Sunday, November 20, 2016

រឿងនិទានត្រីប្លាធូខ្លោចអប់រំចិត្ត


រឿងនិទានត្រីប្លាធូខ្លោចអប់រំចិត្ត

#កុំភ្លេចយកចិត្តទុកដាក់ចាប់អារម្មណ៍របស់មនុស្សដែលនៅជិតខ្លួនខ្លះផងណ៎ា!

 “ម៉ាក់របស់ខ្ញុំជាអ្នកធ្វើម្ហូបអាហារនៅផ្ទះជាប្រចាំរាល់ថ្ងៃ... នៅយប់ថ្ងៃមួយក្រោយពីអ្នកម៉ាក់ធ្វើការធ្ងន់មកពេញមួយថ្ងៃហើយ។  នៅពេលអ្នកម៉ាក់ត្រឡប់មកដល់ផ្ទះ ដោយមានភាពហត់នឿយហិតហៃអស់កម្លាំង ព្រមទាំងចូលផ្ទះបាយធ្វើម្ហូបអាហារល្ងាច ឲ្យយើងញ៉ាំជាប្រក្រតីធម្មតា នៅឯតុអាហារអ្នកម៉ាក់ដាក់ចាន ដែលមានត្រីប្លាធូខ្លោចក្រៀម នៅលើតុចំពោះមុខលោកប៉ា និងមនុស្សគ្រប់គ្នា...

Monday, November 7, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៨)

សត្វលោករមែងប្រព្រឹត្តទៅតាមកម្ម
គ្រប់យ៉ាងដែលបានកើតឡើងអាចពិសោធដើម្បីរកចំណុចអវិជ្ជមានបាន
ប៉ុន្តែនឹងពិសោធទៅដើម្បីអ្វី ក្នុងពេលដែលមនុស្សគ្រប់គ្នាដឹងច្បាស់ថា... តើខ្លួនឯងកំពុងធ្វើអ្វី?
ការពិសោធមិនខុសអីពីការយកឈ្នះគ្នាទេ
លទ្ធផលដែលទទួលបានក៏មានគ្រាន់ត្រឹមតែការសមបំណងចិត្តខ្លួន និងការឈឺចាប់តែប៉ុណ្ណោះ
( ពិសោធន៍ទៅក៏ស្មើ ០)
តែខ្ញុំជឿថា មនុស្សល្អ...
មិនចាំបាច់ត្រូវរកចំណុចពិសោធឲ្យខ្លួនឯងទេ ពីព្រោះពេលពិសោធអំពើល្អ
របស់មនុស្សរាល់គ្នារហូតដល់ដឹងច្បាស់ក្រឡែតដោយខ្លួនឯង។

ខ្ញុំមានជំនឿដូច្នោះ!

រូបភាព៖ www.Plus.google.com

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៧)

“...ការប្រតិបត្តិធម៌នេះ ថាលំបាកក៏ថាបាន ថាងាយក៏ថាបាន។ បើអ្នកមានសទ្ធាបរិបូណ៌ហើយគឺវាងាយណាស់ តែបើមិនមានសទ្ធាជាប់ខ្លួនទេ ធ្វើលំៗធ្វើលេងៗ នេះគឺវាពិបាក មិនបានអ្វី និងមិនដឹងយល់ដល់អ្វីមួយឡើយ។ តិចទៅវត្តនោះ លេងបុណ្យវត្តនេះ ទៅមកៗ ចេញចូលៗ ត្រឡប់មកដល់ផ្ទះវិញមុខស្អុយប៉ែដូចដើម។

អ្នកខ្លះមិនយល់ ពេលអាត្មាមានថេរដីកា ឲ្យយកចិត្តទុកដាក់បន្តិច នឹងបានគោលគំនិតខ្លះ តែបើមិនបានតាំងចិត្តស្តាប់ទេ ឥតបានគោលគំនិតអ្វីសោះឡើយ។ ការនិយាយនេះ មិនមែនឲ្យញាត់ញោមបងប្អូនស្រីប្រុសជឿទេ តែការនិយាយនេះឲ្យញោមញាតិបងប្អូនស្រីប្រុសយកទៅគិត...

ថេរដីកាអប់រំដោយ
លោកឪទិដ្ឋធម្មោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៦)

“...ក្ដីមេត្តាជាធម៌ដែលធ្វើឲ្យមនុស្សយើងមានគុណធម៌។ ក្ដីមេត្តាគឺមានគំនិតគិតប្រាថ្នាចង់ឲ្យអ្នកដទៃមានក្តីសុខ។ បុគ្គលដែលមានក្តីមេត្តាគឺជាបុគ្គលដែលមានភាពជាមិត្ត វាផ្ទុយពីសត្រូវ ដែលមានសន្តានចិត្តព្យាបាទ មានបំណងបំផ្លិចបំផ្លាញអ្នកដទៃ មិនចង់ឲ្យគេបានសុខ ឲ្យរស់នៅក្នុងសន្តិ។ មេត្តាផ្ទុយពីទោសៈ ដែលមានកំហឹងចងអាឃាតព្យាបាទ ប្រទូស្តរាយដល់ជនដទៃ។ ក្តីមេត្តាជាគ្រឿងឧបត្ថម្ភ តែទោសៈព្យាបាទជាគ្រឿងបំផ្លិចបំផ្លាញ។ ពេលយើងមាននូវក្តីមេត្តាចំពោះគ្នា រមែងគិតដល់ចំណុចមួយនៃការជួយសង្គ្រោះស្រោចស្រង់គ្នាឲ្យមានសេចក្ដីសុខ ខុសឆ្គងទៅខ្លះ ក៏ចេះលើកលែងឲ្យអភ័យ ប៉ុន្តែបើខ្វះនូវក្តីមេត្តាចំពោះគ្នាហើយ ក៏មានតែតាមកំទេច មានតែការព្យាបាទ ចង់អាឃាតដល់ជនដទៃ ធ្វើនូវក្តីមិនពេញចិត្តឲ្យដល់ជននានា ក៏តបស្នងសង់សឹកដោយការមិនពេញចិត្តដូចគ្នា។ យើងទើបគួរមានក្តីមេត្តាចំពោះគ្នា ដើម្បីសង្គមមានសន្តិរបស់យើង...

អប់រំដោយ
ព្រះគ្រូញាណសំវរៈ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៥)

ម្នាលភិក្ខុទាំងឡាយ ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះ ឈ្មោះថា មានព្រះព្រហ្ម។
ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះឈ្មោះថា មានទេវតាដើម។
ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះឈ្មោះថា មានគ្រូអាចារ្យដើម។
ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះឈ្មោះថា មានបុគ្គលអ្នកគួរនាំយកទេយ្យវត្ថុមកបូជា។

ពាក្យថា ព្រះព្រហ្ម
ពាក្យថា បុព្វទេវា (ទេវតាដើម)
ពាក្យថា បុព្វាចារ្យ (គ្រូអាចារ្យដើម)
ពាក្យថា អាហុណេយ្យ (អ្នកគួរនាំយកទេយ្យវត្ថុមកបូជា)
ជាឈ្មោះរបស់មាតាបិតា ព្រោះមាតាបិតាជាបុគ្គលអ្នកមានឧបការៈច្រើនណាស់ ជាអ្នកឃុំគ្រងចិញ្ចឹមមើលថែបីចាច់រក្សាលើកូនប្រុសស្រី អ្នកបើកបង្ហាញលោកនេះឲ្យដល់កូនប្រុសស្រីបានឃើញ៕


ឥតិវុត្តកៈ ២៥/៣១៣​
រូបភាព៖ ហ្វេសប៊ុកផេក

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៤)

“...ចិត្តជាធម្មជាតិមួយដែលឃ្លេងឃ្លោង ប៉ប្រះននៀល ច្របុកច្របល់ប្រព្រឹត្តទៅតាមក្រសែនៃអារម្មណ៍ដែលប្រាថ្នាចង់បាន ពេញចិត្តគាប់ចិត្តក្នុងបញ្ចកាមគុណ៥ មានរូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ការស្ទាប់អង្អែល។
               
ដូចនោះ មានតែទមៈ គឺការអត់ធ្មត់ចិត្តឲ្យបាន មិនឲ្យសោមនស្សទោមនស្សទៅតាមអារម្មណ៍ ព្រមទាំងមានសតិស្មារតីគ្រប់គ្រងលើកកំពស់ចិត្តតាមអនុរូបសម័យ រាប់ថាបានផល គឺចិត្តស្ងប់រំងាប់ចាកនីវរណូបកិលេស បានមួយគ្រាខ្លះ បានរយៈពេលវែងខ្លះ តែក្នុងឱកាសខ្លះក៏គ្រប់គ្រង់បានដោយលំបាក ដែលវាកើតមានជាធម្មតាទៅហើយសម្រាប់មនុស្សបុថុជ្ជន....

អប់រំដោយ

ព្រះគ្រូធម្មចេតិយ

Saturday, November 5, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៣)

កើតទុក្ខព្រោះតួសេចក្ដីលោភៈ ទោសៈ និងមោៈ ដូចនេះចូរប្រុងប្រយ័ត្នកុំឲ្យវាគ្រប់សង្កត់ចិត្តយើងបានឲ្យសោះ។

...មនុស្សកើតទុក្ខ មនុស្សក្រក្នុងលោកនេះ មិនមែនកើតទុក្ខព្រោះខ្លាខាំ មិនមែនកើតទុក្ខព្រោះពស់ខាំ មិនមែនកើតទុក្ខព្រោះដំរីជាន់ ប៉ុន្តែកើតទុក្ខព្រោះសេចក្ដីលោភ សេចក្ដីក្រោធខឹង សេចក្ដីវង្វេងរបស់ខ្លួនឯង។ យើងនឹងកើតទុក្ខព្រោះរឿងអ្វីក៏ដោយ តួសេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងនេះឯងជាអ្នកសម្លាប់។

សេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេង ទាំងបីនេះកាចសាហាវជារឿងអ្វីៗទាំងអស់ កាចសាហាវជាងខ្មោចព្រាយបិសាច សាហាវជាងខ្លាកំណាច កាចសាហាវជាងសត្វពស់វែក មិនមានរឿងអ្វីនឹងកាចជាងតួសេចក្ដីលោភ សេចក្ដីក្រោធ និងសេចក្ដីវង្វេង ព្រោះហេតុដូច្នេះឲ្យប្រុងប្រយ័ត្នបំផុត...”

ទីណាមានសេចក្តីស្រឡាញ់ ទីនោះមានទ្រព្យសម្បត្តិ និងភាពជោគជ័យ


ថ្ងៃមួយ ពេលស្រ្តីជាភរិយាបើកទ្វារផ្ទះភ្លាម នាងបានឃើញតាចាស់មានពុកមាត់បីនាក់ អង្គុយនៅមុខផ្ទះ។  នាងមើលពួកគាត់ទៅ ឃើញគួរឲ្យអាណិត ក៏អញ្ជើញពួកគាត់ចូលផ្ទះ ដើម្បីបានទទួលទានអាហារ។

Friday, November 4, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២២)

“...មនុស្សម្នាក់ៗមានតួនាទីច្រើនយ៉ាង ពេលយើងស្គាល់តួនាទីរបស់ខ្លួនឯងច្បាស់ និងប្រតិបត្តិឲ្យស័ក្ដិសមដល់តួនាទីនោះៗ ក៏នឹងរក្សាប្រកាន់ភ្ជាប់បាន ទាំងខ្លួនឯង ទាំងគ្រួសារ ទាំងជាតិ ទាំងសាសនា និងទាំងញាតិផងរបង់ជាមួយ អាចរក្សាឲ្យមានភាពប្រក្រតី ដែលអ្នកកាន់សីលតាមវត្ថុបំណងប្រាថ្នា និងរក្សាសុខប្រក្រតី ដែលជាអានិសង្សរបស់សីល។ ដោយសរុបទៅ  សីលនេះឯង បានជាមនុស្សធម្មតា ព្រោះធ្វើឲ្យអ្នកមានសីលបានឈ្មោះថា ជាមនុស្សប្រកបដោយធម៌។ សាកគិតលោមើលថា មនុស្សដែលគ្មានសេចក្ដីខ្លាចក្នុងអំពើបាប និងមិនខ្មាសក្នុងអំពើបាប មិនដឹងខុសត្រូវ មិនស្គាល់ខ្មៅស ល្អអាក្រក់ គុណទោស ប្រព្រឹត្តទាបថោក លេងអបាយមុខគ្រប់បែបយ៉ាង តើនឹងគួរហៅមនុស្សបានឬយ៉ាងណា?..."

រូបភាព៖ ហ្វេសប៊ុកផេក

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២១)

“...ផ្នែកខាងព្រះពុទ្ធសាសនាអប់រំឲ្យមនុស្សគ្រប់រូប ឲ្យពិចារណាជា្របច្បាស់ពីមូលដ្ឋានកម្មជារឿយៗ ដើម្បីកុំឲ្យអ្នកមានសេចក្ដីប្រមាទក្នុងជីវិត ព្យាយាមលះបង់កម្មអាក្រក់ ប្រកបតែកម្មល្អ ព្រោះមនុស្សគ្រប់រូបអាចលះបង់កម្មដែលអាក្រក់បាន ហើយទៅប្រកបតែកម្មដែលល្អបាន។ ការណ៍ដែលមិនបានប្រតិបត្តិដូចបានលើកឡើងមិនបានទេ ក៏ដោយសារតែនៅមានសេចក្ដីប្រមាទ ពុំបានពិចារណាឲ្យដឹងច្បាស់ក្នុងមូលដ្ឋាននៃកម្ម និងមិនជឿលើកម្ម មិនជឿលើផលនៃកម្ម មិនជឿភាវៈសត្វដែលមានកម្មជារបស់ខ្លួន មានតែបុគ្គលអ្នកមិនប្រមាទ និងមានសទ្ធាទេ ដែលមានជំនឿដូចបានពោល ទើបលះបង់កម្មអាក្រក់ចេញ ធ្វើកម្មល្អតាមសមគួរបាន...

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២០)

“...មនុស្សដែលមិនមាន សមាធិ ចិត្តមាននីវរណៈ ភាពកង្វល់ ព្រួយបារម្ភកូន បារម្ភចៅ បារម្ភនេះបារម្ភនោះ ពេលដែលខ្លួនស្លាប់ទៅ វិញ្ញណក៏ទៅតោងប្រកាន់យកត្រង់កូនត្រង់ចៅនោះៗ។ ពេលខ្លះបែរទៅកើតជាកូនរបស់ខ្លួនឯងក៏មាន។ ជួនកាលឪពុកម្តាយដែលបានបន្សល់ទុក ឲ្យនូវមរកមានដីស្រែចំការច្បារដំណាំ ក៏កើតចិត្តព្រួយបារម្ភរឿងកេរអាករទ្រព្យសម្បត្តិរបស់ខ្លួនទាំងនោះ។ ពេលស្លាប់ទៅ ក៏ទៅកើតជាសត្វក្នុងស្រែ ក្នុងចំការច្បារដំណាំនោះក៏មាន។ ពេលអ្នកខ្លះស្លាប់ទៅ ទៅកើតជាព្រាយបិសាច ចាំស្រែចំការ ព្រៃភ្នំក្រំថ្មនោះក៏មាន។ ពួកនេះជាពួក សម្ភវេសី គឺវិញ្ញាណអណ្តែតរសាត់ទៅដើររកកន្លែងអាស្រ័យសំចតនៅ។ បើចិត្តរបស់យើងតាំងនៅក្នុង បុញ្ញកុសលកម្ម យើងមានសុគតិ ជាទីត្រាច់ទៅ បើចិត្តរបស់យើងតាំងនៅក្នុង បាបអកុសលកម្ម វិញ វិញ្ញាណរបស់យើងក៏ទៅកាន់ ទុគតិ មិនបានទៅកើតក្នុងលោកដែលល្អស្អាតទេ...

រូបភាព៖ Plus.google.com

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត

សេចក្ដីស្លាប់ ជាសច្ចធម៌ដែលត្រូវដឹងភ្លាមៗ។
“សេចក្ដីមិនប្រមាទ ជាចរិយធម៌ដែលត្រូវប្រតិប័តន៍។
ពោលគឺ៖
១. កុំប្រមាទក្នុងជីវិតថា នឹងយឺនយូរ
២. កុំប្រមាទក្នុងវ័យថា នៅកម្លោះក្រមុំ
៣. កុំប្រមាទក្នុងសុខភាពថា នៅរឹងមាំ
៤. កុំប្រមាទក្នុងពេលវេលាថា នៅមានច្រើនទៀត និង
៥. កុំប្រមាទក្នុងអំពើល្អថាទុកសិនពេលក្រោយចាំធ្វើ។


Sunday, October 30, 2016

សម្រង់ទស្សនគតិ៦៥​ខ (ត)


11. If you want to know what a man’s like, take a good look at how he treats his inferiors, not his equals.
J.K. Rowling, Harry Potter and the Goblet of Fire

Saturday, October 29, 2016

សម្រង់ទស្សនគតិ៦៥ ខ


សព្វថ្ងៃនេះ យើងច្រើនតែនឹងបានឮ បានអានពាក្យដែលមានអត្ថន័យស៊ីជម្រៅ ត្រូវចិត្តជានិច្ច មិនថានឹងជាពាក្យមានអត្ថន័យស៊ីអារម្មណ៍ ដែលបានធ្វើឲ្យយើងមានអារម្មណ៍ល្អ ជាពាក្យដែលអាចធ្វើឲ្យជាកម្លាំងបណ្ណាលចិត្ត មានស្មារតីរឹងប៉ឹង នឹងន ស្វាហាប់ ហ៊ានពុះពារ តស៊ូ ប្រឈមមុខជាមួយបញ្ហា ហ៊ានបុកជល់ជាមួយនឹងឧបសគ្គ ដែលវាមករារាំង ជារនាំងឆ្កាត់ផ្លូវ នៅក្នុងខណៈពេលនោះទេ។ ដឹងទេថា ពាក្យមានន័យជ្រៅ ស៊ីអារម្មណ៍ ត្រូវចិត្ត ដែលជននៅបស្ចឹមលោក ត្រូវបានយកមកប្រើសម្រាប់ជាកម្លាំងចិត្ត តើមានប៉ុន្មានប្រការ? បើចង់ដឹងថា មានប៉ុន្មានប្រការ គោលគំនិតល្អដើម្បីជីវិត សូមដកស្រង់ប្រែសម្រួលចែករំលែកផ្ញើទុក សម្រាប់ប្រិយមិត្តអ្នកចូលចិត្តអាន ដូចមានខាងក្រោម៖ 

Thursday, October 27, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៨)

មនុស្សសត្វដែលបានកើតឡើងក្នុងលោកសន្និវាសមួយនេះទាំងអស់ សុទ្ធតែប្រាថ្នាចង់បានរស់រានមានជីវិតគ្រប់អាត្មា គ្មានអ្នកណា សត្វណាមួយចង់មានសេចក្ដីទុក្ខឡើយ។ ពួកគេខិតខំព្យាយាមខ្នះខ្នែងប្រឹងប្រែងរកស៊ី គ្រប់បែបយ៉ាងដើម្បីញ៉ាំងជីវិតិន្រ្ទីយ៍ឲ្យរស់នៅ មានស៊ីមានចុក មានសេចក្ដីសុខរៀងៗខ្លួន។ សត្វក៏ដូចនោះដែរ ដែលខំស្វះស្វែងរកចំណីស៊ី ដើម្បីបំពេញក្រពះបន្តការរស់នៅ​បន្តពូជពង្សរបស់ខ្លួន ឲ្យមានជាបន្តទៅទៀត។ 

ជីវិតនេះមានសេចក្ដីព្រាត់ប្រាសជាទីបំផុត


ជីវិតនេះមានសេចក្ដីព្រាត់ប្រាសជាទីបំផុត
 “អានន្ទអើយ! ឥឡូវនេះ សង្ខារនេះប្រព្រឹត្តទៅដូចជារទេះចាស់រខេករខាក យើងបានលះបង់ហើយ រឿងដែលនឹងទាញត្រឡប់មកវិញម្ដងទៀតនោះ ពុំមែនជាវិស័យនៃតថាគតឡើយ។
អានន្ទ! យើងលែងបានស្តីបន្ទោសអ្នក អ្នកស្រាលចិត្តចុះ អ្នកបានធ្វើតួនាទីល្អបំផុតហើយ ឥឡូវនេះជាកាលវេលាដ៏សមគួរ ដែលតថាគតនឹងឃ្លាតចាកចោលលោកនេះទៅហើយ នៅសល់តែពេលវេលាបីខែទៀតប៉ុណ្ណោះ។ ឥឡូវនេះសង្ខាររបស់តថាគត ប្រព្រឹត្តទៅដូចជាទូកនាវាធ្លុះធ្លាយ រង់ចាំតែពេលនឹងលិចចុះដល់បាតនៃទន្លេគង្គាប៉ុណ្ណោះ។
អានន្ទ! យើងធ្លាប់ប្រាប់អ្នកហើយ មិនមែនឬថា បុគ្គលរមែងត្រូវព្រាត់ប្រាសចាកចោល វត្ថុជាទីស្រឡាញ់ ជាទីពេញចិត្តជាធម្មតា គេចមិនផុតឡើយ។
អានន្ទ! ជីវិតនេះ មានសេចក្ដីព្រាត់ប្រាសជាទីបំផុត វត្ថុទាំងឡាយមានការបែកធ្លាយទៅ រលត់ទៅ រលាយទៅជាធម្មតា នឹងប្រាថ្នាមិនឲ្យមានសភាពបែបនោះ វាក៏គួរដល់នូវសភាពបែបនោះដដែល មានឋានៈមិនគប្បីសង្ឃឹមបាន គ្រប់យ៉ាងមានការប្រព្រឹត្តទៅ មានចលនាទៅ កាន់ចំណុចបែកធ្លាយតួខ្លួនគ្រប់ខណៈ”៕ [edit]

#ពុទ្ធឱវាទមុនចូលបរិព្វាន#
ប្រភព៖ ព្រះរតនត្រ័យ

មិត្តវិន្ទុកជាតក



មិត្តវិន្ទុកជាតក

...រឿងរ៉ាវនេះកើតមានឡើងក្នុងសម័យព្រះពុទ្ធជាម្ចាស់ ដែលទ្រង់មានព្រះនាមថា សម្ដេចព្រះកស្សបសម្មាសម្ពុទ្ធជាម្ចាស់ មានសេចក្ដីដំណាល់ថា នាយមិត្តវិន្ទុក ត្រូវកងចក្រខៃនៅលើក្បាលគ្រប់កាលជានិច្ច ទើបបានទទួលរងទុក្ខទារុណកម្មវេទនាខ្លោចផ្សា។ រឿងនេះមានជាអាទ៌ថា...

Wednesday, October 26, 2016

តើការស្វែងរកស្ត្រីឬការស្វែងរកខ្លួនឯង មួយណាប្រសើរជាជាង?


តើការស្វែងរកស្ត្រី ឬការស្វែងរកខ្លួនឯង មួយណាប្រសើរជាជាង?

គ្រាដែលព្រះមានព្រះភាគគង់ព្រះធរមានឡើយ ព្រះអង្គគង់នៅឯនគរពារាណសីតាមពុទ្ធាភិរម្យ ហើយស្តេចទ្រង់យាងចារិកទៅដោយមគ្គា ដែលនឹងទៅកាន់តំបន់ឧរុវេលានិគម ហើយទ្រង់យាងគេចចេញពីផ្លូវ ហើយស្ដេចទ្រង់ចូលទៅកាន់ដងព្រៃមួយកន្លែង ហើយគង់ប្រថាប់ទៀបគល់ដើមឈើមួយដើម។ ដោយសម័យនោះឯង មិត្តសម្លាញ់ភទ្ទវគ្គីយ៍ចំនួន ៣០រូប  ព្រមទាំងបជាបតីបម្រើនៅជាមួយគ្នានៅក្នុងព្រៃសណ្ឌៈ (ដងព្រៃ) មួយនោះ។ សម្លាញ់ម្នាក់មិនមានបជាបតីនឹងគេ មិត្តសម្លាញ់ទាំងឡាយទើបបាននាំស្រ្តីពេស្យាមកដើម្បីប្រយោជន៍ដល់រូបគេ។        

គំនិតពិចារណាខ្លឹមសារនៃជីវិត(១៧)


គំនិតពិចារណាខ្លឹមសារនៃជីវិត(១៧)
មនុស្សដែលឃើញពីប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ដែលជាមនុស្សអាត្មានិយម មិនបានឃើញពីផលលំបាករបស់សង្គមដែលខ្លួនឯងកំពុងរស់នៅ អាចនិយាយបានថា មនុស្សសព្វថ្ងៃនេះ ជាមនុស្សដូចហ្វូងឆ្កែចចក ដែលដណ្ដើមគ្នាស៊ីដើម្បីរស់នៅ ពួកគេបានបាត់បង់នូវមនសិការជាតិអស់ទៅហើយ ដូចមានបុរសចំណាស់ម្នាក់បានធ្វើដំណើររួមជាមួយស្មេរ គាត់និយាយថា ពេលនេះគ្មានអ្នកណាមួយស្នេហា ស្រឡាញ់ជាតិនោះទេ ពាក្យថា ស្នេហាស្រឡាញ់ជាតិមានតែលើបបូរមាត់និយាយ តែតាមធាតុពិតវិញ វាផ្ទុយស្រឡះ កាលណាមនុស្សស្រេកឃ្លានមិនចេះគ្រប់គ្រាន់ សម្រាប់តណ្ហាក្រពះរបស់ខ្លួន រកប្រយោជន៍រួមអត់ឃើញទេ។ ការឃើញពីប្រយោជន៍ខ្លួនមិនចេះគ្រប់នេះហើយ ដែលបង្កភាពវិនាសកម្មដល់សង្គមមនុស្ស សត្វ វត្ថុ និយាយរួម បរិស្ថានទាំងមូលតែម្តង។ ដូចជា ព្រះគ្រូញាណសំវរៈ មានថេរដីការថា៖

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៦)
មានមនុស្សច្រើនណាស់ បានយល់ច្រឡំខុសជាមួយនឹងអំពើល្អ។ ពួកគេយល់ថា ធ្វើអំពើល្អណាត្រូវទទួលបានផលនោះមកវិញប្រាកដ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះតែម្ដង ពួកគេដូចជាមិនចង់រង់ចាំទទួលផលនៅជាតិក្រោយឡើយ។ កាលណាពួកគេបានសាងអំពើល្អហើយ ហើយអំពើល្អនោះមិនហុចផលទាន់ចិត្តដែលខ្លួនប៉ងប្រាថ្នា បានដូចចិត្តរបស់ខ្លួនចង់​ ពួកគេតែងតែតម្អូញតម្អែរថា ធ្វើអំពើល្អសព្វថ្ងៃនេះ មិនឃើញមានអំពើល្អមកជួយសោះ ឃើញមានតែទុក្ខ មានតែបង់ខាត់ មានតែព្រាត់ប្រាសបែកបាក់គ្នា យូរៗទៅពួកគេលែងមានជំនឿលើអំពើល្អរបស់ខ្លួន ដូចជាភិក្ខុកោណ្ឌញ្ញៈ ដែលទស្សន៍ទាញពីលក្ខណៈរបស់ព្រះពុទ្ធជាម្ចាស់ថា បានត្រាស់ដឹង តែចុងក្រោយកោណ្ឌញ្ញព្រាហ្មណ៍ បានបបួលគ្នីគ្នារត់ចោលព្រះអង្គខ្លួនឯងទៅវិញ នេះសរបញ្ជាក់ឲ្យឃើញថា មនុស្សយើងបើធ្វើអំពើល្អអ្វីមួយ ចង់ឲ្យអំពើល្អនោះតបស្នងមកវិញ ចាត់ទុកថា មិនស្គាល់អំពើល្អនោះថាជាអ្វីទេ  ដូចថេរដីកា ព្រះគ្រូញាណសំវរៈ ថា៖

Monday, October 17, 2016

២០ឃ្លាន័យមុត កម្លាំងបណ្ដាលចិត្ត ដល់អ្នកសិក្សា គោលគំនិតល្អពីជនល្បីៗលើពិភពលោក


២០ឃ្លាន័យមុត គោលគំនិតល្អពីជនល្បីៗលើពិភពលោក ហើយមូយវិញទៀត ជាពាក្យពេជន៍កម្លាំងបណ្តាលចិត្តពីប្រយោគខ្លីៗ ដែលបានចែករំលែកបន្តគ្នា ជាលាយលក្ខណ៍អក្សរ សុទ្ធតែមានខ្លឹមសារដ៏មានតម្លៃ ដែលបានសម្រិតសម្រាំងតាមរយៈ បទពិសោធជាក់ស្ដែងរបស់ជីវិត។ កម្រងឃ្លោងឃ្លាងល្អៗចេញពីបុគ្គល ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីនៅជុំវិញពិភពលោក ដែលបាននិយាយថ្លែងឡើង អំពីសារៈសំខាន់នៃការអប់រំ ការសិក្សារៀនសូត្រ ព្រមទាំងជ្រុងគំនិតមួយនៃការប្រើប្រាស់ជីវិត អាចប្រែក្លាយជាផ្នែកដ៏សំខាន់ ក្នុងការសាងកម្លាំងបណ្ដាលចិត្ត ឲ្យដល់មនុស្សជំនាន់ក្រោយៗ ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សារៀនសូត្រ។ គោលគំនិតល្អៗទាំងនេះ គោលគំនិតល្អដើម្បីជីវិត សូមលើកយកមកសសេរប្រែទុក ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់អនុជន ដូចខាងក្រោម៖

Friday, October 14, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៥)

“...ដោយសារតែសភាពចិត្តដែលរួចស្រឡះចាកអកុសល ដាក់ចុះពីអារម្មណ៍ ដែលកើតមានឡើងពីការប៉ះត្រូវរបស់អាយតនៈ គឺជាទីតាំងនៃការប៉ះផ្ទប់មានទ្វារ៦ បានដល់ភែ្នកប៉ះនឹងរូប ត្រចៀកប៉ះនឹងសម្លេង  ច្រមុះប៉ះនឹងក្លិន អណ្តាតប៉ះនឹងរស កាយប៉ះស្ទាបពាល់ត្រូវ និងចិត្តប៉ះជាមួយអារម្មណ៍ក្នុងខាងក្នុង ដែលញ៉ាំងឲ្យកើតមាន វេទនា ការមានអារម្មណ៍ ដឹងសុខ ដឹងទុក្ខ ដឹងល្អ ដឹងអាក្រក់ ដឹងស្អាត ដឹងមិនស្អាត ដឹងថាគួរឲ្យស្រឡាញ់ មិនគួរឲ្យស្រឡាញ់នៃវត្ថុទាំងឡាយ។

ចិត្តរមែងតាំងមាំនៅក្នុងអារម្មណ៍តែមួយ អារម្មណ៍នោះបានដល់ព្រះកម្មដ្ឋាន មានន័យដល់ ការយកព្រះកម្មដ្ឋានចូលមកតាំងទុកឲ្យនៅក្នុងចិត្ត។ ការតម្កល់មាំរបស់ចិត្តក្នុងលក្ខណៈដូចនេះ រមែងនឹងញ៉ាំងចិត្តឲ្យស្ងប់តែម្យ៉ាង ជាសេចក្ដីស្ងប់ដ៏ស្អាត និងបរិសុទ្ធិផូរផង់...” [edit]

ថេរដីកាអប់រំ
លោកតា ចនុទ្ទយោ
រូបភាព www.plus.google.com

ព្រះធម៌ដែលធ្វើឲ្យរូបស្អាត


ព្រះធម៌ដែលធ្វើឲ្យរូបស្អាត

ភាពស្អាតជាទីប្រាថ្នាចូលចិត្តរបស់មនុស្សគ្រប់រូប ប៉ុន្តែព្រះធម៌ដែលធ្វើឲ្យមើលទៅរូបស្អាត គួរចង់ចូលទៅជិតស្និតនោះ តើត្រូវធ្វើខ្លួនដូចម្ដេច? បើចង់ដឹងថា ព្រះពុទ្ធអង្គទ្រង់បង្រៀនធម៌អ្វីដែលធ្វើឲ្យរូបស្អាត តោះចុចអានមើលទាំងអស់គ្នា

Thursday, October 13, 2016

១០ប្រការងាយៗដែលឪពុកក្មេកខ្ញុំណែនាំ


មានមនុស្សធ្លាប់សួរខ្ញុំអំពីគន្លឹះថា តើធ្វើដូចម្តេច
ប្រពន្ធមើលទៅគេមានសេចក្ដីសុខ
ទាំងដែលខ្ញុំជាមនុស្សរឹងប៉ឹង មានមុខមាត់មិនស្អាតសង្ហារ
ខ្លួនមានប្រាក់ខែតិច ទាំងគ្មានពេលនៅជាមួយគេ?

ពាក្យអាវសានរបស់លោក ស្ដេវ ចប



ពាក្យអាវសានរបស់លោក ស្ដេវ ចប

ខ្ញុំបានធ្វើដំណើរមកដល់ចំណុចចុងក្រោយរបស់ពិភពលោកនៃផ្នែកជំនួញ និងនៅក្នុងកែវភ្នែករបស់អ្នកដទៃហើយ។ ជីវិតរបស់ខ្ញុំគឺជាតួយ៉ាងរបស់បុគ្គលជោគជ័យថ្នាក់ខ្ពស់មួយ។

៥ប្រយោគមានអត្ថន័យសម្រាប់ជីវិត ពីព្រះសង្ឃដាឡៃឡាម៉ា


៥ប្រយោគមានអត្ថន័យសម្រាប់ជីវិត ពីព្រះសង្ឃដាឡៃឡាម៉ា

១) មួយភាគគោលដៅរបស់ជីវិត
គោលដៅដែលពិតប្រាកដរបស់មនុស្សគឺ ការស្វែងរកសេចក្ដីសុខ
មិនថាមនុស្សនោះរាប់អានសាសនាអ្វី ឬមនុស្សនោះៗមិនរាប់អានសាសនាអ្វីក៏ដោយ
យើងគ្រប់គ្នាសុទ្ធតែស្វែងរកវត្ថុដ៏ល្អឲ្យដល់ជីវិត ដូចនោះ
ជីវិតមនុស្សយើងសំដៅចូលទៅរកសេចក្ដីសុខជាគោលដៅចុងក្រោយ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៤)

“...ការប្រតិបត្តិប្រៀបដូចជាការធ្វើស្រែ មានគោ មានក្របី ឬមានគោយន្ត មានរនាស់ មាននង្គ័ល មានការយកស្មៅចេញ ទម្រាំបានសាបព្រោះស្រូវហើយ ទម្រាំបានស្រូវដុះ មើលទឹក មើលភ្លឺ ដាក់ជី វាក៏អាស្រ័យលើកិច្ចការរបស់ខ្លួន មិនបានបង្គាប់បញ្ជានេះយ៉ាងណា ចិត្តមនុស្សគឺដូចគ្នា ស្ងប់ រាបស្មើហើយ វាកើតនៅកន្លែងនេះឯង...”


ថេរដីកាអប់រំ
លោកតា សិរិធរោ 
រូបភាពហ្វេសប៊ុក