១)
គ្មានគ្រួសារណាល្អឥតខ្ចោះនោះទេ ... យើងឈ្លោះប្រកែកគ្នា ...យើងមិនព្រមយល់ចិត្តគ្នា...
ឬក៏តមាត់គ្នាក្នុងពេលខ្លះ តែចុងក្រោយទៅ គ្រួសារគឺជាគ្រួសារ...
ស្នេហាក៏នៅតែរក្សារសជាតិដូចដើម ។
២)
ថ្ងៃណាដែលខ្លួនមានអារម្មណ៍ធុញថប់បំផុត មនុស្សដែលមិនបោះបង់ទុកយើងចោល
គឺម្ដាយឪពុករបស់យើង ។
៣)
ផ្ទះដែលរស់នៅហើយមានក្ដីសុខ មិនចាំបាច់ត្រូវមានផ្ទះធំ
គ្រាន់តែមនុស្សក្នុងផ្ទះមានភាពកក់ក្ដៅនៅជាមួយគ្នាបាន គឺគ្រប់គ្រាន់ហើយ ។
៤)
ភាពកក់ក្ដៅក្នុងគ្រួសារមិនចាំបាច់មានសមាជិកច្រើនរស់នៅជាមួយទេ
គ្រាន់តែមនុស្សទាំងនោះចេះយល់ចិត្តគ្នា គឺបានហើយ ។
៥) ផ្ទៃមេឃ
"ងងឹតបំផុត" យើងអាចមើលឃើញហ្វូងផ្កាយ "ច្បាស់បំផុត" ហើយថ្ងៃណាដែលយើង "រងទុក្ខបំផុត"
យើងអាចរកមើលឃើញថា "អ្នកណាស្រឡាញ់យើងខ្លាំងបំផុត" ។
៦)
អ្នកខ្លះនៅជាមួយយើងសប្បាយរីករាយ តែដល់យើងមានទុក្ខ បែរពួកគេគ្មានពេលទំនេរ ។
អ្នកខ្លះទៀតនៅជាមួយអាចគួរឲ្យធុញទ្រាន់ណាស់ ទៅខ្លះនៅខ្លះ តែពេលណាយើងមានទុក្ខ
ពួកគេក៏មកក្បែរ នៅមើលថែ មានពេលទំនេរសម្រាប់យើងរហូត ។
៧)
ភាពកក់ក្ដៅដែលល្អបំផុតសម្រាប់ពួកគេគឺ ក្ដីស្រឡាញ់ពីគ្រួសារ ។
៨) អស់កម្លាំងពលំពីការងារ
ត្រូវគិតគ្រប់ពេលថា នៅឯផ្ទះមានមនុស្សកំពុងរង់ចាំយើង ។
៩)ម្ដាយឪពុកធ្វើអ្វីគ្រប់យ៉ាងព្រោះចង់ឃើញពួកយើងមានក្ដីសុខ
ចុះពួកយើងមកអង្គុសំកុកកើតទុក្ខព្រោះអ្នកដទៃធ្វើអ្វី ។
១០)
រាល់ពេលដែលមានអារម្មណ៍ពិបាក ហត្ថាទាំងពីររបស់ម៉ែមកឱបយើង នៅក្បែរយើងជានិច្ច ។
១១)
ពេលដែលជួបការលំបាកខ្លាំង មនុស្សដំបូងដែលខ្លួនយើងនឹកដល់គឺ ម៉ែ ហើយទីកន្លែងដំបូងដែលចង់ទៅគឺផ្ទះ
។
១២)
ការងារមានឲ្យអ្នកធ្វើអស់មួយជីវិតបាន តែកូនជាក្មេងដែលយើងឱបគេមិនបានយូរ
ដូចនោះត្រូវចំណាយពេលនៅជាមួយកូន ដើម្បីផ្ដល់សេចក្ដីសុខ
នោះគឺជាការតាំងនៅជាមួយអ្នកនិងកូនអ្នកអស់កាលនិច្ច ។
១៣)
គ្រួសារគឺជារឿងដែលមានទំនាក់ទំនងស្នេហា ក្ដីព្រួយបារម្ភ ការជួយឈឺឆ្អាល
និងការរស់ដើម្បីគ្នានិងគ្នា ក្នុងពេលមានក្ដីសុខ និងទុក្ខលំបាក ។
១៤)
សុខុដុមចាប់ផ្ដើមពីខាងក្នុងគ្រួសារទៅ ។
១៥)
អារម្មណ៍ដែលល្អបំផុតក្នុងលោកគឺការដែលដឹងថា គ្រួសារកំពុងញញឹមដោយសារយើង ។
១៦)
សុខអ្វីមិនស្មើម្ដាយឪពុកនិងកូននៅព្រមទល់មុខគ្នា ។
១៧) ជីវិតគូមិនមែនសប្បាយរីករាយរាល់ថ្ងៃទេ
សូមត្រឹមតែកុំបោះបង់ចោលគ្នាក្នុងថ្ងៃដែលជួបភាពទុក្ខលំបាកបានហើយ ។
១៨)
គ្រួសារដូចជាដើមរុក្ខា យើងអាចតោងកាន់នៅមួយមែកមួយទិសម្នាក់ក៏ដោយ សូមកុំភ្លេចថា
យើងបានធំធាត់ឡើងដោយសារដើមនិងឫសឈើមួយដើមនេះ ។
១៩) ពាក្យថា
គ្រួសារ គ្មានពាក្យថា របស់អូន ឬរបស់បងទេ មានតែពាក្យថា របស់យើងទាំងអស់គ្នា ។
២០)
ទោះបីមានការហត់នឿយអស់កម្លាំងពីកន្លែងការងារ
តែក៏មានមនុស្សនៅឯផ្ទះចាំផ្ដល់កម្លាំងចិត្តដែរ ។
២១) មិនដឹងថា
ខ្លួនអាចមើលថែបានល្អប៉ុនណា តែខ្លួនសន្យាថា ខ្លួននឹងមើលថែគ្នានិងគ្នាឲ្យល្អបំផុតរហូត
។
២២) ការមានគ្រួសារដែលមានសេចក្ដីសុខ
ប្រៀបដូចការបានឡើងឋានសួគ៌នៅជាតិខាងមុខ ។
២៣)
ក្នុងថ្ងៃដែលជួបការលំបាក មនុស្សដែលមិនបោះបង់យើងចោលប្រាកដនោះ
គឺម្ដាយឪពុករបស់យើងហ្នឹងឯង ។
២៤)
មិនចាំបាច់ស្វែងរកស្នេហាស្មោះ ព្រោះតាំងពីខ្លួនកើតចេញពីផ្ទៃអ្នកម្ដាយមក ខ្លួនបានទទួលវារួចរាល់អស់ហើយ
។
២៥)
កូនគឺវត្ថុដែលមានជីវិតដែលប៉ិនរំអ៊ួយបំផុត ឫទ្ធិខ្លាំងបំផុត សំឡេងខ្លាំងបំផុត
អស់ប្រាក់កាសច្រើនបំផុតដោយមិនដឹងខ្លួន តែក៏សំខាន់បំផុត និងស្រឡាញ់បំផុតដែរ ។
២៦)
ប្រឹងធ្វើការងារចង់រកកល់ឆ្កួត ព្រោះតែនៅខាងក្រោយគឺ គ្រួសារ ។
២៧)
ច្រណែនឪដែលមានស្រ្ដីស្អាតល្អម្នាក់ដូចជាម៉ែ
ហើយច្រណែនម៉ែដែលបានជួបបុរសស្អាតសង្ហារម្នាក់ដូចជាឪ ។
២៨)
មានកូនតែម្នាក់ធ្វើឲ្យអ្នកបានក្លាយជាឪម៉ែ មានកូនពីរនាក់ធ្វើឲ្យអ្នកក្លាយជាកម្មការ
។
២៩) ក្នុងគ្រួសារយើង បើមានកូនជាមនុស្សប្រក្រតីម្នាក់
សរបញ្ជាក់ឲ្យឃើញថា កូននោះត្រូវទទួលមកចិញ្ចឹម ។
៣០)
តើអ្នកបានស្គាល់គ្រួសារខ្លួនឯងច្បាស់ហើយឬនៅ នៅពេលអ្នកប្រាប់ថា តើអ្នកណាកំពុងដើរចុះពីកាំជណ្ដើរដោយស្ដាប់ពីស្នូរជើង?
៣១)
ចង់ឲ្យមនុស្សក្នុងគ្រួសារនិយាយគ្នាទល់មុខដែរទេ ? គ្រាន់តែបិទ WiFi
ហើយ អង្គុយរង់ចាំក្នុងបន្ទប់ដែលយើងផ្ដាច់ WiFi នោះក៏បាន ។
៣២) កាលនៅក្មេង
ចង់ទិញរបស់ឲ្យម៉ែ តែថាគ្មានប្រាក់ ។
ពេលធំឡើងមានការងារធ្វើមានប្រាក់ហើយ តែថា គ្មានពេល ។
បន្ទាប់ពីមានប្រាក់ច្រើនឡើង មានពេលច្រើនឡើង ចង់មើលថែម៉ែ តែថា..គ្មានវត្តមានរូបម៉ែមើលថែឡើយ
។
៣៣) អ្នកដទៃ
ទោះល្អប៉ុនណា មិនបារម្ភយើងស្មើនឹងមនុស្សក្នុងគ្រួសារឡើយ កុំល្អជាមួយអ្នកខាងក្រៅភ្លេចអ្នកខាងក្នុង
ព្រោះដល់ពេលជីវិតខ្លួនត្រូវជួបភាពមួហ្មង មានតែមនុស្សក្នុងគ្រួសារទេដែលនៅក្បែរ ។
៣៤)
កុំគិតដល់ម៉ែនៅពេលខ្លួនជួបការលំបាក កុំគិតដល់ឪចំពេលខ្លួនឯកា
ព្រោះម៉ែនិងឪជាអ្នកផ្ដល់កំណើត ចូលគិតដល់លោកគ្រប់ពេលវេលា ។
៣៥)
មាត់ដែលធ្លាប់រអ៊ូជេរស្ដីថា គឺមាត់តែមួយដែលប្រើលួងលោមចិត្ត ដៃដែលធ្លាប់តែល្អ
គឺដៃតែមួយដែលជួយរុំរបួសឲ្យ ពេលដែលខ្លួនដួលម្ដងៗ ។
៣៦)
ពេលអ្នកធំឡើងដឹងក្ដី អ្នកនឹងយល់ថា មានតែម៉ែនិងពុកប៉ុណ្ណោះ
ដែលស្រឡាញ់អ្នកមិនចេះរីងស្ងួត ។
៣៧)
យើងនឹងនឿយហត់ប៉ុនណា ក៏នៅតិចជាងការហត់នឿយរបស់ម៉ែនិងឪ ដែលចិញ្ចឹមឲ្យខ្លួនរស់រហូតមកដល់ថ្ងៃនេះ
។
៣៨) ម៉ែនិងឪគឺជាឫសគល់នៃជីវិត
បើមិនការថែទាំបំប៉នឫសនេះទេ ជីវិតពិបាកនឹងរីកចម្រើនដែរ ។
៣៩)
ម៉ែនិងពុកក៏មានបេះដូង រាងកាយមិនមែនជាគ្រឿងចក្រ ម៉ែនិងពុកក៏ចង់សម្រាក
តែខ្លាចកូនៗជាទីស្រឡាញ់ មិនមានរបស់ស៊ីចុកគ្រប់គ្រាន់ ។
៤០)
ពេលខ្លួនបានសាករកលុយចាយវាយ បែបមិនពឹងពាក់រកម៉ែមួយកាក់មួយសេន ខ្លួនមានសេចក្ដីសង្ស័យថាកន្លងមកម៉ែធ្វើការយ៉ាងម៉េចខ្លះដល់ថ្នាក់អាចចិញ្ចឹមកូនៗឲ្យរស់ស្រួលសប្បាយបានយ៉ាងនេះ
។
៤១)
អ្នកដទៃអាចប្រាប់ថា ខ្លួនអ្នកគ្មានតម្លៃ តែម៉ែនិងឪប្រាប់យើងជានិច្ចថា
កូនមានតម្លៃបំផុតក្នុងជីវិតម៉ែនិងឪ ។
៤២) ពាក្យថា
គ្រួសារខ្លះ ក៏មិនមែនប្រែថា ស្រឡាញ់គ្នាដែរ តែត្រូវទ្រាំនៅទាំងស្អប់ដល់ឆ្អឹង ។
៤៣)
រឿងដែលពិបាកជាងការឲ្យអភ័យ តើគួររស់នៅបន្តយ៉ាងណាឲ្យទំនុកចិត្តនោះ ត្រឡប់មករកដូចដើមវិញ
។
៤៤)
ខ្លាចការផ្លាស់ប្តូទៅធ្វើអ្វី ក្នុងពេលដែលអ្វីៗត្រូវផ្លាស់ប្ដូរជានិច្ច។
៤៥) ទឹកហូរផ្លាស់ប្ដូរចិត្តត្រី លុយនិងពេលវេលាផ្លាស់ប្ដូរចិត្តមនុស្ស
។
៤៦) កុំអាលសន្មតថាជីវិតនេះលំបាក
ជួនកាលអាចជាចំណុចផ្លាស់ប្ដូរឲ្យជីវិតជួបនូវអ្វីថ្មីមួយ និងល្អជាងហ្នឹង ។
៤៧) មនុស្សដែលចង់រស់នៅជាមួយទោះយកជើងធ្លាក់យ៉ាងណាក៏មិនចេញ
មនុស្សខ្លះមិនចង់នៅជាមួយទោះយកដៃទៅក្រាបសំពះបាតជើងយ៉ាងណាក៏មិននៅ ។
៤៨)
ទំនុកចិត្តដូចជាក្រដាស បើវាខ្ទក់ឬរហែកហើយ ប្រហែលរកឱកាសដូចដើមមិនបាន ។
៤៩)
ពាក្យសន្យាមិនបានធ្វើឲ្យស្នេហាគង់វង់យូរអង្វែងឡើយ
តែវាធ្វើឲ្យខ្លួនឈឺចាប់លើសដើម ចៃដន្យក្នុងពេលអ្នកណាមួយ មិនរក្សាវា ។
៥០) ទ្រាំរស់នៅដើម្បីកូន
បានសួរកូនហើយឬនៅ?
----------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត