Sunday, April 30, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨០)




“... អ្នកប្រតិបត្តិធម្មៈត្រូវហ៊ានស្លាប់។ ស្លាប់ពីកិលេស ស្លាប់ពីសញ្ញាចាស់ ស្លាប់ពីចំណេះដឹងចាស់ ទើបនឹងបានកើតទៅជាមនុស្សថ្មី ត្រូវកើតមកជាថ្មី។ ចុះយើងនឹងហ៊ានធ្វើទេ? វាជារឿងគួរឲ្យភ័យខ្លាច តែបើមិនហ៊ានធ្វើ នឹងមិនបានជួបរបស់ថ្មី ជីវិតនឹងមានតែ ថ្ងៃក្រៀមក្រំស្វិតស្រពោន តែបើហ៊ានធ្វើវិញនោះ នៅក្នុងលោកដែលជាសច្ចភាពមួយនេះ ចិត្តនឹងរីកស្រស់បំព្រងរីកស្គុះស្គាយ បានពិតមែន។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៩)




កូនអើយ... ពេលណាដែលឪពុកម្ដាយចូលដល់វ័យចាស់ជរាខ្លាំងឡើង រូបកាយរបស់គាត់រមែងមានជំងឺដង្កាត់មកបៀតបៀនច្រើនឡើង ភាពរឹងមាំ ភាពស្វាហាប់នៃរូបកាយដែលគាត់ធ្លាប់មាន ក៏បានបាត់បង់អស់ទៅ ពូកែឆាប់អាក់អន់តូចចិត្ត ភាពចងចាំដែលមានក៏លែងចងចាំបាន ពូកែភ្លេចពូកែវង្វេង ចិត្តក៏បានបាត់បង់អស់ក្ដីសុខ។

ទុកណាជាពួកអ្នកចាំនឹងយកចិត្តទុកដាក់ មើលថែរក្សាដិតដល់ប៉ុនណាក៏ដោយ ក៏មិនបានជួយអ្វីឲ្យឪពុកម្ដាយរបស់អ្នកមានសេចក្ដីសុខបានពេញលេញដែរ ព្រោះអ្នក ម្នាក់ៗក៏មានតួនាទី ត្រូវទទួលខុសត្រូវ ពួកអ្នកបានត្រឹមតែជួយឲ្យលោកបានសុខ ក្នុងការទទួលទានអាហារបាយទឹកនំចំណីត្រីសាច់ និងការរស់នៅដេកពួន ដែលជាសេចក្ដីសុខតាមរយៈផ្លូវកាយប៉ុណ្ណោះ តែចិត្តរបស់លោករកសេចក្ដីសុខរីករាយសប្បាយបានដោយក្រ។

អ្នកត្រូវចាំទុកថា ការផ្ដល់ឲ្យសេចក្ដីសុខដល់ឪពុកម្ដាយយ៉ាងពិតប្រាកដនុ៎ះ គឺការផ្ដល់ឲ្យនូវធម្មៈ ដោយការអប់រំគោលធម្មៈងាយៗដល់ឪពុកម្ដាយរបស់អ្នក ដឹកនាំលោកទៅធ្វើបុណ្យដាក់ទានជាដើម។ ការអប់រំលោកឲ្យចេះប្រតិបត្តិពុទ្ធបូជា ធម្មបូជា សង្ឃបូជា មានសូត្រធម៌ ចម្រើនភាវនា ផ្សព្វផ្សាយមេត្តាចិត្ត ឲ្យធម្មៈស្ថិតនៅក្នុងចិត្តរបស់លោកឪពុកអ្នកម្ដាយអ្នកគ្រប់ភពជាតិកំណើត អាចចាត់ទុកបានថា ជាការតបស្នងសងគុណដ៏ឧត្តម ដូចនៅក្នុងមង្គលសូត្រព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកថា ការបម្រើនូវមាតាបិតាជាមង្គលដ៏ឧត្តម៕

Wednesday, April 5, 2017

៥ដំបូន្មាន​ដែល​ជនជាតិ​ចិន​ប្រដៅ​កូនចៅតៗគ្នា​មក... ពី​មានតែ​បាទដៃទទេ​ក្លាយជា​សេដ្ឋី


៥ដំបូន្មាន​ដែល​ជនជាតិ​ចិន​ប្រដៅ​កូនចៅតៗគ្នា​មក... ពី​មានតែ​បាទដៃទទេ​ក្លាយជា​សេដ្ឋី " ឧស្សាហ៍ព្យាយាម ស្មោះត្រង់ សន្សំសំចៃ ស៊ូទ្រាំ និងកតញ្ញូ​" ទើប​ធ្វើឲ្យ​ការសាង​ធុរកិច្ច​ឡើង​បាន​ពី​បាតដៃ​ទទេ ​ដែល​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ និង​ថែមទាំង​មានការ​ប្រៀនប្រដៅ​ប្រាប់​ពី​ចំណុច​ហាម​មិនគួរ​និយាយ ៥ ម៉ាត់​ដូចខាងក្រោម​ទៀតផង។

គតិអប់រំៈស្រមោចខ្លួនតូចចិត្តធំ


ប្រសិនបើអ្នកកំពុងស្មុគស្មាញ នៅក្នុងឆាកជីវិតមួយនេះ សូមអានអត្ថបទស្រមោចខ្លួនតូចចិត្តមហិច្ឆតានេះលោមើល អ្នកនឹងធូរស្រាលចិត្ត ធូរអារម្មណ៍ជាក់ជាមិនខាងឡើយ។

ស្រមោចខ្លួនតូចចិត្តធំ

ថ្ងៃមួយនោះ មានបុរសម្នាក់អង្គុយលេងនៅក្នុងសួនច្បារមុខផ្ទះរបស់គាត់។ ស្រាប់តែពេលនោះ គាត់បានប្រទះឃើញស្រមោចមួយហ្វូង កំពុងនាំគ្នាពាំចំណីទៅកាន់ជំរករបស់ពួកវា។

គាត់ចាប់អារម្មណ៍ទៅលើស្រមោចមួយក្បាល ដែលខំប្រឹងខាំលីស្លឹកឈើជ្រុះ ដែលមានទំហំធំជាងខ្លួនរបស់វា។ បុរសនោះសម្លឹងមើលឥតប៉ព្រិចភ្នែក ទៅលើស្រមោចមួយក្បាលនោះឡើយ។

វាប្រឈមមុខនឹងឧបសគ្គជាច្រើន នៅពេលដែលវាកំពុងធ្វើដំណើរទៅ ប៉ុន្តែវានៅតែខំខាំពាំស្លឹកឈើដ៏ធំនោះ ទៅយ៉ាងត្រដាប់ត្រដួស ដើម្បីយកទៅឲ្យដល់គោលដៅរបស់វា។

បុរសនោះតាមសម្លឹងមើលស្រមោចខាំពាំស្លឹកឈើនោះ រហូតដល់វាដើរដល់រន្ធសំបុករបស់វា។ បើទុកណាជាស្លឹកឈើមានទំហំធំជាងមាត់រន្ធរបស់វាក៏ដោយ ក៏វានៅតែរិះរកវិធីពាំស្លឹកនោះ ចូលទាល់តែបានសម្រេចដែរ។

បុរសនោះក៏លាន់មាត់សរសើរស្រមោចនោះថា​ ពិតជាឆ្លាតមែន ហើយថែមទាំងពូកែអំណត់ និងតស៊ូពុះពារឧបសគ្គខ្លាំងណាស់។ ថ្វីត្បិតតែខ្លួនវាតូចក៏ពិតមែន ប៉ុន្តែមហិច្ឆតា និងសេចក្ដីតស៊ូព្យាយាមរបស់វាខ្លាំងក្លាណាស់។

គំនិតអប់រំ៖ ជីវិតរបស់មនុស្សម្នាក់ៗ រមែងតែងតែជួបជាមួយឧបសគ្គ ប៉ុន្តែដើម្បីដើរឲ្យដល់គៅលដៅ ទាល់តែយើងម្នាក់ៗខំប្រឹងប្រែង។ បើចង់ទទួលបានភាពជោគជ័យ ទាល់តែយើងមានភាពអំណត់ និងសេចក្ដីតស៊ូ បូកផ្សំជាមួយនឹងភាពវៃឆ្លាតផងដែរ៕

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៨)


សត្វលោកដែលកំពុងនៅរសាត់អណ្ដែតកណ្ដាលមហាសមុទ្រសង្សារវដ្ដ រមែងមានកិលេសជាត្រីកាច ជាព្យុះ ជារលកទឹក ជាអន្លង់ទឹកកួច ហើយដែលសំខាន់ គឺមិនដឹងកោះត្រើយទៅទៀត ដូច្នោះហើយ បានជាយើងចាំបាច់ត្រូវការព្រះធម៌ ដើម្បីជា ផែនទីនាំផ្លូវយើងជាដរាប ឲ្យយើងរួចពីត្រើយនាយនៃសមុទ្រសង្សារវដ្ដមួយនេះ៕

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៧)


ការងប់ងល់ចង់បានរបស់អ្វីមួយខ្លាំងពេក ក៏រមែងធ្វេសប្រហែសភ្លេចខ្លួន ច្រានខ្លួនឯងឲ្យចូលទៅក្នុងជ្រោះនៃសេចក្ដីទុក្ខ។ ការផ្គាប់ នូវរបស់អ្វីៗ តាមតែចិត្តប្រាថ្នាចង់បាន ដែលមិនមានទីបំផុតនោះ ទោះជាត្រូវស្វែងរកអស់មួយជីវិតនេះទៀត ក៏មិនអាចឲ្យចិត្តមួយនេះ ចេះគ្រប់គ្រាន់ល្មមបានដែរ យ៉ាងណាមិញ សេចក្ដីសប្បាយរីករាយនៅក្នុងលោកនេះ បរិភោគប្រើប្រាស់មិនចេះឆ្អែតឆ្អន់ និងមិនមាន ទីបំផុត ប្រៀបដូចជាលំហអាកាស ដូច្នេះ។ កាមគុណតែងតែមិនឆ្អែតចំពោះអ្នកបរិភោគប្រើប្រាស់ ដូចជាពាក្យខ្មែរយើងតែងពោលទុកថា ភ្លើងមិនឆ្អែតដោយអុស សមុទ្រមិនឆ្អែតដោយទឹក មនុស្សមិនឆ្អែតដោយកាម៕

ដ.គោលគំនិតល្អដើម្បីជីវិត

Tuesday, April 4, 2017

ជីវិត-ស្នេហាដែលសាមញ្ញៗ ប្រសើរជាងអ្វីៗទាំងអស់


🚹 : រៀបការជាមួយបងទៅ
🚺 : តើបងមានផ្ទះអត់?
🚹 : បងជួលផ្ទះគេនៅ...
🚺 : មានឡានអត់?
🚹 : មានតែម៉ូតូ...
🚺 : ប្រាក់ខែមួយខែប៉ុន្មាន?
🚹 : 200$ ក្នុងមួយខែ
🚺 : ហាសហា... តើបងមានអ្វីល្អដែលអូនត្រូវរៀបការជាមួយនោះ
🚹 : តែបងស្រលាញ់អូន
🚺 : ស្រលាញ់! ហូបជំនួសបាយបានអត់?

🏃 បុរសម្នាក់នោះ មុខឡើងក្រហមហើយដើរចេញទៅ...

3 ឆ្នាំក្រោយមក...

សម្រង់ពុទ្ធដីកា ៦ ឃ្លានេះ អាចធ្វើនឹងឱ្យមនុស្សភ្លឺភ្នែកគ្រប់គ្នា!


ខាងក្រោម​នេះ​គឺជា​សម្រង់​ពុទ្ធដីកា​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំនួន ៦ របស់​ព្រះពុទ្ធ ៖
​    ​១. គ្រាន់តែ​ខឹង​មិនមាន​ទោស​ទេ ប៉ុន្តែ​អ្នក​នឹងរង​ទោសទណ្ឌ​ដោយ​កំហឹង​របស់​អ្នក​។​
​    ​២. របស់​បី មិនអាច​លាក់បាំង​ជិត គឺ ៖ ព្រះអាទិត្យ ព្រះ​ចន្ទ និង​ការពិត​។​
​    ​៣. សន្តិភាព​កើតចេញពី​ក្នុង​ចិត្ត​។ កុំ​ស្វែងរក​សន្តិភាព បើ​វា​មិនកើត​ចេញពី​ក្នុង​ចិត្ត​។​
​    ​៤. ខ្ញុំ​មិនដែល​សម្លឹងមើល​អ្វីដែល​សម្រេច​រួចហើយ​ទេ ខ្ញុំ​សម្លឹងមើល​តែ​អ្វីដែល​កំពុង​បន្ត​ធ្វើជា​ដរាប​។​
​    ​៥. រាត្រី​ខ្មៅ​ងងឹត​បំផុត​គឺ​ភាពល្ងង់ខ្លៅ​។​
​    ​៦. មិនមែន​ឱ្យតែ​ពូកែ​ព្រុស ទើប​ហៅថា​ឆ្កែ​ឆ្លាត​ទេ​។ មនុស្ស​ពូកែ​និយាយ មិន​ប្រាកដថា ជា មនុស្ស​មាន​សមត្ថភាព​៕

Monday, April 3, 2017

ពាក្យអប់រំ៩ប្រការ ដែល “លោកឪពុក” ចង់ប្រាប់ខ្លាំងបំផុត


បានអានហើយ កាន់តែស្រឡាញ់លោកឪពុក!! រួមជាមួយពាក្យអប់រំ៩ប្រការ ដែល លោកឪពុកចង់ប្រាប់ខ្លាំងបំផុត។ គ្លីនិចសុខភាពផ្លូវចិត្ត ដោយលោកវិជ្ជបណ្ឌិត ជេស្ដា បានណែនាំ ស្នើរមតិយោបល់ទាក់ទងជាមួយដំណើរការជីវិត និងចាត់ការណ៍ដើម្បីឈានឆ្លងកាត់សេចក្ដីទុក្ខ ឆ្លងតាមរយៈពាក្យអប់រំទាំង៩ ប្រការ ដែលលោកឪពុកនឹងចង់ប្រាប់ខ្លាំងបំផុត ហើយជាគោលគំនិតទូទៅក្នុងដំណើរការជីវិត។ គោលគំនិតល្អដើម្បីជីវិត សូមស្រងយកទស្សនគតិទាំង៩ ប្រការនេះ មកចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ទុកជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប ជាពិសេសលោកឪពុកតែម្ដងគួរណាស់តែបានអាននូវសម្រង់មតិទាំង៩ប្រការនេះ។ ទស្សនគតិដែលលោកឪពុកចង់ប្រាប់ មានន័យខ្លឹមសារយ៉ាងណានោះ តោះចុចមើល និងអានទាំងអស់គ្នា!!!

សម្ដី៣០ឃ្លា ដែលល្អចំពោះចិត្តកូន


គោលគំនិតល្អដើម្បីជីវិត ចង់ឲ្យអាណាព្យាបាលគ្រប់រូប សាកល្បងបែរមកឈ្វេងយល់ចំណុចល្អៗរបស់កូន និងស្រឡាញ់ក្នុងខ្លួនរបស់កូនពិតមែន បែរមកនិយាយរឿងល្អចំពោះចិត្តកូនឲ្យបានច្រើន យល់ពីពួកគេឲ្យបានច្រើនឡើង និងផ្ដល់កម្លាំងចិត្តដើម្បីពួកគេទាំងគ្នាណ៎ា។

សម្ដី៣០ឃ្លា ដែលល្អចំពោះចិត្តកូន

Saturday, April 1, 2017

៧ប្រការ ដែលឪពុកម្ដាយច្រើនតែធ្វើដោយមិនដឹងថា “កូនខូចចិត្ត”


ជារឿយៗលោកឪពុកអ្នកម្ដាយមិនបានប្រុងប្រយ័ត្នទាំងទង្វើ និងការនិយាយស្ដីរបស់ខ្លួនឯងថា នឹងមានផលប៉ះពាល់ដល់សតិអារម្មណ៍យ៉ាងម៉េច ចំពោះកូនដែលបានឃើញ បានឮ ដោយសារតែមិនបានយល់ ខ្លួនគិតមិនបានដល់។ បើនៅតែបន្ដធ្វើបែបនេះ ក៏ដោយសារឪពុកម្ដាយ ជាអ្នកបានផ្ដល់កំណើតដល់កូនតូចៗមកដោយក្ដីស្រឡាញ់ អាចជាអ្នកសម្លាប់ភាពស្រស់ស្អាត និងភាពគួរឲ្យស្រឡាញ់របស់កូនតូចដោយខ្លួនអ្នកផ្ទាល់។  គោលគំនិតល្អដើម្បីជីវិត មានចិត្តសោមនស្សរីករាយ សូមលើកយកទស្សនៈទាំង៧ប្រការ មកចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប នាំយកទៅធ្វើជាមគ្គទ្ទេសសម្រាប់ការពារបញ្ជៀសនូវកំហុសឆ្គង ដោយធ្វើមកលើកូនចៅដោយអចេតនាណាមួយដោយមិនដឹងខ្លួន។

ត្រូវរៀនពិចារណាឱ្យច្រើន ដើម្បីកាត់បន្ថយនូវការខឹងក្រោធ


*ត្រូវរៀនពិចារណាឱ្យច្រើន ដើម្បីកាត់បន្ថយនូវការខឹងក្រោធ
ដូចជា៖

អត្ថន័យ ដែលខ្ញុំស្រឡាញ់អ្នក


ខ្ញុំស្រលាញ់អ្នក មានន័យថា ខ្ញុំព្រមទទួលយកអ្វីដែលអ្នកមាន ហើយខ្ញុំនឹងមិនព្យាយាមកែប្រែផ្លាស់ប្តូរអ្នកតាមអ្វី ដែលខ្ញុំចង់បានឡើយ អ្វីដែលខ្ញុំចង់ឃើញគឺក្ដីសុខ ហើយអ្វីដែលខ្ញុំចង់ផ្ដល់ឲ្យគឺស្នាមញញឹម។

ខ្ញុំស្រលាញ់អ្នក មានន័យថា ខ្ញុំនៅតែឈរក្បែរអ្នក នៅជាមួយអ្នកមិនថាពេល ដែលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។