងប្រជុំជន  ពាក្យបង្រៀនទាំងនេះ អាចរកអានបានក្នុងសិង្គាលកសូត្រ បរាភវសូត្រ និង វសលសូត្រ ។
ព្រះរាជាល្អមិនគួរសង្កត់សង្កិនប្រជារាស្រ្ត គម្ពីរអដ្ឋកថាសម្តែងថា ព្រះពុទ្ធជាម្ចាស់ទ្រង់ណែនាំឲ្យព្រះរាជាដោះស្រាយបញ្ហាហិង្សា ដោយមេត្តាធម៌ មិនគួរគំរាមកំហែងពលរដ្ឋដោយការយកពន្ធហួសហេតុពេក ព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនថា អ្នកគ្រប់ គ្រងប្រទេសជាតិគួរប្រកបដោយរាជធម៌ ១០ ប្រការ គឺ ការឲ្យ ការប្រព្រឹត្តល្អត្រឹមត្រូវ ការលះបង់ សេចក្តីស្មោះត្រង់ សេចក្តីទន់ភ្លន់ ការមានតេជះ សេចក្តីមិនក្រេវក្រោធ ការមិនបៀតបៀន អំណត់អត់ធ្មត់ និងការមិិនឃ្លាតច្បាប់ ។
នៅគ្រាមួយ ព្រះបាទអជាតសត្រូវក្សត្រនៃមគធរដ្ឋទ្រង់រៀបចំកងទ័ពដើម្បីឈ្លានពានរដ្ឋវជ្ជី ព្រះអង្គបានបញ្ជូនអ្នកតំណាងទៅ ក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាកងទ័ពមគធរដ្ឋអាចយកឈ្នះពួកលិច្ឆវីបានឬទេ នៅគ្រានោះ ព្រះពុទ្ធជាម្ចាស់បានត្រាស់នឹង ព្រះអានន្ទថា ពួកលិច្ឆវីនឹងមិិនបរាជ័យទេដរាបណាពួកគេនៅបដិបត្តិសារាណីយធម៌ ៦​ ប្រការយ៉ាងខ្ជាប់ខ្ជួន ។
ព្រះពុទ្ធជាម្ចាស់និងសាវ័កបង្រៀនរឿងសុខភាព ការស្វែងរកទ្រព្យ ទំនាក់ទំនងរវាងគ្នានិងគ្នា សុខមាលភាពសង្គម និងការគ្រប់ គ្រងដែលមានគុណធម៌ដើម្បីប្រយោជន៍សុខរបស់ប្រជាជន ។
តំណាលលង្កាពោលថា ព្រះពុទ្ធជាម្ចាស់ទ្រង់មិនបានកំណត់ក្របខណ្ឌនៃការផ្សព្វផ្សាយសាសនធម៌ចំពោះតែក្នុងប្រទេស​ឥណ្ឌា​ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានយាងមកលង្កាដើម្បីផ្សះផ្សាសង្រ្គាមរវាងពួកនាគ គម្ពីរសមន្តបាសាទិកាសម្តែងទុកទៀតថា ព្រះពុទ្ធ​ក្នុងអតីតកាលក៏ធ្លាប់យាងមកកោះលង្កាដើម្បីដោះស្រាយ​បញ្ហាទុក្ខក្តៅក្រហាយនិងរម្ងាប់វិវាទរបស់អ្នកកោះលង្កាដែរ ដូចជា នៅពេលកោះលង្កាត្រូវជម្ងឺរាតត្បាតគ្របសង្កត់ ព្រះពុទ្ធកកុសន្ធបានយាងមកជាមួយនឹងសាវ័កជាច្រើននិងទ្រង់កម្ចាត់​កម្ចោក​រោគភ័យផ្សេង ៗ ឲ្យវិនាសបាត់ទៅ គ្រាមួយទៀត នៅពេលកើតទុរ្ភិក្សលើដែនដីលង្កា ព្រះពុទ្ធកោនាគមន៍ក៏យាងមកកម្ចាត់​ កម្ចោកវិបត្តិភ័យដែរ ។
ព្រះពុទ្ធកស្សបក៏យាងមកកោះលង្កាដើម្បីរម្ងាប់សង្រ្គាមរបស់ពួកមនុស្សដែលអាស្រ័យនៅលើកោះលង្កា និងនាំសន្តិសុខមក​កាន់​ប្រជាជនទាំងពួង ។
១.តំណាលលង្កាបញ្ជាក់ថា ព្រះពុទ្ធយាងមកកោះលង្កា ៣ ដង ដើម្បីរៀបចំមនុស្សលើកោះនេះសម្រាប់ទទួលពាក្យបង្រៀន​របស់ព្រះអង្គនៅថ្ងៃខាងមុខ
លើកទី ១ នៅថ្ងៃ ១៥ កើត ខែមាឃ ក្រោយត្រាស់ដឹង ៩ ខែ យាងមកបង្រ្កាបពួកយក្សដែលកំពុងប្រជុំគ្នាត្រង់មហិយង្គណ​ចេតិយ ទន្ទឹមនោះ ទ្រង់ណែនាំឲ្យពួកយក្សភៀសខ្លួនទៅនៅគិរិទ្វីប ។
លើកទី ២ ក្រោយត្រាស់ដឹង ៥ ឆ្នាំ យាងមករម្ងាប់សង្រ្គាមដណ្តើមរតនបល្ល័ង្ករវាងពញានាគមហោទរជាមាតុលានិងព្រះនត្តា​ចូឡោទរនាគរាជត្រង់នាគទ្វីប ។
លើកទី ៣ ក្រោយត្រាស់ដឹង ៨ ឆ្នាំ យាងមកសម្តែងធម៌ប្រោសពញានាគមណីអក្ខិកដែលគ្រប់គ្រងដែនកល្យាណីក្បែរនគរ​កោឡម្បូ ខេត្តខណ្ឌកម្ពហៈ មណ្ឌលខាងលិច នៅពេលនោះ មានព្រះអរហន្តសាវ័ក ៥០០ រូបរួមដំណើរ​ ដែរ បន្ទាប់ពីនោះ យាងទៅប្រថាប់ច្រើនកន្លែងទៀតទូទាំងកោះលង្កា បច្ចុប្បន្ន កន្លែងទាំងនោះ ហៅថា សោឡសបុញ្ញស្ថាន បានដល់ បុញ្ញស្ថាន ១៦ កន្លែង ។
២.សៀវភៅសមន្តបាសាទិកាដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យជាព្រះអដ្ឋកចារ្យនៃព្រះពុទ្ធសាសនាថេរវាទត្រូវនឹងសម័យ​អាណាចក្រអនុរាធបុរៈកណ្តាល ក្រោយពុទ្ធបរិនិព្វានកន្លងទៅប្រហែលជា ១០០០ ឆ្នាំ ព្រះគន្ថរចនាចារ្យបានអាស្រ័យទិន្នន័យ​សំអាង​ពីគម្ពីរបុរាណរបស់លង្កា ឈ្មោះថា សីហឡដ្ឋកថា ដែលប្រកបដោយគម្ពីរធំ ៣ គឺ មហដ្ឋកថា មហាបច្ចរី និង កុរុន្ទដ្ឋកថា ខ្លឹមសារភាគច្រើនអធិប្បាយសេចក្តីក្នុង វិន័យបិដក ប៉ុន្តែមានច្រើនកន្លែងនិយាយដល់ហេតុការណ៍ក្នុងកោះលង្កា ជាពិសេស ការយាងមកទតមើល កោះលង្ការបស់អតីតព្រះសម្មាសម្ពុទ្ធជាច្រើនព្រះអង្គនិងព្រះពុទ្ធគោតមបរមសាស្តា ក្រៅពីនោះនៅ​និយាយដល់សេចក្តីលម្អិតនៃដំណើរផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់ព្រះមហិន្ទត្ថេរនិងគណៈបរិវារ ព្រមទាំងអញ្ជើញ​មែក​ព្រះស្រីមហាពោធិ៍មកពីឥណ្ឌាដោយព្រះសង្ឃមិត្តាថេរី និងកំណើតភិក្ខុណីវង្សក្នុងកោះ លង្កា ចាត់ទុកថាជាឯកសារសំខាន់​ខាងប្រវត្តិសាស្រ្តមួយក្បាលទៀតរបស់ព្រះពុទ្ធសាសនា ។
ប្រែរៀបរៀងដោយព្រះមហាភិរម្យចេញពីសៀវភៅមរតកធម៌ និពន្ធដោយព្រះអគ្គមហាបណ្ឌិតវលបោលរាហុលថេរ
ព.ស.២៤៩០ គ.ស.១៩៤៩





រឿងកេសការិ



រឿងនាងកេសការី
( ចាក វិ. ខុ. )
( គុណនៃការរក្សាសីល ៥ និងចំរើនអាការៈ ៣២ )

កាលព្រះ​សម្ពុទ្ធ​បរមគ្រូ​ ទ្រង់គង់នៅ​ក្នុង​ ឥសិបតនមិគ​ទាយវន​ នាក្រុងពារាណ​សី ​ជា​មួយនឹង​ភិក្ខុសង្ឃ​ច្រើនរយ​អង្គ ។

កាលនោះ ក្នុងក្រុង​ពារាណសី ​មានធីតា​មួយរូប​ឈ្មោះ​កេសការី​ កំពុង​អង្គុយរក​ចៃឳ្យ​មាតាក្នុងផ្ទះ ​បានឃើញ​ភិក្ខុសង្ឃ​ ចូល​ទៅបិណ្ឌ​បាតក៏​និយាយ​ប្រាប់​មាតាថា ​បពិត្រអ្នក​ម្តាយ​ ភិក្ខុសង្ឃ​ដែលគង់​នៅក្នុង​ព្រៃ​ឥសិប​តន​មិគ​ទាយ​វន បានចូល​មកបិណ្ឌ​បាត​ក្នុងភូមិ​របស់​យើង​ ភិក្ខុ​ទាំង​នោះ​នៅ​ក្មេងៗ​ កំពុងពេញ​កំឡោះ​មានរូប​ស្អាត​ផូរផង់​ល្អ​ហេតុ​ដូចម្តេច​បានជា​នាំ​គ្នា​បួស ​ដើរ​សុំ​គេយ៉ាង​នេះ ? លោកមាន​ប្រាថ្នា​ដូចម្តេច ? ​។

មាតានិយាយប្រាប់ថា ​លោកបួស​យក​បុណ្យ ​កុំសួរ​អ្វីគិតតែ​រកចៃ​ទៅ ។​ ក្នុង​ពេល​នោះមាន​ឧបាសក​ម្នាក់ ​សម្រេចដល់​សោត្តាបត្តិ​ផល​ កំពុងដើរ​នៅ​មុខ​ផ្ទះ ​បាន​ឮនាង​ព្រាហ្មណី​និយាយ​នឹង​កូន​ក្រមុំ​ដូច្នេះ ​ក៏ឡើង​ទៅលើ​ផ្ទះនោះ​ ។​ ​

នាង​ព្រាហ្មណី​និង​កូនក្រមុំ ​បាន​ឃើញ​ឧបាសក​ឡើង​លើផ្ទះ​​ខ្លួនដូច្នេះ​​ហើយ​​ ក៏រៀបចំ​​អាសនៈ​​ឳ្យ​អង្គុយ​, ​ទើប​នាង​​កេស​​ការី​​ជា​កូន​ សួរ​ទៅ​ឧបាសក​​នោះ​ថា ​បពិត្រ​លោកអុំ​ ភិក្ខុសង្ឃ​ដែល​និមន្ត​បិណ្ឌបាត​អម្បាញ់​មិញ​​នេះ​នៅក្មេងៗ​កំពុង​ពេញ​កំឡោះ ​មាន​រូបស្អាត​បាត​ អង្គខ្លះ​ប្រហែល​ជា​កូន​គហបតី​ សេដ្ឋីឬ​ក៏ព្រះ​រាជបុត្រ​របស់​ក្សត្រិយ៍​អង្គណា​មួយ​ក៏​មិន​ដឹង​ លោក​គិតឃើញដូចម្តេចបានជាទៅបួស ៗ ប្រាថ្នាអ្វី ? ខ្ញុំសង្ស័យណាស់ ។

ឧបាសក​ប្រាប់ថា ម្នាលនាងក្រមុំ ​ភិក្ខុសង្ឃទាំងអស់នេះ លោក​​ប្រាថ្នា​ឳ្យរួច​ចាក​​ទុក្ខ​ក្នុង​វដ្ត​សង្សារ​ ព្រោះលោក​​ពិចារណា​ឃើញ​ច្បាស់នូវ​​ទោស​​របស់​វត្ថុ​កាម​ ​និង​​កិលេស​​កាម ​និង​ឃើញ​​ច្បាស់​​នូវ​អានិសង្ស​​របស់​បុព្វជ្ជា​ ព្រោះ​​បុព្វជ្ជា​​នេះ ​​មានគុណ​​ខ្ពង់ខ្ពស់​បំផុត​ ​អាច​ធ្វើ​សត្វ​ឳ្យ​ឆាប់រួច​​ពីការ​​កើត​ចាស់​​ឈឺ​ស្លាប់​បាន​ ​សំដែង​​ដូច្នេះ​ហើយ ​​ក៏សរសើរ​ពី​​អានិសង្ស​​ត្រៃ​សរណគមន៍​​ និង​សីល៥ ​ត​ទៅទៀត​ថា ​លោកអុំ ​! ​បើ​ខ្ញុំដល់​​នូវ​ត្រៃសរណគមន៍​ ​ហើយ​​រក្សា​​សីល​៥ ​​តើ​បាន​​អានិសង្ស​ដូច​​លោកអុំ​មាន​​ប្រសាសន៍​ដែរ​ឬ ?

ឧបាសក​ឆ្លើយថា ​ប្រសើរវិសេស​ណាស់នាង !​ ព្រោះធម៌​របស់​ព្រះសម្ពុទ្ធ​មិន​រើស​ថាក្មេងចាស់​ទេ ។ ​នាងក៏សូម​សមាទាន​សីល៥ ​អំពីឧបាសក​នោះ​ ហើយ​សួរថា ​កិច្ចដែលខ្ញុំត្រូវ​ធ្វើមានដូចម្តេចទៀត ​? ។ 

ឧបាសក​ប្រាប់ថា​ កិច្ចដទៃក្រៅពីនេះមាន​ច្រើនណាស់​ ប៉ុន្តែនាង​ចូរពិចារណា​នូវ​ ទ្វត្តឹសា​ការកម្មដ្ឋាន ជានិច្ចរាល់​ថ្ងៃចុះ​ ដើម្បីឳ្យ​បាន​អានិសង្ឃ​ច្រើន​ ។ ​ឧបាសក​បាន​ព​​ន្យល់អាការៈ ​៣២​ ប្រការ​ និងវិធី​ពិចារណា​ដោយ​ពិស្តា​ហើយ​​​ ក៏លា​នាង​​ទាំងពីររូប​ទៅ​គេហដ្ឋាន​របស់ខ្លួន​ទៅ ​។  

ឯ​នាង​កេសីការី​ កូនក្រមុំរបស់​នាងព្រាហ្មណី​នោះ​ ជាស្រ្តី​មាន​ឧប្បនិស្ស័យ​ចាស់​ក្លា​គ្រាន់​តែបានពិចារណា​នូវអាការៈ ​៣២​ ក្នុងថ្ងៃ​នោះ​ក៏បាន​សំរេច​ដល់​​សោតាបត្តិផល ​។ ​ក្នុងកាល​ជា​ខាង​ក្រោយមក​ នាងអស់​អាយុក៏​បាន​ទៅ​​កើតក្នុង​វិមាន​កែវពិទូរ្យ ​កំពស់ ​៣០ យោជន៍ ​នាស្ថាន​ត្រៃត្រឹង្ស​ បាន​ជា​អគ្គ​មហេសីរបស់ព្រះឥន្ទ្រាធិរាជ​ នាង​មាន​ស្រីទេព​អប្សរមួយ​សែន ​ចោម​​រោម​ជាបរិវារ ​មានពន្លឺផ្សាយ​ចេញអំពីកាយ​ដ៏រុងរឿង ​ដូចជា​ពន្លឺចន្ទ្រ​ បរិបូណ៌​ដោយ​ទិព្វសិរី ​ស្ថិតនៅ​ក្នុងទេវលោក​ជាសុខ​ក្សេមក្សាន្ត ៕

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទានជាតកភាគ​១ របស់ព្រះបាឡាត់​ឧត្តម​លិខិត ​សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្ត​លង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ​ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ចយ ធិន ដែលបាន​ផ្តល់​សៀវភៅ​ប្រជុំនិទានជាតកនេះ។​



វត្ថុនិយមនាំឲ្យសង្គមកើតសទ្ធាវិបត្តិ


សទ្ធា  បានដល់ ជំនឿ ជំនឿដែលព្រះពុទ្ធទ្រង់សម្តែងត្រូវប្រកបដោយប្រាជ្ញាដែលជាតួហេតុនិងផល  ដែលហៅថា សទ្ធាញាណសម្បយុត្ត  ឯការប្រកាន់ជឿវត្ថុនិយមដែលខ្លួនឯងបានឃើញ ស្តាប់ ហិត ភ្លក់ ពាល់ត្រូវ និង ដឹង តាមរយៈរូបារម្មណ៍ជាដើមដោយប្រាសចាកប្រាជ្ញាជាគ្រឿង ពិចារណាត្រិះរិះស្រាវជ្រាវរាវរកហេតុផលដោយយោនិសោមនសិការ ហៅថា សទ្ធាញាណវិប្បយុត្ត ជំនឿខ្វះប្រាជ្ញា  ។
ជំនឿខ្វះប្រាជ្ញានេះកំពុងតែរីករាលដាលយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរហើយត្រូវបានបំពក់បំពុលដោយក្រុមបុគ្គលដែលយកសទ្ធារបស់ព្រះ​ពុទ្ធសាសនា​ទៅជាឈ្នាន់ដើម្បីឈោងចាប់យកលាភសក្ការៈសម្រាប់ខ្លួនឬក្រុមរបស់ខ្លួន ។ បើគ្រាន់តែជឿតាមពាក្យគេនិយាយប្រាប់ លោក​ ​ហៅថា អធិមោក្ខសទ្ធា ។ 
ជំនឿខ្វះប្រាជ្ញាក្ដី ជំនឿជឿតាមពាក្យគេក្ដី ​មិនចាត់ជាសទ្ធាក្នុងព្រះពុទ្ធសាសនាទេ  ព្រោះព្រះពុទ្ធទ្រង់សម្ដែងសទ្ធាក្នុងទីណា ក៌ទ្រង់សម្ដែងបញ្ញាទុក​ក្នុងទីនោះជានិច្ច ដើម្បីអ្វី? គឺ ដើម្បីការពារជំនឿជឿតាមគេបែបវង្វេងវង្វាន់ ឬជឿតាមខ្យល់មាត់អ្នកដទៃ មិនមែនជឿដោយចិត្តយល់ដឹង​ដោយ​ខ្លួនឯង ជាការពិត ការជឿជារឿងសំខាន់ ព្រោះបើបុគ្គលមិនជឿរឿងអ្វីមួយហើយក៏មិនខ្វល់ខ្វាយធ្វើរឿងនោះ  បើជឿខុស ក៏ជាហេតុនាំឲ្យ​គិតខុស ធ្វើខុស ការជឿដែលប្រកាន់តាមអំពើចិត្តខ្លួនឬការជឿតាមអ្នកដទៃ មិននាំឲ្យ​កើតប្រយោជន៍សុខដល់ខ្លួនទេ ផ្ទុយទៅវិញ នាំឲ្យកើតទុក្ខក្តៅ​ក្រហាយ ព្រោះ​ការជឿរបស់ខ្លួនទៅវិញ ។
ព្រះពុទ្ធជាម្ចាស់បានត្រាស់ចំពោះប្រជាជនកាលាមៈអំពីការជឿដែលនាំឲ្យ​ភ្លាំងភ្លាត់ ១០ ប្រការ ​(មើលកាលាមសូត្រ)
បច្ចុប្បន្ន មានបញ្ហាជាច្រើន​បានកើតឡើងក្នង​សង្គមពុទ្ធបរិស័ទខ្មែរ ជាពិសេស រឿងសទ្ធា ប្រជាជនខ្មែរមានសទ្ធាក្នុងព្រះពុទ្ធសាសនា ប៉ុន្តែមិនសូវ​រឹងមាំនិងមិនដឹងចំណុចចាប់ផ្ដើមពីប្រភពណាទេ ចំណុចចាប់ផ្ដើមនៃការសាបព្រោះសទ្ធា គឺ ព្រះសង្ឃ បានដល់ ក្រុមអ្នកបួស​តាមព្រះពុទ្ធ​អង្គ​  ព្រះសង្ឃ​ចាត់ជារូបធម៌ដែលមើលឃើញដោយភ្នែកទទេបានច្បាស់ជាងគេ មនុស្សមានសទ្ធាជ្រះថ្លាជាច្រើន បានលះបង់ទ្រព្យសម្បត្តិ ធនធាន វត្ថុ លុយកាក់ មាសប្រាក់ចំពោះព្រះសង្ឃ  ផលដែលទទួលបាន គឺ សមតាមបំណងក៏មាន ខុសបំណងក៏មាន តួយ៉ាងដូចជា ធាន ​វុទ្ធី ជាដើម
ករណី ធាន វុទ្ធីបានបង្កបង្កើតសេចក្តីរង្គោះរង្គើផ្លូវចិត្តនិងសទ្ធារបស់មហាជនចំពោះព្រះពុទ្ធសាសនាយ៉ាងច្រើនហួសប្រមាណ
ដើមហេតុនៃបញ្ហាទំាងនេះបណ្តាលមកពីពុទ្ធបរិស័ទភាគច្រើនមិនទាន់ចូលដល់ធាតុពិតរបស់សាសនធម៌ដោយខ្លួនឯងនៅឡើយ  គ្រាន់តែមើល​ឃើញព្រះពុទ្ធរូប ព្រះសង្ឃ និងក្រុមស្លៀកពាក់ស ក៏យល់ថាជាព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនាបានក្លាយជាសាសនាវត្ថុនិយមស្រដៀង​នឹងសាសនា​ប្រភេទទេវនិយមដែរ កាលបើប្រជាពុទ្ធបរិស័ទត្រូវបានបណ្តុះបណ្តាលឲ្យនិយមវត្ថុសម្ភារៈច្រើនឡើង ចិត្តរបស់ពុទ្ធបរិស័ទក៏​ជាប់ចំពាក់នឹង​វត្ថុនិយម​ច្រើនឡើង ក្លាយទៅជាការកពូនកិលេសច្រើនឡើង ដែលជាហេតុគួរឲ្យ​ព្រូយបារម្ភដល់ខ្លឹមសារពិតនៃសាសនធម៌ កាលបើពុទ្ធបរិស័ទ​មិនស្គាល់ព្រះពុទ្ធសាសនា មិនចេះទទួលខុសត្រូវ ទទួលដឹងត្រឹមតែជឿតាម នៅពេលមានរឿងអ្វីមួយកើតឡើងដោយ​សារព្រះសង្ឃមួយចំណួន​ឬក្រុមស្លៀកពាក់​ស​ខ្លះប្រព្រឹត្តមិនល្អប្រាសចាកគន្លងធម៌វិន័យដោយស្វែងរកប្រយោជន៍ពីព្រះពុទ្ធសាសនាជាដើម ពុទ្ធបរិស័ទត្រឡប់ជានៅស្ងៀម ប៉កល្វើយ មិនមាន​ប្រតិកម្មការពារសាសនាដូចយ៉ាងបរិស័ទសាសនាដទៃទេ ទុកបណ្តោយឲ្យ​ពួកទំាងនោះយល់ឃើញទង្វើរបស់ខ្លួនថាត្រឹមត្រូវ ហើយ​ក៏ប្រព្រឹត្តយ៉ាង​នោះជារឿយ ៗហាក់ដូចជាម្ចាស់សាសនាដោយស្វ័យប្រវត្ត ។
ព្រះពុទ្ធរូបក្តី ព្រះសង្ឃក្តី ក្រុមស្លៀកពាក់សក្តី បើពុទ្ធបរិស័ទមិនធ្វើការសិក្សាឈ្វេងយល់ឲ្យ​ជាក់ច្បាស់ត្រឹមត្រូវទេ ក៏ក្លាយជារនាំងបាំងភ្នែកមិនឲ្យ​ឃើញសច្ច​ធម៌ ​ប្រៀបដូចជាការដាំដើមឈើ ខំស្រោចទឹកជ្រួយគល់ មើលថែយ៉ាងល្អ ប៉ុន្តែមិនបានផ្លែបរិភោគ​ ឬប្រៀបដូចបុគ្គលស្ទាបអង្អែល ត្រេកអរ រីករាយ មានសេចក្ដីសុខជាមួយនឹងក្រដាសឬប្រអប់វត្ថុអ្វីមួយ ប៉ុន្តែមិនបានបើកមើល ក៏មិនដឹងថាខាងក្នុងមានអ្វីខ្លះ គួរឲ្យ​ត្រេកអរ ស្អាតល្អជាងក្រដាសខាងក្រៅឬយ៉ាងណា
ការមិនជឿជាក់ ឬ មិនទុកចិត្តតួអង្គសាសនា គឺ សាសនធម៌ នាំឲ្យ​កើតសទ្ធាវិបត្តិ ជាពិសេស ព្រះសង្ឃដែលជាតួអង្គនៅកៀកនឹងសាសនធម៌ ធ្វើឲ្យ​ពុទ្ធបរិស័ទកើតការមិនទុកចិត្ត សង្ស័យក្នុងព្រះពុទ្ធសាសនា ពាក្យថា ព្រះសង្ឃសាវ័ក គឺ ក្រុមអ្នកបដិបត្តិល្អ ប្រពៃ ត្រឹមត្រូវ តាមព្រះធម៌វិន័យដែលជាពាក្យប្រាមប្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ហើយដឹកនាំអ្នកដទៃឲ្យ​យល់ដឹង បដិបត្តិតាម និង ដែលទន្ទេញសូធ្យចាំមាត់តៗគ្នាមករាប់ពាន់ឆ្នាំនោះ ម្តេចក៏ក្លាយទៅជាព្រះសង្ឃដើរតាមក្រុមស្លៀកពាក់សទៅវិញ តើក្រុម​ស្លៀក​ពាក់សទាំងនោះកើតមកពីណា? ជាសាស្តារបស់ព្រះសង្ឃក្រុមនោះឬគ្រាន់តែជាឃរាវាស​ដូច​មនុស្សដទៃទេ?
រូបភាពនៃសកម្មភាពសាសនាផ្សេង ៗ កំពុងតែឆ្លុះបញ្ចាំងឲ្យឃើញសទ្ធាវិបត្តិ ឬ សទ្ធាវិបរិត
សទ្ធាវិបត្តិបានកំពុងជ្រួតជ្រាបចូលក្នងសរសៃឈាមសង្គមពុទ្ធបរិស័ទ នាំឲ្យព្រះពុទ្ធសាសនាវិលទៅរកភាពឱនថយទាន់ខ្សោយជាបណ្តើរ ៗ  ប៉ុន្តែបើពុទ្ធបរិស័ទព្រមទំាងព្រះសង្ឃខ្លួនឯងភ្ញាក់រលឹក ហើយស្វែងរកមគ្គវិធីល្អត្រឹមត្រូវដោយប្រើបញ្ញាជាត្រីវិស័យ ត្រួតពិនិត្យពិចារណា គ្រប់គ្រងតម្រង់ទិសសទ្ធាក្នុងព្រះពុទ្ធសាសនាឲ្យស្ថិតក្នុងគន្លងសច្ចធម៌ នឹងបានជាគុណប្រយោជន៍សម្រាប់ស្ថាប័នសង្ឃ ស្ថាប័នព្រះពុទ្ធសាសនា​និងស្ថាប័នជាតិយ៉ាងប្រសើរ
ទោះបីពុទ្ធបរិស័ទ មានសទ្ធាវិបត្តិខ្លះ ប៉ុន្តែសម្រាប់ព្រះសង្ឃត្រូវមានបញ្ញាសម្បត្តិ ពោលគឺ អភិវឌ្ឍ​បញ្ញាស្មារតីឲ្យ​បានច្រើនឡើងជាលំដាប់ ព្រោះបញ្ញាជាគុណជាតិនាំទៅរកការរួចផុត(វិមុត្តិ)ពីបញ្ហា គឺ ទុក្ខទំាងពួង
ព្រះពុទ្ធសាសនាជាសាសនានៃបញ្ញា មិនមែនជាសាសនានៃសទ្ធាទេ  ព្រោះព្រះពុទ្ធសាសនាមិនត្រូវការឲ្យ​បុគ្គលណាមួយជឿដោយប្រាសចាកបញ្ញា​ជាគ្រឿងពិចារណានោះទេ ទាំងមិនចាំបាច់ប្រគល់កាយថ្វាយជីវិតចំពោះសរណវត្ថុឬក្រុមបុគ្គលណាមួយដោយមិនទាន់បានត្រិះរិះពិចារណាឲ្យ​ឃើញដោយបញ្ញាជាមុននោះទេ  ពុទ្ធបរិស័ទនិងមនុស្សទូទៅ បើគ្មានបញ្ញាគ្រប់គ្រាន់ក្នុងរឿងអ្វីមួយ អាចជឿអ្នកមានបញ្ញាក្នុងរឿងនោះ ៗ បានជាបណ្ដោះអាសន្នសិន ប៉ុន្តែមិនគួរឈប់ត្រឹមប៉ុណ្ណឹងទេ ត្រូវបន្តការសិក្សាឈ្វេងយល់​បន្ថែម​​​ទៀតលុះត្រាតែចូលដល់សច្ចធម៌នោះ ៗ បាន​ដោយ​ខ្លួនឯង ព្រោះព្រះពុទ្ធសាសនាត្រូវការឲ្យ​ពុទ្ធបរិស័ទ​មានសេរីភាព មានឯករាជ្យដោយខ្លួនឯង ពុំមែនឈប់ទ្រឹងត្រឹមតែកាន់សាសនា​ឬសីលធម៌ដែលគ្រាន់តែជានិមិត្តសញ្ញានៃភាពទន់ខ្សោយខាងផ្លូវចិត្តនោះឡើយ ម្យ៉ាងទៀត ប្រសិនបើពុទ្ធបរិស័ទ ជាពិសេស ប្រជាពុទ្ធបរិស័ទខ្មែរ​នៅតែយល់ថាព្រះពុទ្ធសាសនាមានត្រឹមតែពិធីកម្ម ឬ សាសនពិធីហើយមិនខ្វល់ខ្វាយសិក្សាព្រះពុទ្ធសាសនាក្នុងជ្រុងជ្រោយដទៃដែលប្រកបដោយ ព្យញ្ជនៈ  អត្ថៈ សារៈ អធិប្បាយ ទេសនា ជាដើមទេ  ព្រះពុទ្ធសាសនានៅតែមិនអាចជួយរំដោះបញ្ហាឬទុក្ខវិបត្តិអ្វីបានដដែល ក្លាយជាសទ្ធាវង្វេងវង្វាន់ ញាប់ញ័រ រកគោលជំហរសរសសម្រាប់តោងអាស្រ័យមិនបាន  ទីបំផុត ក៏ធ្លាក់ខ្លួនជាចំណីរបស់ពួកមិច្ឆាជីព​ដែលបន្លំខ្លួនធ្វើជាស្រែបុណ្យទាក់យក​ប្រយោជន៍ពីភាពទន់ខ្សោយនោះ ដែលសព្វថ្ងៃ យើងសង្កេតឃើញមានក្រុមមនុស្ស​​​ជាច្រើនតាំងខ្លួនជាអ្នកបុណ្យ​ដោយយកសម្លៀកបំពាក់ស​ជាឈ្នាន់សឹងគ្រប់ទីកន្លែងក្នុងសង្គម​ខ្មែរ
តាមពិត ពុទ្ធបរិស័ទគួរជឿសាសនធម៌ដែលព្រះពុទ្ធទ្រង់ប្រៀនប្រដៅឲ្យយកខ្លួននិងគោលធម៌ជាទីពឹងរបស់ខ្លួន ក្នុងពុទ្ធបំណងនេះ បញ្ញាជាតួអង្គ​សំខាន់ ដើម្បីឲ្យ​សទ្ធា វិរិយ: សតិ សមាធិ តាំងនៅបាន សមដូចពុទ្ធវចន:ថា
“សម្រាប់អរិយសាវ័កអ្នកប្រកបដោយបញ្ញា សទ្ធាដែលមានបញ្ញានាំមុខ រមែងតាំងនៅគង់វង្សរឹងមាំបាន រីឯវិរិយ: សតិ សមាធិ ក៏យ៉ាងនោះដែរ ត្រូវមានបញ្ញាជាត្រីមុខទើបអាចតាំងនៅរឹងមាំបាន”
ហេតុនោះ បញ្ញាទើបជាប្រធាននៃធម៌ ​​​ទាំង ៤ ប្រការមានសទ្ធាជាដើមនោះ សទ្ធាអាស្រ័យបញ្ញាដែលប្រៀបដូចជាសសរគ្រឹះ ទោះយកឈើឬអ្វីដទៃមកពឹងផ្អែកក៏ដោយក៏អាចតាំងនៅរឹងមាំបាន
ម្នាលភិក្ខុទំាងឡាយ !  ឥន្ទ្រិយម្យ៉ាងដែលបុគ្គលអប់រំ ចម្រើន ធ្វើឲ្យ​បានច្រើនបរិបូរហើយ រមែងពោលបានថាជាអ្នកអស់អាសវ: នុះ គឺ បញ្ញិន្ទ្រិយ (តួអង្គសំខាន់ គឺ បញ្ញា)
ប្រការនេះ ពុទ្ធបរិស័ទគប្បីត្រិះរិះពិចារណានិងសិក្សា អប់រំ ចម្រើនបញ្ញារបស់ខ្លួនឲ្យភ្លឺថ្លា ធ្វើយ៉ាណា​ឲ្យ​តែបញ្ញាចម្រើនបានរហូតដល់អាចដឹង ស្គាល់ យល់ជាក់ច្បាស់ដោយខ្លួនឯងហើយ ក៏មិនចំបាច់ជឿ(សទ្ធា)សូម្បីតែពាក្យសម្ដីរបស់សមណ:​(​ន ច សមណវចនហេតុបិ គច្ឆតិ)
យោងតាមពុទ្ធវចន:ខាងលើនេះ​នឹងបាច់ពោលថ្វីដល់ការជឿសម្ដីឃរាសវាសដែលស្លៀកពាក់សនោះ​  
ពុទ្ធាធិប្បាយ គឺ ពុទ្ធបំណងមានមកយ៉ាងនេះ កុំមានសទ្ធាបែបពាសវាលពាសកាល មិនខុសពីដើរចូលទៅក្នុងព្រៃ ហើយមានគេស្រែកថា មានខ្លា ឬសត្វសាហាវមកហើយ មិនទាន់ទំាងបានឃើញសត្វខ្លានោះមានរូបរាងយ៉ាងម៉េចផង ក៏កើតសេចក្ដីភ័យខ្លាច ញាប់ញ័រ នំាគ្នារត់ភៀសចេញទៅដោយមិនប្រើពេលវេលាសញ្ជឹងគិតឬមានគំនិតពិចារណាអ្វីទេ   នេះ គឺ សទ្ធាតាមគេថា​ អធិមោក្ខសទ្ធា ម្យ៉ាងទៀត ដូចដែលទ្រង់ប្រទានសាធុការចំពោះព្រះសារីបុត្រថា មិនត្រូវជឿព្រះអង្គ​ក្នុងរឿងនេះទេ ​ព្រោះអ្នកបានដឹង ឃើញ យល់ច្បាស់គ្រប់ពេលវេលាដោយបញ្ញារបស់ខ្លួនឯងហើយ​
ទោះបីសទ្ធាជាកាំជណ្ដើរទី ១ ក៏ដោយ ក៏ប៉ុន្តែត្រូវប្រកបដោយបញ្ញា បើសទ្ធាខ្វះប្រាជ្ញា មិនមែនជា សទ្ធា ទេ ប៉ុន្តែជា មោហ:​ គឺ សេចក្តីវង្វេង​វង្វាន់ភាន់ច្រឡំ ហើយសេចក្ដីវង្វេងវង្វាន់ភាន់ច្រឡំមាននៅទីណា​​ ទាសភាពក៏មាននៅទីនោះ​ដែលដើរប្រច្រាសទិសនឹង​ព្រះពុទ្ធសាសនា​ដែល​ត្រូវការឲ្យ​ពុទ្ធបរិស័ទមានសេរីភាព  (វិមុត្តិ) ។

សព្វថ្ងៃនេះ សង្គមខ្មែរមានការយល់ច្រឡំរឿងបុណ្យ ទាន សទ្ធា ជាដើម ដែលឃ្លាតចាកពីគន្លងពុទ្ធាធិប្បាយ  មនុស្ស​ភាគច្រើនជឿថា ការធ្វើបុណ្យ គឺ ការឲ្យលុយ និង ការធ្វើទាន គឺ ការឲ្យលុយ  ត្រូវប្រើលុយបរិច្ចាគមាសច្រើន​ៗ  ទើបឈ្មោះថា ធ្វើបុណ្យ ឬ ធ្វើទាន បើធ្វើច្រើន បានបុណ្យច្រើន​ជាដើម សទ្ធាបែបនេះអណ្ដែតត្រសែតទៅឆ្ងាយពីសាសនធម៌របស់ព្រះពុទ្ធជាម្ចាស់ ។
សាកល្បងគិតទៅមើល ​រាល់ការធ្វើបុណ្យត្រូវប្រើលុយឬមាសពេជ្រជាច្រើន  ទើបបានបុណ្យ ទាំង ទន្ទឹង​រង់ចាំបុណ្យមកជួយបែបនេះ តើមនុស្ស​ប៉ុន្មាននាក់មានឱកាសបានធ្វើបុណ្យ  ព្រោះមនុស្សភាគច្រើនក្នុងប្រទេសនេះក្រីក្រ​ លំបាកតោកយ៉ាក   រកព្រឹកខ្វះល្ងាច បើបណ្តុះសទ្ធាក្នុង​ព្រះពុទ្ធសាសនា ត្រូវប្រើលុយ បរិច្ចាគមាសបែបនោះ តើមនុស្សក្រខ្សត់អាចធ្វើបុណ្យបានទេ? ​
ការធ្វើបុណ្យតាមគោលពុទ្ធសាសនា មិនចាំបាច់មានលុយកាក់មាសប្រាក់ក៏អាចធ្វើបានដែរយ៉ាងស្មើមុខគ្នា ហើយបុណ្យធំដែលត្រូវធ្វើ គឺ ការសិក្សា​អប់រំចម្រើនចិត្តដើម្បីឲ្យ​កើតបញ្ញាដែលមានសទ្ធាជាកន្សៃ ហេតុនោះ រាល់ការធ្វើបុណ្យត្រូវភ្ជាប់ដោយបញ្ញាជានិច្ច
ពាក្យថា សទ្ធា មិនត្រូវវល់វក់តែនឹងការបបួលមនុស្សឲ្យបរិច្ចាគលុយកាក់ច្រើន ៗនោះទេ គួរបណ្តុះបណ្តាលឲ្យច្រើនជាងនេះ ដូចជា សទ្ធាក្នុង​ការសិក្សារៀនសូធ្យឬការការពារទឹកដី ជាដើម អ្នកបរិបូរដោយវិជ្ជាចរណ: វិចារណញាណ និង យោនិសោមនសិការ គប្បីណែនាំសទ្ធាឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នក​សិក្សា​រុងរឿងដោយបញ្ញា អាចកម្ចាត់អន្ធភាពក្នុងព្រះពុទ្ធសាសនានិងអវិជ្ជារបស់ខ្លួនបានខ្លះ សមដូចពុទ្ធវចន:ថា សាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់​រមែងរុងរឿងដោយបញ្ញាក្នុងចំណោមបុថុជ្ជនដែលងងឹតងងុលទាំងឡាយ គួរនាដូចជាផ្កាឈូកដុះចេញពីភក់ ក៏លើកខ្លួនឯងចេញពីគំនរភក់ជ្រាំ  រីកស្គុះស្គាយគួរជាទីសោមនស្សចិត្តដូច្នោះ  ។
សរុបសេចក្តីថា សទ្ធាក្នុងព្រះពុទ្ធសាសនា បានដល់ ជំនឿជឿជាក់ក្នុងហេតុផលដែលខ្លួនឯង​បាន​ពិចារណាឃើញ ដោយហេតុផលថា គោលបំណង​ដែលតាំង​នៅខាងមុខនោះនឹងអាចចូល​ទៅដល់​បាន​ហើយ​មានគុណតម្លៃ​ដែលគួរចូលទៅដល់ សទ្ធាចាត់ជាកាំជណ្តើរដំបូង​ដែលនាំឆ្ពោះ​ទៅកាន់​បញ្ញា​ ។
ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើការអភិវឌ្ឍសទ្ធានិងបញ្ញាដ៏ត្រឹមត្រូវ សទ្ធាដែលព្រះពុទ្ធជាម្ចាស់ទ្រង់​សម្តែង​ត្រូវប្រកប​ដោយបញ្ញាឬហេតុផល ពោល​គឺ សទ្ធាដើម្បីបញ្ញា ទោះបីព្រះពុទ្ធជាម្ចាស់ទ្រង់​បង្រៀន​មនុស្ស​ឲ្យមានសទ្ធាក៏ដោយ ក៏ប៉ុន្តែសទ្ធានោះត្រូវឆ្លងកាត់សេចក្តីត្រិះរិះ​ពិចារណា​ដោយ​បញ្ញាសិន សមដូចដែលព្រះអង្គ​បង្រៀន​ប្រជាជនកលាមៈនៃកេសបុត្តនិគមជាឧទាហរណ៍ស្រាប់ ។
សហនិពន្ធដោយព្រះមហាឱផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ


Tuesday, July 14, 2015

សត្រូវរបស់រដ្ឋ


សត្រូវរបស់រដ្ឋទោះជាសត្រូវខាងក្នុងឬខាងក្រៅតោងមានស្ថានភាពក្រោមកណ្តាប់ដៃដែក ៥ ចំណុចដូចតទៅនេះ 
សត្រូវរបស់រដ្ឋ គឺ សត្រូវរបស់ប្រជាជន
សត្រូវរបស់រដ្ឋ  គឺ គ្រោះថ្នាក់របស់សន្តិសុខជាតិ
សត្រូវរបស់រដ្ឋ ​គឺ គូសឹកសង្រ្គាម
សត្រូវរបស់រដ្ឋ  គឺ ក្រុមបុគ្គលដែលរដ្ឋមិនត្រូវការ 
មន្រ្តីរដ្ឋមានកាតព្វកិច្ចកម្ចាត់សត្រូវរបស់រដ្ឋ 
១.សត្រូវរបស់រដ្ឋ គឺ សត្រូវរបស់ប្រជាជន
កាលបើរដ្ឋមានកំណើតមកពីប្រជាជន ស្ថិតនៅបានដោយប្រជាជន និង ជារបស់ប្រជាជន ហេតុនោះ ប្រជាជនទើបជាផលរួមរបស់រដ្ឋ ឬ រដ្ឋជាផលរួមរបស់ប្រជាជន ហេតុនោះ មិត្ររបស់រដ្ឋក៏ជាមិត្ររបស់ប្រជាជន និង សត្រូវរបស់រដ្ឋក៏ជាសត្រូវរបស់ប្រជាជន ។ 
សត្រូវរបស់រដ្ឋ ទោះជាបុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃ មិនចាត់ទុកថាជាសត្រូវរបស់ប្រជាជនណាម្នាក់ដោយចំពោះទេ ប៉ុន្តែចាត់ទុកថាជាសត្រូវរបស់ប្រជាជនទាំងមូល ផ្ទុយទៅវិញ បើពួកគេសាងទំនាស់ ឬ ហាយនភាពដល់ប្រជាជនណាម្នាក់ដោយចំពោះ យើងមិនអាចហៅពួកគេថាជាសត្រូវរបស់រដ្ឋបានទេ ប៉ុន្តែនោះចាត់ជារឿងផ្ទាល់ខ្លួនបុគ្គល យើងអាចហៅពួកគេថាជាសត្រូវរបស់រដ្ឋបានលុះត្រាតែពួកគេសាងជម្លោះឬហាយនភាពធំធេងដល់ផលប្រយោជន៍របស់រដ្ឋដោយរួម ។ 
ឧទាហរណ៍ អ្នកនយោបាយម្នាក់ប្រើអំណាចដែលជាតំណាងរបស់ប្រជាជនដោយខុសច្បាប់ចុះហត្ថលេខាកាត់ដែនដីមួយចំនួនដល់រដ្ឋដទៃដោយពុំបានធ្វើប្រជាមតិឬជម្រាបពលរដ្ឋដែលជាម្ចាស់អំណាចឲ្យដឹងទេ ហើយដែនដីមានការប្រែប្រួលទៅតាមអំណាចដែលប្រើខុសច្បាប់នោះមែន យើងអាចហៅអ្នកនយោបាយនោះថាជាសត្រូវរបស់រដ្ឋ ឬ សត្រូវរបស់ប្រជាជន បានព្រោះល្មើសអំណាចអធិបតេយ្យរបស់ប្រជាជន ដែលគេឯងតែងហៅថា ជនក្បត់ជាតិ ។ 



២.សត្រូវ​របស់រដ្ឋ គឺ គ្រោះថ្នាក់របស់សន្តិសុខជាតិ 
រដ្ឋដែលខ្វះសន្តិសុខ គឺ រដ្ឋដែលត្រៀមនឹងដួលរលំ សត្រូវរបស់រដ្ឋ គឺ បុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃដែលបំផ្លិចបំផ្លាញ បង្កបង្កើតបញ្ហា និង ដណ្តើមផលប្រយោជន៍របស់រដ្ឋ ធ្វើឲ្យរដ្ឋទន់ខ្សោយ ងាយដល់ការចូលទន្ទ្រានពីក្រុមបុគ្គលដែលជាគ្រោះភ័យដល់សន្តិសុខជាតិ ហេតុនោះ ពួកគេទើបចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់សន្តិសុខរបស់រដ្ឋ ។ 


សន្តិសុខរបស់រដ្ឋឬសង្គមសព្វថ្ងៃមានច្រើនយ៉ាង ដូចជា សន្តិសុខខាងកងទ័ព, ខាងសេដ្ឋកិច្ច, សង្គម, វប្បធម៌, សាសនា, ចំណេះដឹង-សតិបញ្ញា,បច្ចេកវិទ្យា,ទិន្នន័យ, ពត៌មាន ជាដើម ហេតុនោះ ការរក្សាការពារសន្តិសុខទើបមិនអាចរំលែកតែរឿងណាមួយបានទេ    មែនពិត សន្តិសុខផ្នែករឿងណាមួយគួរតែឲ្យអង្គភាពដែលមានកាតព្វកិច្ចទទួលខុសត្រូវរក្សាការពារដោយចំពោះ ប៉ុន្តែនៅពេលជាមួយគ្នានោះ ក៏ត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធដែរ ទាំងនេះក៏ដើម្បីរក្សាសន្តិសុខជាតិដោយរួម ប្រព្រឹត្តទៅយ៉ាងរឹងមាំនិងយ៉ាងស្រុះស្របគ្នា សត្រូវរបស់រដ្ឋច្រើនតែបង្កបង្កើតបញ្ហាឬវិនាសភាពក្នុងវិសាលភាពទូលំទូលាយ ពោលគឺ បំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈដែលមានផលប៉ះពាល់ដល់រដ្ឋឬប្រជាជនទាំងមូល ទង្វើបំផ្លិចបំផ្លាញនេះមានផលអវិជ្ជមានដល់សន្តិសុខរបស់រដ្ឋត្រង់ផ្នែកណាមួយ ។

ឧ.បុគ្គល ១ ក្រុមកាប់បំផ្លាញព្រៃឈើដែលជារបស់សាធារណៈដើម្បីផលកម្រៃដល់ក្រុមរបស់ខ្លួន ហើយស្ថាបនាខ្លួនឯងជាកងកម្លាំងឡើងដើម្បីតតាំងនឹងការតវ៉ាប្រឆាំងរបស់ប្រជាជន មិនតែប៉ុណ្ណោះ បានសហការជាមួយនឹងក្រុមបុគ្គលពីរដ្ឋដទៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋឬប្រជាជនតាមអំពើចិត្តដោយមិនគិតដល់ច្បាប់ដែលជាកតិការួមគ្នារបស់សង្គម យើងអាចហៅក្រុមបុគ្គលនោះថាជាសត្រូវរបស់រដ្ឋ ឬ ប្រជាជនដែលបង្កបង្កើតគ្រោះថ្នាក់ដល់សន្តិសុខជាតិ ។ 


៣.សត្រូវរបស់រដ្ឋ គឺ គូសឹកសង្រ្គាម 
ឈ្មោះថា សត្រូវ ចាត់ជាគូបដិបក្សខាងចិត្តឬខាងកាយ ទាំងមិនកំណត់ថាគេជានរណា ធ្លាប់នៅក្នុងភាគីណាមកពីមុនទេ ប្រការសំខាន់ គឺថា កាលបើគេប្រកាសឬសម្តែងនូវភាពជាសត្រូវចំពោះរដ្ឋហើយ គេក៏ក្លាយទៅជាសត្រូវរបស់រដ្ឋដោយស្វ័យប្រវត្ត 
សត្រូវរបស់រដ្ឋទើបចាត់ទុកថាជាគូសឹកសង្រ្គាមរបស់រដ្ឋយ៉ាងពេញលេញ រដ្ឋឬប្រជាជនទើបសម្លឹងមើលនិងបដិបត្តិចំពោះគេស្មើនឹងសត្រូវ មានចំណុចសំខាន់មួយទៀតដែលគប្បីយល់ដឹងឲ្យច្បាស់ គឺ ការបំផ្លិចបំផ្លាញ និង ការប្រណាំងប្រជែង ទាំង ២ សព្ទនេះមានន័យផ្សេងគ្នាក្រោមចេតនាស៊ីជម្រៅ គឺ មនុស្សនិងរដ្ឋផ្សេង ៗ តែងមានការប្រណាំងប្រជែងគ្នាជាច្រើនផ្នែកច្រើនវិស័យដើម្បីផលប្រយោជន៍ ឬ ដើម្បីការរស់រានរបស់ខ្លួនឯង ដែលចាត់ទុកថាជារឿងធម្មតាប្រសិនបើការប្រណាំងប្រជែងនោះប្រព្រឹត្តទៅក្រោមកតិការួមរបស់សង្គម គឺ ច្បាប់ ហើយភាគីនីមួយ ៗ បានទទួលផលប្រយោជន៍យ៉ាងសមហេតុសមផល ប៉ុន្តែសម្រាប់ចេតនាក្នុងការបំផ្លិចបំផ្លាញច្រើនតែជាចេតនាមូលដ្ឋានរបស់សត្រូវ ពោលគឺ សត្រូវតែងមិនគោរព ឬ បដិបត្តិកតិកាណា ៗទាំងអស់ មានចេតនាប្រាថ្នាតែផលប្រយោជន៍តែម្យ៉ាងដោយមិនគិតដល់ភាគីខូចខាតឬភាគីរងកម្មទេ បញ្ហាស្មុគស្មាញនៅបច្ចុប្បន្ន គឺថា ការបំផ្លិចបំផ្លាញរបស់សត្រូវច្រើនតែបង្កប់ដោយកលល្បិចយ៉ាងសមស្រប ហើយសត្រូវដែលឈ្លាសវៃតែងតែបិទបាំងចេតនាឬស្ថានភាពពិតរបស់ខ្លួនឯង ទើបធ្វើឲ្យរដ្ឋដែលល្ងង់ខ្លៅ ទម្រាំនឹងដឹងថា ផលប្រយោជន៍របស់ខ្លួនឯងត្រូវបានបំផ្លិចបំផ្លាញទៅយ៉ាងច្រើនសន្ទឹកសន្ធាប់ក៏ហួសពេលកែកុនទៅហើយ ថែមទាំងមិនដឹងថា នរណាជាអ្នកធ្វើការបំផ្លិចបំផ្លាញទៀត ។ 
រដ្ឋដែលឈ្លាសវៃត្រូវតែដឹងថា នរណាជាសត្រូវរបស់រដ្ឋ និង ត្រូវតែដឹងឲ្យស៊ីជម្រៅទៀតថា សត្រូវនោះបានធ្វើ ឬ នឹងធ្វើអ្វីដែលនឹងបង្កគ្រោះភ័យដល់រដ្ឋរបស់ខ្លួនខ្លះ?  និងត្រូវស្វែងរកវិធីការពារ ឬ វាយបកយ៉ាងឆាប់រហ័សដូចម្តេច? ដើម្បីកុំឲ្យរដ្ឋរបស់ខ្លួនក្លាយជារដ្ឋរងគ្រោះ ឬ រដ្ឋទទួលរងការវាយប្រហារតែម្យ៉ាង និងគប្បីប្រុងប្រៀបដើម្បីឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពជាភាគីវាយ​លុកមុនជានិច្ច ។ 

ឧ.រដ្ឋមួយបញ្ជូនពលរដ្ឋរបស់ខ្លួនទៅអាស្រ័យនៅក្នុងរដ្ឋមួយទៀតដោយហេតុផលភៀសខ្លួនឬអន្តោប្រវេសន៍ទាំងបង្កប់ដោយចេតនាក្នុងការបំផ្លិចបំផ្លាញរដ្ឋនោះហើយនៅពេលពលរដ្ឋរបស់ខ្លួនឯងមានឱកាសដណ្តើមដែនដី ឬ ទីផ្សារដែលជាស្នូលសំខាន់ក្នុងរដ្ឋនោះ ក៏ចូលទៅជ្រោមជ្រែងពលរដ្ឋខ្លួនក្នុងរដ្ឋនោះយ៉ាងបើកចំហក្រោមយុទ្ធសាស្រ្តថា ផ្លាស់ពីភ្ញៀវជាម្ចាស់ផ្ទះដូចជា នៅអ៊ុយក្រេនជាដើម  យ៉ាងណាមិញ រដ្ឋវៀតណាមតាំងពីថ្ងៃចូលឈ្លានពានប្រទេសកម្ពុជាដើមមកតែងមានចេតនាមិនល្អចំពោះរដ្ឋតូចដូចប្រទេសខ្មែរនេះជាច្រើនរូបបែបដោយបញ្ជូនពលរដ្ឋខ្លួនឲ្យមករស់នៅក្នុងប្រទេសខ្មែរហើយតាំងខ្លួនជាម្ចាស់ផ្ទះ ទាំងបើកសមាគមវៀតណាមជួយសម្រួលពលរដ្ឋរបស់ខ្លួនថែមទៀតដើម្បីតាមដានពលរដ្ឋរបស់ខ្លួន ប៉ុន្តែរដ្ឋតូចដូចកម្ពុជាមិនមានសមាគមខ្មែរក្នុងប្រទេសវៀតណាមដើម្បីតាមដានមើលពលរដ្ឋរបស់ខ្លួនឬបញ្ជូនពលរដ្ឋខ្លួនទៅរស់នៅក្នុងប្រទេសវៀតណាមដោយន័យជាមិត្រប្រទេសជិតខាងទេ អសមភាពនៃការបដិបត្តិរបស់រដ្ឋវៀតណាមចំពោះប្រទេសខ្មែរនេះចាត់ជាចេតនាបំផ្លិចបំផ្លាញច្រើនជាងចេតនាជាមិត្តល្អរវាងរដ្ឋ មានករណីការបដិបត្តិបែបអមិត្រជាច្រើនទៀត ដូចជា រឿងសន្ធិសញ្ញាព្រំដែនខុសច្បាប់អន្តរជាតិ ការរំកិលព្រំដែនតាមអំពើចិត្ត ជាដើម ការបដិបត្តិនេះមិនមែនធ្វើឡើងដោយស្មើភាពរវាងរដ្ឋនិងរដ្ឋទេ ប៉ុន្តែធ្វើឡើងក្រោមចេតនាបំផ្លិចបំផ្លាញច្រើនជាង ។



៤.សត្រូវរបស់រដ្ឋ គឺ ក្រុមបុគ្គលដែលរដ្ឋមិនត្រូវការ 
ការបណ្តោយឲ្យសត្រូវរបស់រដ្ឋរស់នៅក្នុងរដ្ឋដោយសេរីនោះប្រៀបដូចជាការចិញ្ចឹមអាសីរពិសទុកនៅក្នុងផ្ទះរបស់ខ្លួនឯង ដែលយើងមិនអាចស្មានដឹងថា នៅថ្ងៃណាមួយអាសីរពិសនោះនឹងចឹកសម្លាប់ជីវិតមនុស្សដែលរស់នៅក្នុងផ្ទះរបស់យើងនោះទេ ។
មានរដ្ឋ ២ ប្រភេទប៉ុណ្ណោះដែលសុខចិត្តឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនបាន គឺ រដ្ឋដែលល្ងង់ខ្លៅបំផុត និងរដ្ឋដែលឆ្លាតបំផុត ។ 
ការដែលរដ្ឋល្ងង់ខ្លៅបំផុតបណ្តោយឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនឯងបានក៏ព្រោះតែពួកគេមិនដឹងថានរណាជាមិត្រឬនរណាជាសត្រូវពិតប្រាកដទេ ពុំនោះសោត គឺ គ្មានសមត្ថភាពដើម្បីកម្ចាត់សត្រូវរបស់រដ្ឋបានយ៉ាងមានប្រសិទ្ធភាពឡើយ។ 
ចំណែកឯការដែលរដ្ឋឆ្លាតបំផុតបណ្តោយឲ្យសត្រូវរបស់រដ្ឋអាចរស់នៅខាងក្នុងរដ្ឋរបស់ខ្លួនឯងបាន អាចព្រោះថា ពួកគេមានគោលបំណង ឬកលល្បិចណាមួយដែលត្រូវការទាញប្រយោជន៍ពីសត្រូវរបស់រដ្ឋទាំងនោះយ៉ាងឈ្លាសវៃ មានន័យថា ការរស់នៅរបស់សត្រូវរបស់រដ្ឋត្រូវបានគ្រប់គ្រងយ៉ាងប្រកៀកប្រកិតដិតដល់ ឬ យ៉ាងសមស្រប នៅពេលណាដែលពួកគេអស់តម្លៃតាមគោលបំណងនោះហើយ ក៏ត្រូវកម្ចាត់ចោលភ្លាម​ដើម្បីមិនឲ្យបង្កបញ្ហានៅថ្ងៃក្រោយ ។ 
៥.រដ្ឋមានកាតព្វកិច្ចកម្ចាត់សត្រូវរបស់រដ្ឋ 
ពាក្យថា សត្រូវ ទោះជាក្នុងរូបភាពណា មានច្រើនឬតិច តែងចាត់ទុកថាជាគ្រោះថ្នាក់ជានិច្ច ជាពិសេស សត្រូវរបស់រដ្ឋ ដែលសព្វថ្ងៃមានច្រើនរូបបែប និងដោយអាស្រ័យវឌ្ឍនភាពខាងសង្គម ក៏ចម្រើនលូតលាស់ទៅដោយឥតឈប់ឈរ ជាហេតុធ្វើឲ្យមានឧបករណ៍បំផ្លាញគ្នានិងគ្នាបានយ៉ាងទូលំទូលាយទាំងកម្រិតបុគ្គល ក្រុមបុគ្គលនិងកម្រិតរដ្ឋនិងរដ្ឋ ។ 
សត្រូវរបស់រដ្ឋទាំងពួងចាត់ជាគ្រោះថ្នាក់កម្រិតធ្ងន់ដែលមន្រ្តីរដ្ឋនិងប្រជាជនត្រូវជួយគ្នាកម្ចាត់ ពុំនោះសោត ត្រូវគ្រប់គ្រងយ៉ាងមានកលល្បិចនិងយ៉ាងប្រកិតប្រកៀកដិតដល់ដើម្បីមិនឲ្យបង្កហាយនភាពដល់សង្គមដោយរួម និងដោយហេតុថា សក្តានុពលរបស់សត្រូវរបស់រដ្ឋមានសក្តានុពលលើសបុគ្គលធម្មតា ហេតុនោះ កាតព្វកិច្ចទើបធ្លាក់ទៅក្នុងដៃរបស់មន្រ្តីដែលត្រូវធ្វើការងារនេះដោយយកប្រជាជនជាជំនួយការដោយប្រយោល មានន័យថា ទាំងមន្រ្តីរដ្ឋទាំងប្រជាជនសហការគ្នាកម្ចាត់សត្រូវរបស់រដ្ឋដើម្បីសេចក្តីសុខក្សេមក្សាន្តដោយរួម ។ 
សរុបសេចក្តីមកថា សត្រូវរបស់រដ្ឋអាចជាបុគ្គល ក្រុមបុគ្គល ឬ រដ្ឋដទៃ ទាំងចេញពីផ្ទៃក្នុង ទាំងចេញពីខាងក្រៅរដ្ឋ ឲ្យតែមានចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍រួមរបស់រដ្ឋដោយមិនឈរលើកតិកាប្រណាំងប្រជែងដោយស្មើភាព ត្រូវកាប់ឆ្ការដោយកណ្តាប់ដៃរបស់រដ្ឋ ។ ឧ.បុគ្គលម្នាក់អាចក្លាយជាសត្រូវរបស់រដ្ឋបានព្រោះតែគេជាអ្នកនយោបាយដែលប្រើអំណាចឬឥទ្ធិពលមិនត្រឹមត្រូវទៅបំផ្លាញរដ្ឋរបស់ខ្លួនឯងដោយការកាត់ដែនដីដែលជាអធិបតេយ្យរបស់រដ្ឋ ប្រៀបដូចជាប្តីជាមេគ្រួសារដុតបំផ្លាញផ្ទះរបស់ខ្លួនឯងដោយមិនគិតដល់គ្រួសារដែលមានទាំងប្រពន្ធ និង កូនដូច្នោះ យ៉ាងនេះចាត់ទុកថាជាសត្រូវរបស់រដ្ឋ ឬថា បុគ្គល ១ ក្រុមកសាងកងកម្លាំង ១ ឡើងដើម្បីបំផ្លាញរដ្ឋរបស់ខ្លួនឯងដោយត្រូវការបំបែកចេញពីរដ្ឋដើម ដែលគេឯងហៅថា បង្កើតតំបន់អបគមន៍ យ៉ាងនេះចាត់ទុកថាជាសត្រូវរបស់រដ្ឋ ឬថា ក្នុងភូមិ ១ មានដើមឈើ ១០០ ដើម មេភូមិឃុបឃិតនឹងក្រុមបុគ្គលផ្សេងកាប់បំផ្លាញដើមឈើ ៨០ ដើមដើម្បីផលប្រយោជន៍របស់ខ្លួន យ៉ាងនេះមេភូមិនោះចាត់ជាសត្រូវរបស់ប្រជាជនក្នុងភូមិ ឬថា រដ្ឋមួយមានព្រៃឈើ ៧០ % បុគ្គល ១ ក្រុមកាប់បំផ្លាញព្រៃឈើអស់ ២០ %ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន ហើយស្ថាបនាគ្នាឯងឲ្យមានឋានៈផ្សេង ៗ ដូចជា ឧកញ៉ា ឧត្តមសេនីយ៍ រដ្ឋមន្រ្តី ឬ តំណែងអ្វីក៏ដោយ ក៏មិិនអាចលាក់បាំងភាពជាសត្រូវរបស់រដ្ឋបានដែរ ហេតុនោះ បុគ្គលឬក្រុមបុគ្គលឬរដ្ឋដទៃគប្បីធ្វើជាមិត្ររវាងគ្នានិងគ្នាទើបអាចរស់នៅជាមួយគ្នាឬជិតខាងគ្នាបានយ៉ាងសុខសាន្ត ពុំនោះសោតទេ មានតែបញ្ហាតតាំងគ្នាមិនចេះចប់ប្រៀបដូចជារឿងខ្លាឃ្មុំនិងដើមពង្រដូច្នោះ ។












សត្រូវទីងងឹត

សត្រូវទីងងឹត បានដល់ សត្រូវលាក់មុខ ឬ សត្រូវដែលមើលមិនឃើញ (invisible enemy)
ទីងងឹតមានទាំងភយន្តរាយទាំងនិរភយន្តរាយ
មានគេនិយាយថា កន្លែងដែលមើលទៅហាក់ដូចជាមានភយន្តរាយបំផុត ជួនកាលក៏ជាកន្លែងដែលមាននិរភយន្តរាយបំផុតដែរ  ពាក្យនេះជា សេចក្តីពិតផ្នែកចិត្តវិទ្យាដែលគេច្រើនតែយកទៅប្រើក្នុងកលល្បិចដើម្បីតស៊ូប្រយុទ្ធគ្នា ។
តាមធម្មជាតិ ទីងងឹត ឬដែលមនុស្សជាច្រើននៅមិនទាន់ស្គាល់ច្បាស់ច្រើនតែសម្លឹងមើលយ៉ាងប្រថើប្រថុយចេញពីក្រសែភ្នែកថាជាកន្លែង ដែលមានទាំងភ័យទាំងនិរភ័យ ឬថាជាកន្លែងដែលមានទាំងគ្រោះថ្នាក់ទាំងសុវត្ថិភាព ព្រោះពួកគេនៅមិនទាន់ស្គាល់ទីងងឹតនោះច្បាស់លាស់ ថាតើទីងងឹតនោះមានអ្វីលាក់កំបាំងខ្លះ  មនុស្សយើងកាលបើមិនស្គាល់អ្វីមួយ គេច្រើនតែខ្លាចញញើតឬខ្លាចរវែងអ្វី ៗនោះជាមុន តាមពិត  ទីងងឹតនោះអាចមិិនមានភយន្តរាយលាក់មុខក៏បាន  ។
ជនណាដែលយល់ដឹងក្នុងធម្មជាតិឬសភាវគតិគោលនោះបាន ជននោះតែងតែនាំយកគោលការណ៍នោះមកប្រើដើម្បីប្រយុទ្ធតស៊ូជាមួយនឹងខ្មាំង សត្រូវ ទាំងដើម្បីស្ថាបនាខ្លួនឯងជាភាគីវាយលុកនិងភាគីទប់ទល់យ៉ាងឆ្លាសវៃ ។
ក្នុងការវាយលុក គេក៏វាយលុកយ៉ាងលាក់មុខ ស្ងប់ស្ងាត់ រហ័សរហួន រហូតដល់សត្រូវយល់មិនទាន់កលល្បិចនោះ ដែលភាគីទប់ទល់តែងតែចាញ់ប្រៀប ព្រោះទម្រាំនឹងដឹងខ្លួន ភយន្តរាយក៏ចូលមកដល់ខ្លួនរហូតដល់ដោះទាល់មិិនទាន់ទៅហើយ ។
ករណីមួយទៀត បើតាំងជំហរទប់ទល់ត្រង់ទីងងឹត ឬត្រង់កន្លែងដែលសត្រូវមិនស្គាល់ សត្រូវតែងមិនហ៊ានវាយលុកយ៉ាងពេញទំហឹងទេ ព្រោះថា ការតស៊ូប្រយុទ្ធដែលខ្វះព័ត៌មានគ្រប់គ្រាន់នោះមានតែជនល្ងង់ខ្លៅឬទាល់ច្រកប៉ុណ្ណោះដែលអាចធ្វើបាន ។ 



រឿងដែលនឹកស្មានមិនដល់
មនុស្សជាពូជពង្សដែលមានការសិក្សាឈ្វេងយល់និងការសម្របខ្លួនតាមបរិស្ថានបានគ្រប់ពេល សង្គមមនុស្សកាន់តែមានអភិវឌ្ឍនកម្មច្រើនប៉ុនណា ការសិក្សាឈ្វេងយល់របស់មនុស្សក៏កាន់តែមានគុណភាពច្រើនប៉ុនណោះ ដោយអាស្រ័យបច្ចេកវិទ្យាជាឧបករណ៍ជំនួយ មានន័យថា សង្គមសព្វថ្ងៃ ទោះយើងរស់នៅក្នុងប្រទេសណាក៏ដោយ យើងក៏អាចសិក្សាឈ្វេងយល់ទាន់គ្នាបានទាំងអស់ ភាគច្រើនក្រោមគោលការណ៍ឬទ្រឹស្តីតែមួយ ។ 
នុះក៏ព្រោះថាសង្គមផ្សេង ៗទូទាំងសកលលោកអាចគិតស្រាវជ្រាវឬប្រឌិតកសាងគោលចំណេះដឹងថ្មី ៗបានដោយសេរី ហើយក៏បញ្ជូនគោលចំណេះ ដឹងនោះ ៗទៅកាន់ប្រទេសដទៃតាមរយៈបច្ចេកវិទ្យាដើម្បីសាងផលកម្រៃនិងសម្តែងសក្តានុពលរបស់ខ្លួន ខ្លឹមសារផ្សេង ៗ នៃការសិក្សាឬចំណេះដឹង នោះ ៗទើបក្លាយជាទំនិញឬផលិតផលរូបបែបថ្មីដោយបរិយាយ ។
ប៉ុន្តែនៅមានចំណេះដឹងមួយចំណួនទៀតដែលប្រកបដោយសេចក្តីស្មុគស្មាញយ៉ាងច្រើន ត្រូវសិក្សាស្រាវជ្រាវដោយពួកឬក្រុមពិសេសក្រោម​លក្ខខណ្ឌឬកលល្បិចនៃកាលវេលាដើម្បីឲ្យប្រទេសដែលគិតប្រឌិតស្រាវជ្រាវឃើញយកទៅសាងប្រយោជន៍ឬផលកម្រៃបន្ថែមដល់សង្គមរបស់ខ្លួន លុះពួកគេបានទទួលប្រយោជន៍ជាទីគាប់ចិត្តហើយទើបបង្ហើបបង្ហាញជាសាធារណៈនិងបញ្ជូនចេញទៅកាន់ប្រទេសដទៃដើម្បីលក់យកផលកម្រៃមួយ ជាន់ទៀត ។

ហេតុផលដូចបានពោលមកនោះឯងទើបជាចម្លើយថា ហេតុអ្វីបានជាប្រទេសឬក្រុមបុគ្គលដែលមានសក្តានុពលខាងស្ថាបនកម្មស្រាវជ្រាវទើបអាច​អភិវឌ្ឍប្រទេសរបស់គេបានចម្រើនលូតលាស់យ៉ាងឆាប់រហ័ស និងអាចរក្សាគម្លាតនៃសេចក្តីចម្រើននោះបានយ៉ាងជាប់លាប់ជាមួយនឹងគូប្រជែង ឬ ប្រទេសឱនថយដទៃ ព្រោះថា មនុស្សដែលគិតបានមុនតែងធ្វើមុន និងមនុស្សដែលចាប់ផ្តើមធ្វើមុន តែងបានទទួលផលប្រយោជន៍មុនជាធម្មតា ។
ទុកជាដូច្នោះក៏ដោយ ពិតតែប្រទេសផ្សេង ៗទូទាំងសកលលោកមានសក្តានុពលឬអភិវឌ្ឍនកម្មច្រើនមែន ប៉ុន្តែសង្គមមនុស្សក៏នៅតែមានការ ប្រណាំងប្រជែងគ្នាគ្រប់ពេលវេលាដដែល  អ្នកដែលបានប្រៀបក៏ប្រណាំងប្រជែងបែបអ្នកបានប្រៀប អ្នកដែលចាញ់ប្រៀបក៏ប្រណាំងប្រជែង បែបអ្នកចាញ់ប្រៀប ទម្រាំនឹងមានភាគីណាមួយអាចរកចំណុចរបត់(turning point)ដែលជាប្រយោជន៍ដល់ខ្លួនឯងបានយ៉ាងឆាប់រហ័ស ចំណុចគម្លាតនៃការ​ចាញ់​ប្រៀបឬបានប្រៀបនោះទើបអាចកាត់បន្ថយបានខ្លះ ឬក៏អាចបន្ថែមចំណុចគម្លាតច្រើនទៀតក៏បាន ។
សីឃភាព(rapidity)និងសារត្ថភាព(core)នៃការផ្លាស់ប្តូរទើបបង្គាប់មនុស្សឲ្យត្រូវស្វែងរកសក្តានុពលពិសេសក្រៅពីសក្តានុពលទូទៅ ដើម្បីឲ្យ ក្លាយជាចំណុចរបត់ទាន់ហន់ឬយ៉ាងហោចណាស់ក៏ឲ្យបានប្រៀបលើសត្រូវដែលពួកគេច្រើនតែប្រើកលល្បិចហួសពីសេចក្តីនឹកស្មានដោយមិន គិតគោលចរិយធម៌ឬគុណធម៌អ្វីទេ ព្រោះអ្វីដែលពួកគេប្រាថ្នាចង់បាន គឺ ស្នាដៃ ឬ សមិទ្ធផល មិនមែនសេចក្តីយោគយល់ឬសមានចិត្តនោះទេ ។



អាវុធបិទមុខ
ក្នុងសង្គមសកលលោកសម័យថ្មី ការបំផ្លាញសត្រូវ ឬគូប្រជែងឲ្យបានដោយមិនបង្ហាញខ្លួនឬបង្ហាញអាវុធដែលប្រើនោះ ចាត់ជាសេចក្តីចាំបាច់ ដើម្បីឲ្យភាគីវាយលុកមិនទទួលហាយនផលពីទង្វើនោះ ព្រោះសកលលោកសព្វថ្ងៃត្រូវបានពង្រួញឲ្យតូចចុះដោយនពកម្មនៃបច្ចេកវិទ្យាដែលធ្វើឲ្យ ប្រទេសផ្សេង ៗ ឬ មនុស្សចម្រុះជ័រជាតិត្រូវមានបដិសម្ពន្ធភាពជាមួយគ្នានិងត្រូវប្រណាំងប្រជែងគ្នា មានន័យថា រឿងខ្លះមនុស្សត្រូវសហការគ្នាដើម្បី ផលប្រយោជន៍រួមគ្នា ប៉ុន្តែរឿងខ្លះមនុស្សត្រូវប្រណាំងប្រជែងគ្នា ព្រោះទទួលគំនាបពីបរិបទរបស់សង្គម ព្រោះហេតុនោះ ប្រទេសឬក្រុមនីមួយ ៗទើបបានជាមិត្រនឹងគ្នាផងជាសត្រូវនឹងគ្នាផង ។
អាស្រ័យហេតផលខាងលើ មនុស្សសម័យថ្មីទើបត្រូវការបំផ្លាញសត្រូវឬគូប្រជែងដោយវិធីបិទមុខច្រើនជាងវិធីបើកចំហដើម្បីមិនឲ្យបុគ្គល ដែលរង​ការបំផ្លាញកើតអាឃាតព្យាបាទឬសេចក្តីខ្លាចរវែង ព្រោះពួកគេនៅមានផលប្រយោជន៍រួមគ្នា  អាវុធថ្មីទើបមិនមែនជាអ្វីមួយដោយចំពោះ ទេ ប៉ុន្តែជាអ្វីក៏បានឲ្យតែអាចបំផ្លាញសត្រូវឬគូប្រជែងបាន ដូចជា
ប្រលែងពាក្យអាចាមអារ៉ាមដើម្បីបង់ក្លាយពត៌មានទៅជាក្អែកមួយជាក្អែកដប់
សូកសំណូក
ប្រលែងមេរោគ
ប្រើស្រីស្អាត
ប្រើវប្បធម៌ដែលរឹងមាំជាងចូលគ្របសង្កត់សត្រូវ
គ្របសង្កត់សត្រូវដោយទ្រឹស្តីឬចំណេះដឹងដែលខ្លួនឯងច្នៃប្រឌិតឡើង
ឃោសនាបំផុសបំផុលឲ្យជឿក្នុងយន្តការរបស់ខ្លួន
ទិញមនុស្សឆ្នើមរបស់សត្រូវ
លបធ្វើឃាត
ប្រើអង្គការអន្តរជាតិជាឈ្នាន់ដើម្បីឲ្យភាគីខ្លួនបានប្រៀប
អាស្រ័យសេចក្តីសាញប្រដាញរបស់សង្គមសកលលោកដែលមិនធ្លាប់ឈរឈប់ងាប់ក្រឡា បុគ្គលឬប្រទេសដែលមើលឃើញបាតុភូតផ្សេង ៗ យ៉ាទៀងត្រង់ ឬមិនយល់សារត្ថភាពនៃកលល្បិចរបស់បាតុភូតទាំងនោះយ៉ាងជាក់ច្បាស់ តែងក្លាយជាជនរងគ្រោះឬភាគីរងកម្មខូចខាតមិិនច្រើនក៏ តិច មិិនដោយផ្ទាល់ក៏ប្រយោល ។
គួរឲ្យស្រណោះ ! ភាគីរងកម្មទោះបីដឹងខ្លួនឯងថាចាញ់ប្រៀបឬបាត់បង់ផលប្រយោជន៍ក៏ដោយ ក៏ប៉ុន្តែគេនៅតែមានសម្ពន្ធភាពជាមួយនឹងភាគី វាយលុកនោះ ព្រោះកងច្រវាក់នៃវដ្តចក្ររបស់សង្គមសកលលោកបានអូសគេឲ្យវិលទៅតាមកម្លាំងទាញយ៉ាងជាប់ស្អិត គេគ្មានថ្ងៃណានឹងទទួល បានផលប្រយោជន៍ពេញលេញឡើយ ទាំងគ្មានថ្ងៃណានឹងបានជាភាគីឈ្នះយ៉ាងពិតប្រាកដឡើយដរាបណាគេនៅតែមើលមិនឃើញអាវុធលាក់មុខ របស់សត្រូវនោះ ។





សំដែងអំពី​ កថិន


Please Like Page and Subscribe, Like, Comment and Share to more Listen new venerable san sochea and other Venerable 
Facebok likehttp://on.fb.me/1IcQ4Hx
Subscribe on youtube http://bit.ly/1EnGXWK
Venerable San Sochea gave Dhamma Talk at The Nagara Dhamma Temple in the world . 
He talks about the merits of listening to Dhamma Talk and allows the rest of his time answering questions.
Venerable San Sochea gave Dhamma Talk at alots bun

san sochea
san sochea 2014
san sochea smot
san sochea dhama 
khmer buddhist
san sochea usa
wat khmer long beach
butsavong
khmer buddhist
khmer buddha story
san sochea aphitham 
san pheareth on khmer buddhist
ven san pheareth
san sochea 2015
san sochea new
san sochea official
san sochea mp3
venerable san sochea

Listen more Video
---------------------------------
Share (Share) of the media's contribution
Dharma Your opinion please.

Click the link below to listen to the Dharma Teacher San performances.
Click Subscribe
----------------------
performances in India
http://bit.ly/1R9mU2l

Katha Keatha 33
http://bit.ly/1JGW4JL

handle questions from 1 to 40
http://bit.ly/1bOQs4u

handle questions from 41 to 80
http://bit.ly/1AWcokZ

handle questions from 81 to 120
http://bit.ly/1Ixm50Y

handle questions from 121 to 160
http://bit.ly/1H313Sg


រឿងនាងលតា



រឿងនាងលតា( ចាក វិ. ខុ. )
( គុណនៃការរក្សា​ឧបោសថ​សីល តាំងពីក្មេងដ៏រាបដល់ចាស់ )
 

 
កាលព្រះសម្មា​សម្ពុទ្ធ​បរមគ្រូ​ គង់​នៅក្នុង​ជេតវន​មហាវិ​ហារ ជាអារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី នា​ក្រុងសាវត្ថី​ ។ កាល​នោះមាន​ធីតា​ម្នាក់​ឈ្មោះ​នាង​លតា ជាកូនរបស់សាវត្ថីឧបាសក ។

នាងលតាធីតា​នោះ ជា​ស្រ្តីមាន​ប្រាជ្ញា​ឈ្លាស​វៃ ចេះ​ដឹងនូវ​ច្បាប់​ព្រះពុទ្ធ​សាសនា​ជាច្រើន មាតា​បិតា​បាន​រៀប​ឲ្យ​មាន​គូស្វា​មី​ភរិយា ក្នុង​ពេល​ដែល​រៀប​អាវា​ហមង្គល​នោះ បាន​និមន្ត​ព្រះសង្ឃមាន​ព្រះពុទ្ធជាប្រធាន​ទៅថ្វាយ​ភត្ត លុះរៀប​មង្គល​ការហើយ​ ក៏បញ្ជូន​ឲ្យទៅនៅ​ក្នុង​សំណាក់មាតា​បិតា​ក្មេក ​។

នាងលតា ជាស្រ្តីមានមារ​យាទល្អ​ត្រឹមត្រូវ​ ខំប្រតិបត្តិ​បំរើស្វាមីនិង​មាតា​បិតា​​ក្មេកដោយ​គោរព ទាំង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ទាសកម្ម​ករ របស់​នាង​តែង​ចែកចាយ​សំពត់​សាវអាវ​​ស្បៃ​​ម្ហូបចំណី ដល់ទាសកម្មកររឿយៗ។វេលា​ថ្ងៃឧបោស​ថនាង​បានរក្សា​ឧបោសថសីលជា​និច្ចពុំដែល​ខានឡើយ ។

ឯមាតា​បិតាក្មេក ឃើញ​​កូន​ប្រសា​មាន​​ចរិយា​ល្អ​ដូច្នោះ ក៏មាន​សេចក្តី​ស្រឡាញ់​​ពេញចិត្ត​ជាទីបំផុត ព្រោះ​ជា​អ្នក​​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​​​​ដូច​គ្នា ។

ក្នុង​កាលជា​ខាងក្រោយមក​ នាងលតានោះ ក៏ធ្វើ​មរណកាល​ទៅបាន​ទៅ​កើត​​ជាធីតា​របស់ស្តេច​វេស្សវ័ណនា​ស្ថាន​ចាតុ​មហារាជិកាទេវលោក មាន​ឈ្មោះ​ថា​លតា​ដូច​​ឈ្មោះក្នុង​ស្ថានមនុស្ស ។

ឯព្រះបាទវេ​ស្សវ័ណនោះ  មាន​​ព្រះរាជ​ធីតា ៥ អង្គគឺ ៖ នាងលតា ១, សជ្ជា ១, បវរា ១, អច្ឆិមុតី ១, សុត្រា ​១ ។ កាលបើ​នាង​ធីតា​ទាំ​ង​ ៥​ នេះ​កើត​ហើយ ​សក្ក​ទេវរាជ​ក៏នាំ​យក​ទៅ​ស្ថាន​​ត្រៃត្រឹង្ស ឲ្យធ្វើ​ជាបាទ​បរិចា​រិកា​​របស់ព្រះអង្គ តែងឲ្យនាងទាំង​ ៥ លេង​​របាំ​ថ្វាយ​ទតរាល់ៗថ្ងៃ ។

ថ្ងៃមួយធីតា​ទាំង ៥ បាន​ជជែក​គ្នាថា យើងទាំង​អស់គ្នានេះ​អ្នកណារាំច្រៀង​ពីរោះ​ល្អ​​ជាង​គេ នាង​​មួយ​​ថា​ខ្លួន​​គ្រាន់​បើ​ នាង​មួយទៀតថាខ្លួន​គ្រាន់បើ​ជាង ជជែក​មិន​ដាច់​ស្រេច​ ក៏​​នាំ​គ្នា​​ទៅ​ថ្វាយ​​បង្គំ​​ព្រះ​បាទ​វេស្សវ័ណ​ជាបិតា​ហើយ​ទទួល​សួរថា បពិត្រ​​ព្រះបិតា នាងខ្ញុំទាំង ៥ រូបនេះ នាង​ណារាំច្រៀង​ល្អ​ពីរោះ​ជាងគេ? ។

ព្រះ​បាទ​វេស្សវ័ណ​បាន​ឮព្រះបុត្រីសួរដូច្នេះ ហើយ​ក៏ប្រាប់ថា ម្នាល​កូន​សំឡាញ់​ឪពុក បើនាងចង់ដឹង ចូរ​នាំ​គ្នា​ទៅរាំ​ច្រៀង​ក្នុងទី​ប្រជុំ​ជន​នៃ​ទេវតា​​ក្បែរ​មាត់ស្រះ​អនោតត្ត នាព្រៃហេម​ពាន្តឯ​ណោះទើប​ដឹងប្រាកដ​បាន ។

ព្រះ​រាជបុត្រីទាំង ៥ អង្គ ក៏​នាំ​គ្នា​ទៅ​រាំ​​ច្រៀងក្បែរមាត់ស្រះអនោតត្ត តាម​ព្រះ​រាជ​បញ្ជារបស់បិតា។ ក្នុងពេល​នោះទេវតា​ទាំងឡាយ​បានដឹង​ដំណឹង​នោះ​ហើយ ក៏​នាំគ្នា​ឈូ​ឆរ​ទៅប្រជុំ​នៅ​ព្រៃ​ហេមពាន្ត ច្រើន​មីដេរ​ដាស​ពេញ​ព្រៃ​ទាំងមូល ។ ពេលនោះ​ព្រះរាជ​បុត្រី​ក៏​ឡើង​រាំច្រៀង​ម្តង​ម្នាក់ៗ ដរាប​ដល់​អស់ ​៤ នាក់ នៅសល់​តែ​នាង​លតា​មួយ​មិន​ទាន់​​ច្រៀង។

កាលបើធីតាទាំង ៤ នោះច្រៀងចប់ហើយ ពួកទេវតាទាំងឡាយ ក៏​នៅ​​ស្ងប់​​ឈឹង​ឥត​ឮសូរ​ស័ព្ទ​សាធុការឡើយ ។ បន្ទាប់ពីនោះ មក​នាង​លតា​ក៏​ក្រោក​​ឡើងរាំ ស្រែក​ច្រៀងមានសំឡេងពីរោះ ឮ​ណែន​ពេញ​ព្រៃ​ហេម​​ពាន្ត​ទាំង​មូល ​លុះ​រាំច្រៀង​ចប់ហើយ​ពួកទេវតា​ទាំង​ឡាយ​ក៏ស្រែក​ឲ្យ​ពរស័ព្ទ​សាធុ​ការ​​ឮលាន់កក្រើក​ញាប់ញ័រ​ពេញព្រៃ​ហេម​ពាន្ត​​ ។

លំដាប់​​នោះនាង​សុត្រា​ជាព្រះរាជបុត្រីពៅបង្អស់ នឹកស្ញើច​អស្ចារ្យ​ក្នុង​ចិត្ត​​ទើប​សួរ​​ទៅនាងលតាជាបងថា បងបានធ្វើបុណ្យដូចម្តេចពីជាតិមុន បាន​ជា​មានរូបល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើន? ។  ​នាង​លតា​ប្រាប់​ថា​​ បាន​ជាបង​មានរូប​ល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើនដូច្នេះ កាល​ពី​ជាតិ​​​មុន​ បងបាន​រក្សា​ឧបោសថ​សីល​តាំងពីក្មេងដរាបដល់ចាស់ ពុំ​ដែល​ឲ្យ​ដាច់​ធ្លុះធ្លាយម្តងណាឡើយ ។

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់​ចេញ​ប្រជុំ​និទាន​ជាតកភាគ១ របស់​ព្រះ​​​បាឡាត់​ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូ​បង្រៀន​បាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរ​ព្រះ​​​គុណ​ព្រះភិក្ខុ​ សិរី​បញ្ញោ​ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្ត​ខ្សាច់​ពោយ​និង​លោកអាចារ្យ ចយ ធិន ដែលបានផ្តល់​សៀវភៅ​ប្រជុំ​និទានជាតកនេះ។

ប្រភព : ៥០០០ឆ្នាំ


Tuesday, March 17, 2015

ទំ.និទានក្នុងចិត្ត

បើប្រិយចង់អាននូវការបង្ហោះរាល់គំនិតទាំងឡាយក្នុងផេកនេះ សូមមេត្តាចុចត្រង់នេះ

ទំ.ប្រពៃ

បើប្រិយមិត្តចង់អាននូវការបង្ហោះរាល់គំនិតទាំងឡាយក្នុងផេកមួយនេះ សូមមេត្តាចុចត្រង់នេះ

ទំ.កំណប់ជីវិត

ថ្ងៃនេះសូមលើកផេកមួយមកបង្ហាញដើម្បីចែករំលែកនូវចំណេះដឹងដល់ប្រិយមិត្តដែលមានឆន្ទៈចង់ចេះចង់ដឹង ក៏ដូចជាក្រេបយកនូវចំណេះដឹងដើម្បីយកអភិវឌ្ឍន៍ខ្លួន ទាញខ្លួនឲ្យចេញពីមនុស្សអវិជ្ជា ទាញខ្លួនចេញពីក្រកូលក្រខ្សត់ ទាញខ្លួនចេញពីប្រទេសដែលមានធន់ធានមនុស្សខ្សត់ខ្សោយឲ្យទៅជាប្រទេសមានធន់ធានឡើង។ ដើម្បីអភិវឌ្ឍន៍ខ្លួន គ្រួសារ ក៏ដូចជាសង្គមជាតិ មនុស្សម្នាក់ៗត្រូវរៀនយកនូវចំណេះដឹងឲ្យបានជ្រៅជ្រះ និងតាមជំនាញដែលគេកំពុងត្រូវការនៅក្នុងសង្គមនោះៗ មានតែចំណេះដឹងទេ ដែលអាចនាំមាគ៌ាជីវិតរបស់យើងទៅកាន់មាគ៌ាថ្កើនថ្កានបាន។ ប្រិយមិត្តចង់អាននូវការបង្ហោះរបស់ផេកនេះ សូមចុចត្រង់នេះ ឬរូបភាពទាំងពីរណាមួយក៏បាន។

Monday, March 2, 2015

ទំ.ដាស់ប្រដាប់គិត (Use Your Brain)

វិទ្យាសាស្រ្តរីកចម្រើនយ៉ាងលឿន កំពុងបានផលិតឡើងនូវអ្វីសព្វបែបយ៉ាង ដើម្បីបំប៉នតណ្ហាតម្រូវការរបស់មនុស្សលោកដែលកំពុងស្រេកឃ្លានរកទីបំផុតគ្មាននៅនាពេលសព្វថ្ងៃនេះ។ វាជាក់ស្តែងណាស់ហើយ មនុស្សដែលមានតំណែងតួនាទីខ្ពស់ៗមានទ្រព្យស្ដុកស្តម្ភ សុទ្ធតែបានសិក្សាតាមគន្លងអ្នកប្រាជ្ញមុន និងស្រាវជ្រាវចំណេះដឹងចាស់ៗបូកបន្ថែមនឹងចំណេះដឹងថ្មីៗក៏បានជាទ្រឹស្ដីថ្មីមួយទៀត។ បើយើងក្រឡេកមើលពីសង្គមសព្វថ្ងៃការប្រើប្រាស់សម្ភារនិយមហូរហៀរពាសពេញពិភពលោក ដែលវាអាចជាការបង្កនូវគុណសម្បត្តិ និងគុណវិបត្តិដល់សង្គមវប្បធម៌ សង្គមមនុស្ស និងសង្គមបរិស្ថាន ល្គឹះណាមនុស្សប្រើប្រាស់នូវវត្ថុទាំងនេះហួសពីតម្រូវការរបស់ខ្លួន ដូចយើងទាំងអស់គ្នាបានទទួលស្គាល់ពីឥទ្ធិពលឡើងកំដៅផែនដីសព្វថ្ងៃនេះហើយ។ វាជារឿងពិតណាស់ថា អ្វីដែលបានកើតឡើងនៅនាពេលសព្វថ្ងៃនេះក៏ដោយសារតែស្នាដៃចេះឆ្នៃប្រឌិតផលិតឡើង គឺដោយសារគំនិតនេះឯង តើផេក ដាស់ប្រដាប់គិត នេះមានគំនិតយ៉ាងណា ចង់លាតត្រដាងចែករំលែកដល់ប្រិយមិត្តទាំងអស់ឲ្យបានដឹង យកទៅប្រតិបត្តិប្រចាំថ្ងៃសម្រាប់ជីវិតនុ៎ះ? បើចង់ដឹង ចុចអានមើលទាំងអស់គ្នាណា។ សូមអរគុណ!

Thursday, February 26, 2015

ទំ.Komsan

ចំណេះដឹងដូចជាលំហាកាស ដែលរកនូវដែនកំណត់ជាទីបំផុតគ្មាន។ មនុស្សតាំងពីកើតមករៀនរហូតដល់ថ្ងៃស្លាប់ទៅវីញ ក៏រៀនយកនូវចំណោះដឹងនេះមិនចេះចប់ ប្រៀបដូចជាដំណើវិលវល់នូវក្នុងវដ្ដនេះរកទីបំផុតគ្មាន។ មនុស្សត្រូវកើតមកហើយត្រូវមានទីពឹងរបស់ខ្លួន ដូចពាក្យមួយពោលថា ចូររស់នៅឲ្យមានទីពឹងពុំនាក់ កុំរស់នៅឥតទីពឹងឡើយ ទីពឹងនេះសំដៅយកការមាននូវចំណេះវិជ្ជា បើគ្មានចំណេះទេ ជីវិតពិតជាជួបនូវបញ្ហាយ៉ាងច្រើន។ ការមានជីវិតនេះពិតជាស្មុកស្មាញខ្លាំងណាស់ មនុស្សត្រូវតែរៀនតាមវិធី២យ៉ាង ផ្លូវលោក និងផ្លូវធម៌។ ផ្លូវលោក គឺរៀនគ្រប់យ៉ាងនូវអ្វីដែលមនុស្សលោកបានបង្កើតឡើង ។ ផ្លូវធម៌មនុស្សក៏ត្រូវការសិក្សាធាតុសំខាន់ៗ ពោលសំដៅដល់ ចិត្ត ​ចេតសិក រូប និព្វាន ដែលជាផ្នែកអប់រំផ្លូវចិត្ត។ ចិត្តជាធាតុដ៏សំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះធម៌យកមកអប់រំចិត្ត ដូចក្នុងគម្ពីធម្មបទពោលថា ចិត្តជាធំ ចិត្តជាអ្នកដឹកនាំ ចិត្តជាចៅហ្វាយនាយ។ ដើម្បីកុំឲ្យទាញអារម្មណ៍ប្រិយមិត្តឆ្ងាយពេក ថាតើផេក កំសាន្ត មានអ្វីប្លែក ចង់ចែករំលែកដល់ប្រិយមិត្តស្វែងយល់អំពីគំនិតសំខាន់ៗ និងមានសារៈប្រយោជន៏សម្រាប់ជីវិតនោះនៅក្នុងផេកមួយនេះ។ សូមប្រិយមិត្តទាំងអស់ចុចចូលតាមរូបភាពណាមួយក៏បានឬតាមអក្សរពណ៌ក៏បាន។ សូមអរគុណនៅការចុចអានរបស់ប្រិយមិត្តទាំងអស់!!

Wednesday, February 25, 2015

ទំ.Rayser

ដំណើរជីវិតក្នុងវដ្ដសង្សារនេះ ធម្មជាតិបានបង្កើតសត្វលោកឲ្យមានស្រីមានប្រុស មានឈ្មោលមានញី ដើម្បីជាការបន្តនូវមរតកជាតិខ្លួនឲ្យគង់វង្សបានយូរអង្វែងតទៅទៀត។ កាលណាបើមានប្រុសស្រីវាកម្រចៀសវាងគេចផុតណាស់នូវរឿងសេ្នហា កាលបើមនុស្សចេះមានសេ្នហាហើយវាក៏កម្រនឹងគេចផុតពីជម្ងឺឈឺចាប់ដែលចេញពីស្នហានេះដែរ។ ដូចពាក្យថា "មានសោកសៅ បណ្ដលមកពីការស្រឡាញ់ មានការភ័យ ក៏បណ្តាលមកពីស្រឡាញ់" ។ មនុស្សខ្លះគិតថា សេ្នហាពិតជាមានជាតិពិសពុលណាស់សម្រាប់ពួកគេ អាចធ្វើឲ្យពួកគេលែងគិតពីខ្លួនឯង ភ្លេចម៉ែភ្លេចឪ មិត្តក្លាយជាសត្រូវ ដោយសារមនុស្សប្រើសេ្នហាជាឃាតករដ៏សាហាវ តែទោះយ៉ាងនេះក្តី ក៍មានពាក្យមួយនិយាយថា ល្បែងស្នេហ៍ និងល្បែងស៊ីសង ឈឺចាប់ ចាញ់ប៉ុន្មានដងក៏មិនចេះរៀងចាលដែរ ហើយក៏មិនខុសដែរ ដែលមានសេ្នហាអាចនៅជាអមតៈបាន គឺស្នេហាដែលប្រកបទៅដោយមេត្តាករណាចំពោះមនុស្សជាទីស្រឡាញ់ដូចជាមាតាបិតាស្រឡាញ់កូនចៅដូច្នេះដែរ។ ដើម្បីកុំឲ្យឆ្ងាយទៅទៀតផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកផេកមួយ Rayser មកចែករំលែកដល់ប្រិយមិត្តអ្នកដែលមានឆន្ទៈស្រឡាញ់ក្នុងការសិក្សារៀនសូត្ររកដែនកំណត់គ្មាន ដូចពាក្យមួយនិយាយថា សម្រាប់អ្នកសិក្សាគ្មានថ្ងៃចាស់ ឬការសិក្សាគ្មានថ្ងៃបញ្ចប់ឡើយ។ តើផេក Rayser មួយនេះបានលើកពីបញ្ហាអ្វីខ្លះនុ៎ះ តោះចុចទៅអានមើលដើម្បីយកជាគតិអប់រំខ្លួន និងចែករំលែកចំណេះទាំងនេះទៅឲ្យមនុស្សជាទីស្រឡាញ់របស់យើងផង។ Ok!!!!!

Wednesday, February 11, 2015

ទំព័រជីវិត និងគំនិត

រឿងរ៉ាវក្នុងលោកនេះកើតឡើងបានរាល់ថ្ងៃទាំងផ្លូវល្អនិងផ្លូវអាក្រក់ មានការរីកចម្រើនផ្នែកខ្លះ ផ្លែកខ្លះក៏ទទួលរងប៉ះពាល់ពីឥទ្ធពលម្ខាងទៀត។ ពេលណាជួបនូវបញ្ហា ពេលនោះក៏មានគំនិតរកនូវដំណោះស្រាយបញ្ហានោះឲ្យផុត។ ថាតើអ្វីដែលបណ្ដាលឲ្យកើតរឿងបែបនេះឡើង គឺបណ្តាលមកពីគំនិតរបស់មនុស្សយើង គ្មានអ្វីដែលអាចរារាំងគំនិតបាន ហើយក៏គ្មានអ្វីដែលអស្វារ្យជាងគំនិតដែលធ្វើឲ្យមនុស្សក្លាយជាកំពូលមនុស្ស ឬអច្ឆរិយមនុស្ស ឬមនុស្សថោកទាបំផុតជាងសត្វក៏មកពីគំនិតមនុស្សនេះដែរ។ គំនិតជាអាវុធដ៏មានសក្ដានុពលដែលអាចកាប់ស្ការនូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើងក្នុងលោកនេះ។​ ផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកផេកមួយ "ជីវិត និងគំនិត" ចែកចាយជាចំណេះដឹងដល់ប្រិយមិត្តដែលមានប្រាថ្នាចង់ស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីបញ្ហាជីវិតនិងគំនិតនេះ ។ តើផេកនេះបានលើពីជីវិត និងគំនិតយ៉ាងណា? បើចង់ដឹងចុចតាមដានអានស្វែងយល់ទាំងគ្នាណា។